ថ្ងៃអាទិត្យ ទី២២ ខែមិថុនា ឆ្នាំ២០២៥
គេហទំព័រ រស្មីសៀមរាប ផ្សព្វផ្សាយព័ត៌មានពិតជូនលោកអ្នក!
ពិតជាអស្ចារ្យណាស់ មេឈ្មួញឈើដ៏ធំប្រចាំខេត្តព្រះវិហារឈ្មោះ សុិច ដែលគេស្គាល់ថាជាថៅកែដេប៉ូឈើ ដ៏ធំនៅក្រាំងដូង មន្ត្រីជំនាញសមត្ថកិច្ចរដ្ឋបាលព្រៃឈើនិងបរិស្ថាន និងជំនាញពាក់ព័ន្ធព្រៃឈើនៅតំបន់ព្រៃឡង់មិនហ៊ានបង្ក្រាប!
Thu,16 December 2021 (Time 07:39 PM)
ដោយ ៖ រស្មីសៀមរាប090567006 (ចំនួនអ្នកអាន: 692នាក់)

ព្រះវិហារ ៖ ពិតជាមិនធម្មតាមែនលោកថៅកែឈេីដ៍ធំ ឈ្មោះ សុិច ចេះមន្តអាគមន៍ អូមអាម បំបាំងភ្នែកអាជ្ញាធរ និងសមត្ថកិច្ចពាក់ព័ន្ធ ខេត្តព្រះវិហារ មិនអោយរកឃ្លាំងឈេីលោក សិច ឃេីញ ។ គេសង្កេតឃើញថាការដឹកជញ្ជូនឈើយ៉ាងអនាធិបតេយ្យ ទាំងថ្ងៃទាំងយប់តាមគោយន្តកន្ត្រៃ រថយន្តតូចធំហាក់បីដូចជាគ្មានការទប់ស្កាត់និងបង្ក្រាបឡើយពីសំណាក់មន្ត្រីជំនាញផ្នែករដ្ឋបាលព្រៃឈើ និង លោកប្រធានមន្ទីរបរិស្ថានខេត្តនោះឡើយ ភាគច្រើន ដឹកចូលដេប៉ូឈើ លោក(សុិច) ដែលល្បីធំជាងគេក្នុងទឹកដីខេត្តព្រះវិហារ ហើយគ្មានសមត្ថកិច្ចមន្ត្រីជំនាញ និងជាពិសេសលោក ប្រាក់សុវណ្ណ ចៅហ្វាយខេត្តព្រះវិហារ មិនហ៊ានបង្ក្រាបឡើយ។

តាមប្រភពពីប្រជាពលរដ្ឋបានលួចបង្ហើបឲ្យដឹងនៅថ្ងៃនេះថា: សព្វថ្ងៃគេសង្កេតឃើញសកម្មភាពដឹកជញ្ចូនឈើ យ៉ាងសកម្មចូលដេប៉ូឈើ(លោកសុិច) ដែលដើរអ៊ួតគ្អេងគ្អាងថាក្នុងទឹកដីខេត្តព្រះវិហារនេះ គ្មានអ្នកណាហ៊ានធ្វើអ្វីគេនោះឡើយ ព្រោះគេស្កាល់គ្នាអស់ហើយតាំងពីលើដល់ក្រោម ហើយគេដាក់ការសង្ស័យថាគ្មានច្បាប់ណាគេអនុញ្ញាត ឲ្យដឹកជញ្ជូនឈើយក មកស្តុករួចដឹកបន្តយកទៅលក់ ចែក ចាយបន្តទៅតាមបណ្តាខេត្តនានា យ៉ាងអនាធិបតេយ្យដូច្នេះនោះទេ។

ពលរដ្ឋដាក់ការសង្ស័យថា: មានតែពួកមន្ត្រីខិលខូចមួយចំនួនទេ ដែលលួចឃុបឃិតគ្នាជាមួយមេឈ្មួញខាងលើនេះយកកន្លេលធំបន្លំដេកព្រោះតែផលប្រយោជន៍ផ្ទាល់ខ្លួនតែប៉ុណ្ណោះ ដោយមិនគិតអំពីផលប្រយោជន៍ជាតិ និងភ្លេចតួនាទីខ្លួនដែលជាមន្ត្រីសុីប្រាក់ខែរដ្ឋបម្រើរាស្ត្រ តែបែរជាចូលរួមបំផ្លាញធនធានធម្មជាតិជាមួយនឹងក្រុមឈ្មោះឈឺទៅវិញ ធ្វើឲ្យបាត់បង់នូវធនធានធម្មជាតិ ជាពិសេសព្រៃឈើនេះតែម្តង ដែលជាជម្រកសត្វព្រៃ និងធ្វើឲ្យបម្រែ បម្រួលអាកាសធាតុផងដែរ។

