ឃាត់ខ្លួនមនុស្សប្រុសស្រីចំនួន 2 នាក់ពាក់ព័ន្ធករណីរក្សាទុកជួញដូរនិងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន
ខេត្តកំពង់ឆ្នាំង ៖ អនុវត្តតាមបទបញ្ជា របស់លោកឧត្តមសេនីយ៍ទោ ខូវ លី ស្នងការនគរបាលខេត្តកំពង់ឆ្នាំង និង មានការសម្របសម្រួលនីតិវិធីពី ឯកឧត្តម ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត។
នៅថ្ងៃព្រហស្បតិ៍ ទី២៧ ខែតុលា ឆ្នាំ២០២១ វេលាម៉ោង ១៤ និង ០០នាទី កម្លាំងជំនាញការិយាល័យប្រឆាំងគ្រឿងញៀន ដឹកនាំដោយលោកវរសេនីយ៍ទោ ឃឹម សុផាត នាយរងការិយាល័យ សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលស្រុកកំពង់លែងចុះបង្ក្រាបករណី រក្សាទុក ជួញដូរ និងប្រើប្រាស់ ដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុច ភូមិចំបក់ខ្ពស់ ឃុំស្វាយរំពារ ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង។
ឃាត់ខ្លួនជនសង្ស័យចំនួន២នាក់ ស្រី១នាក់ ៖
១,ឈ្មោះ សាង ស្រីល័ក្ខ ភេទស្រី អាយុ ២១ឆ្នាំ ជនជាតិខ្មែរ មុខរបរ កសិករ រស់នៅភូមិចំបក់ខ្ពស់ ឃុំស្វាយរំពារ ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង (រក្សាទុក ជួញដូរ និង ប្រើប្រាសដោយខុស ច្បាប់នូវសារធាតុញៀន) ។
២,ឈ្មោះ ឆន ហេង ភេទប្រុស អាយុ ២៣ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិចំបក់ខ្ពស់ ឃុំស្វាយរំពារ ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង (ជួញដូរ និង ប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន) ។
ដកហូតវត្ថុតាង ថ្នាំញៀនចំនួន ២៨កញ្ចប់ទូរស័ព្ទ ចំនួន០១គ្រឿង កាំភ្លើងកែឆ្នៃ ចំនួន០២ដើម ដាវចំនួន០១ដើម សម្ភារៈវិចខ្ចប់ និងឧបករណ៍ប្រើប្រាស ថ្នាំញៀនមួយចំនួន។
បច្ចុប្បន្នជនសង្ស័យរួមទាំងវត្ថុតាង កម្លាំងការិយាល័យជំនាញ កសាងសំណុំរឿងចាត់ការបន្តតាមនីតិវិធី ៕