ថ្ងៃអាទិត្យ ទី២២ ខែធ្នូ ឆ្នាំ២០២៤
គេហទំព័រ រស្មីសៀមរាប ផ្សព្វផ្សាយព័ត៌មានពិតជូនលោកអ្នក!
សម្ដេចតេជោ ហ៊ុន សែន អញ្ជើញចូលរួមក្នុងពិធីក្រុងពាលីនិងសំណេះសំណាលជាមួយក្រុមការងារថតខ្សែភាពយន្តភាគរឿងកូនប្រុសក្រោមពន្លឺព្រះចន្ទ័ពេញបរមី
Mon,13 December 2021 (Time 08:58 PM)
ដោយ ៖ រស្មីសៀមរាប 090567006 (ចំនួនអ្នកអាន: 534នាក់)

នៅព្រឹកថ្ងៃចន្ទ ខែមគិសិរ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ២៥៦៥ ត្រូវ និងថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២១ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញ ចូលរួមក្នុងពិធីក្រុងពាលី និងសំណេះសំណាលជាមួយក្រុមការងារថតខ្សែភាពយន្តភាគ រឿងកូនប្រុសក្រោមពន្លឺព្រះចន្ទពេញបូណ៌មី។

ខ្សែភាពយន្តភាគខ្នាតធំ រឿងកូនប្រុសក្រោមពន្លឺព្រះចន្ទពេញបូណ៌មី ដែលជាភាពយន្តប្រវត្តិសាស្រ្ត ឆ្លុះបញ្ចាំងពីជីវិតពិតៗ របស់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលជាកុលបុត្រដ៏ឆ្នើមទាំងទ្វេ ក្នុងការតស៊ូសង្រ្គោះជាតិមាតុភូមិ និងប្រជាជនកម្ពុជា ឲ្យរួចផុតពីរបបយង់ឃ្នងប្រល័យពូជសាសន៍ ប៉ុល ពត។ ក្រោយទទួលបានការអនុញ្ញាតដ៏ខ្ពងខ្ពស់ពី សម្តេចតេជោនាយករដ្ឋមន្រ្តី គណៈកម្មការបានជ្រើសរើសអ្នកនិពន្ធចំនួន៥រូប ដើម្បីរៀបចំកែសម្រួលខ្លឹមសារអត្ថបទនិពន្ធ ល្ខោនវិទ្យុ ទៅជាអត្ថបទនិពន្ធភាពយន្តសរុបមាន ៤៤ភាគ ស្មើនិង៦៥៣ឆាក។ បន្ទាប់ពីបញ្ចប់ការងារនោះ គណៈកម្មការបានបង្កើតក្រុមការងារមួយធ្វើការពិនិត្យ កែលម្អ ដោយបន្សីនឹងសាច់រឿងឲ្យ ស្របទៅនឹងបរិបទសម័យកាល។

ដើម្បីក្តាប់បានពីកត្តាប្រវត្តិសាស្រ្ត និងភូមិសាស្រ្ត តួអង្គសំខាន់ៗ ពាក់ព័ន្ធ ក្រុមការងារតែងតែស្នើសុំប្រឹក្សាយោបល់ពីទីប្រឹក្សា របស់គណៈកម្មការជាញឹកញ៉ាប់ ដើម្បីជាការបំពេញនូវកង្វះខាត និងប្រសិទ្ធភាពក្នុងការអនុវត្តផលិត។ ក្រុមការងារគ្រប់គ្រងការផលិត បានចុះសិក្សាពិនិត្យជ្រើសរើសទីតាំងសម្រាប់ថតចំនួន ១០២ទីតាំង ដែលស្ថិតនៅក្នុងខេត្តកំពង់ធំ កំពង់ចាម ត្បូងឃ្មុំ កំពង់ស្ពឺ និងរាជធានីភ្នំពេញ ដើម្បីរៀបចំតុបតែងបន្ថែមជាទីតាំងថត ឲ្យស្របនឹង បរិយាកាស ស្ថានភាពភូមិសាស្រ្ត និងជីវភាពរស់នៅនាសម័យកាលនោះ។ លើសពីនោះទៅទៀត យោងតាមអនុសាសន៍សែនាំដ៏ខ្ពង់ខ្ពស់របស់ សម្តេចតេជោនាយករដ្ឋមន្រ្តី គណៈកម្មការបានរៀបចំ សាងសង់បន្ទាយកោះថ្ម បន្ទាយទ័ពលន់នល់នៅទន្លេបិទ និងភូមិប្រជាជន នៅមជ្ឈមណ្ឌលហ្វឹកហ្វឺន បញ្ជាការដ្ឋានអង្គរក្ស (ភ្នំស្រង់) ដែលសំណង់ទាំងនោះ មិនត្រឹមតែជាការសាងសង់សម្រាប់ថតប៉ុណ្ណោះទេ តែជាសំណង់ដែលមានលក្ខណៈរឹងមាំ ដើម្បីទុកជាទីតាំងប្រវត្តិសាស្រ្ត ក្នុងការសិក្សា ស្រាវជ្រាវរបស់សិក្ខាកាម បញ្ជាការដ្ឋានអង្គរក្ស និងកងយោធពលខេមរភូមិន្ទ នៅពេលអនាគត។

