ថ្ងៃអាទិត្យ ទី២២ ខែមិថុនា ឆ្នាំ២០២៥
គេហទំព័រ រស្មីសៀមរាប ផ្សព្វផ្សាយព័ត៌មានពិតជូនលោកអ្នក!
អាជ្ញាធរខេត្តសៀមរាបណែនាំឲ្យអាជ្ញាធរស្រុកក្រុងចាត់វិធានការឲ្យបានតឹងរឹងបន្ថែមទៀត ចំពោះអាជីវករណាដែលមិនគោរពតាមការណែនាំរបស់អាជ្ញាធរ
Tue,02 November 2021 (Time 09:47 PM)
ដោយ ៖ រស្មីសៀមរាប090567006 (ចំនួនអ្នកអាន: 637នាក់)

ក្នុងឱកាសដឹកនាំកិច្ចប្រជុំក្រុមការងាររៀបចំសណ្ដាប់ធ្នាប់ របៀបរៀបរយផ្សាររដ្ឋ និងឯកជន នៅក្នុងភូមិសាស្រ្តក្រុង-ស្រុក នៃខេត្តសៀមរាប តាមរយ:ប្រព័ន្ធវីដេអូ Zoom កាលពីរសៀលថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២១ម្សិលមិញនេះ លោក នាក់ ណេរ៉ុន អភិបាលរងខេត្ត និងជាប្រធានក្រុមការងារ បានមានប្រសាសន៍ណែនាំឲ្យអាជ្ញាធរក្រុងស្រុកក្នុងទូទាំងខេត្ត ចាត់វិធានការឲ្យបានតឹងរ៉ឹងបន្ថែមទៀត ចំពោះអាជីវករដែលកំពុងលក់ដូរនៅតាមផ្សារ ហើយរកឃើញថាអាជីវកររូបណាដែលមិនគោរព និងមិនអនុវត្តតាមការណែនាំអាជ្ញាធរ ពិសេសបំពានទៅនឹងវិធានការ របស់អាជ្ញាធរខេត្ត ដែលបានណែនាំឲ្យអាជ្ញាធរក្រុង ស្រុក និងគណៈកម្មការផ្សារកន្លងមកនោះ ត្រូវធ្វើការពិន័យទៅតាមច្បាប់ដែលបានដាក់ចេញ និងអនុវត្តកន្លងមកជាដាច់ខាត។

លោក នាក់ ណេរ៉ុន មានប្រសាសន៍ទៀតថា បន្ទាប់ពីស្ថានភាពនៃជំងឺកូវីដ-១៩ នៅក្នុងខេត្តសៀមរាប មានសភាពធូរស្រាល ហើយកន្លងមកអាជ្ញាធរខេត្ត ក៏បានដំណើរការឲ្យផ្សារមួយចំនួនត្រូវបានបើកលក់ឡើងវិញ ទៅតាមគន្លងថ្មី ដែលដាក់ចេញដោយរាជរដ្ឋាភិបាល ក៏ដូចជាអាជ្ញាធរខេត្ត ដើម្បីជួយសម្រួលទៅបញ្ហាជីវភាពប្រចាំថ្ងៃ របស់បងប្អូនប្រជាពលរដ្ឋឡើងវិញ ប៉ុន្តែនៅមានបងប្អូនប្រជាពលរដ្ឋ និងអាជីវករមួយចំនួនតូច នៅមិនទាន់គោរព និងអនុវត្តនៅឡើងចំពោះវិធានការ និងការណែនាំនានា របស់អាជ្ញាធរដែលបានដាក់ចេញ ដោយបងប្អូនអាជីវករខ្លះ នៅតែមានការរៀបចំលក់ដូរប្រជ្រៀតគ្នា គ្មានអនាម័យ មិនបានរៀបចំកន្លែងលក់ដូររបស់ខ្លួន ឲ្យមានរបៀបរៀបរយនៅឡើយ ដែលបញ្ហាតម្រូវឲ្យអាជ្ញាធរ ក៏ដូចជាគណៈកម្មាការគ្រប់គ្រងផ្សារ ត្រូវតែមានការត្រួតពិនិត្យ និងរឹតបន្តឹងបន្ថែមទៀត។

