ថ្ងៃអាទិត្យ ទី២២ ខែមិថុនា ឆ្នាំ២០២៥
គេហទំព័រ រស្មីសៀមរាប ផ្សព្វផ្សាយព័ត៌មានពិតជូនលោកអ្នក!
នុះវីវរហើយ ! ដីព្រៃលិចទឹករបស់រដ្ឌរាប់ពាន់ហិកតា ត្រូវបានរងការបំផ្លាញក្នុងតំបន់៣នៃបឹងទន្លេសាប
Wed,01 December 2021 (Time 08:48 AM)
ដោយ ៖ រស្មីសៀមរាប090567006 (ចំនួនអ្នកអាន: 707នាក់)

ខេត្តកំពង់ធំ/ តាមប្រភពបានអោយដឹងថា អ្នកមានប្រាក់ ឃុបឃិតនឹងជនទុច្ចរិត ជាមួយអ្នកមានអំណាចៗ បុណ្យស័ក្តិខ្ពង់ខ្ពស់ៗ នាំគ្នាកាប់គាស់ៗ រុករាន ទន្ទ្រាន ឈូសឆាយ រំលោភយកធ្វើជាកម្មសិទ្ធ នាពេលថ្មីៗនេះ យ៉ាងអនាធិបតេយ្យ ពួកជនដែលប្រព្រឹត្តិ មិនទាន់មានអ្នកណាក្លាហាន ហ៊ានចេញមុខមកទទួលខុសត្រូវ ចំពោះមុខច្បាប់ នៅឡើយទេ គិតមកដល់ថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២១នេះ កម្លាំងថ្នាក់ជាតិ កំពុងចុះស្រាវជ្រាវ រកមុខហើយ។

បច្ចុប្បន្នគេសង្កេតឃើញ ដីព្រៃលិចទឹកដែលជាជម្រកត្រីពងកូន នៅក្នុងភូមិសាស្ត្រ ត្រង់ចំណុច បឹងកន្សែង ខ្ទុំ១ដើម ឬហៅចំណុច បឹងអាថ្ម ស្ថិតក្នុងសង្កាត់ស្រយ៉ូវ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ ត្រូវបានរងនូវការវិនាសហិនហោច ខ្ទេចខ្ទីរ ដោយសារតែក្រុមខិលខូចមួយចំនួនបានលួចកាប់រុករាន ទន្ទ្រាន និងឈូសឆាយយកធ្វើជាកម្មសិទ្ធិរៀងៗខ្លួន ដោយមានការរួមឃុបឃិតគ្នាពីមន្ត្រីជំនាញ និងបើកភ្លើងខៀវ ពីអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ ដែលជាជនទុច្ចរិត ខិលខូចមួយចំនួនផងដែរ ។

ប្រជាពលរដ្ឋរស់នៅក្នុងសង្កាត់ស្រយ៉ូវម្នាក់ សុំមិនបញ្ចេញឈ្មោះ បានឱ្យក្រុមអ្នកសារព័ត៌មានយើងដឹងថា ដីព្រៃលិចទឹក ដែលស្ថិតក្នុងភូមិសាស្ត្រ តំបន់បឹងកន្សែង នៃមាត់បឹងទន្លេសាបនិង ត្រង់ចំណុច ដើមខ្ទុម១ ដើម ស្ថិតនៅក្នុងសង្កាត់ស្រយ៉ូវ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ ដែលជាដែនការពារដោយពូជំនាញជលផល ឈ្មោះ យ៉េន យ៉ាន នាយសង្កាត់ ត្រូវបានជនទុច្ចរិតខិលខូចយកត្រាក់ទ័រ ជាច្រើនគ្រឿងមកលួចចូលឈូសឆាយ ធ្វើសកម្មភាពតែមួយពព្រិចភ្នែក ត្រូវបានបំផ្លិចបំផ្លាញ បាត់បង់អស់ ព្រៃលិចទឹក រាប់រយ រាប់ពាន់ហិកតា។