ដេប៉ូឈេីមួយកន្លែងដែលស្ថិតនៅចំណុច កក់ ពោន(ហៅក្រាំងដូង) ឃុំព្រះឃ្លាំង ស្រុកត្បែងមានជ័យ ខេត្តព្រះវិហារ កំពុងដឹកជញ្ជូនផលអនុផលព្រៃឈើដោយខុសច្បាប់ស្ទើររៀងរាល់យប់ ប្រភពបានបង្ហើបថាឈឺទាំងនោះដឹកចេញពីរតំបន់ព្រៃឡង់ក្នុងភូមិសាស្ត្រ ឃុំធ្នា ស្រុកជ័យសែន ខេត្តព្រះវិហារ តែជំនាញហាក់បីដូចមើលមិនឃើញ ប្រជាពលរដ្ឋបានថ្លៃងប្រាប់បន្ថែមទៀតថា ដេប៉ូខាងលើមានម្ចាស់ឈ្មោះ សុិច ជាអ្នកទទួលទិញឈើមកស្តុកទុកក្នុងឃ្លាំង ដើម្បីទុកដឹកចេញទៅលក់នៅតាមបណ្តាខេត្តនានា។ ពលរដ្ឋមានការសង្ស័យថាលោក នួន សុខុម នាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តព្រះវិហារ សើមមាត់សើមករជាមួយឈ្មួញខុសច្បាប់ទាំងនោះហើយបានជាមិនហ៊ានបង្ក្រាប។

ដោយឡែកលោក សេង សុងច័ន្ទសុជាតិ ដែលមានតួនាទីជាប្រធានមន្ទីរបរិស្ថានខេត្តព្រះវិហារ កំពុងតែដេកលង់លក់ក្នុងម៉ាស៊ីនត្រជាក់ ចាំទទួលលេខកូដពីឈ្មួញទាំងអស់នោះហើយមែនទេ ?បានជាមិនហ៊ានមកក្បែរដេប៉ូខុសច្បាប់ខាងលើ សព្វថ្ងៃមន្ត្រីបរិស្ថានមានតួនាទីយ៉ាងសំខាន់ការពារដែនតំបន់ព្រៃឡង់ចុះហេតុអ្វីឈើដឹកចេញពីព្រៃឡង់ស្ទើរតែរៀងរាល់ថ្ងៃមិនបង្ក្រាបបែបនេះ?ហើយឈ្មួញឈើឈ្មោះ សុិច សព្វថ្ងៃកំពុងតែកាងឡានដឹកផលអនុផលព្រៃឈើ តាមដងផ្លូវដោយគ្មានច្បាប់អនុញ្ញាតទៀតផង ជាចុងក្រោយពលរដ្ឋក៍សូមសុំណូមពរ ទៅ ដល់លោកប្រាក់ សុវណ្ណអភិបាលនៃគណ:អភិបាល ខេត្តព្រះវិហារ ដែលរាជរដ្ឋាភិបាលប្រគល់ដាវអាជ្ញាសឹកឲ្យ ដើម្បីបង្ក្រាបរាល់បទល្មើសទាំងឡាយ ដែលកើតមានក្នុងមូលដ្ឋាន ដើម្បីធានាសុខសន្តិភាពជូនសង្គមជាតិយើងទាំងមូល ជាពិសេសទប់ស្កាត់បទល្មើសធនធានធម្មជាតិនេះតែម្តង លោកអភិបាលខេត្តមេត្តាគួរពិនិត្យទៅលើមន្ត្រី ក្រោមឱវាទមួយចំនួនដែលអសកម្ម ធ្វើតែរបាយការណ៍បំភ្លៃការពិតជូនថ្នាក់ដឹងនាំនោះផង។

