ថ្ងៃអាទិត្យ ទី២២ ខែមិថុនា ឆ្នាំ២០២៥
គេហទំព័រ រស្មីសៀមរាប ផ្សព្វផ្សាយព័ត៌មានពិតជូនលោកអ្នក!
កម្មករជលផលនៅក្នុងខេត្តសៀមរាបម្នាក់ ប្រើកាំភ្លើងបាញ់ទៅលើអ្នកឆក់ត្រីបណ្ដាលឱ្យ រងរបួស
Fri,23 July 2021 (Time 06:08 PM)
ដោយ ៖ រស្មីសៀមរាប090567006 (ចំនួនអ្នកអាន: 680នាក់)

ខេត្តសៀមរាប៖ថ្ងៃទី២៣ ខែកក្កដា ២០២១ ប៉ូលិសស្រុកសូទ្រនិគម បានចាប់ខ្លួនបុរសជាកម្មករ ជលផលម្នាក់ ដែលជាអ្នកយាមផែ ឲ្យជលផល បន្ទាប់ពីបានប្រើប្រាស់កាំភ្លើងបាញ់អ្នកនេសាទ ឲ្យរងរបួស។

យោងតាមរបាយការណ៍របស់នគរបាលខេត្តសៀមរាប បានបង្ហាញថាជនសង្ស័យ ដែលត្រូវបានឃាត់ខ្លួន ឈ្មោះ ទង តាំង ភេទប្រុស អាយុ៦១ឆ្នាំ នៅភូមិជ័យជេត ឃុំកំពង់ឃ្លាំងស្រុកសូទ្រនិគម ខេត្តសៀមរាប។ ជនសង្ស័យពាក់ព័ន្ធ បទល្មើសហិង្សាដោយចេតនា មានស្ថានទម្ងន់ទោស ប្រើអាវុធនិងការប្រើប្រាស់អាវុធខុសច្បាប់។

របាយការណ៍បន្តថានៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២១ វេលាម៉ោង១៨ ជនរងគ្រោះ មានគ្នា៣នាក់៖ ១ឈ្មោះ ឈុន ណៃភេទប្រុសអាយុ២៩ឆ្នាំ ២ឈ្មោះ ហ៊ិន ខា ភេទប្រុសអាយុ៣១ ទី៣ ឈ្មោះ ថែ គឹមហ៊ុន ភេទប្រុអាយុ២៣ឆ្នាំ អ្នកទាំង៣នាក់ នៅនៅភូមិមុខវត្ត ឃុំកំពង់ឃ្លាំងស្រុកសូទ្រនិគម ខេត្តសៀមរាប បានបើកកាណូត២គ្រឿង ចេញពីផ្ទះទៅទន្លេសាបដើម្បីឆក់ត្រី ពេលទៅដល់ប្រឡាយមាត់ទន្លេ ខាងត្បូងអ្នកតាក្រញាញ់ចម្ងាយប្រហែល៨០០ម៉ែត្រ ស្ថិតនៅក្នុងភូមិតាច្រនៀង ឃុំកំពង់ឃ្លាំង ចម្ងាយពីភូមិប្រហែល ៥ គីឡូម៉ែត្រ ក៏នៅទីនោះរហូតដល់ម៉ោង២និង៣០នាទីក៏ចាប់ផ្តើមឆក់ត្រី នៅទីនោះតែម្តងទៅនៅពេលនោះ ក្រុមជនសង្ស័យដែលមានគ្នាចំនួន៣នាក់ផងដែរ។

ជនសង្ស័យ១ ឈ្មោះ ទង តាំង ភេទប្រុស អាយុ៦១ឆ្នាំ នៅភូមិជ័យជេត ឃុំកំពង់ឃ្លាំង ២ឈ្មោះ ព្រិន ព្រីង ភេទប្រុសអាយុ៣១ឆ្នាំ នៅភូមិផ្សារឃ្លាំង ឃុំកំពង់ឃ្លាំង និងទី៣ឈ្មោះ តាំង ធី ភេទប្រុស អាយុ៣៧ឆ្នាំ នៅភូមិអូរតាពុត ឃុំកំពង់ឃ្លាំង អ្នកទាំង៣នាក់នេះ គឺជាកម្មករ យាមនៅនឹងផែ របស់ជលផលរយៈពេល៤ឆ្នាំមកហើយ ដែលប្រចាំការនៅទីតាំង អ្នកតាក្រញាញ់ ខាងជំនាញជលផលគឺលោកស ម៉ាប់ ប្រគល់កាំភ្លើង អាកាចំនួន២ដើម អោយកាន់ដើម្បីបង្ក្រាបបទល្មើសនេសាទខុសច្បាប់។

