សេចក្តីរាយការណ៍ពីប្រជាពលរដ្ឋក្នុងសង្កាត់ជ្រាវ ក្រុងសៀមរាប បានបញ្ជាក់ឲ្យដឹងទៀតថា ក្នុងមួយថ្ងៃៗឈ្មួញឈ្មោះ តុង ហ៊ុយ នេះដឹកជញ្ជូនអាចម៍ដីចេញពីចំណុចត្រពាំងហែផ្កា តាមរថយន្តធុនធំរាប់រយគ្រឿងផ្ទុកអាចម៍ដីពេញហួសទ្រុងឡាន បើកបរក្នុងល្បឿនលឿនៗដែលគួរឲ្យមានការភ័យខ្លាច។ ដោយសាររថយន្តដឹកដីរបស់ឈ្មួញឈ្មោះ តុង ហ៊ុយ ធ្វើឲ្យអាចម៍ដីធ្លាក់រាយប៉ាយពេញផ្លូវមិនអនុវត្តន៍តាមបទដ្ឋានបច្ចេកទេសទើបធ្វើឲ្យប៉ះពាល់យ៉ាងខ្លាំងដល់ការរស់នៅរបស់ប្រជាពលរដ្ឋនៅសង្កាត់ជ្រាវ និងសង្កាត់ផ្សេងៗទៀតផងដែរ។ ហេតុនេះហើយទើបប្រជាពលរដ្ឋអំពាវនាវឲ្យលោក នួន ពុទ្ធារ៉ា អភិបាលក្រុងសៀមរាប និងលោក ទៀ សីហា អភិបាលខេត្តសៀមរាប ជួយដោះស្រាយដល់ពួកគាត់ ព្រោះឈ្មួញឈ្មោះ តុង ហ៊ុយ នេះគិតតែពីផលប្រយោជន៍ខ្លួនឯងមិនគិតពីផលប៉ះពាល់ដល់ប្រជាពលរដ្ឋឡើយ។ប្រភពពីប្រជាពលរដ្ឋក្នុងសង្កាត់ជ្រាវ ក្រុងសៀមរាប ខេត្តសៀមរាប បានឲ្យដឹងថា ក្រោមរូបភាពនៃការជីកស្តាត្រពាំងហៃផា ដែលជាត្រពាំងបុរាណក្នុងមូលដ្ឋានពួកគាត់គឺឈ្មួញឈ្មោះ តុង ហ៊ុយ បានប្រើប្រាស់រថយន្តដឹកជញ្ជូនអាចម៍ដីលក់យ៉ាងពេញបន្ទុកពេញក្នុងក្រុងសៀមរាប។ រថយន្តដឹកជញ្ជូនអាចម៍ដីរបស់ឈ្មួញឈ្មោះ តុង ហ៊ុយ បានផ្ទុកអាចម៍ដីលើសទម្ងន់ ហើយមិនបានគ្របកំណាត់កៅស៊ូឲ្យស្របទៅតាមបទដ្ឋានបច្ចេកទេសនោះទេ ធ្វើឲ្យអាចម៍ដីធ្លាក់រាយប៉ាយពេញផ្លូវ ជាពិសេសនៅក្នុងសង្កាត់ជ្រាវ ក្រុងសៀមរាប ធ្វើឲ្យប៉ះពាល់ដល់ការរស់នៅរបស់ប្រជាពលរដ្ឋ។ ដោយហេតុថា នៅពេលមេឃភ្លៀង អាចម៍ដីដែលធ្លាក់ពីរថយន្តទៅជាបែកភក់ពេញផ្លូវ ហើយពេលមេឃរាំងក៏ក្លាយទៅជាធូលីហុយសំពោងទៅលើផ្ទះសម្បែងប្រជាពលរដ្ឋ នាំឲ្យកើតជំងឺផ្លូវដង្ហើប ក៏ដូចជាការពិបាកក្នុងការរស់នៅយ៉ាងខ្លាំង។ប្រជាពលរដ្ឋបានអំពាវនាវដល់លោក នួន ពុទ្ធារ៉ា អភិបាលក្រុងសៀមរាប និងលោក ទៀ សីហា អភិបាលខេត្តសៀមរាប ឲ្យជួយដោះស្រាយដល់ពួកគាត់ផង