ថ្ងៃសុក្រ ទី១១ ខែកក្កដា ឆ្នាំ២០២៥
គេហទំព័រ រស្មីសៀមរាប ផ្សព្វផ្សាយព័ត៌មានពិតជូនលោកអ្នក!
ប៉ូល៉ីសស័ក្ក4 កន្លះម្នាក់ ប្ដឹងលោកថៅកែ clinic ម្នាក់យីហោស៊ីង រិទ្ធីរ៉េត ពីបទរំលោភលើសេចក្តីទុកចិត្តត្ត
Wed,21 July 2021 (Time 09:32 PM)
ដោយ ៖ រស្មីសៀមរាប 090567006 (ចំនួនអ្នកអាន: 729នាក់)

ថៅកែគ្លីនិកឯកជនយីហោ ស៊ឹង រិទ្ធីរ៉េត និងជាអនុប្រធានមន្ទីរសុខាភិបាលខេត្តសៀមរាបផងនោះ ត្រូវបានប៉ូលិសពាក់សក្ត័៤កន្លះម្នាក់ ប្តឹងទៅសាលាឧទ្ធរណ៍ពីបទ រំលោភលើទំនុកចិត្ត ដែលមានទឹកប្រាក់រហូតដល់ទៅ ២៣៥,០០០ដុល្លារអាមេរិក។
ពាក់ព័ន្ទករណីខាងលើនេះ​ដើមបណ្តឹងមានឈ្មោះ សំ សុខហេន ជាវរសេនីយ៍ទោ មានតួនាទីនាយរងការិយាល័យបច្ចេកទេសវិទ្យាសាស្ត្រនៃស្នងការនគរបាលខេត្តសៀមរា បានផ្តល់បទ សម្ភាសន៍ដោយផ្ទាល់ថា កាលថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៩ រូបលោកនិងឪពុក រួមទាំងចុងចម្លើយ​ បានព្រមព្រៀងគ្នាទិញដីនិងផ្ទះមួយកន្លែង ក្នុងភូមិវត្តបូព៍ សង្កាត់សាលាកំរើក ក្រុងសៀមរាប តម្លៃ៥៦ម៉ឺនដុល្លារអាមេរិក ហើយក្នុងនោះរូបលោកមានចំណែក២៥គាគរយ ឪពុក២៥ ភាគរយ និងចុងចម្លើយ​៥០ភាគរយ ដោយស្រាក់គ្នាខ្ចីលុយពីធនាគារ។ លោក​ សំ សុហេង បាន​បន្តថា ក្រោយពេលទិញហើយក៍ត្រូវបានអ្នកផ្សេងមករកទិញវិញដោយអោយតម្លៃ៩៦ម៉ឺនដុល្លារ តែពួកគាត់ទាំង៣ភាគហ៊ុនសម្រេចមិនលក់ដោយព្រមព្រៀងជួលអោយចុងចម្លើយធ្វើជាគ្លីនិកក្នុង១ខែយក​ឈ្នួល ៣០០០ដុល្លារអាមេរិក ហើយក្នុងពេលព្រមព្រៀងគ្នា ចុងចម្លើយបានរៀបចំជួសជុលហើយបង្កើតជាគ្លីនិកតែម្តង។ លោកបន្តទៀតថា ក្នុងអំឡុងពេលដំណើរការជួស ជុលរៀបចំ រូបលោកបានធ្វើលិខិតមួយច្បាប់បញ្ជាក់ពីចំណែកហ៊ុនទាំង៣ និងកិច្ចសន្យាជួល ប៉ុន្តែក្នុងពេលអោយលិខិតទៅចុងចម្លើយផ្តិតមេដៃ ចុងចម្លើយចេះតែពន្យាពេល រហូតចុងក្រោយឆ្លើយតបមកវិញថា ដីផ្ទះរបស់គាត់ឈ្មោះកម្មសិទ្ធិរបស់គាត់ ខ្ចីធនាគារក៍ឈ្មោះរបស់គាត់ តើមានរឿងអីត្រូវគាត់ផ្តិតមេដៃជួលនិងចែកភាគហ៊ុន។ លោកសំ សុខហេន អោយដឹងទៀតថា បន្ទាប់ពីចុងចម្លើយឆ្លើយថាដីផ្ទះនោះជារបស់គាត់តែម្នាក់រូបលោក បានដាក់ពាក្យប្តឹងទៅតុលារការសៀមរាប ដោយចោទពីបទ រំលោភលើទំនុកចិត្ត។ តែនៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២១នេះ សាលាដំបូងខេត្តសៀមរាប សម្រេចតម្កល់រឿងឥតចាត់ការ។ លោកសក្ត័៤កន្លះ អោយដឹងទៀតថា ក្នុងការព្រមព្រៀងទិញដីនិងផ្ទះចូលគ្នា៣ ចំណែកនេះ ខ្ចីលុយធនាគារ ក៍ខ្ចីទាំង៣ចំណែក ហើយបង់ប្រាក់សងធនាគារវិញក៍៣ចំណែកដូចគ្នាន គ្រាន់តែអោយចុងចម្លើយជាអ្នកចេញមុខដាក់ឈ្មោះទិញ និងចេញមុខខ្ចីធនាគារ ព្រោះរូបគាត់ជាបងនិងជាកូនរបស់សហភាគហ៊ុន ប៉ុន្តែបុគ្គលចុងចម្លើយ ដែលត្រូវជាបង និងត្រូវជាកូន ធ្វើបែបនេះទៅវិញ។ រូប លោកនិងឪពុកដែលជាម្ចាស់ភាគហ៊ុន មានឯកាសារទូទាត់ប្រាក់ទៅធនាគារ និងទៅចុងចម្លើយទាំងអស់ ក្នុងនោះសម្រាប់រូបលោក ដែលត្រូវជាប្អូនរបស់ចុងចម្លើយមានចំណែក២៥ភាគរយគឺស្មើទឹកប្រាក់ ២៣៥០០០ដុល្លារ។ តែតុលាការសៀមរាបតម្កល់រឿងឥតចាត់ការ ហេតុដូច្នេះហើយទើបរូបលោក សម្រេចប្តឹងបន្តទៅសាលាឧទ្ធរណ៍ ដោយចោទពីបទ រំលោភលើទំនុកចិត្ត ហើយលោករំពឹងថានឹងទទួលបានភាពយុត្តធម៍។

