ថ្ងៃអាទិត្យ ទី២២ ខែមិថុនា ឆ្នាំ២០២៥
គេហទំព័រ រស្មីសៀមរាប ផ្សព្វផ្សាយព័ត៌មានពិតជូនលោកអ្នក!
សកម្មភាពទូកយ៉ាងកាវអាណាធិបតេយ្យរបស់មេឈ្មោះត្រីដុះស្លែធំនិងសកម្មភាពគ្រប់រដូវដែលធ្វើឲ្យមច្ឆាជាតិទឹកសាបគ្រប់ប្រភេទរងការវិនាសហិនហោច
Sat,13 November 2021 (Time 09:21 AM)
ដោយ ៖ រស្មីសៀមរាប090567006 (ចំនួនអ្នកអាន: 798នាក់)

ខេត្តកំពង់ធំ/សកម្មភាពមេឈ្មួញត្រីដុះស្លែដ៏ធំ ប្រចាំបឹងទន្លេសាប ដែលគេស្គាល់ថាជាមេឈ្មួញត្រីដុះស្លែរល្បីឈ្មោះទូកអូសយ៉ាំងកាវខ្នាតធំ ហើយគ្មានមន្ត្រីជំនាញណាហ៊ានបង្រ្កាបឡើយ ព្រោះមេឈ្មួញរូបនេះមានខ្នងបង្អែកធំនៅពីក្រោយខ្នង ។

ជាក់ស្ដែងកាលពីវេលាម៉ោង ៩: ៣៩នាទី ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២១ នៅត្រង់ចំណុច ទួលមុខភូមិ បាឡត ឃុំពាមបាង ស្រុកស្ទោង ខេត្តកំពង់ធំ មានសកម្មភាពទូកអូសយ៉ាំងកាវ យ៉ាងអនាធិបតេយ្យដោយមិនមានមន្ត្រីជំនាញណាហ៊ានបង្រ្កាប
នោះទេ ។

ព្រោះថាមេឈ្មួញត្រីដ៏សកម្មរូបនេះ គឺជាជនជាតិវៀតណាមដែលមករស់នៅលើទឹកដីកម្ពុជា ហើយមានខ្នងបង្អែកដ៏ធំ និងរឹងមាំនៅពីក្រោយខ្នង ដើម្បីរង់ចាំការជួយអន្តរាគមន៍ និងជាពិសេសប្រើអំណាចទឹកលុយគ្របដណ្តប់លើស្ថាប័នមួយចំនួនដែលពាក់ពន្ធ និងការបង្ក្រាបបទល្មើសធនធានធម្មជាតិ ។

សូមបញ្ជាក់ថា ៖ មេឈ្មួញត្រីខាងលើមានឈ្មោះ ចេង ដែលកន្លងមកតែងតែរត់ការ និងបង់ឱ្យជំនាញផ្សេងៗ រៀងរាល់រដូវ មិនថារដូវទឹកឡើងឬរដូវទឹកស្រកនោះទេ បើមិនដូច្នោះទេសកម្មភាពទាំងនោះក៏មិនអាចកើតឡើងបានដែរ ដូចពេលហ្នឹងអញ្ចឹងសកម្មភាពអូសទូកយ៉ាំងកាវ ទាំងនេះអូសយ៉ាងគគ្រឹកគគ្រេង ចំណែកមន្ត្រីជំនាញដេកលក់ធ្វើមិនដឹង រងចាំ ភ្ញាក់ឡើងរាប់ថ្ងៃយកលុយតែម្តង ។

នេះបើយោងតាមប្រភពមួយផ្សេងទៀត បានឲ្យដឹងថាបុគ្គលឈ្មោះ ចេង ខាងលើនេះ គឺជាអធិរាជលើផ្ទៃបឹងទន្លេសាបជាច្រើនឆ្នាំមកហើយ ហើយជារាងរាល់ថ្ងៃគេ ក៏តែងតែឃើញសកម្មភាពទូកអូសយ៉ាំងកាវយ៉ាងគឃ្លើន ដោយមិនខ្លាចក្រែងរអា នឹងជំនាញណាម្នាក់នោះឡើយ ។

ដោយទូកអូសរបស់គាត់ជាទូកអូសខ្នាតធំ មានរហូតដល់ទៅ៨ទូកធំៗ ស្មើនឹង៤គូរ អូសដោយទាំងត្រីតូចត្រីធំ គ្រប់ប្រភេទ ដែលរស់នៅក្នុងទឹកបឹងទន្លេសាប មិនថារដូវណានោះទេ គឺរងការបំផ្លាញ និងបំពុលបរិស្ថាន ព្រោះពេលទូកអូសម្ដងៗធ្វើឲ្យទឹកទន្លេឡើងល្អក់ខ្មៅពេញផ្ទៃទឹកទាំងអស់ ។

