ថ្ងៃអាទិត្យ ទី២២ ខែមិថុនា ឆ្នាំ២០២៥
គេហទំព័រ រស្មីសៀមរាប ផ្សព្វផ្សាយព័ត៌មានពិតជូនលោកអ្នក!
លោក ស្រី ប៉ុល លក្ខិណា ប្តឹងលោក អាំង សុភា ចៅក្រមនៃសាលាដំបូងខេត្តកំពត ទៅក្រសួងយុត្តិធម៌ដោយសារការអនុវត្តច្បាប់មិនត្រឹមត្រូវ
Tue,07 December 2021 (Time 12:24 PM)
ដោយ ៖ រស្មីសៀមរាប090567006 (ចំនួនអ្នកអាន: 846នាក់)

កំពត៖ ចៅក្រមសាលាដំបូងខេត្តកំពតម្នាក់ គឺលោក អាំង សុភា ត្រូវបានស្ត្រីម្នាក់ដែលជាដើមបណ្តឹងក្នុងសំណុំរឿងព្រហ្មទណ្ឌលេខ៨៣២ ចុះថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២១ ប្តឹងទៅរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ សុំឲ្យមានការត្រួតពិនិត្យលើសំណុំរឿងនេះឡើងវិញ។

ការដាក់ពាក្យប្តឹងនេះ បានធ្វើឡើងបន្ទាប់ពីដើមបណ្តឹងយល់ឃើញថា ការអនុវត្តច្បាប់របស់លោក អាំង សុភា បានធ្វើឲ្យមានការបាត់បង់ផលប្រយោជន៍របស់ខ្លួន។ ម្ចាស់ដើមបណ្តឹងឈ្មោះ ប៉ុល លក្ខិណា អាយុ២៩ឆ្នាំ រស់នៅភូមិថ្មី សង្កាត់ព្រៃធំ ក្រុងកែប ខេត្តកែប បានរៀបរាប់នៅក្នុងពាក្យបណ្តឹងដែលបានដាក់ចូលក្រសួងយុត្តិធម៌ កាលពីថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២១ថា “កាលពីថ្ងៃទី១២ ខែសីហា ឆ្នាំ២០២១ នាងខ្ញុំបានដាក់ពាក្យស្នើសុំបញ្ចូលសាក្សី និងកោះហៅសាក្សីមកសាលា ដំបូងខេត្តកំពត ក្នុងនីតិវិធីស៊ើបសួរ ដែលមានលោក អាំង សុភា ជាចៅក្រមកាន់សំណុំរឿង ប៉ុន្តែលោក ចៅក្រម អាំង សុភា មិនបានកោះហៅសាក្សីឈ្មោះ ប៉ុល រដ្ឋា មកសាកសួរនៅដំណាក់កាលស៊ើបសួរតាម ការស្នើសុំនោះឡើយ លើសពីនេះ នៅក្នុងបញ្ជីរាយនាមជនដែលទាក់ទិន ចុះថ្ងៃ០៦ ខែកញ្ញា ឆ្នាំ២០២១ របស់លោកចៅក្រម អាំង សុភា ដែលបញ្ចូលសំណុំរឿងលេខ ៨៣២ ចុះថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២១ ទៅ ជំនុំជម្រះ ក៏ពុំមានសាក្សីឈ្មោះ ប៉ុល រដ្ឋា ដែលនាងខ្ញុំបានស្នើសុំបញ្ចូលក្នុងសំណុំរឿងដែរ។

ការអនុវត្តនីតិវិធីរបស់លោកចៅក្រម អាំង សុភា គឺមានចេតនាដោយផ្ទាល់ មានភាពលំអៀង ដោយការស្អប់ និងដោយការភ័យខ្លាច ដោយមានអ្នកមានអំណាចក្នុងប្រព័ន្ធតុលាការ បានអន្តរាគមន៍ការពារ ជនត្រូវចោទឈ្មោះ ម៉ន សុខមាន ទើបធ្វើឲ្យការអនុវត្តនីតិវិធីរបស់លោកចៅក្រម អាំង សុភា មានភាព លំអៀងក្នុងការចាប់ផ្ដើមស៊ើបសួរ មានភាពលំអៀង ក្នុងការដោះលែងជនត្រូវចោទឲ្យនៅក្រៅឃុំបណ្តោះអាសន្ន និងមានភាពលំអៀងក្នុងការបញ្ចូលឯកសារសំណុំរឿងទៅជំនុំជម្រះ។ ភាពលំអៀងរបស់លោកចៅក្រម អាំង សុភា ដែលបានអះអាំងជំនួសជនត្រូវចោទ ដោះលែងជន ត្រូវចោទឲ្យនៅក្រៅឃុំ ខណៈដែលជនត្រូវចោទនេះបានគេចវេះមិនចូលឆ្លើយនៅតុលាការចំនួន០៤លើក និងមានដីកាបង្គាប់ឲ្យនាំខ្លួន ទើបសមត្ថកិច្ចចាប់ខ្លួនជនត្រូវចោទមកតុលាការ និងជាពិសេសលោកចៅក្រម អាំង សុភា មានចេតនាបន្លំបំបាត់សាក្សីឈ្មោះ ប៉ុល រដ្ឋា ដែលនាំឲ្យប៉ះពាល់ និងខូចផលប្រយោជន៍របស់នាងខ្ញុំយ៉ាងខ្លាំង”។

