ភ្នំពេញ ៖ នារសៀលថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២១ បញ្ជូនជនសង្ស័យជាមេខ្លោងកែច្នៃដឹកជញ្ជូននិងជួញដូរគ្រឿងញៀ ខុសច្បាប់ចំនួន៣នាក់ដែលសមត្ថកិច្ចបង្ក្រាបបាននៅខេត្តកំពង់ស្ពឺ ទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ។ជនសង្ស័យទាំង៣នាក់មាន១-ឈ្មោះ LY PO HAN ភេទប្រុស អាយុ២១ឆ្នាំ ជនជាតិចិនតៃវ៉ាន់ (អ្នកបើកបរដឹកគ្រឿងញៀន) ។ ២-ឈ្មោះ YE YONG អាយុ៤៨ឆ្នាំ ភេទប្រុស ជនជាតិចិនតៃវ៉ាន់ (មេការគ្រប់គ្រងទីតាំងកែច្នៃគ្រឿងញៀន) និង៣-ឈ្មោះ YE YAN SHOU អាយុ៥៨ឆ្នាំ ជនជាតិចិនសញ្ជាតិខ្មែរ ។សំណុំរឿងនេះបានស្ថិតនៅដៃលោក សេង ហៀង ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បើកការស៊ើបសួរ បន្ទាប់ពីសាកសួររហូតដល់ព្រលប់បន្តិចថ្ងៃដដែលតំណាងអយ្យការបានផ្ញើជនសង្ស័យទៅសមត្ថកិច្ចវិញនិងតម្រូវឱ្យព្រឹកស្អែកនាំទៅសាកសួរបន្ត ដើម្បីរកបទល្មើសសម្រាប់ធ្វើការ ចោទប្រកាន់ជាផ្លូវការ និងចាត់បញ្ជូនទៅចៅក្រមសម្រេចឃុំខ្លួនដាក់ពន្ធនាគារជាបណ្តោះអាសន្ន ។សូមបញ្ជាក់ថា កាលពីរសៀលថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២១ មន្ទីរប្រឆាំងបទល្មើសគ្រឿងញៀនបានធ្វើសន្និសីទកាសែតបង្ហាញពីស្នាដៃដ៏ធំធេងក្នុងការបង្រ្កាបបទល្មើសគ្រឿងញៀនយ៉ាងសន្ធឹកសន្ធាប់មួយនៅខេត្តកំពង់ស្ពឺដល់អ្នកសារព័ត៌មានជាច្រើនស្ថាប័ន ដែលពិធីនេះស្ថិតនៅក្រោមអធិបតីភាពលោកនាយឧត្តមសេនីយ៍ ម៉ក់ ជីតូ អគ្គស្នងការរងនគរបាលជាតិ លោក សេង ហៀង ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ លោកឧត្តមសេនីយ៍ឯក ឡឹក វណ្ណៈ នាយកមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន រួមទាំងនាយករងមួយចំនួនទៀតផងដែរ ។ពិធីបានបង្ហាញវត្ថុតាងគ្រឿងញៀនប្រភេទមេតំហ្វេតាមីនចំនួន១.៤៨៤ គីឡូក្រាមដែលបានរឹបអូសពីទីតាំងកែច្នៃនៅក្នុងក្រុមហ៊ុន(ស៊ីន យិនហ្វេង ខេមបូឌា អុីនដាស់ស្ទ្រី ខូអិលធីឌី) ស្ថិតក្នុងភូមិដំបងវេញ ឃុំសង្កែសាទប ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ដែលករណីនេះមានការឃាត់ខ្លួនមនុស្សជាង១០នាក់ ប៉ុន្តែមាន៤នាក់ជាមេខ្លោងកែច្នៃ ផលិតនិងដឹកជញ្ជូនគ្រឿងញៀន ក្នុងនោះមានម្នាក់ស្លាប់ដោយត្រូវគ្រាប់កាំភ្លើង ខណៈដែលផ្ទុះអាវុធតដៃជាមួយសមត្ថកិច្ច គឺឈ្មោះ LEE TSUNG HAN អាយុ៣២ឆ្នាំ ភេទប្រុស