(ខេត្តរតនគិរី)៖ ព្រឹកថ្ងៃសៅរ៍៧កើត ខែមិគសិរ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២១ គណៈកម្មាធិការប្រតិបត្តិសម្ពន្ធយុវជនស្រលាញ់សន្តិភាព ខេត្តរតនគិរី បានរៀបចំពិធីបូកសរុបលទ្ធផលការងារសម្រេចបានក្នុងឆ្នាំ២០២១ និងទិសដៅការងារឆ្នាំ២០២២ ក្រោមអធិបតីភាពឯកឧត្តម ប៉ាន់ខែម ប៊ុនថន នាយករងខុទ្ទកាល័យសម្តេចតេជោ នាយករដ្ឋមន្ត្រី និងជាប្រធានប្រតិបត្តិ សម្ពន្ធយុវជនស្រលាញ់សន្តិភាព ឯកឧត្តម ណាប់ ប៊ុនហេង ប្រធានក្រុមប្រឹក្សាខេត្តរតនគិរី ឯកឧត្តម ញ៉ែម សំអឿន អភិបាល នៃគណៈអភិបាលខេត្តរតនគិរី និងជាប្រធានកិត្តិយស សម្ពន្ធយុវជនស្រលាញ់សន្តិភាព ខេត្តរតនគិរី និងឯកឧត្តម ស៊ឹម ស៊ីផាន់ណា ទីប្រឹក្សាសម្ពន្ធយុវជនស្រលាញ់សន្តិភាព។ឯកឧត្តម ប៉ាន់ខែម ប៊ុនថន នាយករងខុទ្ទកាល័យសម្តេចតេជោ នាយករដ្ឋមន្ត្រី និងជាប្រធានប្រតិបត្តិ សម្ពន្ធយុវជនស្រលាញ់សន្តិភាព បានថ្លែងកោតសរសើរនិងវាយតម្លៃខ្ពស់ចំពោះគណៈកម្មាធិការប្រតិបត្តិ សម្ពន្ធយុវជនស្រលាញ់សន្តិភាព ខេត្តរតនគិរី ដឹកនាំដោយឯកឧត្តម សាយ សាមាន សមាជិកក្រុមលេខាសម្តេចតេជោ នាយករដ្ឋមន្ត្រី និងជាប្រធានប្រតិបត្តិសម្ពនយុវជនស្រលាញ់សន្តិភាព ខេត្តរតនគិរី ដែលខិតខំប្រឹងប្រែងធ្វើឱ្យសម្រេចបាននូវលទ្ធផលការងារយ៉ាងល្អប្រសើរដូចបច្ចុប្បន្ន និងជាប់លំដាប់ថ្នាក់ខ្ពស់ក្នុងក្របខណ្ឌសម្ពន្ធយុវជនស្រលាញ់សន្តិភាព ទូទាំងប្រទេស។ឯកឧត្តម ប៉ាន់ខែម ប៊ុនថន បានផ្តាំផ្ញើ និងលើកទឹកចិត្តដល់ថ្នាក់ដឹកនាំ ព្រមទាំងសមាជិក សមាជិកា សម្ពន្ធយុវជនស្រលាញ់សន្តិភាព ខេត្តរតនគិរី ឱ្យបន្តរួមគ្នាចូលរួមគ្រប់សកម្មភាពការងារដែលមានប្រយោជន៍ដល់សង្គម និងប្រជាពលរដ្ឋជាមួយអាជ្ញាធរនៅគ្រប់មូលដ្ឋាន ក្នុងបុព្វហេតុថែរក្សាសុខសន្តិភាព និងការអភិវឌ្ឍន៍តាមលំអានដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចតេជោ នាយករដ្ឋមន្ត្រី ក្រោមម្លប់សន្តិភាព ដែលប្រសូតចេញពីនយោបាយឈ្នះឈ្នះដែលមានសម្តេចតេជោ នាយករដ្ឋមន្ត្រី ជាបិតាស្ថាបនិកសន្តិភាព របស់កម្ពុជា។ថ្លែងក្នុងឱកាសនោះ ឯកឧត្តម ញ៉ែម សំអឿន