ថ្ងៃអាទិត្យ ទី២២ ខែមិថុនា ឆ្នាំ២០២៥
គេហទំព័រ រស្មីសៀមរាប ផ្សព្វផ្សាយព័ត៌មានពិតជូនលោកអ្នក!
មន្ត្រីសង្ឃនិមន្តចុះសួរសុខទុក្ខនិងប្រគេនគ្រឿងឧបភោគបរិភោគជូនព្រះអនុគុណស្រុកជាក្រែងដើម្បីផ្គត់ផ្គង់ប្រើប្រាស់ក្នុងពេលធ្វើចាក់ត្តាទ្បីស័កនិងបិទខ្ទប់វត្តជាបណ្ដោះអាសន្នដោយសារឆ្លងជំងឺកូវីត19
Mon,04 October 2021 (Time 10:39 PM)
ដោយ ៖ ស្មីសៀមរាប 090567006 (ចំនួនអ្នកអាន: 614នាក់)

ខេត្តសៀមរាប អាជ្ញាធរខេត្ត លើកទឹកចិត្តដល់អ្នកកំពុងធ្វើចត្តាឡីស័ក សូមបន្តតាមដានពិនិត្យសុខភាព និងអនុវត្តឱ្យបានតាមការកំណត់ និងការណែនាំរបស់មន្ត្រីសុខាភិបាល ដើម្បីធានាសុខសុវត្ថិភាពក្នុងសហគមន៍របស់យើង នេះជាប្រសាសន៍លោកស្រី យូ សុភាអភិបាលរងខេត្ត ក្នុងឱកាសចុះសួរសុខទុក្ខនាំយកគ្រឿងឧបភោគបរិភោគប្រគេនព្រះអនុគណស្រុកជីក្រែង កាលពីរសៀលថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២១។ ក្រុមការងារសាលាគណខេត្តសៀមរាប ដឹកនាំដោយព្រះវិជ័យរង្សី បណ្ឌិត ឡាច លាង ព្រះរាជាគណ:ថ្នាក់កិត្តិយស ព្រះធម្មធរគណខេត្ត ព្រះអនុគណក្រុងសៀមរាប និងជាព្រះចៅអធិការវត្តទេពពោធិវង្ស ចូលរួមដោយព្រះរាជាគណ: ព្រះចៅអធិការវត្ត និងព្រះថេរានុត្ថេរៈមួយចំនួនក្នុងក្រុងសៀមរាប លោកស្រី យូ សុភា អភិបាលរងខេត្ត និងក្រុមគ្រួសារបាននិមន្ត និងចុះសួរសុខទុក្ខ ព្រមទាំងបាននាំយកគ្រឿងឧបភោគបរិភោគ និងថវិកាមួយចំនួន ទៅប្រគេនដល់ព្រះសង្ឃកំពុងជាប់ចត្តាឡីស័កដោយសារព្រះសង្ឃ និងដូនជីតាជីមួយចំនួនមានវិជ្ជមានជំងឺកូវីដ-១៩ នៅវត្តបុព្វទិសារាមហៅវត្តកំពង់ក្តី ស្ថិតនៅភូមិពន្លឺព្រះផុស ឃុំកំពង់ក្តីស្រុកជីក្រែង ខេត្តសៀមរាប ដើម្បីជួយសម្រាលការខ្វះខាត និងដោះស្រាយការលំបាកក្នុងអារាមនេះដោយសារតែកំពុងបិទខ្ទប់ផ្អាកការចេញចូលជាបណ្តោះអាសន្ន ធ្វើឱ្យបងប្អូនប្រជាពុទ្ឋបរិស័ទមិនអាចយកចង្ហាន់ និងគ្រឿងឧបភោគបរិភោគ មកប្រគេនបាន។
លោកស្រី យូ សុភា មានប្រសាសន៍ថា៖គ្រឿងឧបភោគបរិភោគ និងថវិកាបន្តិចបន្តួចនេះបានមកពីការចូលរួមរបស់មន្ត្រីសង្ឃសាលាគណខេត្ត និងចៅអធិការវត្តមួយចំនួន និងបានមកពីការបរិច្ចាគពីសប្បុរសជន សម្រាប់ដោះស្រាយការលំបាកមួយគ្រាៗផ្នែកចង្ហាន់ក្នុងវត្តមដែលព្រះសង្ឃមិនអនុញ្ញាតិឱ្យនិមន្តទៅទទួលភត្ត និងបិណ្ឌបាត្រទៅកាន់ទីដទៃបាន។ ការប្រគេននៅទយ្យទាននាពេលនេះ ស្របតាមការប្រារព្ធពិធីបុណ្យភ្ជុំបិណ្ឌ ដែលជាបុណ្យប្រពៃណីទំនៀមទម្លាប់ខ្មែរយើង តែងតែធ្វើឡើងជារៀងរាល់ឆ្នាំ។
