ការបោះឆ្នោតជ្រើសតាំងលោកជំទាវបណ្ឌិត ពេជ ចន្ទមុនី្ន ជាអគ្គស្នងការថ្មីនៃសមាគមកាយឫទ្ធិនារីកម្ពុជា បានធ្វើឡើងក្នុងសន្និបាតសមាគមកាយឫទ្ធិនារីកម្ពុជាលើកទី១០ ដែលប្រព្រឹត្តទៅនៅថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២១ នៅមជ្ឈមណ្ឌលសហប្រតិបត្តិការ កម្ពុជា-កូរ៉េ រាជធានីភ្នំពេញ។សន្និបាតនេះធ្វើឡើងដើម្បីបូកសរុបការងារអាណត្តិ ២០១៦-២០២១ និងលើកទិសដៅសម្រាប់អាណត្តិ ២០២១-២០២៤ និងដើម្បីបោះឆ្នោតជ្រើសរើសគណៈកម្មាធិការប្រតិបត្តិថ្មី ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីទំនាក់ទំនងរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច ។លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ទទួលបានសម្លេងគាំទ្រពីអង្គបោះឆ្នោតចំនួន២០៦សម្លេងលើ២១០សម្លេង ក្នុងការបោះឆ្នោតជ្រើសរើសតែងតាំងជាអគ្គស្នងការនៃសមាគមកាយឬទ្ធិកម្ពុជាអណត្តិឆ្នាំ២០២១-២០២៤។កម្មវត្ថុចម្បងនៃសន្និបាតនេះ គឺសំដៅធ្វើការជ្រើសរើសគណៈកម្មាធិការប្រតិបត្តិថ្មី ដើម្បីដឹកនាំសមាគមកាយឫទ្ធិនារីកម្ពុជាជាបន្ត ក្នុងពេលអណត្តិរបស់គណៈកម្មការប្រតិបត្តិចាស់បានបញ្ចប់ និងអនុលោមទៅតាមប្រការ១១ ស្តីពីអាណត្តិការងារ និងលក្ខខណ្ឌនៃការបោះឆ្នោត” នៃលក្ខន្តិកៈ និងបទប្បញ្ញត្តិរបស់សមាគមកាយឫទ្ធិនារីកម្ពុជាចុះថ្ងៃទី២០ខែធ្នូ ឆ្នាំ២០១៨។ទោះបីលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី មានការមមាញឹកក្នុងការចូលរួមប្រយុទ្ធប្រឆាំងនឹងការរីករាលដាលជំងឺកូវីដ-១៩ កិច្ចការមនុស្សធម៌ និងកិច្ចការសង្គមសំខាន់ៗជាច្រើនទៀត ក៏លោកជំទាវអគ្គស្នងការក៏ដូចជាគណៈកម្មាធិការប្រតិបត្តិថ្មីទាំងអស់ ពេញចិត្តចូលរួមកិច្ចការដឹកនាំសមាគមកាយឫទ្ធិនារីកម្ពុជាប្រកបដោយមោទនភាព និងភាពជឿជាក់ ហើយបានធ្វើការប្ដេជ្ញាចិត្តដោយមុតមាំនៅចំពោះមុខអង្គសន្និបាតថា នឹងប្រើអស់កម្លាំងកាយចិត្តប្រាជ្ញាស្មារតី និងពេលវេលាក៏ដូចជាចំណេះដឹងដែល មានខិតខំបំពេញតួនាទីភារកិច្ចរបស់ខ្លួនឱ្យបានល្អប្រសើរ បន្តពីគណៈកម្មាធិការប្រតិបត្តិមុនដោយអនុលោមតាមផែនការសកម្មភាពការងារ និងទិសដៅការងារឆ្នាំ២០២១-២០២៤ របស់សមាគមកាយរឹទ្ធិកម្ពុជា។ រៀបចំកែលម្អរនូវយន្តការ អនុវត្តការងារផ្ទៃក្នុងរបស់សមាគមតាមរយៈការពង្រឹងបន្ថែមលើយន្តការដែលមានស្រាប់ និងស្វែងរកធនធានមនុស្សដែលមានឆន្ទៈ សមត្ថភាព និងសក្តានុពលបន្ថែមដើម្បីបំពេញតួនាទីភារកិច្ចរបស់សមាគម