ឯកឧត្តម មាស សុភា ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះជួយខេត្តព្រះវិហារ បានអញ្ជើញជាអធិបតីភាពក្នុងពិធីចែកអំណោយជូនដល់បងប្អូនប្រជាពលរដ្ឋមានជីវភាពខ្វះខាតចំនួន ១៥០គ្រួសារ ស្ថិតនៅក្នុងឃុំសង្កែពីរ ស្រុកឆែប ខេត្តព្រះវិហារ ដែលពិធីនេះមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម ប្រាក់ សុវណ្ណ អភិបាលនៃគណៈអភិបាលខេត្តព្រះវិហារ គណៈប្រតិភូអមដំណើរ អភិបាលរងខេត្ត ក្រុមប្រឹក្សាខេត្ត អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ កងកម្លាំងទាំងបី ព្រមទាំងបងប្អូនប្រជាពលរដ្ឋ ស្ថិតនៅក្នុងឃុំសង្កែពីរ ស្រុកឆែប ជាច្រើនរូបផងដែរ ។ ពិធីនេះបានប្រារព្ធធ្វើឡើងនៅក្នុងបរិវេណវត្តទ្រីសុទ្ធារ៉ាម ស្ថិតក្នុងភូមិសំបូរ ឃុំសង្កែពីរ ស្រុកឆែប ខេត្តព្រះវិហារ ។ ចំពោះបងប្អូនប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាត បានអញ្ជើញមកទទួលអំណោយនាពេលនេះ រួមមានមកពីភូមិក្រឡោតចំនួន ៦០គ្រួសារ ភូមិសំបូរ ៤៥គ្រួសារ និងភូមិជោគជ័យចំនួន ៤៥គ្រួសារ ដែលភូមិទាំងបីនេះស្ថិតក្នុងឃុំសង្កែពីរ ស្រុកឆែប ខេត្តព្រះវិហារអំណោយដែលទទួលបានរួមមានក្នុងមួយគ្រួសារៗ ទទួលបានអង្ករ ២០គីឡូក្រាម មី ០១កេស ត្រីខ ០១យួរ ទឹកស៊ីអ៊ីវ ០១យូរ ព្រមទាំងថវិកា ០២ម៉ឺនរៀលផងដែរ៕
ព័ត៌មានគួរចាប់អារម្មណ៍
រដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែល ៖ អ៊ីស្រាអែលបានឈានដល់ដំណាក់កាលមិនអាចត្រឡប់ថយក្រោយវិញហើយ! (រស្មីសៀមរាប /RSRNEWs)
អ៊ីរ៉ង់ គំរាមវាយប្រហារមូលដ្ឋានទ័ពអាម៉េរិកក្នុងតំបន់មជ្ឈិមបូព៌ា ប្រសិនបើសហរដ្ឋអាម៉េរិកបង្កជម្លោះយោធា (សម្របសម្រួលដោយ ៖ រស្មីសៀមរាប / RSRNews)
សម្តេចនវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត អញ្ជើញមកដល់មាតុប្រទេសវិញ ក្រោយពីបានចូលរួមសន្និសីទអង្គការសហប្រជាជាតិ ស្តីពីមហាសមុទ្រ លើកទី៣ (UNOC3) នៅបារាំង (រស្មីសៀមរាប /RSR News)
#ដល់រដូវកាលហើយ !ល្បែងសុីសងខុសច្បាប់ «ភ្នាល់ទឹកភ្លៀង» នៅចំកណ្តាលក្រុងភ្នំពេញ ឃើញថា ចាប់ផ្តើមបើកដំណើរលេងទៀតហើយ" (@រស្មីសៀមរាប)
លោកយឹង សារ៉ាត់ ប្តឹងឈ្មោះ ស៊ូ វណ្ណា ទៅតុលាការសាលាដំបូងខេត្តបន្ទាយមានជ័យ ចោទពីបទញុះញង់ឲ្យមានការរើសអើង ប្រព្រឹត្តិតាមបណ្តាញសង្គមហ្វេសប៊ុក ឈ្មោះ Sou Vanna (vanna.lungkler.5) កាលពីថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៥ និងថ្ងៃទី១៤ ខែកុម្ភះ ឆ្នាំ២០២៥ ។ នេះបើតាមពាក្យបណ្តឹងដែលសារព័ត៌មានខ្មែរជាយដែនទើបទទួលបាន។ (@រស្មីសៀមរាប)
វីដែអូ
ចំនួនអ្នកទស្សនា