ថ្លែងក្នុងនាម អាជ្ញាធរខេត្ត លោកស្រី អភិបាលរងខេត្ត បាននាំមកនូវប្រសាសន៍សួរសុខទុក្ខពីសំណាក់ឯកឧត្តម ទៀ សីហា អភិបាល នៃគណ:អភិបាលខេត្ត ផ្តាំផ្ញើប្រគេន និងជូនដល់ព្រះសង្ឃព្រមទាំង បងប្អូនដែលកំពុងធ្វើចត្តាឡីស័កទាំងអស់ត្រូវតស៊ូជំនះអត់ធ្មត់អនុវត្ត និងស្នាក់នៅដាច់ដោយឡែកឱ្យខាងតែបាន ១៤ថ្ងៃទៅតាមការកំណត់ ហើយខិតខំថែរក្សាសុខភាព កុំបាក់ទឹកចិត្ត និងត្រូវស្តាប់តាមការណែនាំរបស់ អាជ្ញាធរមូលដ្ឋាន និងប្រុងប្រយ័ត្នឱ្យបានខ្ជាប់ខ្ជួននូវវិធីសាស្ត្របង្ការ និងការពារចៀសវាងនូវការចម្លងទៅអ្នកដទៃ និងត្រូវអនុវត្តទៅតាមការណែនាំរបស់ក្រុមការងារគ្រប់គ្រង និងសេចក្តីណែនាំរបស់ក្រសួងសុខាភិបាល ក៏ដូចជាវិធានការ ៣ការពារ និង៣កុំរបស់របស់រាជរដ្ឋាភិបាល បើមានអាការ:មិនស្រួលខ្លួន ឬសង្ស័យពីសុខភាព សូមប្រញ៉ាប់ទាក់ទងទៅអាជ្ញាធរមូលដ្ឋានដែលនៅជិតបំផុត ដើម្បីយកសំណាកធ្វើតេស្ត។
ព្រះបវរវិជ្ជា ទេព ភឿន ព្រះរាជាថ្នាក់កិត្តិយស ព្រះវិន័យធរគណខេត្ត និងជាព្រះអនុគណស្រុកជីក្រែង ជាចៅអធិការវត្តបុព្វទិសារាមហៅវត្តកំពង់ក្តី បានថ្លែងអំណរព្រះគុណ និងអរគុណ នូវព្រះទ័យមនិងការយកចិត្តទុកដាក់របស់មន្ត្រីសង្ឃខេត្ត ថ្នាក់ដឹកនាំខេត្ត បានជួយឧបត្ថម្ភសម្ភារ:ទាំងនេះ សម្រាប់វត្តដែលកំពុងធ្វើចត្តាឡីស័ក គិតមកដល់ពេលនេះអស់រយ:ពេល ៩ថ្ងៃមកហើយៗអ្នកមានវិជ្ជមាន កំពុងបានដាក់ស្នាក់នៅដាច់ដោយឡែក ដើម្បីតាមដានសុខភាព។
ព្រះអង្គ បន្តសង្ឃដីកាថា៖ វត្តកំពង់ក្តីមានភិក្ខុសាមណេរចំនួន ៥៥អង្គ ថ្មីៗកន្លងមក មានភិក្ខុ និងសាមណេរមួយចំនួនតូចមានអាការ:មិនស្រួលព្រះកាយ ទើបមន្ត្រីសុខាភិបាលមកយកសំណាក់ទាំងអស់អង្គទាំងអស់គ្នា លទ្ឋផលវិជ្ជមាន ៥អង្គ/នាក់ ក្នុងនោះមានភិក្ខុ ១អង្គជាលេខាវត្ត សាមណេរ២អង្គ និងសិស្សស្នាក់នៅរៀនក្នុងវត្ត៣រូប ដូនជី ១រូប។ ខណ:នោះ អាជ្ញាធរដែនដីក៏សម្រេចបិទការចេញចូលវត្តទាំងមូលជាបណ្តោះអាសន្នពីថ្ងៃទី២៤ ខែកញ្ញាឆ្នាំ២០២១មក និងមិនអនុញ្ញាតិឱ្យនិមន្តនិងចេញទៅក្រៅឡើយត្រូវរង់ចាំដល់កំណត់១៤ថ្ងៃ និងរង់ចាំការសម្រេចពីអាជ្ញាធរដែនដី និងមន្ត្រីសុខាភិបាល សម្រេចជាថ្មី។
ព្រះបវរវិជ្ជាបន្តថា៖ ដោយបានការយកចិត្តទុកដាក់ ពីមន្ត្រីសុខាភិបាល និងអាជ្ញាធរដែនដី បានមកធ្វើការពិនិត្យសុខភាពជាប្រចាំ និងបានផ្តល់ថ្នាំសង្កូវជាបន្តបន្ទាប់ដល់អ្នកវិជ្ជមាន រហូតមកដល់ពេលនេះសុខភាពភិក្ខុ សាមណេរ កូនសិស្ស ដូនជី ទាំង៥អង្គ /នាក់ មានសុខភាពល្អប្រសើរហើយ ជាមួយគ្នានោះ អ្នកដែលប៉ះពាល់ដោយផ្ទាល់ និងដោយប្រយោលដែលកំពុងធ្វើចត្តាឡីស័កនៅក្នុងវត្ត ក៏មានសុខភាពល្អជាប្រក្រតីដែរ ។
សូមបញ្ជាក់ថា៖ គ្រឿងឧបភោគបរិភោគ ជាស្បៀងអាហារ និងសម្ភារ:ប្រគេនជូនរួមមាន៖ ថវិកាចំនួន ១លាន៧សែនរៀល, ម៉ាស់ ៥ប្រអប់, អង្ករ ២៥០គ.ក្រ, ត្រីខ ៥យួរ, មី ៩កេស, ទឹកត្រី ៤យួរ ទឹកស៊ីអុីវ ៤យួរ, ទឹកសុទ្ឋ ១២កេស និង២យួរ, ទឹកដោះគោ ១០កំប៉ុង, ភេសជ្ជ: ៣កេសនិង១យួរ, ប្រេងឆា ២ដប និងស្ករស ៥គ.ក្រ៕
អត្ថបទ និងរូបភាព: លោកយូ វង្ស
កែសម្រួលដោយ លីវ សុខុន
#មន្ទីរព័ត៌មានខេត្តសៀមរាប