និងបណ្ដុះបណ្ដាលសមត្ថភាពធនធានមនុស្សរបស់ខ្លួន ឲ្យកាន់តែមានគុណភាពដើម្បីបំពេញការងារជូន សមាគមប្រកបដោយប្រសិទ្ធភាពខ្ពស់។ បន្តពង្រីក និងបញ្ចូលសមាជិកភាពថ្មីបន្ថែមនៅក្នុងសមាគមកាយឬទ្ធិនារីកម្ពុជា នឹងខិតខំបន្តស្នើសុំអាជ្ញាធរមូលដ្ឋានខេត្តក្រុង នៅទីតាំងសម្រាប់បង្កើតទីស្នាក់ការសមាគមឲ្យបានគ្រប់រាជធានីខេត្ត។ លោកជំទាវអគ្គស្នងការថ្មីបានសង្កត់ធ្ងន់ថា សង្គមមួយរីកចម្រើនជឿនលឿនទៅបាន អាស្រ័យលើធនធានមនុស្សទាំងបុរសទាំងស្ត្រីដែលខ្លាំង។លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីទំនាក់ទំនងរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច បានអបអរសាទរដោយស្មោះចំពោះភាពជោគជ័យ ចេញពីការបោះឆ្នោតរបស់សមាជិកាសមាគមកាយឫទ្ធិនារីកម្ពុជា ដែលបានជ្រើសរើសគណៈកម្មការថ្មីចំនួន១៦ រូបដែលដឹកនាំដោយលោកជំទាវ ពេជ ចន្ទមុន្នី ជាអគ្គស្នងការថ្មីពីឆ្នាំ២០២១ ដល់ឆ្នាំ២០២៤ និងបានកោតសរសើរចំពោះស្នាដៃការងាររបស់សមាគមកាយរិទ្ធនារីកម្ពុជា ដែលសម្រេចបាននាពេលកន្លងមក។លោកជំទាវឧបនាយករដ្ឋមន្ត្រី បានគាំទ្រ និងលើកទឹកចិត្តចំពោះគណៈកម្មាធិការថ្មីដែលបានជាប់ឆ្នោតទាំងអស់ សូមបន្តខិតខំប្រឹងប្រែងយកអស់កម្លាំងកាយចិត្តប្រាជ្ញាស្មារតីប្រកបដោយការដឹកនាំសមាគមកាយឫទ្ធិនារីកម្ពុជាទៅកាន់ជោគជ័យបន្ថែមទៀតដើម្បីបន្តរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងការអភិវឌ្ឍធនធានកុមារីស្រប តាមគោលការណ៍សមាគមកាយឬទ្ធិនារីពិភពលោក។ លោកជំទាវឧបនាយករដ្ឋមន្ត្រី សង្ឃឹមយ៉ាងមុតមាំថាគណៈកម្មការថ្មីដឹកនាំដោយលោកជំទាវ ពេជ ចន្ទមុន្នី ដែលទទួលបានភារកិច្ចដ៏ថ្លៃថ្លា នេះពិតជាអាចរក្សាភាពគង់វង្សនៃការរីកចម្រើននិងជំរុញការកសាងសមត្ថភាពរបស់កុមារី យុវតី និង ស្ត្រីឲ្យចូលរួមយ៉ាងសកម្មក្នុងការកសាងប្រទេសជាតិ និងលើកតម្កើងតម្លៃស្ត្រី និងភាពថ្លៃថ្នូរនៃប្រពៃណីខ្មែរយើង និងការលើកកម្ពស់សមត្ថភាពកុមារី យុវតីនិងស្ត្រីវ័យក្មេងឲ្យក្លាយជាស្ត្រីរឹងមាំដែលមានតួនាទី និងឋានៈនៅក្នុងសង្គមតាមរយៈការកសាងសមត្ថភាពខ្លួន ជាគន្លឹះដ៏សំខាន់សម្រាប់ផ្ដល់ឱកាស ដល់ស្ត្រីឲ្យចូលរួមពេញលេញក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គម និងការកាត់បន្ថយភាពក្រីក្រនិងលើកស្ទួយស្ថានភាពស្ត្រីនៅកម្ពុជា។
ព័ត៌មានគួរចាប់អារម្មណ៍
