ថ្ងៃអាទិត្យ ទី២២ ខែមិថុនា ឆ្នាំ២០២៥
គេហទំព័រ រស្មីសៀមរាប ផ្សព្វផ្សាយព័ត៌មានពិតជូនលោកអ្នក!
សកម្មភាពការកាប់បំផ្លាញព្រៃឈើនៅក្នុងតំបន់អភិរក្សបឹងពែ នឹងសកម្មភាពក្រុមឈ្មួញក្នុងការដឹកជញ្ជូនឈើខុសច្បាប់ចេញពីតំបន់ ឃុំ ខ្វាវ នៃស្រុកជីក្រែងនៅតែកើនឡើងជាលំដាប់
Sat,09 October 2021 (Time 07:14 PM)
ដោយ ៖ ស្មីសៀមរាប 090567006 (ចំនួនអ្នកអាន: 722នាក់)

សៀមរាប ÷ បច្ចុប្បន្ននេះគេសង្កេត ឃើញថា សកម្មភាព នៃការកាប់បំផ្លាញព្រៃឈើ នៅក្នុងដែន អភិរក្សសត្វ ព្រៃបឹងពែរនៅតែ បន្តមាន ជារៀងរាល់ថ្ងៃ។ ក្នុងនោះ ដោយយោង តាមប្រភពច្បាស់ការ បានប្រាប់ឲ្យ សារព័ត៌មាន យើងដឹងថា មានមេឈ្មួញឈើឈ្មោះ ណន កំពុងបន្តដឹកជញ្ជូន ឈើ យ៉ាងគគ្រឹកគគ្រេង ចេញពីភូមិ អូរ និងភូមិស្រោង ឃុំខ្វាវ យកទៅចែកចាយ នៅឃុំកំពង់ក្តី ស្រុកជីក្រែង ខេត្តសៀមរាប ។

គេសង្កេត ឃើញមាន មេឈ្មួញឈើ ឈ្មោះ ណន រូបនេះដឹកជញ្ជូនឈើ យ៉ាងសប្បាយ រីករាយ ក្នុងមួយថ្ងៃ ៣ ទៅ ៤ជើង ជាប្រចាំ តែមន្ត្រី ជំនាញរដ្ឋបាលព្រៃឈើ និងបរិស្ថាន និងប៉ូលិសសេដ្ឋកិច្ច នៅតាមដងផ្លូវ ចាប់ពីស្នាក់ការបរិស្ថាន ស្រោង និង ស្នាក់ការបរិស្ថាន ក្បាលដំរី ព្រមទាំង សង្កាត់់ រដ្ឋបាលព្រៃឈើ ខ្វាវ ដែលមានលោក វ៉នសាវុធ និង លោក សាំង វង្សសំរិទ្ធ ហៅតា ហុង ដា នាយសង្កាត់រដ្ឋបាល ព្រៃឈើ ជីក្រែង ខ្ពើម យកភ្នែកមើល ឬ បង្រ្កាបសោះឡើយ។

តាមប្រភព ច្បាស់ការឲ្យ ដឹងទៀតថា បើមន្ត្រីជំនាញ បង្រ្កាប គឺបង្រ្កាបតែ ក្រុមឈ្មួញ ណា ដែល មិនបង់លុយ ឲ្យតែ ប៉ុណ្ណោះ តើករណីនេះ ពិតដែរទេ?

ជាក់ស្តែងនៅរសៀលថ្ងៃទី ០៤ ខែតុលាឆ្នាំ ២០២១ ឈ្មួញឈើឈ្មោះ ណន បានធ្វើសកម្មភាពដឹកបទល្មើសព្រៃឈើ ចេញពីឃុំខ្វាវមកដល់ឃុំពង្រលើ សារព័ត៌មានយើងបានរាយការណ៍ជូនដល់លោក វ៉ន សាវុធ នាយរងសង្កាត់រដ្ឋបាលព្រៃឈើខ្វាវ ដើម្បីបង្ក្រាបតែលោក វ៉ន សាវុធ ឆ្លើយថាលោកនៅម្នាក់ឯង ចាំលោករាយការណ៍ជូនគណៈបញ្ជាការឯកភាពស្រុកដើម្បីសុំកម្លាំងបង្ក្រាប តែបាត់សូន្យឈឹង ។ បន្ទាប់មកសារព័ត៌មានយើងបានរាយការណ៍ជូនលោកឧត្តមសេនីយ៍ត្រី ម៉ក់ ធារ៉ា ស្នងការរងទទួលផែនប្រឆាំងបទល្មើសសេដ្ឋកិច្ច នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប ហើយលោកបានប្រាប់ថាលោកឱ្យអធិការស្រុកជីក្រែង បញ្ជាកម្លាំងចុះទៅហើយ តែកម្លាំងអធិការស្រុកជីក្រែងក៏មិនឃើញដែរ មួយណាក៏ដូចមួយណារងចាំបាត់ដំណឹងស្ងាត់ឈឹងមិនឃើញមានស្រមោលមន្ត្រីជំនាញឬក៏សមត្ថកិច្ចពាក់ព័ន្ធណាចុះទៅបង្ក្រាបនោះទេ ឬមួយមន្ត្រីជំនាញនិងសមត្ថកិច្ចពាក់ព័ន្ធទាំងអស់បានទទួលផលប្រយោជន៍ពីលោក ណន មេឈ្មួញឈើហ្នឹងហើយទេដឹង ? ។