ប្រជាពលរដ្ឋលោកសូមសំណូមពរដល់ សម្ដេចប្រមុខថ្នាក់ដឹកនាំ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា សូមសម្ដេចមេត្តាអន្តរាគមន៍និងចាត់វិធានការក្តៅចំពោះ ក្រុមមន្ត្រីអសកម្មក្នុងខេត្តព្រះវិហារមួយចំនួន និងក្រុមឈ្មួញដឹកឈើឈ្មោះ សុិចដែលជាឈ្មួញឈេី ដុះស្លែយូរឆ្នាំ ណាស់មកហើយ និង មានដេប៉ូនៅនឹងភូមិក្រាំងដូងឃុំព្រះឃ្លាំងស្រុកត្បែងមានជ័យ ខេត្តព្រះវិហារនេះផង បើពុំនោះទេព្រៃឈើនៃតំបន់ព្រៃឡង់នឹងត្រូវរលាយហិនហោចដោយសារថៅកែឈើឈ្មោះ សុិច ម្នាក់នេះជាក់ជាពុំខាន។

ក្នុងការលើកឡើងដើម្បីចុះផ្សាយ របស់សារព័ត៌មាន ឥទ្ធិពលព្រះអាទិត្យ យើងខ្ញុំចង់ឲ្យមានការឆ្លុះបញ្ចាំង ដើម្បីចូលរួមក្នុង ការអភិវឌ្ឍន៍ប្រទេសជាតិ ឲ្យកាន់ តែរីកចំរើនក្រោមការដឹកនាំដ៏ឈ្លាសវៃ របស់សម្តេចអគ្គមហា សេនាបតី តេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជា ណាចក្រកម្ពុជា។

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋមន្ត្រី​​ការពារជាតិអ៊ីស្រាអែល ​៖​ អ៊ីស្រាអែលបាន​ឈានដល់​ដំណាក់កាល​មិនអាច​ត្រឡប់​ថយក្រោយវិញ​ហើយ​! (រស្មីសៀមរាប /RSRNEWs)

ព័ត៌មានគួរចាប់អារម្មណ៍

អ៊ីរ៉ង់ គំរាមវាយប្រហារមូលដ្ឋានទ័ពអាម៉េរិកក្នុងតំបន់មជ្ឈិមបូព៌ា ប្រសិនបើសហរដ្ឋអាម៉េរិកបង្កជម្លោះយោធា (សម្របសម្រួលដោយ ៖ រស្មីសៀមរាប / RSRNews)

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចនវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត អញ្ជើញមកដល់មាតុប្រទេសវិញ ក្រោយពីបានចូលរួមសន្និសីទអង្គការសហប្រជាជាតិ ស្តីពីមហាសមុទ្រ លើកទី៣ (UNOC3) នៅបារាំង (រស្មីសៀមរាប /RSR News)

ព័ត៌មានគួរចាប់អារម្មណ៍

#ដល់រដូវកាលហើយ !ល្បែងសុីសងខុសច្បាប់ «ភ្នាល់ទឹកភ្លៀង» នៅចំកណ្តាលក្រុងភ្នំពេញ ឃើញថា ចាប់ផ្តើមបើកដំណើរលេងទៀតហើយ" (@រស្មីសៀមរាប)

ព័ត៌មានគួរចាប់អារម្មណ៍

លោកយឹង សារ៉ាត់ ប្តឹងឈ្មោះ ស៊ូ វណ្ណា ទៅតុលាការសាលាដំបូងខេត្តបន្ទាយមានជ័យ ចោទពីបទញុះញង់ឲ្យមានការរើសអើង ប្រព្រឹត្តិតាមបណ្តាញសង្គមហ្វេសប៊ុក ឈ្មោះ Sou Vanna (vanna.lungkler.5) កាលពីថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៥ និងថ្ងៃទី១៤ ខែកុម្ភះ ឆ្នាំ២០២៥ ។ នេះបើតាមពាក្យបណ្តឹងដែលសារព័ត៌មានខ្មែរជាយដែនទើបទទួលបាន។ (@រស្មីសៀមរាប)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
132 នាក់
ម្សិលមិញ :
673 នាក់
សប្តាហ៍នេះ :
3444 នាក់
ខែនេះ :
11052 នាក់
3 ខែនេះ :
32158 នាក់
សរុប :
764930 នាក់