ថ្ងៃអាទិត្យ ទី២២ ខែធ្នូ ឆ្នាំ២០២៤
គេហទំព័រ រស្មីសៀមរាប ផ្សព្វផ្សាយព័ត៌មានពិតជូនលោកអ្នក!
សាខាកាកបាទក្រហមកម្ពុជាខេត្តប៉ៃលិន ទទួលជំនួយមនុស្សធម៌ចំនួន 740 កេះពីស្នាក់ការកណ្ដាលកាកបាទក្រហមកម្ពុជា
Tue,21 December 2021 (Time 10:25 AM)
ដោយ ៖ ស្មីសៀមរាប 090567006 (ចំនួនអ្នកអាន: 589នាក់)

ខេត្តប៉ៃលិន ៖ នៅព្រឹកថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២១នេះ សាខាកាកបាទក្រហមកម្ពុជាខេត្តប៉ៃ លិន បានទទួលអំណោយសប្បុរសធម៌ ជែលលាងដៃពីស្នាក់ការកណ្តាលកាកបាទក្រហមកម្ពុជា។

ពិធីផ្តល់ជូនជែលលាងដៃនេះ បានធ្វើឡើងក្រោមអធិបតីភា ពលោក ជំទាវ ហួន ច័ន្ទបូរ៉ា នាយិកា នាយកដ្ឋានទំនាក់ទំនងកាកបាទក្រហមកម្ពុជា ជាតំណាងដ៏ខ្ពង់ខ្ពស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម ឌឺន គឹម នាយកប្រតិបត្តិសាខាកាកបាទក្រហមកម្ពុជាខេត្តប៉ៃលិន លោកជំទាវ ពៅ សុខ អនុប្រធានអចិន្រ្តៃយ៍សាខា ឯកឧត្តម ឧកញ៉ា ឡោ ស៊ុនជាង អនុប្រធានសាខា ព្រមទាំងលោក លោកស្រី គណកម្មាធិការសាខា អនុសាខា យុវជនសាខាយ៉ាងច្រើនកុះករ។

លោកជំទាវ ពៅ សុខ អនុប្រធានអចិន្រ្តៃយ៍សាខាកាកបាទក្រហមកម្ពុជាខេត្តប៉ៃលិន ជាតំណាងដ៏ខ្ពង់ខ្ពស់លោកជំទាវ បាន ស្រីមុំ ប្រធានគណកម្មាធិការសាខាកាកបាទក្រហមខេត្តប៉ៃលិន បានថ្លែង សន្ទរកថាស្វាគមន៍ឱ្យដឹងថា ៖ សាខាកាកបាទក្រហមកម្ពុជាខេត្តប៉ៃលិន មានិត្តិយសដែលបានទទួលបដិសណ្ឋារកិច្ច លោកជំទាវ នាយិកា នាយកដ្ឋានទំនាក់ទំនងកាកបាទក្រហមកម្ពុជា ដែលបានអញ្ជើញនាំយកមកនូវជំនួយមនុស្សធម៌ គឺជែលលាងដៃចំនួន៧៤២កេស ស្មើនឹង១១,៨៧២ដប មកផ្តល់ជូនដល់សាខាកាកបាទក្រហមកម្ពុជាខេត្តប៉ៃលិន អនុសាខាកាកបាទក្រហមក្រុង/ស្រុក មន្ទីរពេទ្យបង្អែកខេត្ត និងមណ្ឌលសុខភាពទាំង៧ក្នុងខេត្តប៉ៃលិនផងដែរ។

លោកជំទាវបន្តទៀតថា÷ក្នុងឱកាសដ៏ថ្លៃថ្លានេះ តំណាងឱ្យគណ:កម្មាធិការសាខា អនុសាខា និងលោក លោកស្រី មកពីមន្ទីរពេទ្យបង្អែកខេត្ត មណ្ឌលសុខភាពទាំងអស់ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសម្តេចកិត្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ដែលតែងតែគាំទ្រនូវសកម្មភាពមនុស្សធម៌របស់សាខា ជាពិសេស សម្តេច បានជួយទំនុកបម្រុងថវិកា និងសម្ភារ: យ៉ាងច្រើនសន្ធឹកសន្ធាប់ក្នុងរយ:ពេលនៃការប្រយុទ្ធជាមួយជំងឺកូវីដ១៩កន្លងមក។