ព្រោះរថយន្តដឹកអាចម៍ដីរបស់ឈ្មួញឈ្មោះ តុង ហ៊ុយ ធ្វើឲ្យអាចម៍ដីធ្លាក់រាយប៉ាយពេញលើផ្លូវទាំងផ្លូវជាតិ និងផ្លូវក្រួសក្រហមក្នុងក្រុងសៀមរាប។ ប្រជាពលរដ្ឋបានលើកឡើងថា ឈ្មួញឈ្មោះ តុង ហ៊ុយនេះ ជាអ្នកស្តារត្រពាំងហែផ្កាក្នុងសង្កាត់ជ្រាវ ហើយដឹកអាចម៍ដីធ្វើអាជីវកម្មដើម្បីប្រយោជន៍ខ្លួនឯង ប៉ុន្តែបែរជាធ្វើឲ្យប៉ះពាល់ដល់ការរស់នៅរបស់ប្រជាពលរដ្ឋយ៉ាងខ្លាំងទៅវិញ។ ចំណែកប្រធានមន្ទីរពាក់ព័ន្ធក្នុងខេត្តសៀមរាប ទាំងមន្ទីររ៉ែនិងថាមពល ទាំងមន្ទីរសាធារណការនិងដឹកជញ្ជូន បែរជាមើលរំលងទៅវិញ ទុកឲ្យឈ្មួញឈ្មោះ តុង ហ៊ុយ ធ្វើអ្វីៗតាមតែទំនើងចិត្ត។មានត
ព័ត៌មានគួរចាប់អារម្មណ៍
រដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែល ៖ អ៊ីស្រាអែលបានឈានដល់ដំណាក់កាលមិនអាចត្រឡប់ថយក្រោយវិញហើយ! (រស្មីសៀមរាប /RSRNEWs)
អ៊ីរ៉ង់ គំរាមវាយប្រហារមូលដ្ឋានទ័ពអាម៉េរិកក្នុងតំបន់មជ្ឈិមបូព៌ា ប្រសិនបើសហរដ្ឋអាម៉េរិកបង្កជម្លោះយោធា (សម្របសម្រួលដោយ ៖ រស្មីសៀមរាប / RSRNews)
សម្តេចនវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត អញ្ជើញមកដល់មាតុប្រទេសវិញ ក្រោយពីបានចូលរួមសន្និសីទអង្គការសហប្រជាជាតិ ស្តីពីមហាសមុទ្រ លើកទី៣ (UNOC3) នៅបារាំង (រស្មីសៀមរាប /RSR News)
#ដល់រដូវកាលហើយ !ល្បែងសុីសងខុសច្បាប់ «ភ្នាល់ទឹកភ្លៀង» នៅចំកណ្តាលក្រុងភ្នំពេញ ឃើញថា ចាប់ផ្តើមបើកដំណើរលេងទៀតហើយ" (@រស្មីសៀមរាប)
លោកយឹង សារ៉ាត់ ប្តឹងឈ្មោះ ស៊ូ វណ្ណា ទៅតុលាការសាលាដំបូងខេត្តបន្ទាយមានជ័យ ចោទពីបទញុះញង់ឲ្យមានការរើសអើង ប្រព្រឹត្តិតាមបណ្តាញសង្គមហ្វេសប៊ុក ឈ្មោះ Sou Vanna (vanna.lungkler.5) កាលពីថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៥ និងថ្ងៃទី១៤ ខែកុម្ភះ ឆ្នាំ២០២៥ ។ នេះបើតាមពាក្យបណ្តឹងដែលសារព័ត៌មានខ្មែរជាយដែនទើបទទួលបាន។ (@រស្មីសៀមរាប)
វីដែអូ
ចំនួនអ្នកទស្សនា