ថ្ងៃអាទិត្យ ទី២២ ខែមិថុនា ឆ្នាំ២០២៥
គេហទំព័រ រស្មីសៀមរាប ផ្សព្វផ្សាយព័ត៌មានពិតជូនលោកអ្នក!
អធិការរងស្រុកគាស់ក្រឡម្នាក់ត្រូវបានតុលាការសម្រេចឃុំខ្លួន ពាក់ព័ន្ធនឹងឃាតកម្មលើបងថ្លៃ
Mon,08 November 2021 (Time 03:32 PM)
ដោយ ៖ រស្មីសៀមរាប090567006 (ចំនួនអ្នកអាន: 699នាក់)

បាត់​ដំបង ៖ បើតាម​សមត្ថកិច្ច​បង្ហើប​ឲ្យ​ដឹង​នៅ​ថ្ងៃទី​០៨ ​ខែ​វិ​ច្ឆិកា​ ឆ្នំា២០២១នេះ​ថា ក្រោយ​ការស្រាវជ្រាវ​យ៉ាង​ហ្មត់ចត់​របស់​កម្លាំង​ជំនាញ​មូលដ្ឋាន​ស្រុក​គាស់ក្រឡ ​ក៏ដូចជា​ការិយាល័យ​កម្រិត​ធ្ងន់​នៃ​ស្នងការ​នគរបាល​ខេត្តបាត់ដំបង​បានកំណត់​មុខសញ្ញា​ជនដៃដល់​ម្នាក់​ជា​មន្ត្រីនគរបាល​ មានតួនាទី​ជា​អធិការរង​ស្រុក​គាស់ក្រឡ​ដែល​បានសម្លាប់​បងថ្លៃ​របស់​ខ្លួន​ឈ្មោះ ​យ៉ង សារ៉ាត់ ​ភេទ​ប្រុស​អាយុ​៤៥​ឆ្នាំ​ កាលពី​ចុងខែ​សីហា ​ឆ្នាំ​២០២១​កន្លងមក​នៅក្នុង​ចំណុច​ភូមិ​បា​ស្រែ​ ឃុំ​ដូន​បា​ ស្រុក​គាស់ក្រឡ​ ខេត្ត​បាត់​ដំបង​។​

ខណៈ​ដែល​អ្នកពាក់ព័ន្ធ​ប្រព្រឹត្តិ​អំពើ​ឃាតកម្ម​កាលពី​៤​ខែ​មុន​ នៅ​ស្រុក​គាស់ក្រឡ​ មកដល់​ម៉ោង​នេះ​កម្លាំង​សមត្ថកិច្ចជំនាញ​នៃ​ស្នងការ​ខេត្ត​នៅ​មិនទាន់​បង្ហើប​ឲ្យ​ដឹង​អំពី​តម្រុយ​ណាមួយ​នៅឡើយ​ទៅលើ​អ្នក​ដែល​រួមគំនិត​ជាមួយ​ជនសង្ស័យ ​ទើប​តុលាការសម្រេច​បិទ​បញ្ចប់​ការសាកសួរ​ទៅលើ​អតីត​អធិការរង​ម្នាក់​ដែល​ជា​ជនសង្ស័យ​តែម្តង​។​

ក្រោយ​កម្លាំង​ជំនាញ​បាន​បញ្ជូន​ខ្លួន​ជនសង្ស័យ​ជាមួយ​របាយការណ៍​នៃ​អង្គហេតុ​យ៉ាងច្បាស់​លាស់​ហ្មត់ចត់​ពី​មន្ទីរជំនាញ​ដែល​បា​នសហការណ៍​ស្រាវជ្រាវ​លើ​ករណី​ឃាតកម្ម​កាលពី​៤​ខែ​មុន ​រួម​នឹង​ការបំភ្លឺ​ពី​សមត្ថកិច្ច​ពាក់ព័ន្ធ​ផង​ តុលាការ​សម្រេច​ឃុំខ្លួន​ជនសង្ស័យ​តែម្តង​កាលពី​ថ្ងៃទី​៧​ ខែ​វិ​ច្ឆិកា​ម្សិលមិញ​ ក្រោយ​ធ្វើការ​សាកសួរ​អស់​ជាច្រើន​ម៉ោង​កន្លងមក​។​