ប្រជាពលរដ្ឋបានឲ្យដឹងទៀតថា ការឈូសឆាយដីព្រៃ លិចទឹករបស់រដ្ឋ អស់រាប់រយហិកតា ខាងលើនេះ គឺពួកគេបានធ្វើសកម្មភាព លើកទី១ កាលពីរដូវវស្សា ឆ្នាំ២០២០ តែកាលណោះកម្លាំងកងរាជ អាវុធហត្ថខេត្តចុះបង្រ្កាបហើយបញ្ជូនទៅតុលាការបានមួយដង្ហើមចង្រឹត ហើយដោះលែងវិញ លើកទី២ធ្វើសកម្មភាពម្ដងទៀតថ្ងៃទី២០-២៥-ខែវិច្ឆិកា ឆ្នាំ២០២១ ហើយបានផ្អាកសកម្មភាព ទៅវិញនៅចុងខែកញ្ញា ឆ្នាំ២០២១នេះ ក្រោយពីបែកការណ៍ដល់ក្រុមអ្នកសារព័ត៌មាន ចុះទៅឡាយផ្ទាល់ ។

បច្ចុប្បន្នដីព្រៃលិចទឹកនៅចំណុចខាងលើនេះ ត្រូវបានគេឈូសឆាយ អស់ជាច្រើនពាន់-ម៉ឺនហិកតា ដោយកន្លងមកមិនដែលឃើញមានសមត្ថកិច្ច និងមន្រ្តីជំនាញ ឬអាជ្ញាធរមានសមត្ថកិច្ច ដែលទទួល ខុសត្រូវ ឈរជើងនៅតំបន់នោះ ធ្វើការទប់ស្កាត់ឬចាត់វិធាការបង្ក្រាបម្ដងណាឡើយ។ សូមបញ្ជាក់ថាដីព្រៃលិចទឹក ដែលបានរងការកាប់បំផ្លាញទន្រ្ទានយកធ្វើជាកម្មសិទ្ធិ យ៉ាងអណាធិបតេយ្យ ខាងលើនេះ គឺស្ថិតនៅជាប់នឹង ព្រំប្រទល់ស្រុកកំពង់លែង ខេត្តកំពង់ឆាំង ។

ក្រោយពីបានទទួលការរាយការណ៍ពីក្រុមអ្នកសារព័ត៌មានជូន លោកប៉ែនសុវណ្ណារិទ្ធប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្តកំពង់ធំលោកប្រាប់ថាចាំឱ្យគេចុះទៅមើល ទាក់ទងនឹងករណីនេះ លោក ជិន ស៊ីថា នាយខណ្ឌរដ្ឋបាលជលផលខេត្តកំពង់ធំបានឲ្យលោកនាយសង្កាត់ជលផលស្ទឹងសែន ឈ្មោះ យ៉េន យ៉ាន បានកាន់ក្រដាស១ដុំដោយអះអាងថាជាច្បាប់និងឯកសារដីរួមទាំងផែនទីមកអោយអ្នកសារព័ត៌មានមើល ក្រោយមកអ្នកសារព័ត៌មានក៏បានសុំថតឯកសារពាក់ព័ន្ធនឹងដីរាប់រយហិកតារនោះដើម្បីធ្វើការផ្សព្វផ្សាយព័ត៌មានជាសាធារណៈតែត្រូវបានលោកយ៉េន យ៉ាន នាយសង្កាត់ជលផលស្ទឹងសែនថាមេមិនឲ្យថតទេ រួចក៏វេចឯកសារនោះត្រឡប់ក្រោយបែរ លោកអភិបាលក្រុងស្ទឹងសែន បានប្រាប់តាមទូរសព្ទថា ករណីនេះលោកពុំបានដឹងទេសូមស៊ូទៅមន្ត្រីជំនាញចុះ ។ ប្រភពពីពលរដ្ឌម្នាក់ដែលសុំមិនបញ្ចេញឈ្មោះបានប្រាប់ថាដីនៅចំណុចបឹងកន្សែង និងខ្ទំុ១ដើម ដែលគេកុំពុងឈួសឆាយមានទំហំរាប់រយ រាប់ពាន់ហិចតា។ ហើយគាត់បានមានប្រសាសន៍បន្ថែមថាខ្ញុំជាប្រជាពលរដ្ឋម្នាក់មានការសប្បាយចិត្តណាស់ដែលបានឮថាសម្តេច ប្រមុខដឹកនាំនៅកម្ពុជាគឺសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានចេញបទបញ្ជាអោយក្រសួងពាក់ព័ន្ធនានាចុះបង្ក្រាបនិងរឹបអូសយកដីព្រៃលិចទឹករបស់រដ្ឋមកធ្វើជាសម្បត្តិរដ្ឋវិញ ។