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋមន្ត្រី​​ការពារជាតិអ៊ីស្រាអែល ​៖​ អ៊ីស្រាអែលបាន​ឈានដល់​ដំណាក់កាល​មិនអាច​ត្រឡប់​ថយក្រោយវិញ​ហើយ​! (រស្មីសៀមរាប /RSRNEWs)

ព័ត៌មានគួរចាប់អារម្មណ៍

អ៊ីរ៉ង់ គំរាមវាយប្រហារមូលដ្ឋានទ័ពអាម៉េរិកក្នុងតំបន់មជ្ឈិមបូព៌ា ប្រសិនបើសហរដ្ឋអាម៉េរិកបង្កជម្លោះយោធា (សម្របសម្រួលដោយ ៖ រស្មីសៀមរាប / RSRNews)

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចនវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត អញ្ជើញមកដល់មាតុប្រទេសវិញ ក្រោយពីបានចូលរួមសន្និសីទអង្គការសហប្រជាជាតិ ស្តីពីមហាសមុទ្រ លើកទី៣ (UNOC3) នៅបារាំង (រស្មីសៀមរាប /RSR News)

ព័ត៌មានគួរចាប់អារម្មណ៍

#ដល់រដូវកាលហើយ !ល្បែងសុីសងខុសច្បាប់ «ភ្នាល់ទឹកភ្លៀង» នៅចំកណ្តាលក្រុងភ្នំពេញ ឃើញថា ចាប់ផ្តើមបើកដំណើរលេងទៀតហើយ" (@រស្មីសៀមរាប)

ព័ត៌មានគួរចាប់អារម្មណ៍

លោកយឹង សារ៉ាត់ ប្តឹងឈ្មោះ ស៊ូ វណ្ណា ទៅតុលាការសាលាដំបូងខេត្តបន្ទាយមានជ័យ ចោទពីបទញុះញង់ឲ្យមានការរើសអើង ប្រព្រឹត្តិតាមបណ្តាញសង្គមហ្វេសប៊ុក ឈ្មោះ Sou Vanna (vanna.lungkler.5) កាលពីថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៥ និងថ្ងៃទី១៤ ខែកុម្ភះ ឆ្នាំ២០២៥ ។ នេះបើតាមពាក្យបណ្តឹងដែលសារព័ត៌មានខ្មែរជាយដែនទើបទទួលបាន។ (@រស្មីសៀមរាប)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
327 នាក់
ម្សិលមិញ :
673 នាក់
សប្តាហ៍នេះ :
3639 នាក់
ខែនេះ :
11247 នាក់
3 ខែនេះ :
32353 នាក់
សរុប :
765125 នាក់