ព្រំដែនកម្ពុជា~ថៃ : នៅរសៀលថ្ងៃព្រហស្បតិ៍ ៦ រោច ខែកត្តិក ឆ្នាំឆ្លូវត្រីស័ក ពុទ្ធសករាជ ២៥៦៥ត្រូវនឹងថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២១ នេះ ប្រតិភូ កម្ពុជា ថ្នាក់ដឹកនាំ ខេត្តជាប់ព្រំដែន ចំនួន២ ខេត្ត រួមមាន ឯកឧត្ដម អ៊ុ រាត្រី អភិបាល នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ . ឯកឧត្ដម សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង អមដំណើរដោយ ឯកឧត្ដម ង៉ោ ម៉េងជ្រួន អភិបាលរងខេត្ត លោក គាត ហ៊ុល អភិបាលនៃគណះអភិបាលក្រុងប៉ោយប៉ែត លោកឧត្ដមសេនីយ៍ មេបញ្ជាការ ស្នងការ ភាគីថៃដឹកនាំដោយ ឯកឧត្ដម Parinya Pothisut អភិបាលខេត្តស្រះកែវ និងស្ថាប័នពាក់ព័ន្ធ បើកកិច្ចប្រជុំ គ្រោងបើកច្រកអន្តរជាតិនិងច្រកតំបន់ខេត្តបន្ទាយមានជ័យនិងខេត្តបាត់ដំបង កិច្ចប្រជុំ បានធ្វើឡើង នៅទីស្នាក់ការគយច្រកទ្វារព្រំដែនអន្តរជាតិខ្លងលឹក ស្រុកអរញ្ញប្រាថេត ខេត្តស្រះកែវ ព្រះរាជាណាចក្រថៃ លទ្ធផលកិច្ចប្រជុំ ភាគីថៃបានជម្រាបមកកម្ពុជាថាក្នុងកំឡុងថ្ងៃទី១៦ ដល់ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២១ ភាគីថៃនឹងបើកច្រកអនុញ្ញាតឱ្យពលករខ្មែរដែលមានការឯកភាពគ្នាក្នុងកិច្ចព្រមព្រៀង (MOU) រវាងកម្ពុជា-ថៃ ចូលតាមច្រកទ្វារព្រំដែនអន្តរជាតិចំនួន ០២ ៖ ១ . ច្រកទ្វារព្រំដែនអន្តរជាតិខ្លងលឹក-ប៉ោយប៉ែត ២ . ច្រកទ្វារព្រំដែនអន្តរជាតិបានខៅឌិន-ភ្នំដី ប៉ុន្តែតម្រូវឱ្យពលករទាំងអស់មានឯកសារដូចជា ៖ . ប័ណ្ណព្រំដែន . ប័ណ្ណចាក់វ៉ាក់សាំង .លិខិតបញ្ជាក់សុខភាពគ្មានកូវីដ-១៩ ។ . អនុញ្ញាតឱ្យចូលចាប់ពីវេលាម៉ោង០៦:០០នាទីព្រឹក ដល់ម៉ោង១២:០០នាទីថ្ងៃត្រង់ និងអាចស្នាក់នៅក្នុងប្រទេសថៃបានរយៈពេល ៩០ថ្ងៃ ។ លុះដល់ថ្ងៃទី០១ ខែមករា ឆ្នាំ២០២២ សម្រាប់ពលរដ្ឋខ្មែរចូលព្រឹកចេញល្ងាចតាមច្រកទ្វារព្រំដែនអន្តរជាតិខ្លងលឹក-ប៉ោយប៉ែត ភាគីថៃអនុញ្ញាតឱ្យចូលក្នុង ០១ថ្ងៃចំនួន ៣,០០០នាក់តែប៉ុណ្ណោះ នឹងបើកច្រកតំបន់បន្ថែមចំនួន ០២ទៀតរួមមាន ៖ - - ១-ច្រកតំបន់តាផាយ៉ា-បឹងត្រកួន - ២-ច្រកតំបន់ណងព្រឺ-ម៉ាឡៃ - ពលរដ្ឋត្រូវមានឯកសារដូចជា ៖ - កាតចេញ-ចូលផ្សារថៃ - ប័ណ្ណចាក់វ៉ាក់សាំង - លិខិតបញ្ជាក់សុខភាពគ្មានកូវីដ-១៩ ។ ចំពោះកម្មករអូសរទេះកំណត់ក្នុងរទេះមួយឱ្យមានមនុស្សចំនួន ០៤នាក់ ទៅ ០៦នាក់តែប៉ុណ្ណោះ ។ កិច្ចប្រជុំបានបញ្ចប់នៅវេលាម៉ោង ១៥:៣០នាទីថ្ងៃដដែល ដោយភាគីទាំងពីរផ្ដោតការយកចិត្តទុកដាក់ខ្ពស់ចំពោះខ្លឹមសារដែលបានឯកភាពរួមគ្នាក្នុងកិច្ចប្រជុំ ។
ព័ត៌មានគួរចាប់អារម្មណ៍
រឿងរ៉ាវអ្នកស្រីជីប យុទ្ធារី ទិញគ្រឿងអលង្ការពីហាងពេជ្រ វីលីណា ជំពាក់លុយមិនព្រមសងហើយថែមទាំងចុះផ្សាយបរិហារកេរ្តិ៍ម្ចាស់ហាងទៅវិញ! (ស្មីសៀមរាប 090567006)
តើហេតុអ្វីបានជាលោក សីហា ដឹកជញ្ជូនឈើខុសច្បាប់បានដោយរលូនដោយពុំមានការទប់ស្ចាត់និងបង្ក្រាបពីសមត្ថកិច្ចជំនាញ នៅក្នុងដែនអាណាចក្រនៃខេត្តមណ្ឌលគិរី? (ស្មីសៀមរាប 090567006)
អភិបាលក្រុងប៉ោយប៉ែតនិងចៅសង្កាត់ផ្សារកណ្ដាលឃុបឃិតគ្នាលក់ដីអណ្ដូងនិងដីសួនសហគមន៍របស់រដ្ឋជិតមួយហិចតាបានលុយខ្ទង់លានដុល្លារ (ស្មីសៀមរាប 090567006)
លោកស ចំរុង និងលោកទូច គង្គា សង្ស័យជាមេក្លោងធំក្នុងចំណោម៤នាក់បានរួមគំនិតគ្នាជាមួយពួកជនខិលខូចឈ្មោះស្រី ភួន និងឈ្មោះម៉ៅ សមុី ឃុបឃិតគ្នាខ្លែងមេដៃនឹងខ្លែងឯកសារភូតកុហកប្រមុខថ្នាក់ដឹកនាំឲ្យសម្រេចប្រគល់ដី ៦៦ ហិចតា ១៥អាមកឲ្យខ្លួន! (ស្មីសៀមរាប 090567006)
ហួសចិត្តចាប់ជំរិតគ្រប់វិធី អាងតែខ្លួនមានអំណាចកាចពេកហើយ មិនយល់ដល់រាស្រ្តក្រីក្រហើយថែមទាំងមានជំងឺឈឺទៀតផង ពិតជាគ្មានមេត្តា! (ស្មីសៀមរាប 090567006)
វីដែអូ
ចំនួនអ្នកទស្សនា