ជនជាតិចិនតៃវ៉ាន់ ។ពួកគេជាង១០នាក់មិនត្រូវបាននាំមកបង្ហាញខ្លួនទេ សមត្ថកិច្ចកំពុងស្នើសុំស្ថាប័នអយ្យការបើកការស៊ើបអង្កេតបន្ត ដើម្បីស្វែងរកចាប់ខ្លួនបក្ខពួកបន្ថែមទៀត។ពិធីនេះលោកនាយឧត្តមសេនីយ៍ ម៉ក់ ជីតូ បានមានប្រសាសន៍ថា កិច្ចប្រតិបត្តិការខាងលើនេះបានធ្វើឡើងចំនួន៣ គោលដៅ គឺគោលដៅទី១នៅលើផ្លូវជាតិលេខ៤ ជិតផ្លូវបំបែកស្រែអំបិល ស្រុកកំពង់សិលា ខេត្តព្រះសីហនុ ជាគោលដៅពួនស្ទាក់ចាប់រថយន្តរបស់ឈ្មួញដឹកគ្រឿងញៀន ដោយមានការផ្ទុះអាវុធស្លាប់ មេខ្លោងគ្រឿងញៀនម្នាក់ ។គោលដៅទី២គឺឆែកឆេរទីតាំងលួចលាក់កែច្នៃគ្រឿងញៀននៅក្នុងក្រុមហ៊ុន (ស៊ីន យិនហ្វេង ខេមបូឌា អុីនដាស់ស្ទ្រី ខូអិលធីឌី) ស្ថិតក្នុងភូមិដំបងវេញ ឃុំសង្កែសាទប ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ដោយមានការរឹបអូសគ្រឿងញៀនប្រភេទកេតាមីនជាង២តោន និងសារធាតុគីមីផ្សំចំនួន៨៤តោន ព្រមទាំងឧបករណ៍ផលិត គ្រឿងញៀនមួយចំនួនទៀត ។ គោលដៅទី៣ស្ថិតនៅផ្ទះលេខ ៤០R ផ្លូវR សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានី ភ្នំពេញ ។កិច្ចប្រតិបត្តិការនោះធ្វើឡើងកាលពីយប់ថ្ងៃទី១១ ឈានចូលថ្ងៃទី១២ ខែឆ្នូ ឆ្នាំ២០២១ ដោយកម្លាំងមន្ទីរប្រឆាំងគ្រឿងញៀនបានសហការជាមួយនគរបាលរាជធានី/ខេត្តចំនួន៤ ភ្នំពេញ, កំពង់ស្ពឺ, កោះកុងនិងខេត្តព្រះសីហនុ ក្រោមការបញ្ជាផ្ទាល់ពីលោកនាយ ឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ ។នាយឧត្តមសេនីយ៍ ម៉ក់ ជីតូ មានប្រសាសន៍ថា ប្រតិបត្តិការចុះបង្ក្រាបទីតាំងសិប្បកម្មផលិតគ្រឿងញៀននេះបានប្រើពេលវេលាបើកការស៊ើបអង្កេតអស់រយៈពេល៣ខែទើបឈានដល់ការបង្ក្រាបបានដោយជោគជ័យ ។លទ្ធផលសរុប៖ ចាប់ដកហូតគ្រឿងញៀន (កេតាមីន)បានចំនួន ២.២៣៧គីឡូក្រាម និងសារធាតុគីមីផ្សំ៨៤តោន ហើយមនុស្ស១០នាក់ បានអនុញ្ញាតឲ្យទៅលំនៅឋានវិញ ចំណែកមេខ្លោង៣នាក់ ដូចមានឈ្មោះខាងលើនេះ សមត្ថកិច្ចបានកសាងសំណុំរឿង បញ្ជូនទៅតុលាការ ៕
ព័ត៌មានគួរចាប់អារម្មណ៍
អុញនោះ ក្រុមហ៊ុនដេញថ្លៃគម្រោងមូលនិធិឃុំ សង្កាត់ ទាំងក្នុងខេត្តត្បូងឃ្មុំ និងក្រៅខេត្តត្បូងឃ្មុំមួយចំនួន គ្រោងនឹងប្តឹងលោកសឺង គីរីវណ្ឌី នាយកទីចាត់ការផែនការ និងវិនិយោគខេត្តត្បូងឃ្មុំ ទៅអង្គភាពប្រឆាំអំពើពុករលួយ និងប្តឹងទៅក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ពីបទរំលោភអំណាច និងឃុបឃិតជាមួយក្រុមហ៊ុនបក្សពួកធ្វើសកម្មភាពខុសច្បាប់នៃការដេញថ្លៃគម្រោងមូលនិធិឃុំ សង្កាត់ **** ( ខេត្តត្បូងឃ្មុំថ្ងៃទី 10 ខែធ្នូឆ្នាំ 2024) លោកសឹង គិរីវណ្ឌី នាយកទីចាត់ការផែនការវិនិយោគរបស់ខេត្តត្បូងឃ្មុំ ត្រូវបានក្រុមហ៊ុនដេញថ្លៃមូលនិធិឃុំ.