(ភ្នំពេញ)៖ រយៈពេលជិត៧ខែសមត្ថកិច្ចបង្ក្រាបបទល្មើសគ្រឿងញៀនបានជាង៣ពាន់ករណីចាប់ជនល្មើសជិត៨ពាន់នាក់ និងគ្រឿងញៀនគ្រប់ប្រភេទចំនួនជាង៧៥៥គីឡូក្រាម។របាយការណ៍របស់គណៈកម្មការទី៣នៃយុទ្ធនាការប្រឆាំងគ្រឿងញៀនបានបង្ហាញថា ការអនុវត្តន៍ច្បាប់ពីថ្ងៃទី១ ខែមករា ដល់ថ្ងៃទី២២ ខែកក្កដា ឆ្នាំ ២០២១ បង្ក្រាបបាន៣.៤៣៣ករណី ចាប់មនុស្សចំនួន ៧.៦៨៦នាក់ ស្រី ៤៣១នាក់ (ជនបរទេស ១៤៤នាក់ ស្រី ១៤នាក់ មាន ៨សញ្ជាតិ)។ ជួញដូរ រក្សាទុកកែច្នៃ ចាត់ចែង ២២៥៧ករណី៤.៤២៣នាក់ ស្រី ២៩១នាក់និងដាំដុះ ៣០ករណីចាប់៩នាក់(ស្រី៥នាក់)។ប្រើប្រាស់១.១៤៦ករណីចាប់៣.២៥៤នាក់(ស្រី១៣៥នាក់)។អនុវត្ដន៍ដីកា៖២៤៦ដីកា ឃាត់២២៨នាក់(ស្រី៩នាក់)។មន្រ្តីនៃគណៈកម្មការទី៣ បានបញ្ជាក់ថា គ្រឿងញៀនគ្រប់ប្រភេទមានទម្ងន់ ជាង៧៥៥គីឡូក្រាម និងកញ្ឆា ៥៧.៥២៣ដើម កញ្ឆាស្ងួត ជាង៩៩គីឡូក្រាម ។សម្ភារចាប់បានរថយន្ដ ៦១គ្រឿង ម៉ូតូ ១០១៥គ្រឿង ទូរសព្ទ ៣.២៥៤គ្រឿង ជញ្ជីង ១៦២គ្រឿង អាវុធខ្លី ២៦ដើម អាវុធវែង ១៩ដើមកែច្នៃ១៨ដើម។ ឃាត់ទុកទ្រព្យសម្បត្តិ៖ផ្ទះនិងដី២កន្លែង ក្នុងនោះមន្ទីរក៤ ផ្ទះនិងដី ១កន្លែង ផ្ទះគ្មានលេខ ផ្លូវលំ ភូមិអំបិល ឃុំចារ ស្រុកព្រៃក្បាស ខេត្តតាកែវ។ ស្នងការបន្ទាយមានជ័យ ផ្ទះនិងដី ១កន្លែង ភូមិអូរអំបិល ឃុំទួលពង្រ ស្រុកម៉ាឡៃ៕
ព័ត៌មានគួរចាប់អារម្មណ៍
រដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែល ៖ អ៊ីស្រាអែលបានឈានដល់ដំណាក់កាលមិនអាចត្រឡប់ថយក្រោយវិញហើយ! (រស្មីសៀមរាប /RSRNEWs)
អ៊ីរ៉ង់ គំរាមវាយប្រហារមូលដ្ឋានទ័ពអាម៉េរិកក្នុងតំបន់មជ្ឈិមបូព៌ា ប្រសិនបើសហរដ្ឋអាម៉េរិកបង្កជម្លោះយោធា (សម្របសម្រួលដោយ ៖ រស្មីសៀមរាប / RSRNews)
សម្តេចនវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត អញ្ជើញមកដល់មាតុប្រទេសវិញ ក្រោយពីបានចូលរួមសន្និសីទអង្គការសហប្រជាជាតិ ស្តីពីមហាសមុទ្រ លើកទី៣ (UNOC3) នៅបារាំង (រស្មីសៀមរាប /RSR News)
#ដល់រដូវកាលហើយ !ល្បែងសុីសងខុសច្បាប់ «ភ្នាល់ទឹកភ្លៀង» នៅចំកណ្តាលក្រុងភ្នំពេញ ឃើញថា ចាប់ផ្តើមបើកដំណើរលេងទៀតហើយ" (@រស្មីសៀមរាប)
លោកយឹង សារ៉ាត់ ប្តឹងឈ្មោះ ស៊ូ វណ្ណា ទៅតុលាការសាលាដំបូងខេត្តបន្ទាយមានជ័យ ចោទពីបទញុះញង់ឲ្យមានការរើសអើង ប្រព្រឹត្តិតាមបណ្តាញសង្គមហ្វេសប៊ុក ឈ្មោះ Sou Vanna (vanna.lungkler.5) កាលពីថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៥ និងថ្ងៃទី១៤ ខែកុម្ភះ ឆ្នាំ២០២៥ ។ នេះបើតាមពាក្យបណ្តឹងដែលសារព័ត៌មានខ្មែរជាយដែនទើបទទួលបាន។ (@រស្មីសៀមរាប)
វីដែអូ
ចំនួនអ្នកទស្សនា