ថ្ងៃអាទិត្យ ទី២២ ខែមិថុនា ឆ្នាំ២០២៥
គេហទំព័រ រស្មីសៀមរាប ផ្សព្វផ្សាយព័ត៌មានពិតជូនលោកអ្នក!
ទីតាំងបញ្ជួល់មាន់១កន្លែង នៅនៅភូមិទ្រា៤ សង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យកំពុងតែបើកលេងយ៉ាងរលូនសមត្ថកិច្ចមូលដ្ឌានមិនអើពើបង្ក្រាប
Sat,13 November 2021 (Time 10:50 AM)
ដោយ ៖ រស្មីសៀមរាប090567006 (ចំនួនអ្នកអាន: 773នាក់)

ភ្នំពេញ: ទីតាំងល្បែងជល់មាន់មួយកន្លែងស្ថិតនៅភូមិទ្រា៤ សង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ ដែលគេស្គាល់ច្បាស់ថាម្ចាស់ទីតាំងឈ្មោះ ផាន់ ណា ដែលកំពុងតែបើកលេងយ៉ាងអាណាធិបតេយ្យដែលមិនមានសមត្ថកិច្ចរវល់អើពើជាពិសេសប៉ុស្តិ៍រដ្ឋបាលសង្កាត់ស្ទឹងមានជ័យ៣តែម្តង។

ដោយមានសេចក្តីរាយការណ៍ពីពលរដ្ឋបានអោយអ្នកសារព័ត៌មានដឹងថាទីតាំងខាងលើមានល្បែងជល់មាន់ទើបរសៀលថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២១ អ្នកសារព័ត៌មានបានចុះទៅផ្តិតយករូបភាពក៏បានឃើញមនុស្សមួយក្រុមកំពុងតែដើកាន់កន្ត្រកមាន់ចេញពី ដីឡូត៍មួយកន្លែងស្ថិតនៅទីតាំងខាងលើពិតប្រាកដមែន។

បន្ទាប់មកអ្នកសារព័ត៌មានដែលបានចដល់ទីតាមក៏បានទូរស័ព្ទទៅប៉ុស្តិ៍រដ្ឋបាលសង្កាត់ស្ទឹងមានជ័យ៣តែទូរស័ព្ទជាប់រវល់រហូតបែបនេះមិនដឹងថាទូរស័ព្ទជាប់រវល់មែនឬក៏ចុចបិតពេលដែលឃើញលេខអ្នកសារព័ត៌មាន។

បើយោងតាមសេចក្តីរាយការណ៍របស់ពលរដ្ឋដែលរស់នៅទីតាំងខាងលើបានលើកឡើងបន្តទៀតថារាល់ថ្ងៃនេះពួកគាត់កំពុងតែមានការព្រួយបារម្មណ៍យ៉ាងខ្លាំងចំពោះសេចក្តីសុខ សុវត្ថិភាពក្នុងការរស់នៅរបស់ពួកគាត់ព្រោះពួកគាត់តែងតែគិតថាបើទីតាំងណាមានល្បែងស៊ីសងមិនយូរទេនឹងអាចកើតមានអំពើចោរកម្មផ្សេងៗ។

សូមបញ្ជាក់ផងដែរថាខណៈពេលដែលអ្នកសារព័ត៌មានកំពុងផ្តិតយករូបភាពទីតាំងល្បែងខាងលើស្រាប់តែមានបុរសម្នាក់ចេញមកនិយាយខ្លាំងៗដាក់អ្នកសារព័ត៌មានដោយបានអះអាងថាអ្នកសារព័ត៌មានខឹងយកលុយគេមិនបានបែជាមកឡាយសម្តីទាំងនេះបញ្ជាក់ថាទីតាំងខាងលើនេះពិតជាមានប្រព្រឹត្តល្បែងស៊ីសងជល់មាន់ពិតប្រាកដមែន។

ដូច្នេះសូមសំណូមពរដល់លោក អភិបាលខណ្ឌមានជ័យសូមមេត្តាចាត់វិធានការទប់ស្កាត់នឹងបង្ក្រាបរាល់ល្បែងស៊ីសងទាំងនេះផងដើម្បីសេចក្តីសុខ សុវត្ថិភាពរបស់ពលរដ្ឋក្នុងមូលដ្ឋានជាពិសេសគឺគោរពអោយច្បាប់ភូមិឃុំមានសុវត្ថិភាពទាំង៧ចំណុច៕

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋមន្ត្រី​​ការពារជាតិអ៊ីស្រាអែល ​៖​ អ៊ីស្រាអែលបាន​ឈានដល់​ដំណាក់កាល​មិនអាច​ត្រឡប់​ថយក្រោយវិញ​ហើយ​! (រស្មីសៀមរាប /RSRNEWs)

ព័ត៌មានគួរចាប់អារម្មណ៍

អ៊ីរ៉ង់ គំរាមវាយប្រហារមូលដ្ឋានទ័ពអាម៉េរិកក្នុងតំបន់មជ្ឈិមបូព៌ា ប្រសិនបើសហរដ្ឋអាម៉េរិកបង្កជម្លោះយោធា (សម្របសម្រួលដោយ ៖ រស្មីសៀមរាប / RSRNews)

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចនវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត អញ្ជើញមកដល់មាតុប្រទេសវិញ ក្រោយពីបានចូលរួមសន្និសីទអង្គការសហប្រជាជាតិ ស្តីពីមហាសមុទ្រ លើកទី៣ (UNOC3) នៅបារាំង (រស្មីសៀមរាប /RSR News)

ព័ត៌មានគួរចាប់អារម្មណ៍

#ដល់រដូវកាលហើយ !ល្បែងសុីសងខុសច្បាប់ «ភ្នាល់ទឹកភ្លៀង» នៅចំកណ្តាលក្រុងភ្នំពេញ ឃើញថា ចាប់ផ្តើមបើកដំណើរលេងទៀតហើយ" (@រស្មីសៀមរាប)

ព័ត៌មានគួរចាប់អារម្មណ៍

លោកយឹង សារ៉ាត់ ប្តឹងឈ្មោះ ស៊ូ វណ្ណា ទៅតុលាការសាលាដំបូងខេត្តបន្ទាយមានជ័យ ចោទពីបទញុះញង់ឲ្យមានការរើសអើង ប្រព្រឹត្តិតាមបណ្តាញសង្គមហ្វេសប៊ុក ឈ្មោះ Sou Vanna (vanna.lungkler.5) កាលពីថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៥ និងថ្ងៃទី១៤ ខែកុម្ភះ ឆ្នាំ២០២៥ ។ នេះបើតាមពាក្យបណ្តឹងដែលសារព័ត៌មានខ្មែរជាយដែនទើបទទួលបាន។ (@រស្មីសៀមរាប)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
393 នាក់
ម្សិលមិញ :
673 នាក់
សប្តាហ៍នេះ :
3705 នាក់
ខែនេះ :
11313 នាក់
3 ខែនេះ :
32419 នាក់
សរុប :
765191 នាក់