រលាយទៀតហើយឈើក្រញូងនៅក្នុងតំបន់អង្គរ ត្រូវឧក្រិដ្ឋជនលួចកាប់បានដោយរលូនសៀមរាប ÷ នៅរសៀលថ្ងៃទី ៣១ ខែមីនា ឆ្នាំ ២០២១ មានការភ្ញាក់ផ្អើលថា ដើមក្រញូងនៅក្នុងតំបន់ឧទ្យានអង្គរ ត្រូវបានក្រុមឧក្រិដ្ឋជនបំផ្លាញព្រៃឈើលួចកាប់យកទៅដោយសុវត្ថិភាព ការលួចកាប់ដើមក្រញូងនៅក្នុងតំបន់ឧទ្យានអង្គរមិនមែនជាលើកទី ១ នោះទេ ប្រជាពលរដ្ឋបានលើកឡើងថាអាជ្ញាធរជាតិអប្សរាដែលថែរក្សានៅតំបន់អង្គរ ហាក់គ្មានសមត្ថភាព ដើម្បីការពារដើមឈើនៅក្នុងតំបន់អង្គឡើយ។តែប្រជាពលរដ្ឋបានលើកឡើងថាអាជ្ញាធរជាតិអប្សរា ពិតជាមានសមត្ថភាព និងការពារបងប្អូនប្រជាពលរដ្ឋដែលដែលបានធ្វើ ឬសង់ខ្ទមរៀនមាន់ បង្គន់អាចម៍ ដំបូលផ្ទះធ្លុះជញ្ជាំងផ្ទះរហែក មិនបាននោះទេ សូម្បីតែនៅកន្លះគន្លៀតកន្លែងណាក៏ដោយ ក៏មន្ត្រីអាជ្ញាធរជាតិអប្សរា មើលឃើញហាមមិនឲ្យសាងសង់ដែរ តែការលួចកាប់ឈើក្រញូងនៅក្នុងតំបន់ឧទ្យានអង្គរពុំឃើញមានមន្ត្រីអាជ្ញាធររកឃើញឬក៏បង្ក្រាបជួនដែលលួចកាប់ឈើក្រញូងនៅក្នុងឧទ្យានតំបន់អង្គរបានឡើយ។ ចំពោះបញ្ហានៃការកាប់ឈើក្រញូងនៅក្នុងឧទ្យានអង្គរអង្គភាពយើងមិនអាចសុំការបំភ្លឺពីលោក ឡុង កុសលអ្នកនាំពាក្យអាជ្ញាធរជាតិអប្សរាបាននោះទេពាក់ព័ន្ធបញ្ហានេះ។ប្រជាពលរដ្ឋសួរថា តើមន្ត្រីពាក់ព័ន្ធទាំងអស់អាចរកវែកមុខរកឃើញឧក្រិដ្ធជនដែលកាប់បំផ្លាញឈើក្រញូង នៅក្នុងតំបន់ឧទ្យានអង្គរឃើញដែរឬទេ ? ឬមួយមន្ត្រីជំនាញទាំងអស់ដែលការពារនៅក្នុងតំបន់ឧទ្យានអង្គរ គ្មានសុមត្ថភាពទើបបណ្ដែតបណ្ដោយ អោយក្រុមឧក្រិដ្ឋជនបំផ្លាញព្រៃឈើចូលកាត់ក្នុងតំបន់ឧទ្យានអង្គរបានយ៉ាងសេរីហើយក៏មិនមែនជាលើកទី ១ ដែរ ហើយនៅតែវែករកមុខមិនឃើញជនដែលលួចកាត់ក្នុងឧទ្យានអង្គរ ។
ព័ត៌មានគួរចាប់អារម្មណ៍
រដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែល ៖ អ៊ីស្រាអែលបានឈានដល់ដំណាក់កាលមិនអាចត្រឡប់ថយក្រោយវិញហើយ! (រស្មីសៀមរាប /RSRNEWs)
អ៊ីរ៉ង់ គំរាមវាយប្រហារមូលដ្ឋានទ័ពអាម៉េរិកក្នុងតំបន់មជ្ឈិមបូព៌ា ប្រសិនបើសហរដ្ឋអាម៉េរិកបង្កជម្លោះយោធា (សម្របសម្រួលដោយ ៖ រស្មីសៀមរាប / RSRNews)
សម្តេចនវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត អញ្ជើញមកដល់មាតុប្រទេសវិញ ក្រោយពីបានចូលរួមសន្និសីទអង្គការសហប្រជាជាតិ ស្តីពីមហាសមុទ្រ លើកទី៣ (UNOC3) នៅបារាំង (រស្មីសៀមរាប /RSR News)
#ដល់រដូវកាលហើយ !ល្បែងសុីសងខុសច្បាប់ «ភ្នាល់ទឹកភ្លៀង» នៅចំកណ្តាលក្រុងភ្នំពេញ ឃើញថា ចាប់ផ្តើមបើកដំណើរលេងទៀតហើយ" (@រស្មីសៀមរាប)
លោកយឹង សារ៉ាត់ ប្តឹងឈ្មោះ ស៊ូ វណ្ណា ទៅតុលាការសាលាដំបូងខេត្តបន្ទាយមានជ័យ ចោទពីបទញុះញង់ឲ្យមានការរើសអើង ប្រព្រឹត្តិតាមបណ្តាញសង្គមហ្វេសប៊ុក ឈ្មោះ Sou Vanna (vanna.lungkler.5) កាលពីថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៥ និងថ្ងៃទី១៤ ខែកុម្ភះ ឆ្នាំ២០២៥ ។ នេះបើតាមពាក្យបណ្តឹងដែលសារព័ត៌មានខ្មែរជាយដែនទើបទទួលបាន។ (@រស្មីសៀមរាប)
វីដែអូ
ចំនួនអ្នកទស្សនា