ប៉ោយប៉ែត ÷ ធុំក្លិនស្អុយជាបណ្តើៗមកថា ក្រុមហ៊ុនពុះដីល្វែង ចំរើន សុខ ពុះល្វែងលក់ឲ្យពលរដ្ឋជាន់លើដីអ្នកផ្សេងដែលម្ចាស់កម្មសិទ្ធមានប្លង់រឹងត្រឹមត្រូវ ។ ទីតាំងដីល្វែងនេះឋិតនៅជិតរោងចក្រអូរនាង ក្នុងភូមិអូរឬស្សី សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។ តើករណីមួយនេះជាការពិតដែរឬទេ? ចុះបើករណីនេះ ជាការពិតមែននោះ តើពលរដ្ឋប៉ុន្មាននាក់ដែលរងគ្រោះ ?ដោយយោងតាមប្រភពមួយដាច់ដោយឡែកបានឲ្យដឹងថា ទីតាំងពុះល្វែងរបស់ក្រុមហ៊ុន ចំរើន សុខ សូម្បីតែភូមិបាលក៏មិនហ៊ានចុះហត្ថលេខាទទួលស្គាល់ដែរ។ពាក់ព័ន្ធនិងបញ្ហានេះនៅរសៀលថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២១នេះ ម្ចាស់ក្រុមហ៊ុនពុះដីល្វែង ចំរើន សុខ សារព័ត៌មានយើងមិនអាចរកការបំភ្លឺបានទេ ដោយសារគ្មានលេខទូរស័ព្ទ ដោយឡែកសារព័ត៌មានយើងបានខលតាមលេខទូរស័ព្ទ 0885850233 ដែលជាលេខនៅលើប៉ាយយីហោរបស់ក្រុមហ៊ុន បានជួបជាមួយបុរសម្នាក់បានអះអាងថាមានឈ្មោះ ហ៊ាន សុីណា ប្រធានសាខាគ្រប់គ្រងទីផ្សាររបស់ក្រុមហ៊ុន ចំរើន សុខ លោកបានប្រាប់ថា ករណីនេះធ្លាប់មានពាក្យចចាមអារ៉ាមដែរ តែវាមិនមែនជាការពិតនោះទេ ។ ក្នុងនោះសារព័ត៌មានយើងបានសុំលេខទូរស័ព្ទម្ចាស់ក្រុមហ៊ុនដីល្វែងដើម្បីសុំការបំភ្លឺ ផងដែរតែលោក ហ៊ាន សុីណា មិនប្រាប់នោះទេ ។
ព័ត៌មានគួរចាប់អារម្មណ៍
រដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែល ៖ អ៊ីស្រាអែលបានឈានដល់ដំណាក់កាលមិនអាចត្រឡប់ថយក្រោយវិញហើយ! (រស្មីសៀមរាប /RSRNEWs)
អ៊ីរ៉ង់ គំរាមវាយប្រហារមូលដ្ឋានទ័ពអាម៉េរិកក្នុងតំបន់មជ្ឈិមបូព៌ា ប្រសិនបើសហរដ្ឋអាម៉េរិកបង្កជម្លោះយោធា (សម្របសម្រួលដោយ ៖ រស្មីសៀមរាប / RSRNews)
សម្តេចនវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត អញ្ជើញមកដល់មាតុប្រទេសវិញ ក្រោយពីបានចូលរួមសន្និសីទអង្គការសហប្រជាជាតិ ស្តីពីមហាសមុទ្រ លើកទី៣ (UNOC3) នៅបារាំង (រស្មីសៀមរាប /RSR News)
#ដល់រដូវកាលហើយ !ល្បែងសុីសងខុសច្បាប់ «ភ្នាល់ទឹកភ្លៀង» នៅចំកណ្តាលក្រុងភ្នំពេញ ឃើញថា ចាប់ផ្តើមបើកដំណើរលេងទៀតហើយ" (@រស្មីសៀមរាប)
លោកយឹង សារ៉ាត់ ប្តឹងឈ្មោះ ស៊ូ វណ្ណា ទៅតុលាការសាលាដំបូងខេត្តបន្ទាយមានជ័យ ចោទពីបទញុះញង់ឲ្យមានការរើសអើង ប្រព្រឹត្តិតាមបណ្តាញសង្គមហ្វេសប៊ុក ឈ្មោះ Sou Vanna (vanna.lungkler.5) កាលពីថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៥ និងថ្ងៃទី១៤ ខែកុម្ភះ ឆ្នាំ២០២៥ ។ នេះបើតាមពាក្យបណ្តឹងដែលសារព័ត៌មានខ្មែរជាយដែនទើបទទួលបាន។ (@រស្មីសៀមរាប)
វីដែអូ
ចំនួនអ្នកទស្សនា