តាមរបាយការណ៍របស់ ឯកឧត្តម ហ៊ឹម សុទិត្យា រដ្ឋលេខាធិការក្រសួងព័ត៌មាន និងជាប្រធានគណៈកម្មការផលិតភាពយន្តភាគ រឿងកូនប្រុសក្រោមពន្លឺព្រះចន្ទពេញបូណ៌មី បានឲ្យដឹងថា អនុវត្ត តាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ក្រុមការងារបានជ្រើសរើសតួសំដែងសំខាន់ៗចំនួន ១០៣នាក់ តួប្រជាជនយ៉ាងតិច៥០០នាក់ ព្រមទាំងកម្លាំងអង្គរក្សចូលរួម៥០០នាក់ផ្សេងទៀត ដើម្បីចូលរួមសំដែងក្នុងឈុតឆាកធំៗ ដូចជាឈុតឆាកនៃការប្រយុទ្ធ ការធ្វើបាតុកម្ម ការរៀបចំពិធីកំសាន្តបុណ្យចូលឆ្នាំជាដើម។ ចំពោះឧបករណ៍បច្ចេកទេសថត ដោយមានការគាំទ្រពីលោកជំទាវ ហ៊ុន ម៉ាណា អគ្គនាយិកា អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍បាយន្ត ត្រូវបាន បញ្ជាទិញរួចរាល់ក្រោមការដឹកនាំរបស់ ឯកឧត្តម វ៉ាន់ ឆាល៍ជួន ក្នុងនោះក្រុមការងារបច្ចេកទេសថត បានធ្វើការហ្វឹកហាត់ ការប្រើប្រាស់សម្ភារៈបច្ចេកទេសទាំងនោះរួចរាល់ ព្រមទាំងធ្វើការថតសាកល្បងបានយ៉ាងស្ទាត់ជំនាញ។ ឯកឧត្តមប្រធានគណៈកម្មការបន្តថា តាមផែនការការងារផលិតរបស់ គណៈកម្មការ ការផលិតមាន៤៤ភាគ ប្រើពេលរយៈពេល១២ខែកន្លះយ៉ាងតិច ហើយការកាត់តដំឡើងរូបភាព និងត្រូវបញ្ចប់មុនពាក់កណ្តាលឆ្នាំ២០២៣ខាងមុខ។

សម្តេចតេជោនាយករដ្ឋមន្រ្តី បានថ្លែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះក្រុមការងារគ្រប់ផ្នែកទាំងអស់ ដែលបានខិតខំសំរិទ្ធសំរាំងចងក្រង កែលម្អខ្លឹមសារសាច់រឿង ដែលផ្តើមចេញពីល្ខោននិយាយមកកាន់ការផលិតភាពយន្តរឿងភាគ ការខិតខំរកតួសម្តែង ការសិក្សាស្រាវជ្រាវរកនូវសម្ភារៈយុទ្ធោបរណ៍ ទីតាំងភូមិសាស្រ្តប្រវត្តិសាស្រ្ត ដើម្បីឈានទៅថតភាពយន្តភាគ រឿងកូនប្រុសក្រោមពន្លឺព្រះចន្ទពេញបូណ៌មី នាពេលដ៏ខ្លីខាងមុខ។

