ថ្ងៃអាទិត្យ ទី២២ ខែមិថុនា ឆ្នាំ២០២៥
គេហទំព័រ រស្មីសៀមរាប ផ្សព្វផ្សាយព័ត៌មានពិតជូនលោកអ្នក!
មេឈ្មួញឈើដុះស្លែ ចាស់វស្សាឈ្មោះ ចែ នឹងប្ដីដឹកជញ្ជូនឈើខុសច្បាប់ទាំងថ្ងៃទាំងយប់សម្ថកិច្ចរដ្ឋបាលព្រៃឈើរវៀង មិនហ៊ានបង្ក្រាប
Sun,14 November 2021 (Time 03:53 PM)
ដោយ ៖ រស្មីសៀមរាប 090567006 (ចំនួនអ្នកអាន: 704នាក់)

ព្រះវិហារ: ប្រភពពីសមត្ថកិច្ចពាក់ព័ន្ធក្នុងស្រុករវៀង​ ខេត្តព្រះវិហារ បានឲ្យដឹងថា រយៈពេលប៉ុន្មានខែចុងក្រោយនេះឈ្មួញឈ្មោះ ចែស្រី និងប្តី បង្កើនសកម្មភាពដឹកជញ្ជូនឈើឆ្លងកាត់ផ្លូវជាតិលេខ៦២ ស្រុករវៀង ខេត្តព្រះវិហារ ចូលទៅខេត្តកំពង់ធំ កាន់តែខ្លាំងក្លាជាងមុនទៅទៀត។ មន្រ្តីជំនាញនិងសមត្ថកិច្ចតាមប៉ុស្តិ៍ត្រួតពិនិត្យលើផ្លូវជាតិលេខ៦២ ពីខេត្តព្រះវិហារ​ ចូលទៅខេត្តកំពង់ធំ មិនហ៊ានប៉ះពាល់ឈ្មួញឈ្មោះ ចែស្រី និងប្តី នោះទេ។ ជាពិសេសលោក ពឹង ទ្រីដា ប្រធានមន្ទីរកសិកម្មខេត្តព្រះវិហារ និងលោក នួន សុខុម នាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តព្រះវិហារ បណ្តោយឲ្យឈ្មួញឈ្មោះ ចែស្រី និងប្តី ដឹកជញ្ជូនឈើយ៉ាងរលូនប្រភពស្និទ្ធនឹងឈ្មួញឈ្មោះ ចែស្រី និងប្តី បានឲ្យដឹងថា ស្ទើរតែរាល់ពេលព្រឹកព្រលឹមឈ្មួញទាំង២នាក់នេះដឹកជញ្ជូនឈើឆ្លងកាត់ផ្លូវជាតិលេខ៦២ ស្រុករវៀង ចូលទៅខេត្តកំពង់ធំ ដោយគ្មានមន្ត្រីរដ្ឋបាលព្រៃឈើឬសមត្ថកិច្ចពាក់ព័ន្ធ ទប់ស្កាត់ទាល់តែសោះ។ ប្រភពបានឲ្យដឹងទៀតថា ទាល់តែមានការបើកដៃពីសំណាក់លោក ស៊ុំ ស៊ីវុត្ថា ហៅតាវ៉ែនតា នាយផ្នែករដ្ឋបាលព្រៃឈើរវៀង និងសមត្ថកិច្ចក្នុងស្រុករវៀងទើបឈ្មួញឈ្មោះ ចែស្រី និងប្តី មិនប្រឈមនឹងការបង្ក្រាប។ មិនតែប៉ុណ្ណោះឈ្មួញឈ្មោះ ចែស្រី និងប្តី បង្កើនសកម្មភាពដឹកជញ្ជូនឈើខុសច្បាប់ខ្លាំងក្លាជាងមុនទៅទៀតព្រោះមានការឃុបឃិតជាប្រព័ន្ធប្រជាពលរដ្ឋក្នុងស្រុករវៀង បានឲ្យដឹងថា សកម្មភាពឈ្មួញដឹកជញ្ជូនឈើឆ្លងកាត់ផ្លូវជាតិលេខ៦២ ចូលទៅខេត្តកំពង់ធំ ពុំមានការថយចុះនោះទេ បើទោះប្បីមានការបង្ក្រាបបទល្មើសព្រៃឈើក្នុងស្រុកត្បែងមានជ័យ ស្រុកសង្គមថ្មី និងស្រុកឆែប ក៏ដោយប្រជាពលរដ្ឋបានរិះគន់ថា មន្រ្តីរដ្ឋបាលព្រៃឈើ មន្រ្តីបរិស្ថាននិងសមត្ថកិច្ចក្នុងខេត្តព្រះវិហារ ចាត់ទុកបទល្មើសព្រៃឈើជាប្រភពចំណូលរបស់ខ្លួនទើបបទល្មើសនៅតែកើតឡើងយ៉ាងពេញបន្ទុក។ ជាក់ស្តែងឥឡូវនេះឈ្មួញឈ្មោះ ចែស្រី និងប្តី និងឈ្មួញច្រើននាក់ទៀតនៅតែអាចធ្វើសកម្មភាពដឹកជញ្ជូនឈើពីខេត្តព្រះវិហារ ចូលខេត្តកំពង់ធំ ទាំងយប់ទាំងថ្ងៃគ្មានញញើតអ្វីទាំងអស់។
មហាជនរង់ចាំមើលថាតើ លោកនួនសុខុម នាយខណ្ឌរដ្ឋបាលព្រៃឈើខេត្ព្រះវិហារមានចំណាត់ការទៅលើឈ្មួញដ៏ល្បីពីរនាក់ប្ដីប្រពន្ធនេះដែរទេ ?ឬក៏បានទទួលលាភសក្ការៈសើមមាត់សើមករពីឈ្មួញឈឺនេះហើយ? ។