លោកជំទាវបញ្ជាក់ថា ចាប់ពីមានការឆ្លងរីករាលដាលនូវជំងឺនេះ ពោលគឺតាំងពីចុងឆ្នាំ២០១៩មកសាខាកាកបាទក្រហមកម្ពុជាខេត្តប៉ៃលិន បានយកចិត្តទុកដាក់ និងដឹកនាំមន្រ្តីក្រុមប្រតិបត្តិសាខា អនុសាខា ចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ទៅជូនប្រជាបលរដ្ឋ ដែលជួបការលំបាកនៅតាមសហគមន៍ និងប្រជាពលរដ្ឋ ដែលជាប់ធ្វើចត្តាឡីស័កផងដែរ ព្រមជាមួយនោះ ក្រុមការងារសាខា ក៏បានចុះធ្វើយុទ្ធនាការផ្សព្វផ្សាយពីការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩ និងវិធានការនានារបស់ប្រមុខរាជរដ្ឋាភិបាល និងក្រសួងសុខាភិបាលនៅតាមទីប្រជុំជនសំខាន់ៗ និងនៅតាមសហគមន៍ជនបទមួយចំនួនផងដែរ។

ចំណែកលោកជំទាវ ហួន ច័ន្ទបូរ៉ា នាយិកា នាយកដ្ឋានទំនាក់ទំនងកាកបាទក្រហមកម្ពុជា ក៏បានកោតសរសើរ ដល់ក្រុមការងារសាខាកាកបាទក្រហមកម្ពុជាខេត្តប៉ៃលិន ដែលបានសហការជាមួយនឹងមន្ទីរសុខាភិបាលខេត្ត យកចិត្តទុកដាក់ថែទាំអ្នកជំងឺកូវីដ ១៩ អ្នកធ្វើចត្តាឡីស័ករាប់ពាន់ នាក់ ដោយមិនគិតពីការនឿយហត់ ដោយមានការចូលរួមពីមន្រ្តីនៅតាមមន្ទីរអង្គភាពនានា ទូទាំងខេត្ត គឺដាក់វេណប្រចាំការទាំងយប់ទាំងថ្ងៃ ដោយមិនគិតពីការនឿយហត់ឡើយ។

លោកជំទាវបន្តទៀតថា ទោះបីជាបញ្ហាជំងឺកូវីដ១៩ មានការថមថយទៅវិញបន្តិចមែន តែសូមឱ្យមន្រ្តីសាខាទាំងអ ស់នៅតែបន្តយកចិត្តទុកដាក់ក្នុងការចុះផ្សព្វផ្សាយជូនប្រជាពលរដ្ឋនៅតាមមូលដ្ឋានឱ្យបានញឹកញាប់តាមដែលអាចធ្វើទៅបាន ដើម្បីការពារ ទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺនេះ ជាពិសេសជំងឺកូវីដ ១៩ ប្រភេទថ្មី (អូមីក្រុង) ដែលកំពុងតែឆ្លងរាលដាលនៅប្រទេសនានា ហើយក៏បានចូលមកដល់ប្រទេសកម្ពុជាយើងហើយ។ លោកជំទាវ ក៏សូមជូនពរដល់ថ្នាក់ដឹកនាំខេត្ត និងក្រុមការងារសាខាកាកបាទក្រហមកម្ពុជាខេត្តប៉ៃលិន ទទួលបាននូវសុខភាពល្អ កម្លាំងមាំមួន ដើម្បីបន្តការងារប្រយុទ្ធប្រឆាំងនឹងជំងឺមួយនេះ ឱ្យទទួលបានជោគជ័យទាំងអស់គ្នា។

