ថ្ងៃអាទិត្យ ទី២២ ខែមិថុនា ឆ្នាំ២០២៥
គេហទំព័រ រស្មីសៀមរាប ផ្សព្វផ្សាយព័ត៌មានពិតជូនលោកអ្នក!
តើ លោក តន ថៅកែបនល្បែងខុសច្បាប់ ដ៍ធំសម្បើមម្នាក់នេះ មានខ្នងបង្អែកធំប៉ុណ្ណា?បានជាបើកលេងបានរលួន ក្នុងគ្រាជំងឺខូវើត ១៩ កំពុងវាយលុកកម្ពជា ??
Wed,28 April 2021 (Time 01:43 PM)
ដោយ ៖ រស្មីសៀមរាប 090 567 006 (ចំនួនអ្នកអាន: 764នាក់)

រតនគីរី ÷ ក្នុងគ្រាកម្ពុជា កំពុងមានការរើករាលដាលជំងឺខូវើត១៩ ហើយត្រូវបាន រឹតបន្តឹង បិទខ្ទុប់ និងអនុវត្តន៍នូវវិធាន ៣កុំ ៣ការពារ ដើម្បីការពារការរើករាលដាលនៅជំងឺខូវើត១៩ដ៍សាហាវ ដែលដាក់ចេញដោយ សម្តេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឌមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងក្រសួងសុខាភិបាលនោះ ក៍គេសង្កេតឃើញថា បនល្បែងសុីសង របស់ លោក តន នៅតែបើកលេងបានជាធម្មតា។

តែទោះជាយ៉ាងដូច្នេះក៍ដោយ ក៍មហាជននៅក្នុងខេត្តរតនគីរី លោកសង្កេតឃើញថា ទីតាំងបនល្បែងដ៍ធំសម្បើម១កន្លែង ដែល មានល្បែងចំរុះ ដូចជា បញ្ជួលមាន់ អាប៉ោង យូគី ។ល។នៅលើ ភ្នុំយោល ក្នុងក្រុងបានលុង ដែលគេស្គាល់ថា មាន ឈ្មោះ តន ជាអ្នក មើលការខុសត្រូវ (ថៅកែ)នោះ ប្រហែលជាមានអ្នកធំណាម្នាក់នៅពីក្រោយហើយមើលទៅ បានជាមិនដែលមានសម្ថកិច្ចណាម្នាក់ហ៊ានក្អកឡេឺយ។

ប្រជាពលរដ្ឌ លោកមានការងឺងឆ្ងល់ថា បើល្បែងសុីសង បើកលេងយ៉ាងគគ្រឹគគគ្រេងដូចនេះ តើសុវត្ថភាព ភូមិ ឃុំ ទាំង៩ចំណុច របស់រាជរដ្ឌាភិបាល នោះនៅឯណា? ឬក៍មានបិទនៅតែមុខជញ្ជាំប៉ុស្ថិ៍ និងសាលាឃុំ តែប៉ុណ្ណុោះ? ហើយហេតុអ្វីបានជា លោក តន បើកលេងល្បែង ក្នុងគ្រាកម្ពុជាកំពុងឆ្លងជំងឺខូវើត១៩ ដ៍សាហាវនេះបាន? ដោយមានការ ប្រមូលផ្តុំគ្នារាប់រយនាក់ ផ្ទុយនិងបំរាម របស់ រាជរដ្ឌាភិបាលដែលកំពុងប្រយុទ្ធប្រឆាំងនិងការរើករាលដាលនូវជំងឺខូវើត១៩ ។

មហាជនសំណូមពរ ឯកឩត្តម ថង សាវុន អភិបានខេត្តរតនគីរី មេត្តាចុះពិនិត្យ និងបង្ក្រាប ទីតាំងបនល្បែង ខាងលើ របស់ ឈ្មោះ តន នេះផងទាន!

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋមន្ត្រី​​ការពារជាតិអ៊ីស្រាអែល ​៖​ អ៊ីស្រាអែលបាន​ឈានដល់​ដំណាក់កាល​មិនអាច​ត្រឡប់​ថយក្រោយវិញ​ហើយ​! (រស្មីសៀមរាប /RSRNEWs)

ព័ត៌មានគួរចាប់អារម្មណ៍

អ៊ីរ៉ង់ គំរាមវាយប្រហារមូលដ្ឋានទ័ពអាម៉េរិកក្នុងតំបន់មជ្ឈិមបូព៌ា ប្រសិនបើសហរដ្ឋអាម៉េរិកបង្កជម្លោះយោធា (សម្របសម្រួលដោយ ៖ រស្មីសៀមរាប / RSRNews)

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចនវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត អញ្ជើញមកដល់មាតុប្រទេសវិញ ក្រោយពីបានចូលរួមសន្និសីទអង្គការសហប្រជាជាតិ ស្តីពីមហាសមុទ្រ លើកទី៣ (UNOC3) នៅបារាំង (រស្មីសៀមរាប /RSR News)

ព័ត៌មានគួរចាប់អារម្មណ៍

#ដល់រដូវកាលហើយ !ល្បែងសុីសងខុសច្បាប់ «ភ្នាល់ទឹកភ្លៀង» នៅចំកណ្តាលក្រុងភ្នំពេញ ឃើញថា ចាប់ផ្តើមបើកដំណើរលេងទៀតហើយ" (@រស្មីសៀមរាប)

ព័ត៌មានគួរចាប់អារម្មណ៍

លោកយឹង សារ៉ាត់ ប្តឹងឈ្មោះ ស៊ូ វណ្ណា ទៅតុលាការសាលាដំបូងខេត្តបន្ទាយមានជ័យ ចោទពីបទញុះញង់ឲ្យមានការរើសអើង ប្រព្រឹត្តិតាមបណ្តាញសង្គមហ្វេសប៊ុក ឈ្មោះ Sou Vanna (vanna.lungkler.5) កាលពីថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៥ និងថ្ងៃទី១៤ ខែកុម្ភះ ឆ្នាំ២០២៥ ។ នេះបើតាមពាក្យបណ្តឹងដែលសារព័ត៌មានខ្មែរជាយដែនទើបទទួលបាន។ (@រស្មីសៀមរាប)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
196 នាក់
ម្សិលមិញ :
673 នាក់
សប្តាហ៍នេះ :
3508 នាក់
ខែនេះ :
11116 នាក់
3 ខែនេះ :
32222 នាក់
សរុប :
764994 នាក់