ថ្ងៃអាទិត្យ ទី២២ ខែមិថុនា ឆ្នាំ២០២៥
គេហទំព័រ រស្មីសៀមរាប ផ្សព្វផ្សាយព័ត៌មានពិតជូនលោកអ្នក!
ឃាត់ខ្លួនមុខសញ្ញាជួញដូរគ្រឿងញៀនម្នាក់ និងថ្នាំញៀន 33 កញ្ចប់នៅស្រុកខ្សាច់កណ្ដាល
Thu,04 November 2021 (Time 07:57 PM)
ដោយ ៖ រស្មីសៀមរាប 090567006 (ចំនួនអ្នកអាន: 805នាក់)

កណ្តាល៖ ជនសង្ស័យម្នាក់ត្រូវបានសមត្ថកិច្ចជំនាញផ្នែកប្រឆាំងបទល្មើសគ្រឿងញៀនស្រុកខ្សាច់កណ្តាលសហការជាមួយប៉ុស្តិ៍នគរបាលរដ្ឋបាលព្រែកតាមាក់ឃាត់ខ្លួនពាក់ព័ន្ធករណីគ្រឿងញៀន (ម៉ាទឹកកក)។

ហេតុការណ៍នេះបានកើតឡើងថ្ងៃពុធ ទី០៣ ខែវិច្ឆិកា ឆ្នាំ២០២១ វេលាម៉ោង១១:៣០នាទី នៅក្នុងផ្ទះ ភូមិក្នុង ឃុំព្រែកតាមាក់ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។

ជនសង្ស័យម្នាក់ឈ្មោះ វ៉ាន សុខវ៉ាត ភេទប្រុស អាយុ៤៥ឆ្នាំ មុខរបរមិនពិតប្រាកដ ជនជាតិខ្មែរ មានទីលំនៅភូមិក្នុង ឃុំព្រែកតាមាក់ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។

លទ្ធផលតេស្តរកមេរោគកូវីដ.១៩ អវិជ្ជមាន( – )។
វត្ថុតាងចាប់យក ៖
១-ថ្នាំញៀនប្រភេទមេតំហ្វេតាមីនចំនួន៣១កញ្ចប់ (ធំ០១កញ្ចប់,តូច៣០កញ្ចប់) (ទំងន់៤០.៧៧ក្រាម)
២-ជញ្ជីងសំរាប់ថ្លឹងថ្នាំញៀនចំនួន០១គ្រឿង
៣-ទូរស័ព្ទដៃចំនួន០១គ្រឿង
៤-សំភារៈសំរាប់វេចខ្ចប់ថ្នាំញៀនមួយចំនួន។

តាមសមត្ថកិច្ចឲ្យដឹងថាកន្លងមកឈ្មោះ វ៉ាន សុខវ៉ាត ភេទប្រុស ធ្លាប់ជាប់ពន្ធនាគារខេត្តកណ្តាលរយៈពេល៣ឆ្នាំ ពីបទរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន។ ហើយនៅមុនពេលកេីតហេតុ មានប្រជាពលរដ្ឋបានរាយការណ៍ប្រាប់សមត្ថកិច្ចនគរបាលថាមានករណីជួញដូរថ្នាំញៀននៅចំណុចកេីតហេតុខាងលេី។ ភ្លាមនោះកម្លាំងផ្នែកប្រឆាំងគ្រឿងញៀនស្រុកខ្សាច់កណ្តាលសហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលព្រែកតាមាក់ បានចុះទៅឃាត់ខ្លួនឈ្មោះវ៉ាន សុខវ៉ាត ភេទប្រុស ហេីយដកហូតបានថ្នាំញៀនចំនួន៣១កញ្ចប់(ធំ០១កញ្ចប់,តូច៣០កញ្ចប់)រួមជាមួយជញ្ជីងសំរាប់ថ្លឹងថ្នាំញៀនចំនួន០១គ្រឿងនិងសំភារៈសំរាប់វេចខ្ចប់ថ្នាំញៀនមួយចំនួនបញ្ជូនមកអធិការដ្ឋាននគរបាលស្រុកខ្សាច់កណ្តាលដេីម្បីបន្តនីតិវិធី។

នៅចំពោះមុខសមត្ថកិច្ចនគរបាលឈ្មោះ វ៉ាន សុខវ៉ាត ភេទប្រុស បានឆ្លេីយសារភាពប្រាប់សមត្ថកិច្ចនគរបាលថាខ្លួនគឺពិតជាបានលក់ថ្នាំញៀនពិតប្រាកដមែន។ ចំពោះថ្នាំញៀនគឺខ្លួនទៅទិញពីមនុស្សប្រុសមិនស្គាល់ឈ្មោះម្នាក់នៅម្តុំពេទ្យលោកសង្ឃ រាជធានីភ្នំពេញ ដោយទិញម្តងតំលៃ៣៥មុឺនរៀនបានថ្នាំញៀនចំនួន០១កញ្ចប់ធំដេីម្បីរំលែកដាក់កញ្ចប់តូចទុកលក់បន្ត៕

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋមន្ត្រី​​ការពារជាតិអ៊ីស្រាអែល ​៖​ អ៊ីស្រាអែលបាន​ឈានដល់​ដំណាក់កាល​មិនអាច​ត្រឡប់​ថយក្រោយវិញ​ហើយ​! (រស្មីសៀមរាប /RSRNEWs)

ព័ត៌មានគួរចាប់អារម្មណ៍

អ៊ីរ៉ង់ គំរាមវាយប្រហារមូលដ្ឋានទ័ពអាម៉េរិកក្នុងតំបន់មជ្ឈិមបូព៌ា ប្រសិនបើសហរដ្ឋអាម៉េរិកបង្កជម្លោះយោធា (សម្របសម្រួលដោយ ៖ រស្មីសៀមរាប / RSRNews)

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចនវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត អញ្ជើញមកដល់មាតុប្រទេសវិញ ក្រោយពីបានចូលរួមសន្និសីទអង្គការសហប្រជាជាតិ ស្តីពីមហាសមុទ្រ លើកទី៣ (UNOC3) នៅបារាំង (រស្មីសៀមរាប /RSR News)

ព័ត៌មានគួរចាប់អារម្មណ៍

#ដល់រដូវកាលហើយ !ល្បែងសុីសងខុសច្បាប់ «ភ្នាល់ទឹកភ្លៀង» នៅចំកណ្តាលក្រុងភ្នំពេញ ឃើញថា ចាប់ផ្តើមបើកដំណើរលេងទៀតហើយ" (@រស្មីសៀមរាប)

ព័ត៌មានគួរចាប់អារម្មណ៍

លោកយឹង សារ៉ាត់ ប្តឹងឈ្មោះ ស៊ូ វណ្ណា ទៅតុលាការសាលាដំបូងខេត្តបន្ទាយមានជ័យ ចោទពីបទញុះញង់ឲ្យមានការរើសអើង ប្រព្រឹត្តិតាមបណ្តាញសង្គមហ្វេសប៊ុក ឈ្មោះ Sou Vanna (vanna.lungkler.5) កាលពីថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៥ និងថ្ងៃទី១៤ ខែកុម្ភះ ឆ្នាំ២០២៥ ។ នេះបើតាមពាក្យបណ្តឹងដែលសារព័ត៌មានខ្មែរជាយដែនទើបទទួលបាន។ (@រស្មីសៀមរាប)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
180 នាក់
ម្សិលមិញ :
673 នាក់
សប្តាហ៍នេះ :
3492 នាក់
ខែនេះ :
11100 នាក់
3 ខែនេះ :
32206 នាក់
សរុប :
764978 នាក់