លោកអភិបាលរងខេត្ត បានមានប្រសាសន៍បន្ថែមតថា ក្នុងឱកាសនេះដែរ សូមឲ្យអាជ្ញាធរក្រុងស្រុក និងគណៈកម្មការគ្រប់គ្រងផ្សារ ត្រូវតាមដាន និងស្រង់ទិន្ន័យចំនួនអាជីវករនៅតាមតំបន់ដែលខ្លួនគ្រប់គ្រង ឲ្យបានច្បាស់លាស់ជាប្រចាំ ដើម្បីធ្វើការពិនិត្យទៅលើបងប្អូនអាជីវកររូបណាដែលអាចមានផ្ទុកជំងឺកូវីដ-១៩ ក្នុងនោះចំពោះអាជីវករដែលមិនបានចាក់វ៉ាក់សាំង និងមិនបានធ្វើតេស្ត គឺមិនអនុញ្ញាតឲ្យចូលលក់នៅក្នុងផ្សារជាដាច់ខាត ពិសេសនៅតាមផ្សារត្រូវបង្កើត QR Code និងតូបលក់ដូរនីមួយៗ គឺដើម្បីបង្កភាពងាយស្រួលដល់ក្រុមការងារគ្រប់គ្រងតាមដានស្ថានភាពនៃជំងឺកូវីដ-១៩ ងាយស្រួលក្នុងការស្វែងរក និងកំណត់តូប ឬទីតាំងពាក់ព័ន្ធ ដើម្បីជៀសវាងការបិទផ្សារទាំងមូល ក្នុងករណីមានជួបប្រទះករណីឆ្លងជាយថាហេតុនោះ ដែលនេះគឺជាយន្តការថ្មីមួយទៀត ជួយសម្រួលឲ្យអាជីវកម្មផ្តល់កិច្ចសហការជាមួយក្រុមការងារ បង្កើនភាពរហ័សទាន់សភាពការណ៍ ក្នុងការស្វែងរកអ្នកដែលពាក់ព័ន្ធ។

លោក នាក់ ណេរ៉ុន អភិបាលរងខេត្ត បានមានប្រសាសន៍បន្ថែមទៀតថា បច្ចុប្បន្ននេះអត្រាភាគរយនៃចំនួនប្រជាជនក្នុងខេត្តសៀមរាប ដែលទទួលបានការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ គឺជាភាពកក់ក្តៅមួយដែលជំរុញឲ្យរដ្ឋបាលខេត្ត មានសេចក្តីក្លាហានក្នុងការប្រើប្រាស់យន្តការ បង្ហើបឲ្យមានដង្ហើមនៃចរន្តសេដ្ឋកិច្ចឡើងវិញ ដោយចាប់ផ្តើមពីជីវភាពរស់នៅប្រជាំថ្ងៃរបស់គ្រួសារប្រជាពលរដ្ឋ និងសហគមន៍ ក្នុងនោះការរៀនរស់ជាមួយកូវីដ-១៩ គឺជាកម្រាលផ្លូវឆ្ពោះទៅរកគោលដៅមួយ ដែលនៅទីនោះយើងនឹងអាចនិយាយបានថា កូវីដ-១៩ វាគ្រាន់តែជាវិបត្តិមេរៀនរបស់អតីតកាលតែប៉ុណ្ណោះ៕

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋមន្ត្រី​​ការពារជាតិអ៊ីស្រាអែល ​៖​ អ៊ីស្រាអែលបាន​ឈានដល់​ដំណាក់កាល​មិនអាច​ត្រឡប់​ថយក្រោយវិញ​ហើយ​! (រស្មីសៀមរាប /RSRNEWs)

ព័ត៌មានគួរចាប់អារម្មណ៍

អ៊ីរ៉ង់ គំរាមវាយប្រហារមូលដ្ឋានទ័ពអាម៉េរិកក្នុងតំបន់មជ្ឈិមបូព៌ា ប្រសិនបើសហរដ្ឋអាម៉េរិកបង្កជម្លោះយោធា (សម្របសម្រួលដោយ ៖ រស្មីសៀមរាប / RSRNews)

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចនវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត អញ្ជើញមកដល់មាតុប្រទេសវិញ ក្រោយពីបានចូលរួមសន្និសីទអង្គការសហប្រជាជាតិ ស្តីពីមហាសមុទ្រ លើកទី៣ (UNOC3) នៅបារាំង (រស្មីសៀមរាប /RSR News)

ព័ត៌មានគួរចាប់អារម្មណ៍

#ដល់រដូវកាលហើយ !ល្បែងសុីសងខុសច្បាប់ «ភ្នាល់ទឹកភ្លៀង» នៅចំកណ្តាលក្រុងភ្នំពេញ ឃើញថា ចាប់ផ្តើមបើកដំណើរលេងទៀតហើយ" (@រស្មីសៀមរាប)

ព័ត៌មានគួរចាប់អារម្មណ៍

លោកយឹង សារ៉ាត់ ប្តឹងឈ្មោះ ស៊ូ វណ្ណា ទៅតុលាការសាលាដំបូងខេត្តបន្ទាយមានជ័យ ចោទពីបទញុះញង់ឲ្យមានការរើសអើង ប្រព្រឹត្តិតាមបណ្តាញសង្គមហ្វេសប៊ុក ឈ្មោះ Sou Vanna (vanna.lungkler.5) កាលពីថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៥ និងថ្ងៃទី១៤ ខែកុម្ភះ ឆ្នាំ២០២៥ ។ នេះបើតាមពាក្យបណ្តឹងដែលសារព័ត៌មានខ្មែរជាយដែនទើបទទួលបាន។ (@រស្មីសៀមរាប)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
193 នាក់
ម្សិលមិញ :
673 នាក់
សប្តាហ៍នេះ :
3505 នាក់
ខែនេះ :
11113 នាក់
3 ខែនេះ :
32219 នាក់
សរុប :
764991 នាក់