ប្រជាពលរដ្ឋសំណូមពរដល់ឯកឧត្តម ឱម យ៉ិនទៀង ទេសរដ្ឋមន្ត្រីរដ្ឋមន្ត្រីទទួលបន្ទុកអង្គភាពប្រឆាំងអំពើពុករលួយ ក្រសួងស្ថាប័នពាក់ព័ន្ធថ្នាក់ជាតិទាំងមូលសូមមេត្តា បើកការស្រាវជ្រាវស៊ើបអង្កេតជុំវិញរឿងដីព្រៃលិចទឹកដែលត្រូវក្រុមអ្នកមានលុយឃុបឃិតជាមួយនិងអ្នកមាន អំណាច យកគ្រឿងចក្រឈួសឆាយបំផ្លាញព្រៃលិចទឹកអស់រាប់ពាន់រាប់ម៉ឺនហិកតានេះផងដើម្បីសង្គ្រោះដីព្រៃលិចទឹករបស់រដ្ឋមកវិញ ៕

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋមន្ត្រី​​ការពារជាតិអ៊ីស្រាអែល ​៖​ អ៊ីស្រាអែលបាន​ឈានដល់​ដំណាក់កាល​មិនអាច​ត្រឡប់​ថយក្រោយវិញ​ហើយ​! (រស្មីសៀមរាប /RSRNEWs)

ព័ត៌មានគួរចាប់អារម្មណ៍

អ៊ីរ៉ង់ គំរាមវាយប្រហារមូលដ្ឋានទ័ពអាម៉េរិកក្នុងតំបន់មជ្ឈិមបូព៌ា ប្រសិនបើសហរដ្ឋអាម៉េរិកបង្កជម្លោះយោធា (សម្របសម្រួលដោយ ៖ រស្មីសៀមរាប / RSRNews)

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចនវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត អញ្ជើញមកដល់មាតុប្រទេសវិញ ក្រោយពីបានចូលរួមសន្និសីទអង្គការសហប្រជាជាតិ ស្តីពីមហាសមុទ្រ លើកទី៣ (UNOC3) នៅបារាំង (រស្មីសៀមរាប /RSR News)

ព័ត៌មានគួរចាប់អារម្មណ៍

#ដល់រដូវកាលហើយ !ល្បែងសុីសងខុសច្បាប់ «ភ្នាល់ទឹកភ្លៀង» នៅចំកណ្តាលក្រុងភ្នំពេញ ឃើញថា ចាប់ផ្តើមបើកដំណើរលេងទៀតហើយ" (@រស្មីសៀមរាប)

ព័ត៌មានគួរចាប់អារម្មណ៍

លោកយឹង សារ៉ាត់ ប្តឹងឈ្មោះ ស៊ូ វណ្ណា ទៅតុលាការសាលាដំបូងខេត្តបន្ទាយមានជ័យ ចោទពីបទញុះញង់ឲ្យមានការរើសអើង ប្រព្រឹត្តិតាមបណ្តាញសង្គមហ្វេសប៊ុក ឈ្មោះ Sou Vanna (vanna.lungkler.5) កាលពីថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៥ និងថ្ងៃទី១៤ ខែកុម្ភះ ឆ្នាំ២០២៥ ។ នេះបើតាមពាក្យបណ្តឹងដែលសារព័ត៌មានខ្មែរជាយដែនទើបទទួលបាន។ (@រស្មីសៀមរាប)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
456 នាក់
ម្សិលមិញ :
673 នាក់
សប្តាហ៍នេះ :
3768 នាក់
ខែនេះ :
11376 នាក់
3 ខែនេះ :
32482 នាក់
សរុប :
765254 នាក់