ថ្ងៃអាទិត្យ ទី២២ ខែមិថុនា ឆ្នាំ២០២៥
គេហទំព័រ រស្មីសៀមរាប ផ្សព្វផ្សាយព័ត៌មានពិតជូនលោកអ្នក!
ឯកឧត្តម នាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អញ្ជើញប្រកាសតែងតាំងស្នងនគរបាលការថ្មីខេត្តតាកែវ ព្រឹកថ្ងៃទី 24 ខែវិច្ឆិកាឆ្នាំ 2021
Thu,25 November 2021 (Time 07:57 AM)
ដោយ ៖ រស្មីសៀមរាប090567006 (ចំនួនអ្នកអាន: 712នាក់)

ខេត្តតាកែវ/ ក្នុងពិធីប្រកាសតែងតាំងនោះ ក៏មានការអញ្ជើញចូលរួមពីលោកឧត្តមសេនីយ៍ទោស្នងការ ខេត្តកណ្ដាល, ខេត្តកំពត, ខេត្តព្រះសីហនុ, ខេត្តកំពង់ស្ពឺ និងលោក លោកស្រីមន្ត្រីរាជការនគរបាលជាតិជាច្រើនរូបទៀត។

លោកឧត្តមសេនីយ៍ទោ ឈាង ផាន់ណារ៉ា ស្នងការរងនគរបាលរាជធានីភ្នំពេញ ត្រូវបានតែងតាំងជា ស្នងការនគរបាលខេត្តតាកែវ ជំនួសលោកឧត្តមសេនីយ៍ទោ សុខ សំណាង ដែលត្រូវទទួលបានតួនាទីថ្មីជាអគ្គនាយករង។

ការដោះដូរស្នងការបន្ទាន់នេះ កើតឡើងបន្ទាប់ពីផ្ទុះរឿងអាស្រូវដ៏រសើប គឺបក្សពួកមេបនល្បែងស៊ីសងខុសច្បាប់ជាច្រើននាក់ ប្រដាប់ដោយដំបង និងកាំបិទ បានបើកការវាយប្រហារយ៉ាងចាស់ដៃ លើអ្នកកាសែត ចំនួន០៩នាក់ ប្លន់យកទ្រព្យសម្បត្តិអស់ជាច្រើន នៅចំណុចផ្លូវចូលទីតាំងបនល្បែងស៊ីសងខុសច្បាប់ស្ថិតនៅឃុំក្រាំងធ្នង់ ស្រុកបាទី ខេត្តតាកែវ កាលពីថ្ងៃទី១៦ តុលា ២០២១។

បន្ទាប់ពីកើតហេតុ មកដល់ពេលនេះ កម្លាំងនគរបាលក្រោមបញ្ជា លោក សុខ សំណាង អតីតស្នងការ មិនបានឃាត់ខ្លួនជនបង្កណាម្នាក់ឡើយ ទោះបី ឯកឧត្តមព្រះរាជអាជ្ញាខេត្តតាកែវ បានចេញដីការបង្គាប់អោយបើកការស៊ីបអង្កេត កាលពីថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២១មកម្លេះ ក៏ជនរងគ្រោះ៦នាក់ មិនទាន់ត្រូវបានកោះហៅអោយចូលបំភ្លឺដែរ គឺអូសបន្លាយពេលវេលា មិនដឹងថា មានអាថ៌កំបាំងអ្វី នៅពីក្រោយអតីតស្នងការ សុខ សំណាង ទើបបណ្តាលអោយផ្ទេរចេញបែបនេះ។

តាមរយៈ សមាគមសេរីភាពអ្នកសារព័ត៌មានកម្ពុជា បងប្អូនអ្នកកាសែតរងគ្រោះ សូមសំណូមពរ លោកឧត្តមសេនីយ៍ទោស្នងការថ្មី ឯកឧត្តម ព្រះរាជអាជ្ញា ប្រធានសាលាដំបូងខេត្តតាកែវ ឯកឧត្តម អ៊ុក សាវុធ អគ្គព្រះរាជអាជ្ញាសាលាឧទ្ធរណ៍ភ្នំពេញ ជាពិសេសបំផុត ឯកឧត្តម កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ សូមមេត្តាជួយពន្លឿននីតិវិធី ចាត់ការជនបង្កតាមច្បាប់ និងផ្តល់យុត្តិធម៌ជូនពូកគាត់ឆាប់ៗៗៗ៕

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋមន្ត្រី​​ការពារជាតិអ៊ីស្រាអែល ​៖​ អ៊ីស្រាអែលបាន​ឈានដល់​ដំណាក់កាល​មិនអាច​ត្រឡប់​ថយក្រោយវិញ​ហើយ​! (រស្មីសៀមរាប /RSRNEWs)

ព័ត៌មានគួរចាប់អារម្មណ៍

អ៊ីរ៉ង់ គំរាមវាយប្រហារមូលដ្ឋានទ័ពអាម៉េរិកក្នុងតំបន់មជ្ឈិមបូព៌ា ប្រសិនបើសហរដ្ឋអាម៉េរិកបង្កជម្លោះយោធា (សម្របសម្រួលដោយ ៖ រស្មីសៀមរាប / RSRNews)

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចនវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត អញ្ជើញមកដល់មាតុប្រទេសវិញ ក្រោយពីបានចូលរួមសន្និសីទអង្គការសហប្រជាជាតិ ស្តីពីមហាសមុទ្រ លើកទី៣ (UNOC3) នៅបារាំង (រស្មីសៀមរាប /RSR News)

ព័ត៌មានគួរចាប់អារម្មណ៍

#ដល់រដូវកាលហើយ !ល្បែងសុីសងខុសច្បាប់ «ភ្នាល់ទឹកភ្លៀង» នៅចំកណ្តាលក្រុងភ្នំពេញ ឃើញថា ចាប់ផ្តើមបើកដំណើរលេងទៀតហើយ" (@រស្មីសៀមរាប)

ព័ត៌មានគួរចាប់អារម្មណ៍

លោកយឹង សារ៉ាត់ ប្តឹងឈ្មោះ ស៊ូ វណ្ណា ទៅតុលាការសាលាដំបូងខេត្តបន្ទាយមានជ័យ ចោទពីបទញុះញង់ឲ្យមានការរើសអើង ប្រព្រឹត្តិតាមបណ្តាញសង្គមហ្វេសប៊ុក ឈ្មោះ Sou Vanna (vanna.lungkler.5) កាលពីថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៥ និងថ្ងៃទី១៤ ខែកុម្ភះ ឆ្នាំ២០២៥ ។ នេះបើតាមពាក្យបណ្តឹងដែលសារព័ត៌មានខ្មែរជាយដែនទើបទទួលបាន។ (@រស្មីសៀមរាប)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
443 នាក់
ម្សិលមិញ :
673 នាក់
សប្តាហ៍នេះ :
3755 នាក់
ខែនេះ :
11363 នាក់
3 ខែនេះ :
32469 នាក់
សរុប :
765241 នាក់