បញ្ជាក់ថា ៖ ក្រោយពីទទួលបានជែលលាងដៃពីស្នាក់ការកណ្តាលកាកបាទក្រហម ក្រុមការងារ ក៏បានបែងចែកទៅតាមតំបន់នានាទូទាំងខេត្ត គឺ១កន្លែងទទួលបានដែលចំនួន៥០កេស ៖ ១. សាខាកាកបាទក្រហមកម្ពុជាខេត្តប៉ៃលិន ២. អនុសាខាកបាទក្រហមកម្ពុជាក្រុងប៉ៃលិន ៣. អនុសាខាកាកបាទក្រហមកម្ពុជាស្រុកសាលាក្រៅ ៤. មន្ទីរពេទ្យបង្អែកខេត្តប៉ៃលិន ៥. មណ្ឌលសុខភាពផ្សារព្រំ ៦. មណ្ឌលសុខភាពអូរច្រា ៧. មណ្ឌលសុខភាពសួនកុមារ ៨. មណ្ឌលសុខភាពភ្នំព្រាល ៩. មណ្ឌលសុខភាពភ្នំស្ពង់ ១០. មណ្ឌលសុខផាពក្រចាប់ ១១. មណ្ឌលសុខភាព អូរចិត្តប្រាំ ៕