របាយការណ៍បញ្ជាក់ថាជនសង្ស័យទាំង៣នាក់ បានឃើញ ក្រុមជនរងគ្រោះ កំពុងបើកកាណូតឆក់ត្រី ក៏នាំគ្នា អុំទូកទៅមើលដោយឈ្មោះទង តាំង ជាអ្នកកាន់កាំភ្លើង ឈ្មោះព្រិន ព្រីង អ្នកអំទូកនៅក្បាលទូកខាងមុខ ឈ្មោះ តាំង ធី ដេកនៅក្បាលទូកខាងក្រោយ ពេលអុំទូកទៅដល់ចម្ងាយ ១០ម៉ែត្រ ពីគ្នា ឈ្មោះ ព្រិន ព្រីង បានចុះទៅចាប់ទូកជនរងគ្រោះ ក៏មានការប្រតាយប្រតប់គ្នា ឃើញដូច្នោះ ជនសង្ស័យបាន យកកាំភ្លើងបាញ់ មួយគ្រាប់សំដៅក្រុមជនរងគ្រោះ រួចក៏ចាប់បានម្នាក់ ឈ្មោះ ហ៊ិន ខា ហើយក៏យកមកកន្លែងផែ ដោយរួមមាន៖កាណូត១គ្រឿង អាគុយ១ ម៉ាស៊ីនឆក់១ កាំបិត១ ដងឆក់ ២ ដង្រែក១ ពេលយកមកដល់កន្លែង ក៏បានតេទូរស័ព្ទ រាយការណ៍ អោយឈ្មោះ ស ម៉ាប់ តែ ស ម៉ាប់ មិនលើកក៏តេរាយការណ៍ អោយឈ្មោះ លីម អនុប្រធានសង្កាត់ជលផលខេត្តសៀមរាប ពេលនោះឈ្មោះ លីម ប្រាប់ជនសង្ស័យ អោយម្ចាស់ទៅផ្ទះវិញដកតែសម្ភាប្រព្រឹត្តបទល្មើសទុក ជនសង្ស័យក៏ធ្វើតាមទៅ។

របាយការណ៍បានបញ្ជាក់បន្ថែមថា លុះដល់ម៉ោ៤នាទីជិតភ្លឺ ឈ្មោះ ស ម៉ាប់ បានតេទូរស័ព្ទប្រាប់ជនសង្ស័យថា ខ្លួនបានបាញ់ត្រូវគេហើយ ជនសង្ស័យនិយាយថា បើត្រូវហើយមិនដឹងថាមិចខ្លួនមិនដឹងទេ ពេលទទួលបានព័ត៌មាននេះភ្លាម ក៏មិនបានទៅណា នៅនឹងផែរហូតដល់សមត្ថកិច្ចនាំមកសាកសួរនៅនឹងប៉ុស្តិ៍តែម្តង។

របាយការណ៍បានបង្ហាញបន្តថាក្រោយពីទទួលបានព័ត៌មានសមត្ថកិច្ចបានបើកការស៊ើបអង្កេត ដោយសន្និដ្ឋានបានថា ជនសង្ស័យឈ្មោះ ទង តាំង ពិតជាបានបាញ់ទៅលើជនរងគ្រោះពិតប្រាកដមែន។

បើតាមប្រភពបានឲ្យដឹងថា ជនសង្ស័យត្រូវបានសមត្ថកិច្ចកំពុងសាកសួរដើម្បីបន្តនីតិវិធី។

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋមន្ត្រី​​ការពារជាតិអ៊ីស្រាអែល ​៖​ អ៊ីស្រាអែលបាន​ឈានដល់​ដំណាក់កាល​មិនអាច​ត្រឡប់​ថយក្រោយវិញ​ហើយ​! (រស្មីសៀមរាប /RSRNEWs)

ព័ត៌មានគួរចាប់អារម្មណ៍

អ៊ីរ៉ង់ គំរាមវាយប្រហារមូលដ្ឋានទ័ពអាម៉េរិកក្នុងតំបន់មជ្ឈិមបូព៌ា ប្រសិនបើសហរដ្ឋអាម៉េរិកបង្កជម្លោះយោធា (សម្របសម្រួលដោយ ៖ រស្មីសៀមរាប / RSRNews)

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចនវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត អញ្ជើញមកដល់មាតុប្រទេសវិញ ក្រោយពីបានចូលរួមសន្និសីទអង្គការសហប្រជាជាតិ ស្តីពីមហាសមុទ្រ លើកទី៣ (UNOC3) នៅបារាំង (រស្មីសៀមរាប /RSR News)

ព័ត៌មានគួរចាប់អារម្មណ៍

#ដល់រដូវកាលហើយ !ល្បែងសុីសងខុសច្បាប់ «ភ្នាល់ទឹកភ្លៀង» នៅចំកណ្តាលក្រុងភ្នំពេញ ឃើញថា ចាប់ផ្តើមបើកដំណើរលេងទៀតហើយ" (@រស្មីសៀមរាប)

ព័ត៌មានគួរចាប់អារម្មណ៍

លោកយឹង សារ៉ាត់ ប្តឹងឈ្មោះ ស៊ូ វណ្ណា ទៅតុលាការសាលាដំបូងខេត្តបន្ទាយមានជ័យ ចោទពីបទញុះញង់ឲ្យមានការរើសអើង ប្រព្រឹត្តិតាមបណ្តាញសង្គមហ្វេសប៊ុក ឈ្មោះ Sou Vanna (vanna.lungkler.5) កាលពីថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៥ និងថ្ងៃទី១៤ ខែកុម្ភះ ឆ្នាំ២០២៥ ។ នេះបើតាមពាក្យបណ្តឹងដែលសារព័ត៌មានខ្មែរជាយដែនទើបទទួលបាន។ (@រស្មីសៀមរាប)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
121 នាក់
ម្សិលមិញ :
673 នាក់
សប្តាហ៍នេះ :
3433 នាក់
ខែនេះ :
11041 នាក់
3 ខែនេះ :
32147 នាក់
សរុប :
764919 នាក់