សម្តេចតេជោមានប្រសាសន៍ឲ្យដឹងដែរថា កន្លងមកមានថ្នាក់ដឹកនាំក្រុមហ៊ុនផលិតកុន ហូលីវូដ បានមកស្នើសុំសម្តេចដើម្បផលិតភាពយន្តភាគ រឿងកូនប្រុសក្រោមពន្លឺព្រះចន្ទពេញបូណ៌មី នេះម្តងរួចមកហើយ តែសម្តេចមិនអនុញ្ញាតឲ្យផលិតនោះទេ ដោយសាតែវាអាចប៉ះពាល់ដល់ប្រវត្តិសាស្រ្តរបស់ប្រទេស និងប្រជាជនកម្ពុជា ពិសេសទាក់ទិនទៅនិងខ្សែជីវិតពិតរបស់សម្តេច និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតផ្ទាល់តែម្តង។

សម្តេចតេជោនាយករដ្ឋមន្រ្តីបានស្នើដល់អ្នកដឹកនាំរឿង និងក្រុមការងារបច្ចេកទេសទាំងអស់ ត្រូវបន្តសិក្សាស្រាវជ្រាវឲ្យបានល្អិតល្អន់ថែមទៀត ព្រោះសាច់រឿងទាំងមូលវាផ្តោត ទៅលើប្រវត្តិសាស្រ្តពិតៗរបស់ប្រទេស និងប្រជាជនកម្ពុជា ពោលគឺសាច់រឿងទាំងមូលវាកើតឡើង យ៉ាងពិតប្រាកដ ក្នុងរបបប្រល័យពូជសាសន៍ ប៉ុលពត ហើយវានឹងអាចបន្តរហូតដល់ពេលដែល សម្តេចត្រូវចាកចេញពីឆាកនយោបាយនាពេលខាងមុខ។

សម្តេចតេជោមានប្រសាសន៍សង្កត់ធ្ងន់ថា រឿងកូនប្រុសក្រោមពន្លឺព្រះចន្ទពេញបូណ៌មី នេះមិនអាចចប់ត្រឹមតែ៤៤ភាគនោះទេ វាអាចមានរយៈពេលវែងជាងនេះ ឬមួយយើងអាចផលិតជាភាពយន្តឯកសារដែលមានរយៈពេលវែង ក៏អាចថាបាន ព្រោះដំណើរជីវិតបានឆ្លុះបញ្ចាំងពីជីវិតពិតៗ របស់សម្តេច និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលជាកុលបុត្រដ៏ឆ្នើមទាំងទ្វេ ក្នុងការតស៊ូសង្រ្គោះជាតិមាតុភូមិនិងប្រជាជនកម្ពុជា ឲ្យរួចផុតពីរបបយង់ឃ្នង ប្រល័យពូជសាសន៍ ប៉ុល ពត ការយកជីវិតធ្វើជាដើមទន់ និងការឆ្លងកាត់ការធ្វើពលីជីវិតឆ្លងដែន ជាច្រើនរ៉ាប់មិនអស់ទៀតផង៕