ពាក្យបណ្តឹងដដែលបន្តថា “នាងខ្ញុំសូមបញ្ជាក់ថា កាលពីថ្ងៃទី ២៦ ខែកក្កដា ឆ្នាំ២០២១ នាងខ្ញុំបានប្ដឹងលោកចៅក្រម អាំង សុភា មកក្រសួងយុត្តិធម៌ម្តងរួចហើយ ពាក់ព័ន្ធនឹងករណីការអះអាងជំនួសជនត្រូវចោទ និងដោះលែងជន ឈ្មោះ ម៉ន សុខមាន ដែលបាន ឆបោក ដោយក្លែងឋានៈជាវិស្វករសំណង់ បោកយកប្រាក់ថ្លៃម៉ៅការ សាងសង់ផ្ទះនាងខ្ញុំ សរុបចំនួន៩៧,៩៥៩(ប្រាំបួនម៉ឺនប្រាំពីរពាន់ប្រាំបួនរយហាសិបប្រាំបួន)ដុល្លារអាមេរិក ប៉ុន្តែក្រសួងយុត្តិធម៌ មិនទាន់មានចំណាត់ការណ៍អ្វីនៅឡើយ ។

ប្រភពបានបញ្ជាក់ទៀតថា លោក អាំង សុភា ចៅក្រមស៊ើបសួរសាលាដំបូងខេត្តកំពត មានរឿងអាស្រូវច្រើន មានដូចជាករណីចាក់ដីរំលោភយកដីចំណីព្រែកព្រៃកោងកាងដែលជាសម្បត្តិរបស់រដ្ឋយកធ្វើជាកម្មសិទ្ធិ ក្នុងស្រុកដំណាក់ចង្អើរ ហើយក៍មានរឿងជាច្រើន ដែលត្រូវបានគេប្តឹងទៅ អង្គភាពប្រឆាំងអំពើរពុករលួយ និងក្រសួងយុត្តិធម៌ជាច្រើនករណីផងដែរ ហើយក៍អាចចាត់ទុកបានថា ជាចៅក្រមដែលមានប្រជាប្រិយិ៍ភាពរឿងអាស្រូវ និង ពុករលួយ ច្រើនជាងគេនៅក្នុងស្ថាប័ន តុលាការខេត្តកំពត។

ករណីរឿងរ៉ាវខាងលើមហាជន ក៍ដូចជាលោកស្រី ប៉ុល លក្ខិណា សូមអំពាវនាវ ឯកឧត្តម កើត រិទ្ធិ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងអង្គភាពប្រឆាំងអំពើពុករលួយ មេត្តាពិនិត្យរាល់សកម្មភាពពុករលួយ កេងប្រវ័ញ្ចលើដីសម្បត្តិរដ្ឋ ព្រមទាំងអំពាវនាវសុំ អោយពិនិត្យនិងដាក់ វិន័យលើលោក អាំង សុភា និងចុះអធិការកិច្ចនៅក្នុងសំណុំរឿងខាងលើ ដើម្បីការពារផលប្រយោជន៍ច្បាប់ និងពង្រឹងកិត្យានុភាពនៃការអនុវត្តនីតិវិធីច្បាប់ប្រកបដោយយុត្តិធម៌ និងផ្តល់យុត្តិធម៌ជួនលោកស្រី ក្នុងសុំណុំរឿងខាងលើ ដោយក្តីអនុគ្រោះ៕

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋមន្ត្រី​​ការពារជាតិអ៊ីស្រាអែល ​៖​ អ៊ីស្រាអែលបាន​ឈានដល់​ដំណាក់កាល​មិនអាច​ត្រឡប់​ថយក្រោយវិញ​ហើយ​! (រស្មីសៀមរាប /RSRNEWs)

ព័ត៌មានគួរចាប់អារម្មណ៍

អ៊ីរ៉ង់ គំរាមវាយប្រហារមូលដ្ឋានទ័ពអាម៉េរិកក្នុងតំបន់មជ្ឈិមបូព៌ា ប្រសិនបើសហរដ្ឋអាម៉េរិកបង្កជម្លោះយោធា (សម្របសម្រួលដោយ ៖ រស្មីសៀមរាប / RSRNews)

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចនវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត អញ្ជើញមកដល់មាតុប្រទេសវិញ ក្រោយពីបានចូលរួមសន្និសីទអង្គការសហប្រជាជាតិ ស្តីពីមហាសមុទ្រ លើកទី៣ (UNOC3) នៅបារាំង (រស្មីសៀមរាប /RSR News)

ព័ត៌មានគួរចាប់អារម្មណ៍

#ដល់រដូវកាលហើយ !ល្បែងសុីសងខុសច្បាប់ «ភ្នាល់ទឹកភ្លៀង» នៅចំកណ្តាលក្រុងភ្នំពេញ ឃើញថា ចាប់ផ្តើមបើកដំណើរលេងទៀតហើយ" (@រស្មីសៀមរាប)

ព័ត៌មានគួរចាប់អារម្មណ៍

លោកយឹង សារ៉ាត់ ប្តឹងឈ្មោះ ស៊ូ វណ្ណា ទៅតុលាការសាលាដំបូងខេត្តបន្ទាយមានជ័យ ចោទពីបទញុះញង់ឲ្យមានការរើសអើង ប្រព្រឹត្តិតាមបណ្តាញសង្គមហ្វេសប៊ុក ឈ្មោះ Sou Vanna (vanna.lungkler.5) កាលពីថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៥ និងថ្ងៃទី១៤ ខែកុម្ភះ ឆ្នាំ២០២៥ ។ នេះបើតាមពាក្យបណ្តឹងដែលសារព័ត៌មានខ្មែរជាយដែនទើបទទួលបាន។ (@រស្មីសៀមរាប)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
431 នាក់
ម្សិលមិញ :
673 នាក់
សប្តាហ៍នេះ :
3743 នាក់
ខែនេះ :
11351 នាក់
3 ខែនេះ :
32457 នាក់
សរុប :
765229 នាក់