ថ្ងៃអាទិត្យ ទី២២ ខែមិថុនា ឆ្នាំ២០២៥
គេហទំព័រ រស្មីសៀមរាប ផ្សព្វផ្សាយព័ត៌មានពិតជូនលោកអ្នក!
វត្តមានដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម ម៉ៅ ធនិន នៅលើទឹកដីខេត្តកំពតពិតជាធ្វើឲ្យកក្រើកមេឃរញ្ជួយព្រះធរណី
Sun,24 October 2021 (Time 05:51 PM)
ដោយ ៖ រស្មីសៀមរាប090567006 (ចំនួនអ្នកអាន: 655នាក់)

ខេត្តកំពត/ ឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តកំពតបានអញ្ចើញចុះសួរសុខទុក្ខបើកវេទិការសាធារណៈ និងរកដំណោះស្រាយដីធ្លីនៅបូរីធម្មជាតិស្រុកដងទង់ជូនប្រជាពលរដ្ឋចំនួន
០៤គ្រួសារ!​ដែលរឿងនេះ កើតឡេឺងរំារ៉ៃ ជាយូរមកហើយ ។

នាព្រឹកថ្ងៃ៣រោច​ខែអស្សុជ​ឆ្នាំឆ្លូវ ត្រីស័ក ព.សៈ២៥៦៥ត្រូវនឹងថ្ងៃអាទិត្យ ទី២៤ ខែតុលា ឆ្នាំ២០២១នៅវេលាម៉ោង០៨ៈ៣០នាទី បើកទេវិការសាធារណៈដើម្បីដោះស្រាយនូវបញ្ហាវិវាទទាំងឡាយជូនប្រជាពលរដ្ឋចំនួន០៤គ្រួសារក្រោមអធិបតីភាពឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តកំពត។​

ពិធីនេះបានប្រព្រឹត្តទៅស្ថិតនៅភូមិធំថ្មី ឃុំដងទង់ ស្រុកដងទង់ នៃខេត្តកំពត ទាក់ទងទៅនឹងបញ្ហាវិវាទដីធ្លីរវាងក្រុមហ៊ុនបូរីធម្មជាតិដងទង់ ជាមួយនឹងប្រជាពលរដ្ឋ០៤គ្រួសារ។​

នៅឱកាសនោះ ឯកឧត្តមអភិបាលខេត្តបានសួរនាំតំណាងក្រុមហ៊ុន និងសួរនាំតំណាងប្រជាពលរដ្ឋ០៤គ្រួសារ បន្ទាប់មកក៏សម្របសម្រួល និងដោះស្រាយជូនពួកគាត់ដើម្បីបញ្ចប់ជម្លោះក្រោមស្មារតីយោគយល់និងទទួលបាននូវលទ្ធផលគួរជាទីគាប់ចិត្តរបស់ពលរដ្ឋ។​

តំណាងភាគីទាំងពីរបានទទួលយកដោយទឹកមុខរីករាយព្រោះពួកគាត់ព្រមទទួលស្គាល់ និងទទួលយកលទ្ធផលដែលឯកឧត្តមបានសម្រេច​និងសម្របសម្រួល និងបានអរគុណដល់ឯកឧត្តមអភិបាលខេត្តជាខ្លាំងដែលបានជួយបញ្ចប់វិវាទរបស់ពួកគាត់ ពិសេសពួកគាត់បានកោតសរសើរដល់ឯកឧត្តមជាពន់ពេកដែលបានជួយបញ្ចប់វិវាទនេះ។

ប្រជាពលរដ្ឋប្រសិទ្ធនាមជូនឯកឧត្តមអភិបាល ថាជាលោកម្ចាស់ប៉ៅចិនទី ពីនៅស្រុកខ្មែរពិតជាមិនខុសបំណងឡេឺយ បងប្អូនប្រជាពលរដ្ឋក្នុងស្រុកដងទង់ទាំងមូលក៏ដូចជាប្រជាពលរដ្ឋទូទាំងខេត្តកំពតមានទឹកចិត្តសប្បាយរីករាយ សូមប្រសិទ្ធិពរជ័យបវរមហាប្រសើរជូនឯកឧត្តមអភិបាលនៃគណៈអភិបាលខេត្តកំពត ម៉ៅ ធនិន សូមឱ្យឯកឧត្តមមានកម្លាំងខ្លាំងក្លាបញ្ញាឈ្លាសវៃនិងមានអាយុយឺនយូរ ប្រកបដោយពុទ្ធពរទាំងបួនប្រការគឺអាយុ វណ្ណៈសុខៈពលៈកុំបីឃ្លៀងឃ្លាតឡើយ៕

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋមន្ត្រី​​ការពារជាតិអ៊ីស្រាអែល ​៖​ អ៊ីស្រាអែលបាន​ឈានដល់​ដំណាក់កាល​មិនអាច​ត្រឡប់​ថយក្រោយវិញ​ហើយ​! (រស្មីសៀមរាប /RSRNEWs)

ព័ត៌មានគួរចាប់អារម្មណ៍

អ៊ីរ៉ង់ គំរាមវាយប្រហារមូលដ្ឋានទ័ពអាម៉េរិកក្នុងតំបន់មជ្ឈិមបូព៌ា ប្រសិនបើសហរដ្ឋអាម៉េរិកបង្កជម្លោះយោធា (សម្របសម្រួលដោយ ៖ រស្មីសៀមរាប / RSRNews)

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចនវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត អញ្ជើញមកដល់មាតុប្រទេសវិញ ក្រោយពីបានចូលរួមសន្និសីទអង្គការសហប្រជាជាតិ ស្តីពីមហាសមុទ្រ លើកទី៣ (UNOC3) នៅបារាំង (រស្មីសៀមរាប /RSR News)

ព័ត៌មានគួរចាប់អារម្មណ៍

#ដល់រដូវកាលហើយ !ល្បែងសុីសងខុសច្បាប់ «ភ្នាល់ទឹកភ្លៀង» នៅចំកណ្តាលក្រុងភ្នំពេញ ឃើញថា ចាប់ផ្តើមបើកដំណើរលេងទៀតហើយ" (@រស្មីសៀមរាប)

ព័ត៌មានគួរចាប់អារម្មណ៍

លោកយឹង សារ៉ាត់ ប្តឹងឈ្មោះ ស៊ូ វណ្ណា ទៅតុលាការសាលាដំបូងខេត្តបន្ទាយមានជ័យ ចោទពីបទញុះញង់ឲ្យមានការរើសអើង ប្រព្រឹត្តិតាមបណ្តាញសង្គមហ្វេសប៊ុក ឈ្មោះ Sou Vanna (vanna.lungkler.5) កាលពីថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៥ និងថ្ងៃទី១៤ ខែកុម្ភះ ឆ្នាំ២០២៥ ។ នេះបើតាមពាក្យបណ្តឹងដែលសារព័ត៌មានខ្មែរជាយដែនទើបទទួលបាន។ (@រស្មីសៀមរាប)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
239 នាក់
ម្សិលមិញ :
673 នាក់
សប្តាហ៍នេះ :
3551 នាក់
ខែនេះ :
11159 នាក់
3 ខែនេះ :
32265 នាក់
សរុប :
765037 នាក់