ព័ត៌មានគួរចាប់អារម្មណ៍

អុញនោះ ក្រុមហ៊ុនដេញថ្លៃគម្រោងមូលនិធិឃុំ សង្កាត់ ទាំងក្នុងខេត្តត្បូងឃ្មុំ និងក្រៅខេត្តត្បូងឃ្មុំមួយចំនួន គ្រោងនឹងប្តឹងលោកសឺង គីរីវណ្ឌី នាយកទីចាត់ការផែនការ និងវិនិយោគខេត្តត្បូងឃ្មុំ ទៅអង្គភាពប្រឆាំអំពើពុករលួយ និងប្តឹងទៅក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ពីបទរំលោភអំណាច និងឃុបឃិតជាមួយក្រុមហ៊ុនបក្សពួកធ្វើសកម្មភាពខុសច្បាប់នៃការដេញថ្លៃគម្រោងមូលនិធិឃុំ សង្កាត់ **** ( ខេត្តត្បូងឃ្មុំថ្ងៃទី 10 ខែធ្នូឆ្នាំ 2024) លោកសឹង គិរីវណ្ឌី នាយកទីចាត់ការផែនការវិនិយោគរបស់ខេត្តត្បូងឃ្មុំ ត្រូវបានក្រុមហ៊ុនដេញថ្លៃមូលនិធិឃុំ.សង្កាត់ នៅក្នុងខេត្តនិងក្រៅខេត្តត្បូងឃ្មុំ កំពុងតែរៀបចំនិងគ្រោងប្ដឹងលោកសឹង គីរីវណ្ឌី ទៅអង្គភាពប្រឆាំងអំពើពុករលួយហៅកាត់ថា( ACU) និងប្ដឹងទៅឯកឧត្តមអូន ព័ន្ធមុន្នីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ។ គួរបញ្ជាក់ថា ចាប់តាំងពីលោកសឺង គីរីវណ្ឌី បានកាន់តួនាទីជានាយកទីចាត់ការផែនការ និងវិនិយោគ ខេត្តត្បូងឃ្មុំរយះពេលជិតបីឆ្នាំកន្លងមក បានបើកដៃអោយក្រុមហ៊ុន និងបុគ្គលមួយចំនួនដែលជាបក្សពួករបស់ខ្លួន ដើរធ្វើសកម្មភាពយ៉ាងអាណាធិបតេយ្យ គ្រប់កម្មវិធីដេញថ្លៃគម្រោងមូលនិធិឃុំ សង្កាត់ ដូចជា - ដើរចរចារលុយទឹកតែ - ចាប់ឃាត់ក្រុមហ៊ុនដ៌ទៃមិនអោយចូលដាក់សំណើដេញថ្លៃបានទាន់ពេលវេលា - បិតការទទួលសំណើដេញថ្លៃមុនពេលកំណត់ -ល- មិនតែប៉ុណ្នោះកាលពីថ្ងៃទី 13 ខែមិថុនាឆ្នាំ 2024 កន្លងទៅ ក្នុងកម្មវិធីដេញថ្លៃគម្រោងមូលនិធិឃុំនៅសាលាស្រុកអូររាំងឪ ដោយលោកសឹង គិរីវណ្ឌី បានធ្វើការគម្រាមដល់ក្រុមហ៊ុនអ្នកជាប់ពន្ធតូចមិនអោយចូលរួមដាក់សំណើដេញថ្លៃឡើយ ដែលបានប្រើអំណាចលើសពីតួនាទី រំលោភលើសេចក្តីសម្រេចរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លេខ 00៩ សហវ.ប្រក ចុះថ្ងៃទី១២ ខែមករា ឆ្នាំ២០២១ ស្តីពីការកំណត់ចំណាត់ថ្នាក់អ្នកជាប់ពន្ធតាមរបបស្វ័យប្រកាស ។ ទង្វើទាំងនេះគឺស-បញ្ជាក់ពីទង្វើទុច្ចរឹតរបស់លោកសឺង គីរីវណ្ឌីក្នុងគោលបំណងការពារផលប្រយោជន៌ឲ្យបុគ្គលណាម្នាក់ រឺក្រុមហ៊ុនណាមួយដែលជាបក្សពួក ដោយមិនចង់អោយមានក្រុមហ៊ុនចូលរួមដេញថ្លៃច្រើន ខ្លាចមានការប្រកួតប្រជែង ធ្វើឲ្យតម្លៃដេញថ្លៃធ្លាក់ចុះខ្លាំង ។ ជាមួយគ្នានេះដែរក៌មានក្រុមហ៊ុនមួយចំនួនកើតទុក្ខមិនសុខចិត្តនឹងទង្វើជិះជាន់ច្បាប់ រំលោភអំណាចរបស់លោកសឺង គីរីវណ្ឌី ពួកគេក៌បានដាក់ពាក្យបណ្តឹង និងពាក្យសុំអត្តរាគមន៌ទៅរដ្ឋបាលខេត្តត្បូងឃ្មុំជាច្រើនលើក ហើយក្រោយមកក៌មានក្រុមការងាររបស់ក្រួងមហាផ្ទៃចុះមក រួចក៌ស្ងាត់ទៅវិញ ។ គួបញ្ចាក់ថែមទៀតថា លោកសឺង គីរីវណ្ឌី ក៌បានធ្លាប់ទាមទាប្រាក់ពីក្រុមហ៊ុនចំនួន ១០% ក្នុងមួយឃុំពីក្រុមហ៊ុនណាដែរទទួលបានកិច្ចសន្យាសាងសង់គម្រោង ។ ជាមួយគ្នានេះដែរ លោកសឺង គីរីវណ្ឌី ក៌បានប្រើសិទ្ឋិលើសពីតួនាទីទៅលើឃុំត្រមូង ស្រុកមេមត់ កាលពីថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៤ ក្នុងកម្មវិធីដេញថ្លៃគម្រោងមូលនិធិឃុំត្រមូង ដោយលោកសឺង គីរីវណ្ឌី បានបើកស្រោមសំបុត្រដេញថ្លៃ និងអានតំលៃរបស់ក្រុមហ៊ុននីមួយៗ ស្រង់ចុះចូលក្នុងតារាងរបស់ឃុំ។ ជាចុងក្រោយក្រុមហ៊ុនអ្នកម៉ៅការដេញថ្លៃមូលនិធិឃុំសង្កាត់នៅក្នុងខេត្តនិងក្រៅខេត្តត្បូងឃ្មុំសូមគោរពសំណូមពរទៅសម្ដេចបវរធិបតី ហ៊ុន ម៉ាណែត និងឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឯកឧត្តមឧបនាយករដ្ឋមន្ត្រី អគ្គបណ្ឌិតសភាចារ្យអូន ព័ន្ធមុន្នីរ័ត្ន ឯកឧត្តមឱម យិនទៀង សូមគោរពមេត្តាមានវិធានការនិងស៊ើបអង្កេតឲ្យបានស៊ីជម្រៅចំពោះលោកសឹង គិរីវណ្ឌី នាយកទីចាត់ការផែនការវិនិយោគខេត្តត្បូងឃ្មុំ និងជួយអន្តរាគមន៍ចាត់វិធានការមកលើបុគ្គលដែលរំលោភអំណាចម្នាក់នេះ ។ ត្រីមួយណាវាស្អុយដកវាចេញទៅកុំឱ្យប៉ះពាល់ដល់ត្រីដែលល្អៗដទៃទៀតនេះជាការលើកឡើងរបស់ ថ្នាក់ដឹកនាំកំពូលនៃជាតិ ដើម្បីឲ្យអ្នកក្រោយគេចូលមកបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋឲ្យបានល្អ៕ (គេហទំព័ររស្មីសៀមរាប)