ទោះបីជាមានបទបញ្ជាពីលោកស្នងការរងទទួលបន្ទុកបទល្មើសសេដ្ឋកិច្ចយ៉ាងណាក៏លោកវរសេនីយ៍ទោ តាំង លីហេង មិនឃើញបញ្ជាកម្លាំងទៅបង្ក្រានឡើយ ។

ទង្វើរបស់មន្ត្រីជំនាញ និងសមត្ថកិច្ចពាក់ព័ន្ធក្នុងស្រុកជីក្រែងបែបនេះប្រហែលបានទទួលផលប្រយោជន៍ពីលោក ណន ហ្នឹងដែរទេដឹង? បានជាមិនចុះទៅបង្ក្រាប ។

រីឯលោក ពៅ ប៊ុនធឿន អភិបាលស្រុកជីក្រែងវិញនោះ សារព័ត៌មានយើងបានតេទៅលោកជាច្រើនដងតែលោកមិនលើកទូរស័ព្ទឡើយ បទល្មើសព្រៃឈើកើតជារៀងរាល់ថ្ងៃក្នុងស្រុកជីក្រែងតែលោក ពៅ ប៊ុនធឿន បែរជាសម្ងំស្ងៀមធ្វើមិនដឹង ៕

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋមន្ត្រី​​ការពារជាតិអ៊ីស្រាអែល ​៖​ អ៊ីស្រាអែលបាន​ឈានដល់​ដំណាក់កាល​មិនអាច​ត្រឡប់​ថយក្រោយវិញ​ហើយ​! (រស្មីសៀមរាប /RSRNEWs)

ព័ត៌មានគួរចាប់អារម្មណ៍

អ៊ីរ៉ង់ គំរាមវាយប្រហារមូលដ្ឋានទ័ពអាម៉េរិកក្នុងតំបន់មជ្ឈិមបូព៌ា ប្រសិនបើសហរដ្ឋអាម៉េរិកបង្កជម្លោះយោធា (សម្របសម្រួលដោយ ៖ រស្មីសៀមរាប / RSRNews)

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចនវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត អញ្ជើញមកដល់មាតុប្រទេសវិញ ក្រោយពីបានចូលរួមសន្និសីទអង្គការសហប្រជាជាតិ ស្តីពីមហាសមុទ្រ លើកទី៣ (UNOC3) នៅបារាំង (រស្មីសៀមរាប /RSR News)

ព័ត៌មានគួរចាប់អារម្មណ៍

#ដល់រដូវកាលហើយ !ល្បែងសុីសងខុសច្បាប់ «ភ្នាល់ទឹកភ្លៀង» នៅចំកណ្តាលក្រុងភ្នំពេញ ឃើញថា ចាប់ផ្តើមបើកដំណើរលេងទៀតហើយ" (@រស្មីសៀមរាប)

ព័ត៌មានគួរចាប់អារម្មណ៍

លោកយឹង សារ៉ាត់ ប្តឹងឈ្មោះ ស៊ូ វណ្ណា ទៅតុលាការសាលាដំបូងខេត្តបន្ទាយមានជ័យ ចោទពីបទញុះញង់ឲ្យមានការរើសអើង ប្រព្រឹត្តិតាមបណ្តាញសង្គមហ្វេសប៊ុក ឈ្មោះ Sou Vanna (vanna.lungkler.5) កាលពីថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៥ និងថ្ងៃទី១៤ ខែកុម្ភះ ឆ្នាំ២០២៥ ។ នេះបើតាមពាក្យបណ្តឹងដែលសារព័ត៌មានខ្មែរជាយដែនទើបទទួលបាន។ (@រស្មីសៀមរាប)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
250 នាក់
ម្សិលមិញ :
673 នាក់
សប្តាហ៍នេះ :
3562 នាក់
ខែនេះ :
11170 នាក់
3 ខែនេះ :
32276 នាក់
សរុប :
765048 នាក់