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋមន្ត្រី​​ការពារជាតិអ៊ីស្រាអែល ​៖​ អ៊ីស្រាអែលបាន​ឈានដល់​ដំណាក់កាល​មិនអាច​ត្រឡប់​ថយក្រោយវិញ​ហើយ​! (រស្មីសៀមរាប /RSRNEWs)

ព័ត៌មានគួរចាប់អារម្មណ៍

អ៊ីរ៉ង់ គំរាមវាយប្រហារមូលដ្ឋានទ័ពអាម៉េរិកក្នុងតំបន់មជ្ឈិមបូព៌ា ប្រសិនបើសហរដ្ឋអាម៉េរិកបង្កជម្លោះយោធា (សម្របសម្រួលដោយ ៖ រស្មីសៀមរាប / RSRNews)

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចនវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត អញ្ជើញមកដល់មាតុប្រទេសវិញ ក្រោយពីបានចូលរួមសន្និសីទអង្គការសហប្រជាជាតិ ស្តីពីមហាសមុទ្រ លើកទី៣ (UNOC3) នៅបារាំង (រស្មីសៀមរាប /RSR News)

ព័ត៌មានគួរចាប់អារម្មណ៍

#ដល់រដូវកាលហើយ !ល្បែងសុីសងខុសច្បាប់ «ភ្នាល់ទឹកភ្លៀង» នៅចំកណ្តាលក្រុងភ្នំពេញ ឃើញថា ចាប់ផ្តើមបើកដំណើរលេងទៀតហើយ" (@រស្មីសៀមរាប)

ព័ត៌មានគួរចាប់អារម្មណ៍

លោកយឹង សារ៉ាត់ ប្តឹងឈ្មោះ ស៊ូ វណ្ណា ទៅតុលាការសាលាដំបូងខេត្តបន្ទាយមានជ័យ ចោទពីបទញុះញង់ឲ្យមានការរើសអើង ប្រព្រឹត្តិតាមបណ្តាញសង្គមហ្វេសប៊ុក ឈ្មោះ Sou Vanna (vanna.lungkler.5) កាលពីថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៥ និងថ្ងៃទី១៤ ខែកុម្ភះ ឆ្នាំ២០២៥ ។ នេះបើតាមពាក្យបណ្តឹងដែលសារព័ត៌មានខ្មែរជាយដែនទើបទទួលបាន។ (@រស្មីសៀមរាប)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
439 នាក់
ម្សិលមិញ :
673 នាក់
សប្តាហ៍នេះ :
3751 នាក់
ខែនេះ :
11359 នាក់
3 ខែនេះ :
32465 នាក់
សរុប :
765237 នាក់