ជនសង្ស័យ​មានឈ្មោះ​ ដាក សុខា ​អធិការរង​ស្រុក​គាស់ក្រឡ​ ផ្នែក​ប្រឆាំង​គ្រឿងញៀន​ ត្រូវបាន​កម្លាំង​ព្រហ្មទណ្ឌ​នៃ​ស្នងការខេត្ត​ចាប់ខ្លួន​កាលពី​ថ្ងៃទី​៤ ​ខែវិច្ឆិកា ​ហើយ​ត្រូវបាន​កសាង​សំណុំរឿង​បញ្ជូនទៅ​សាលាដំបូង​ខេត្តបាត់ដំបង​។​ ហើយ​ក្រោយ​ការសាកសួរ​យ៉ាង​លំអិត​ពាក់ព័ន្ធ​សំណុំរឿង​ឃាតកម្ម​ខាងលើ​នៅ​ថ្ងៃទី​០៧ ​ខែ​វិ​ច្ឆិ​កា​ម្សិលមិញ​នេះ ​តុលាការ​បានសម្រេច​ឃុំខ្លួន​ជា​ស្ថាពរ​តែម្តង​។​

ជុំវិញ​ករណី​អតីត​អធិការរង​ស្រុក​គាស់ក្រឡ​ម្នាក់​ធ្វើឃាត​កម្ម​ទៅលើ​បងថ្លៃ​របស់ខ្លួន​ដែល​សមត្ថកិច្ច​ក៏ដូចជា​ក្រុមគ្រួសារ​ជនរងគ្រោះបាន​អះអាង​ដូចៗ​គ្នា​ថា​ ជនរងគ្រោះ​ជាម​នុស្ស​ដែលមាន​សតិ​មិន​គ្រប់​នោះមក​ដល់​ពេល​នេះ ​មិនទាន់មាន​ប្រភព​ណាមួយ​បង្ហើ​ប​និង​អះអាង​ពី​មូលហេតុ​ឲ្យ​បានច្បាស់លាស់​នៃ​ការសម្លាប់​នេះ​នៅឡើយ​នោះទេ​ ខ​ណៈដែល​មុន​កើតហេតុ​សមត្ថកិច្ច​អះអាងថា ​ជនរងគ្រោះត្រូវបាន​កម្លាំង​បាន​នាំខ្លួន​មក​សាកសួរ​នៅ​អធិការ​ស្រុក​ពាក់ព័ន្ធ​ករណី​បង្ក​អំពើហិង្សា​ក្នុង​គ្រួសារ​តែប៉ុណ្ណោះ​៕

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋមន្ត្រី​​ការពារជាតិអ៊ីស្រាអែល ​៖​ អ៊ីស្រាអែលបាន​ឈានដល់​ដំណាក់កាល​មិនអាច​ត្រឡប់​ថយក្រោយវិញ​ហើយ​! (រស្មីសៀមរាប /RSRNEWs)

ព័ត៌មានគួរចាប់អារម្មណ៍

អ៊ីរ៉ង់ គំរាមវាយប្រហារមូលដ្ឋានទ័ពអាម៉េរិកក្នុងតំបន់មជ្ឈិមបូព៌ា ប្រសិនបើសហរដ្ឋអាម៉េរិកបង្កជម្លោះយោធា (សម្របសម្រួលដោយ ៖ រស្មីសៀមរាប / RSRNews)

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចនវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត អញ្ជើញមកដល់មាតុប្រទេសវិញ ក្រោយពីបានចូលរួមសន្និសីទអង្គការសហប្រជាជាតិ ស្តីពីមហាសមុទ្រ លើកទី៣ (UNOC3) នៅបារាំង (រស្មីសៀមរាប /RSR News)

ព័ត៌មានគួរចាប់អារម្មណ៍

#ដល់រដូវកាលហើយ !ល្បែងសុីសងខុសច្បាប់ «ភ្នាល់ទឹកភ្លៀង» នៅចំកណ្តាលក្រុងភ្នំពេញ ឃើញថា ចាប់ផ្តើមបើកដំណើរលេងទៀតហើយ" (@រស្មីសៀមរាប)

ព័ត៌មានគួរចាប់អារម្មណ៍

លោកយឹង សារ៉ាត់ ប្តឹងឈ្មោះ ស៊ូ វណ្ណា ទៅតុលាការសាលាដំបូងខេត្តបន្ទាយមានជ័យ ចោទពីបទញុះញង់ឲ្យមានការរើសអើង ប្រព្រឹត្តិតាមបណ្តាញសង្គមហ្វេសប៊ុក ឈ្មោះ Sou Vanna (vanna.lungkler.5) កាលពីថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៥ និងថ្ងៃទី១៤ ខែកុម្ភះ ឆ្នាំ២០២៥ ។ នេះបើតាមពាក្យបណ្តឹងដែលសារព័ត៌មានខ្មែរជាយដែនទើបទទួលបាន។ (@រស្មីសៀមរាប)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
422 នាក់
ម្សិលមិញ :
673 នាក់
សប្តាហ៍នេះ :
3734 នាក់
ខែនេះ :
11342 នាក់
3 ខែនេះ :
32448 នាក់
សរុប :
765220 នាក់