លោកស៊ឹង រិទ្ធីរ៉េត ម្ចាស់គ្លីនិកយីហោ ស៊ឹង រិទ្ធីរ៉េត និងជាអនុប្រធានមន្ទីរសុខាភិបាលខេត្តសៀមរាប បានផ្តល់បទសម្ភាសន៍ ដោយផ្ទាល់ថា រូបលោកជាម្ចាស់កម្មសិទ្ធិដីនិងផ្ទះ ហើយក៍ជាអ្នកខ្ចីធនាគារដោយផ្ទាល់ផងដែរ។ រឿងបុគ្គលដើមចោទអះអាងយ៉ាងណានោះ គឺជាការប្រឌិតព្រោះតែចង់បានទ្រព្យរបស់លោកតែប៉ុណ្ណោះ។ លោកបន្តថា សម្រាប់លោក គឺមិនបរិយាយវែងទេ ពីព្រោះសំអាងលើឯកសារ ម្យ៉ាងវិញទៀត តុលាការបាន សម្រេចតម្កល់រឿងឥតចាត់ការរួចទៅហើយ។ ចឹងទេទោះគាគ់ប្តឹងទៅណាទៀតក៍មិនជាអ្វីដែរ។

បើទោះបីជាដើមចោទ និងចុងចម្លើយ អះអាងយកត្រូវ​រៀងៗខ្លួន​យ៉ាង​ណា​ក៏ដោយ មហាជននៅក្នុងខេត្តសៀមរាបកំពុងរងចាំមើលថា តើរឿងក្តីដែលមានទំហុំទឹកប្រាក់រហូតដល់​ទៅ​ជាង២៣៥០០០ (ម្ភៃបីម៉ឺនប្រាំពាន់ដុល្លារគត់) នេះទៅជាយ៉ាងណា? ម្ខាងជាប៉ូលិសស័ក្តបួនកន្លះ ឯម្ខាងទៀត ជាអនុប្រធានបន្ទីរសុខា​ភិបាលខេត្តសៀមរាប និងជាថៅកែគ្លីនិកឯកជនប្រចាំខេត្តសៀមរាបទៀតផង។

សូមរំលឹកផងដែរថា ក្លីនិកឯកជនមួយចំនួននៅខេត្តសៀមរាប អសមត្ថភាព ខ្វះជំនាញ តម្លៃកប់​ពពក ពេលអ្នកជម្ងឺជិតដាច់ខ្យល់ស្លាប់ប្រញ៉ាប់ដឹកបញ្ជូន​ទៅបន្ទីរពេទ្យខេត្ត ជូន​ពេល​ខ្លះទុក​អ្នក​ជម្ងឺរហូតដល់ស្លាប់ ដោយ​សាតែខ្លួនគ្មានជំនាញគ្រប់គ្រាន់ តែក្នុងចិត្តទន្ទេញជាប់មាត់ថា ”ប្រាក់ៗៗៗៗៗ។

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋមន្ត្រី​​ការពារជាតិអ៊ីស្រាអែល ​៖​ អ៊ីស្រាអែលបាន​ឈានដល់​ដំណាក់កាល​មិនអាច​ត្រឡប់​ថយក្រោយវិញ​ហើយ​! (រស្មីសៀមរាប /RSRNEWs)

ព័ត៌មានគួរចាប់អារម្មណ៍

អ៊ីរ៉ង់ គំរាមវាយប្រហារមូលដ្ឋានទ័ពអាម៉េរិកក្នុងតំបន់មជ្ឈិមបូព៌ា ប្រសិនបើសហរដ្ឋអាម៉េរិកបង្កជម្លោះយោធា (សម្របសម្រួលដោយ ៖ រស្មីសៀមរាប / RSRNews)

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចនវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត អញ្ជើញមកដល់មាតុប្រទេសវិញ ក្រោយពីបានចូលរួមសន្និសីទអង្គការសហប្រជាជាតិ ស្តីពីមហាសមុទ្រ លើកទី៣ (UNOC3) នៅបារាំង (រស្មីសៀមរាប /RSR News)

ព័ត៌មានគួរចាប់អារម្មណ៍

#ដល់រដូវកាលហើយ !ល្បែងសុីសងខុសច្បាប់ «ភ្នាល់ទឹកភ្លៀង» នៅចំកណ្តាលក្រុងភ្នំពេញ ឃើញថា ចាប់ផ្តើមបើកដំណើរលេងទៀតហើយ" (@រស្មីសៀមរាប)

ព័ត៌មានគួរចាប់អារម្មណ៍

លោកយឹង សារ៉ាត់ ប្តឹងឈ្មោះ ស៊ូ វណ្ណា ទៅតុលាការសាលាដំបូងខេត្តបន្ទាយមានជ័យ ចោទពីបទញុះញង់ឲ្យមានការរើសអើង ប្រព្រឹត្តិតាមបណ្តាញសង្គមហ្វេសប៊ុក ឈ្មោះ Sou Vanna (vanna.lungkler.5) កាលពីថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៥ និងថ្ងៃទី១៤ ខែកុម្ភះ ឆ្នាំ២០២៥ ។ នេះបើតាមពាក្យបណ្តឹងដែលសារព័ត៌មានខ្មែរជាយដែនទើបទទួលបាន។ (@រស្មីសៀមរាប)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
691 នាក់
ម្សិលមិញ :
542 នាក់
សប្តាហ៍នេះ :
2905 នាក់
ខែនេះ :
12458 នាក់
3 ខែនេះ :
33006 នាក់
សរុប :
772379 នាក់