ព័ត៌មានគួរចាប់អារម្មណ៍

អុញនោះ ក្រុមហ៊ុនដេញថ្លៃគម្រោងមូលនិធិឃុំ សង្កាត់ ទាំងក្នុងខេត្តត្បូងឃ្មុំ និងក្រៅខេត្តត្បូងឃ្មុំមួយចំនួន គ្រោងនឹងប្តឹងលោកសឺង គីរីវណ្ឌី នាយកទីចាត់ការផែនការ និងវិនិយោគខេត្តត្បូងឃ្មុំ ទៅអង្គភាពប្រឆាំអំពើពុករលួយ និងប្តឹងទៅក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ពីបទរំលោភអំណាច និងឃុបឃិតជាមួយក្រុមហ៊ុនបក្សពួកធ្វើសកម្មភាពខុសច្បាប់នៃការដេញថ្លៃគម្រោងមូលនិធិឃុំ សង្កាត់ **** ( ខេត្តត្បូងឃ្មុំថ្ងៃទី 10 ខែធ្នូឆ្នាំ 2024) លោកសឹង គិរីវណ្ឌី នាយកទីចាត់ការផែនការវិនិយោគរបស់ខេត្តត្បូងឃ្មុំ ត្រូវបានក្រុមហ៊ុនដេញថ្លៃមូលនិធិឃុំ.សង្កាត់ នៅក្នុងខេត្តនិងក្រៅខេត្តត្បូងឃ្មុំ កំពុងតែរៀបចំនិងគ្រោងប្ដឹងលោកសឹង គីរីវណ្ឌី ទៅអង្គភាពប្រឆាំងអំពើពុករលួយហៅកាត់ថា( ACU) និងប្ដឹងទៅឯកឧត្តមអូន ព័ន្ធមុន្នីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ។ គួរបញ្ជាក់ថា ចាប់តាំងពីលោកសឺង គីរីវណ្ឌី បានកាន់តួនាទីជានាយកទីចាត់ការផែនការ និងវិនិយោគ ខេត្តត្បូងឃ្មុំរយះពេលជិតបីឆ្នាំកន្លងមក បានបើកដៃអោយក្រុមហ៊ុន និងបុគ្គលមួយចំនួនដែលជាបក្សពួករបស់ខ្លួន ដើរធ្វើសកម្មភាពយ៉ាងអាណាធិបតេយ្យ គ្រប់កម្មវិធីដេញថ្លៃគម្រោងមូលនិធិឃុំ សង្កាត់ ដូចជា - ដើរចរចារលុយទឹកតែ - ចាប់ឃាត់ក្រុមហ៊ុនដ៌ទៃមិនអោយចូលដាក់សំណើដេញថ្លៃបានទាន់ពេលវេលា - បិតការទទួលសំណើដេញថ្លៃមុនពេលកំណត់ -ល- មិនតែប៉ុណ្នោះកាលពីថ្ងៃទី 13 ខែមិថុនាឆ្នាំ 2024 កន្លងទៅ ក្នុងកម្មវិធីដេញថ្លៃគម្រោងមូលនិធិឃុំនៅសាលាស្រុកអូររាំងឪ ដោយលោកសឹង គិរីវណ្ឌី បានធ្វើការគម្រាមដល់ក្រុមហ៊ុនអ្នកជាប់ពន្ធតូចមិនអោយចូលរួមដាក់សំណើដេញថ្លៃឡើយ ដែលបានប្រើអំណាចលើសពីតួនាទី រំលោភលើសេចក្តីសម្រេចរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លេខ 00៩ សហវ.ប្រក ចុះថ្ងៃទី១២ ខែមករា ឆ្នាំ២០២១ ស្តីពីការកំណត់ចំណាត់ថ្នាក់អ្នកជាប់ពន្ធតាមរបបស្វ័យប្រកាស ។ ទង្វើទាំងនេះគឺស-បញ្ជាក់ពីទង្វើទុច្ចរឹតរបស់លោកសឺង គីរីវណ្ឌីក្នុងគោលបំណងការពារផលប្រយោជន៌ឲ្យបុគ្គលណាម្នាក់ រឺក្រុមហ៊ុនណាមួយដែលជាបក្សពួក ដោយមិនចង់អោយមានក្រុមហ៊ុនចូលរួមដេញថ្លៃច្រើន ខ្លាចមានការប្រកួតប្រជែង ធ្វើឲ្យតម្លៃដេញថ្លៃធ្លាក់ចុះខ្លាំង ។ ជាមួយគ្នានេះដែរក៌មានក្រុមហ៊ុនមួយចំនួនកើតទុក្ខមិនសុខចិត្តនឹងទង្វើជិះជាន់ច្បាប់ រំលោភអំណាចរបស់លោកសឺង គីរីវណ្ឌី ពួកគេក៌បានដាក់ពាក្យបណ្តឹង និងពាក្យសុំអត្តរាគមន៌ទៅរដ្ឋបាលខេត្តត្បូងឃ្មុំជាច្រើនលើក ហើយក្រោយមកក៌មានក្រុមការងាររបស់ក្រួងមហាផ្ទៃចុះមក រួចក៌ស្ងាត់ទៅវិញ ។ គួបញ្ចាក់ថែមទៀតថា លោកសឺង គីរីវណ្ឌី ក៌បានធ្លាប់ទាមទាប្រាក់ពីក្រុមហ៊ុនចំនួន ១០% ក្នុងមួយឃុំពីក្រុមហ៊ុនណាដែរទទួលបានកិច្ចសន្យាសាងសង់គម្រោង ។ ជាមួយគ្នានេះដែរ លោកសឺង គីរីវណ្ឌី ក៌បានប្រើសិទ្ឋិលើសពីតួនាទីទៅលើឃុំត្រមូង ស្រុកមេមត់ កាលពីថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៤ ក្នុងកម្មវិធីដេញថ្លៃគម្រោងមូលនិធិឃុំត្រមូង ដោយលោកសឺង គីរីវណ្ឌី បានបើកស្រោមសំបុត្រដេញថ្លៃ និងអានតំលៃរបស់ក្រុមហ៊ុននីមួយៗ ស្រង់ចុះចូលក្នុងតារាងរបស់ឃុំ។ ជាចុងក្រោយក្រុមហ៊ុនអ្នកម៉ៅការដេញថ្លៃមូលនិធិឃុំសង្កាត់នៅក្នុងខេត្តនិងក្រៅខេត្តត្បូងឃ្មុំសូមគោរពសំណូមពរទៅសម្ដេចបវរធិបតី ហ៊ុន ម៉ាណែត និងឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឯកឧត្តមឧបនាយករដ្ឋមន្ត្រី អគ្គបណ្ឌិតសភាចារ្យអូន ព័ន្ធមុន្នីរ័ត្ន ឯកឧត្តមឱម យិនទៀង សូមគោរពមេត្តាមានវិធានការនិងស៊ើបអង្កេតឲ្យបានស៊ីជម្រៅចំពោះលោកសឹង គិរីវណ្ឌី នាយកទីចាត់ការផែនការវិនិយោគខេត្តត្បូងឃ្មុំ និងជួយអន្តរាគមន៍ចាត់វិធានការមកលើបុគ្គលដែលរំលោភអំណាចម្នាក់នេះ ។ ត្រីមួយណាវាស្អុយដកវាចេញទៅកុំឱ្យប៉ះពាល់ដល់ត្រីដែលល្អៗដទៃទៀតនេះជាការលើកឡើងរបស់ ថ្នាក់ដឹកនាំកំពូលនៃជាតិ ដើម្បីឲ្យអ្នកក្រោយគេចូលមកបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋឲ្យបានល្អ៕ (គេហទំព័ររស្មីសៀមរាប)