អភិបាល នៃគណៈអភិបាលខេត្តរតនគិរី និងជាប្រធានកិត្តិយសសម្ពន្ធយុវជនស្រលាញ់សន្តិភាព ខេត្តរតនគិរី បានថ្លែងការចាប់អារម្មណ៍ និងកោតសរសើរខ្ពស់ចំពោះសកម្មភាពការងាររបស់សម្ពន្ធយុវជនស្រលាញ់សន្តិភាព ព្រោះយុវជនគឺជាទំពាំងស្នងប្ញស្សី យុវជនគឺជាសសរទ្រូងរបស់ប្រទេសជាតិ។ ឯកឧត្តម ញ៉ែម សំអឿន បានលើកទឹកចិត្ត និងស្វាគមន៍ចំពោះការចូលរួមរបស់យុវជនក្នុងសកម្មភាពការងារគ្រប់ផ្នែកដែលបម្រើដល់សោភ័ណភាព និងការរីកចម្រើនក្នុងខេត្តរតនគីរី។ជាមួយគ្នានោះ ឯកឧត្តម ប៉ាន់ខែម ប៊ុនថន នាយករងខុទ្ទកាល័យ សម្តេចតេជោនាយករដ្ឋមន្រ្តី ក៏បាននាំយកអំណោយរបស់សម្តេចតេជោ នាយករដ្ឋមន្ត្រី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត រួមមានអង្ករ ៣តោន មី៥០កេស និងអាវរងារចំនួន ១០០ ជូនដល់រដ្ឋបាលខេត្តរតនគិរី៕
ព័ត៌មានគួរចាប់អារម្មណ៍
រដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែល ៖ អ៊ីស្រាអែលបានឈានដល់ដំណាក់កាលមិនអាចត្រឡប់ថយក្រោយវិញហើយ! (រស្មីសៀមរាប /RSRNEWs)
អ៊ីរ៉ង់ គំរាមវាយប្រហារមូលដ្ឋានទ័ពអាម៉េរិកក្នុងតំបន់មជ្ឈិមបូព៌ា ប្រសិនបើសហរដ្ឋអាម៉េរិកបង្កជម្លោះយោធា (សម្របសម្រួលដោយ ៖ រស្មីសៀមរាប / RSRNews)
សម្តេចនវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត អញ្ជើញមកដល់មាតុប្រទេសវិញ ក្រោយពីបានចូលរួមសន្និសីទអង្គការសហប្រជាជាតិ ស្តីពីមហាសមុទ្រ លើកទី៣ (UNOC3) នៅបារាំង (រស្មីសៀមរាប /RSR News)
#ដល់រដូវកាលហើយ !ល្បែងសុីសងខុសច្បាប់ «ភ្នាល់ទឹកភ្លៀង» នៅចំកណ្តាលក្រុងភ្នំពេញ ឃើញថា ចាប់ផ្តើមបើកដំណើរលេងទៀតហើយ" (@រស្មីសៀមរាប)
លោកយឹង សារ៉ាត់ ប្តឹងឈ្មោះ ស៊ូ វណ្ណា ទៅតុលាការសាលាដំបូងខេត្តបន្ទាយមានជ័យ ចោទពីបទញុះញង់ឲ្យមានការរើសអើង ប្រព្រឹត្តិតាមបណ្តាញសង្គមហ្វេសប៊ុក ឈ្មោះ Sou Vanna (vanna.lungkler.5) កាលពីថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៥ និងថ្ងៃទី១៤ ខែកុម្ភះ ឆ្នាំ២០២៥ ។ នេះបើតាមពាក្យបណ្តឹងដែលសារព័ត៌មានខ្មែរជាយដែនទើបទទួលបាន។ (@រស្មីសៀមរាប)
វីដែអូ
ចំនួនអ្នកទស្សនា