ព័ត៌មានគួរចាប់អារម្មណ៍

បែកធ្លាយទៀតហើយលោកជ័យ ចាន់គង់ មានទូរនាទី រងបញ្ជាការស្រាលនិងជលផលបើកដៃឲបទល្មើសដាក់ឆ្នុកយ៉ាងពេញបន្ទុកក្នុងដែនសមត្តកិច្ចខ្លួនជាថ្នូរនិងលាភសក្ការះមិនធ្វើការបង្ក្រាប.... (គេហទំព័ររស្មីសៀមរាប)

ព័ត៌មានគួរចាប់អារម្មណ៍

ថ្មីស្រឡាងទៀតហើយល្បិចឆបោក រំលោភលើទំនុកចិត្តរបស់ក្រុមហ៊ុន ស៊ីវិលី គ្លូបល ហ្វីនថេក (ខេមបូឌា) ម្ចាស់អាជីវកម្មឈ្មោះ សូត្រ ស៊ីវុទ្ធី សុីដាច់ប្រាក់រាប់ពាន់ដុល្លា ពីអ្នកបណ្តាក់ទុនរកសុីជាមួយ ឈ្មោះ ឈួយ វលក្ខណ៍ រួចបែរជាធ្វើមិនដឹងមិនឮទៅវិញ! (@គេហទំព័រ រស្មីសៀមរាប)

ព័ត៌មានគួរចាប់អារម្មណ៍

ជនជាតិចិនដែលកំពុងវិនិយោគនៅក្នុងប្រទេសកម្ពុជា មានការភ្ញាក់ផ្អើលបន្ទាប់ពីចៅក្រម ថោង មារឌីណា សម្រេចផ្តន្ទាទោសពាណិជ្ជករម្នាក់ដោយអយុត្តិធម៌ (គេហទំព័ររស្មីសៀមរាប)

ព័ត៌មានគួរចាប់អារម្មណ៍

បទល្មើសនេសាទខុសច្បាប់កើតមានយ៉ាងពេញ បន្ទុក ក្នុង ឃុំចំនួន០៤ ស្រុកចំនួន០៣ ក្នុងខេត្តតាកែវ  រីឯ អាជ្ញាធរនិងសមត្ថកិច្ចជំនាញពាក់ព័ន្ធ រក្សាភាពស្ងៀម ស្ងាត់.! ១២/10/2024 ()

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
58 នាក់
ម្សិលមិញ :
581 នាក់
សប្តាហ៍នេះ :
2415 នាក់
ខែនេះ :
11186 នាក់
3 ខែនេះ :
30786 នាក់
សរុប :
703447 នាក់