អុញនោះ ក្រុមហ៊ុនដេញថ្លៃគម្រោងមូលនិធិឃុំ សង្កាត់ ទាំងក្នុងខេត្តត្បូងឃ្មុំ និងក្រៅខេត្តត្បូងឃ្មុំមួយចំនួន គ្រោងនឹងប្តឹងលោកសឺង គីរីវណ្ឌី នាយកទីចាត់ការផែនការ និងវិនិយោគខេត្តត្បូងឃ្មុំ ទៅអង្គភាពប្រឆាំអំពើពុករលួយ និងប្តឹងទៅក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ពីបទរំលោភអំណាច និងឃុបឃិតជាមួយក្រុមហ៊ុនបក្សពួកធ្វើសកម្មភាពខុសច្បាប់នៃការដេញថ្លៃគម្រោងមូលនិធិឃុំ សង្កាត់ **** ( ខេត្តត្បូងឃ្មុំថ្ងៃទី 10 ខែធ្នូឆ្នាំ 2024) លោកសឹង គិរីវណ្ឌី នាយកទីចាត់ការផែនការវិនិយោគរបស់ខេត្តត្បូងឃ្មុំ ត្រូវបានក្រុមហ៊ុនដេញថ្លៃមូលនិធិឃុំ.សង្កាត់ នៅក្នុងខេត្តនិងក្រៅខេត្តត្បូងឃ្មុំ កំពុងតែរៀបចំនិងគ្រោងប្ដឹងលោកសឹង គីរីវណ្ឌី ទៅអង្គភាពប្រឆាំងអំពើពុករលួយហៅកាត់ថា( ACU) និងប្ដឹងទៅឯកឧត្តមអូន ព័ន្ធមុន្នីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ។ គួរបញ្ជាក់ថា ចាប់តាំងពីលោកសឺង គីរីវណ្ឌី បានកាន់តួនាទីជានាយកទីចាត់ការផែនការ និងវិនិយោគ ខេត្តត្បូងឃ្មុំរយះពេលជិតបីឆ្នាំកន្លងមក បានបើកដៃអោយក្រុមហ៊ុន និងបុគ្គលមួយចំនួនដែលជាបក្សពួករបស់ខ្លួន ដើរធ្វើសកម្មភាពយ៉ាងអាណាធិបតេយ្យ គ្រប់កម្មវិធីដេញថ្លៃគម្រោងមូលនិធិឃុំ សង្កាត់ ដូចជា - ដើរចរចារលុយទឹកតែ - ចាប់ឃាត់ក្រុមហ៊ុនដ៌ទៃមិនអោយចូលដាក់សំណើដេញថ្លៃបានទាន់ពេលវេលា - បិតការទទួលសំណើដេញថ្លៃមុនពេលកំណត់ -ល- មិនតែប៉ុណ្នោះកាលពីថ្ងៃទី 13 ខែមិថុនាឆ្នាំ 2024 កន្លងទៅ ក្នុងកម្មវិធីដេញថ្លៃគម្រោងមូលនិធិឃុំនៅសាលាស្រុកអូររាំងឪ ដោយលោកសឹង គិរីវណ្ឌី បានធ្វើការគម្រាមដល់ក្រុមហ៊ុនអ្នកជាប់ពន្ធតូចមិនអោយចូលរួមដាក់សំណើដេញថ្លៃឡើយ ដែលបានប្រើអំណាចលើសពីតួនាទី រំលោភលើសេចក្តីសម្រេចរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លេខ 00៩ សហវ.ប្រក ចុះថ្ងៃទី១២ ខែមករា ឆ្នាំ២០២១ ស្តីពីការកំណត់ចំណាត់ថ្នាក់អ្នកជាប់ពន្ធតាមរបបស្វ័យប្រកាស ។ ទង្វើទាំងនេះគឺស-បញ្ជាក់ពីទង្វើទុច្ចរឹតរបស់លោកសឺង គីរីវណ្ឌីក្នុងគោលបំណងការពារផលប្រយោជន៌ឲ្យបុគ្គលណាម្នាក់ រឺក្រុមហ៊ុនណាមួយដែលជាបក្សពួក ដោយមិនចង់អោយមានក្រុមហ៊ុនចូលរួមដេញថ្លៃច្រើន ខ្លាចមានការប្រកួតប្រជែង ធ្វើឲ្យតម្លៃដេញថ្លៃធ្លាក់ចុះខ្លាំង ។ ជាមួយគ្នានេះដែរក៌មានក្រុមហ៊ុនមួយចំនួនកើតទុក្ខមិនសុខចិត្តនឹងទង្វើជិះជាន់ច្បាប់ រំលោភអំណាចរបស់លោកសឺង គីរីវណ្ឌី ពួកគេក៌បានដាក់ពាក្យបណ្តឹង និងពាក្យសុំអត្តរាគមន៌ទៅរដ្ឋបាលខេត្តត្បូងឃ្មុំជាច្រើនលើក ហើយក្រោយមកក៌មានក្រុមការងាររបស់ក្រួងមហាផ្ទៃចុះមក