ដោយសារតែសមត្ថភាពបំផ្លិចបំផ្លាញមច្ឆាជាតិទាំងនេះហើយទើបធ្វើឲ្យប្រជាពលរដ្ឋលើកការសសើរដល់ជំនាញរដ្ឋបាលជលផល មិនដាច់ពីមាត់ ជាពិសេសលោកយ៉ាន់ វីសាក់ ហៅ សែនាយសង្កាត់រដ្ឋបាលជលផលផាត់សណ្តាយ និងលោក ចាយ កុងមេង នាយរងខណ្ឌរដ្ឋបាលជលផលកំពង់ធំ ថាបង្ក្រាបបានតែទូកមងនេសាទលក្ខណៈគ្រួសារតូចតាចតែប៉ុណ្ណោះ ចំណែកទូកអូសធំៗមើលមិនឃើញ ។

ជាចុងក្រោយនេះផងដែរ ប្រជាពលរដ្ឋនេសាទលក្ខណៈគ្រួសារ សុំសូមណូមទៅ ឯកឧត្តម ងួន រតនៈ អភិបាលនៃគណអភិបាលខេត្តកំពង់ធំ និងជាប្រធាន គណៈបញ្ជាការឯកភាពខេត្ត ដែលទើបតែផ្ទេរភារកិច្ចមកកាន់ខេត្តកំពង់ធំថ្មីៗនេះ សូមឯកឧតម្តមេត្តាពិនិត្យ និងចង្អុលបង្ហាញលោក ជិន ស៊ីថា នាយខណ្ឌរដ្ឋបាលជលផលខេត្តកំពង់ធំថ្មី ឲ្យឧស្សាហ៍ចុះមើលបទល្មើសនេសាទតាមដងទន្លេសាបផង បើមិនដូច្នោះទេ មច្ឆាជាតិគ្រប់ប្រភេទ និងត្រូវរងការវិនាសហិនហោចជាក់ជាមិនខាន
ឡើយ ៕

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋមន្ត្រី​​ការពារជាតិអ៊ីស្រាអែល ​៖​ អ៊ីស្រាអែលបាន​ឈានដល់​ដំណាក់កាល​មិនអាច​ត្រឡប់​ថយក្រោយវិញ​ហើយ​! (រស្មីសៀមរាប /RSRNEWs)

ព័ត៌មានគួរចាប់អារម្មណ៍

អ៊ីរ៉ង់ គំរាមវាយប្រហារមូលដ្ឋានទ័ពអាម៉េរិកក្នុងតំបន់មជ្ឈិមបូព៌ា ប្រសិនបើសហរដ្ឋអាម៉េរិកបង្កជម្លោះយោធា (សម្របសម្រួលដោយ ៖ រស្មីសៀមរាប / RSRNews)

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចនវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត អញ្ជើញមកដល់មាតុប្រទេសវិញ ក្រោយពីបានចូលរួមសន្និសីទអង្គការសហប្រជាជាតិ ស្តីពីមហាសមុទ្រ លើកទី៣ (UNOC3) នៅបារាំង (រស្មីសៀមរាប /RSR News)

ព័ត៌មានគួរចាប់អារម្មណ៍

#ដល់រដូវកាលហើយ !ល្បែងសុីសងខុសច្បាប់ «ភ្នាល់ទឹកភ្លៀង» នៅចំកណ្តាលក្រុងភ្នំពេញ ឃើញថា ចាប់ផ្តើមបើកដំណើរលេងទៀតហើយ" (@រស្មីសៀមរាប)

ព័ត៌មានគួរចាប់អារម្មណ៍

លោកយឹង សារ៉ាត់ ប្តឹងឈ្មោះ ស៊ូ វណ្ណា ទៅតុលាការសាលាដំបូងខេត្តបន្ទាយមានជ័យ ចោទពីបទញុះញង់ឲ្យមានការរើសអើង ប្រព្រឹត្តិតាមបណ្តាញសង្គមហ្វេសប៊ុក ឈ្មោះ Sou Vanna (vanna.lungkler.5) កាលពីថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៥ និងថ្ងៃទី១៤ ខែកុម្ភះ ឆ្នាំ២០២៥ ។ នេះបើតាមពាក្យបណ្តឹងដែលសារព័ត៌មានខ្មែរជាយដែនទើបទទួលបាន។ (@រស្មីសៀមរាប)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
438 នាក់
ម្សិលមិញ :
673 នាក់
សប្តាហ៍នេះ :
3750 នាក់
ខែនេះ :
11358 នាក់
3 ខែនេះ :
32464 នាក់
សរុប :
765236 នាក់