សង្កាត់ នៅក្នុងខេត្តនិងក្រៅខេត្តត្បូងឃ្មុំ កំពុងតែរៀបចំនិងគ្រោងប្ដឹងលោកសឹង គីរីវណ្ឌី ទៅអង្គភាពប្រឆាំងអំពើពុករលួយហៅកាត់ថា( ACU) និងប្ដឹងទៅឯកឧត្តមអូន ព័ន្ធមុន្នីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ។ គួរបញ្ជាក់ថា ចាប់តាំងពីលោកសឺង គីរីវណ្ឌី បានកាន់តួនាទីជានាយកទីចាត់ការផែនការ និងវិនិយោគ ខេត្តត្បូងឃ្មុំរយះពេលជិតបីឆ្នាំកន្លងមក បានបើកដៃអោយក្រុមហ៊ុន និងបុគ្គលមួយចំនួនដែលជាបក្សពួករបស់ខ្លួន ដើរធ្វើសកម្មភាពយ៉ាងអាណាធិបតេយ្យ គ្រប់កម្មវិធីដេញថ្លៃគម្រោងមូលនិធិឃុំ សង្កាត់ ដូចជា - ដើរចរចារលុយទឹកតែ - ចាប់ឃាត់ក្រុមហ៊ុនដ៌ទៃមិនអោយចូលដាក់សំណើដេញថ្លៃបានទាន់ពេលវេលា - បិតការទទួលសំណើដេញថ្លៃមុនពេលកំណត់ -ល- មិនតែប៉ុណ្នោះកាលពីថ្ងៃទី 13 ខែមិថុនាឆ្នាំ 2024 កន្លងទៅ ក្នុងកម្មវិធីដេញថ្លៃគម្រោងមូលនិធិឃុំនៅសាលាស្រុកអូររាំងឪ ដោយលោកសឹង គិរីវណ្ឌី បានធ្វើការគម្រាមដល់ក្រុមហ៊ុនអ្នកជាប់ពន្ធតូចមិនអោយចូលរួមដាក់សំណើដេញថ្លៃឡើយ ដែលបានប្រើអំណាចលើសពីតួនាទី រំលោភលើសេចក្តីសម្រេចរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លេខ 00៩ សហវ.ប្រក ចុះថ្ងៃទី១២ ខែមករា ឆ្នាំ២០២១ ស្តីពីការកំណត់ចំណាត់ថ្នាក់អ្នកជាប់ពន្ធតាមរបបស្វ័យប្រកាស ។ ទង្វើទាំងនេះគឺស-បញ្ជាក់ពីទង្វើទុច្ចរឹតរបស់លោកសឺង គីរីវណ្ឌីក្នុងគោលបំណងការពារផលប្រយោជន៌ឲ្យបុគ្គលណាម្នាក់ រឺក្រុមហ៊ុនណាមួយដែលជាបក្សពួក ដោយមិនចង់អោយមានក្រុមហ៊ុនចូលរួមដេញថ្លៃច្រើន ខ្លាចមានការប្រកួតប្រជែង ធ្វើឲ្យតម្លៃដេញថ្លៃធ្លាក់ចុះខ្លាំង ។ ជាមួយគ្នានេះដែរក៌មានក្រុមហ៊ុនមួយចំនួនកើតទុក្ខមិនសុខចិត្តនឹងទង្វើជិះជាន់ច្បាប់ រំលោភអំណាចរបស់លោកសឺង គីរីវណ្ឌី ពួកគេក៌បានដាក់ពាក្យបណ្តឹង និងពាក្យសុំអត្តរាគមន៌ទៅរដ្ឋបាលខេត្តត្បូងឃ្មុំជាច្រើនលើក ហើយក្រោយមកក៌មានក្រុមការងាររបស់ក្រួងមហាផ្ទៃចុះមក រួចក៌ស្ងាត់ទៅវិញ ។ គួបញ្ចាក់ថែមទៀតថា លោកសឺង គីរីវណ្ឌី ក៌បានធ្លាប់ទាមទាប្រាក់ពីក្រុមហ៊ុនចំនួន ១០% ក្នុងមួយឃុំពីក្រុមហ៊ុនណាដែរទទួលបានកិច្ចសន្យាសាងសង់គម្រោង ។ ជាមួយគ្នានេះដែរ លោកសឺង គីរីវណ្ឌី ក៌បានប្រើសិទ្ឋិលើសពីតួនាទីទៅលើឃុំត្រមូង ស្រុកមេមត់ កាលពីថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៤ ក្នុងកម្មវិធីដេញថ្លៃគម្រោងមូលនិធិឃុំត្រមូង ដោយលោកសឺង គីរីវណ្ឌី បានបើកស្រោមសំបុត្រដេញថ្លៃ និងអានតំលៃរបស់ក្រុមហ៊ុននីមួយៗ ស្រង់ចុះចូលក្នុងតារាងរបស់ឃុំ។ ជាចុងក្រោយក្រុមហ៊ុនអ្នកម៉ៅការដេញថ្លៃមូលនិធិឃុំសង្កាត់នៅក្នុងខេត្តនិងក្រៅខេត្តត្បូងឃ្មុំសូមគោរពសំណូមពរទៅសម្ដេចបវរធិបតី ហ៊ុន ម៉ាណែត និងឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឯកឧត្តមឧបនាយករដ្ឋមន្ត្រី អគ្គបណ្ឌិតសភាចារ្យអូន ព័ន្ធមុន្នីរ័ត្ន ឯកឧត្តមឱម យិនទៀង សូមគោរពមេត្តាមានវិធានការនិងស៊ើបអង្កេតឲ្យបានស៊ីជម្រៅចំពោះលោកសឹង គិរីវណ្ឌី នាយកទីចាត់ការផែនការវិនិយោគខេត្តត្បូងឃ្មុំ និងជួយអន្តរាគមន៍ចាត់វិធានការមកលើបុគ្គលដែលរំលោភអំណាចម្នាក់នេះ ។ ត្រីមួយណាវាស្អុយដកវាចេញទៅកុំឱ្យប៉ះពាល់ដល់ត្រីដែលល្អៗដទៃទៀតនេះជាការលើកឡើងរបស់ ថ្នាក់ដឹកនាំកំពូលនៃជាតិ ដើម្បីឲ្យអ្នកក្រោយគេចូលមកបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋឲ្យបានល្អ៕ (គេហទំព័ររស្មីសៀមរាប)
បែកធ្លាយទៀតហើយលោកជ័យ ចាន់គង់ មានទូរនាទី រងបញ្ជាការស្រាលនិងជលផលបើកដៃឲបទល្មើសដាក់ឆ្នុកយ៉ាងពេញបន្ទុកក្នុងដែនសមត្តកិច្ចខ្លួនជាថ្នូរនិងលាភសក្ការះមិនធ្វើការបង្ក្រាប.... (គេហទំព័ររស្មីសៀមរាប)
ថ្មីស្រឡាងទៀតហើយល្បិចឆបោក រំលោភលើទំនុកចិត្តរបស់ក្រុមហ៊ុន ស៊ីវិលី គ្លូបល ហ្វីនថេក (ខេមបូឌា) ម្ចាស់អាជីវកម្មឈ្មោះ សូត្រ ស៊ីវុទ្ធី សុីដាច់ប្រាក់រាប់ពាន់ដុល្លា ពីអ្នកបណ្តាក់ទុនរកសុីជាមួយ ឈ្មោះ ឈួយ វលក្ខណ៍ រួចបែរជាធ្វើមិនដឹងមិនឮទៅវិញ! (@គេហទំព័រ រស្មីសៀមរាប)
ជនជាតិចិនដែលកំពុងវិនិយោគនៅក្នុងប្រទេសកម្ពុជា មានការភ្ញាក់ផ្អើលបន្ទាប់ពីចៅក្រម ថោង មារឌីណា សម្រេចផ្តន្ទាទោសពាណិជ្ជករម្នាក់ដោយអយុត្តិធម៌ (គេហទំព័ររស្មីសៀមរាប)
បទល្មើសនេសាទខុសច្បាប់កើតមានយ៉ាងពេញ បន្ទុក ក្នុង ឃុំចំនួន០៤ ស្រុកចំនួន០៣ ក្នុងខេត្តតាកែវ រីឯ អាជ្ញាធរនិងសមត្ថកិច្ចជំនាញពាក់ព័ន្ធ រក្សាភាពស្ងៀម ស្ងាត់.! ១២/10/2024 ()
វីដែអូ
ចំនួនអ្នកទស្សនា