ព័ត៌មានគួរចាប់អារម្មណ៍

បែកធ្លាយទៀតហើយលោកជ័យ ចាន់គង់ មានទូរនាទី រងបញ្ជាការស្រាលនិងជលផលបើកដៃឲបទល្មើសដាក់ឆ្នុកយ៉ាងពេញបន្ទុកក្នុងដែនសមត្តកិច្ចខ្លួនជាថ្នូរនិងលាភសក្ការះមិនធ្វើការបង្ក្រាប.... (គេហទំព័ររស្មីសៀមរាប)

ព័ត៌មានគួរចាប់អារម្មណ៍

ថ្មីស្រឡាងទៀតហើយល្បិចឆបោក រំលោភលើទំនុកចិត្តរបស់ក្រុមហ៊ុន ស៊ីវិលី គ្លូបល ហ្វីនថេក (ខេមបូឌា) ម្ចាស់អាជីវកម្មឈ្មោះ សូត្រ ស៊ីវុទ្ធី សុីដាច់ប្រាក់រាប់ពាន់ដុល្លា ពីអ្នកបណ្តាក់ទុនរកសុីជាមួយ ឈ្មោះ ឈួយ វលក្ខណ៍ រួចបែរជាធ្វើមិនដឹងមិនឮទៅវិញ! (@គេហទំព័រ រស្មីសៀមរាប)

ព័ត៌មានគួរចាប់អារម្មណ៍

ជនជាតិចិនដែលកំពុងវិនិយោគនៅក្នុងប្រទេសកម្ពុជា មានការភ្ញាក់ផ្អើលបន្ទាប់ពីចៅក្រម ថោង មារឌីណា សម្រេចផ្តន្ទាទោសពាណិជ្ជករម្នាក់ដោយអយុត្តិធម៌ (គេហទំព័ររស្មីសៀមរាប)

ព័ត៌មានគួរចាប់អារម្មណ៍

បទល្មើសនេសាទខុសច្បាប់កើតមានយ៉ាងពេញ បន្ទុក ក្នុង ឃុំចំនួន០៤ ស្រុកចំនួន០៣ ក្នុងខេត្តតាកែវ  រីឯ អាជ្ញាធរនិងសមត្ថកិច្ចជំនាញពាក់ព័ន្ធ រក្សាភាពស្ងៀម ស្ងាត់.! ១២/10/2024 ()

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
359 នាក់
ម្សិលមិញ :
581 នាក់
សប្តាហ៍នេះ :
2716 នាក់
ខែនេះ :
11487 នាក់
3 ខែនេះ :
31087 នាក់
សរុប :
703748 នាក់