រួចក៌ស្ងាត់ទៅវិញ ។ គួបញ្ចាក់ថែមទៀតថា លោកសឺង គីរីវណ្ឌី ក៌បានធ្លាប់ទាមទាប្រាក់ពីក្រុមហ៊ុនចំនួន ១០% ក្នុងមួយឃុំពីក្រុមហ៊ុនណាដែរទទួលបានកិច្ចសន្យាសាងសង់គម្រោង ។ ជាមួយគ្នានេះដែរ លោកសឺង គីរីវណ្ឌី ក៌បានប្រើសិទ្ឋិលើសពីតួនាទីទៅលើឃុំត្រមូង ស្រុកមេមត់ កាលពីថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៤ ក្នុងកម្មវិធីដេញថ្លៃគម្រោងមូលនិធិឃុំត្រមូង ដោយលោកសឺង គីរីវណ្ឌី បានបើកស្រោមសំបុត្រដេញថ្លៃ និងអានតំលៃរបស់ក្រុមហ៊ុននីមួយៗ ស្រង់ចុះចូលក្នុងតារាងរបស់ឃុំ។ ជាចុងក្រោយក្រុមហ៊ុនអ្នកម៉ៅការដេញថ្លៃមូលនិធិឃុំសង្កាត់នៅក្នុងខេត្តនិងក្រៅខេត្តត្បូងឃ្មុំសូមគោរពសំណូមពរទៅសម្ដេចបវរធិបតី ហ៊ុន ម៉ាណែត និងឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឯកឧត្តមឧបនាយករដ្ឋមន្ត្រី អគ្គបណ្ឌិតសភាចារ្យអូន ព័ន្ធមុន្នីរ័ត្ន ឯកឧត្តមឱម យិនទៀង សូមគោរពមេត្តាមានវិធានការនិងស៊ើបអង្កេតឲ្យបានស៊ីជម្រៅចំពោះលោកសឹង គិរីវណ្ឌី នាយកទីចាត់ការផែនការវិនិយោគខេត្តត្បូងឃ្មុំ និងជួយអន្តរាគមន៍ចាត់វិធានការមកលើបុគ្គលដែលរំលោភអំណាចម្នាក់នេះ ។ ត្រីមួយណាវាស្អុយដកវាចេញទៅកុំឱ្យប៉ះពាល់ដល់ត្រីដែលល្អៗដទៃទៀតនេះជាការលើកឡើងរបស់ ថ្នាក់ដឹកនាំកំពូលនៃជាតិ ដើម្បីឲ្យអ្នកក្រោយគេចូលមកបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋឲ្យបានល្អ៕ (គេហទំព័ររស្មីសៀមរាប)
បែកធ្លាយទៀតហើយលោកជ័យ ចាន់គង់ មានទូរនាទី រងបញ្ជាការស្រាលនិងជលផលបើកដៃឲបទល្មើសដាក់ឆ្នុកយ៉ាងពេញបន្ទុកក្នុងដែនសមត្តកិច្ចខ្លួនជាថ្នូរនិងលាភសក្ការះមិនធ្វើការបង្ក្រាប.... (គេហទំព័ររស្មីសៀមរាប)
ថ្មីស្រឡាងទៀតហើយល្បិចឆបោក រំលោភលើទំនុកចិត្តរបស់ក្រុមហ៊ុន ស៊ីវិលី គ្លូបល ហ្វីនថេក (ខេមបូឌា) ម្ចាស់អាជីវកម្មឈ្មោះ សូត្រ ស៊ីវុទ្ធី សុីដាច់ប្រាក់រាប់ពាន់ដុល្លា ពីអ្នកបណ្តាក់ទុនរកសុីជាមួយ ឈ្មោះ ឈួយ វលក្ខណ៍ រួចបែរជាធ្វើមិនដឹងមិនឮទៅវិញ! (@គេហទំព័រ រស្មីសៀមរាប)
ជនជាតិចិនដែលកំពុងវិនិយោគនៅក្នុងប្រទេសកម្ពុជា មានការភ្ញាក់ផ្អើលបន្ទាប់ពីចៅក្រម ថោង មារឌីណា សម្រេចផ្តន្ទាទោសពាណិជ្ជករម្នាក់ដោយអយុត្តិធម៌ (គេហទំព័ររស្មីសៀមរាប)
បទល្មើសនេសាទខុសច្បាប់កើតមានយ៉ាងពេញ បន្ទុក ក្នុង ឃុំចំនួន០៤ ស្រុកចំនួន០៣ ក្នុងខេត្តតាកែវ រីឯ អាជ្ញាធរនិងសមត្ថកិច្ចជំនាញពាក់ព័ន្ធ រក្សាភាពស្ងៀម ស្ងាត់.! ១២/10/2024 ()
វីដែអូ
ចំនួនអ្នកទស្សនា