ថ្ងៃអាទិត្យ ទី២២ ខែមិថុនា ឆ្នាំ២០២៥
គេហទំព័រ រស្មីសៀមរាប ផ្សព្វផ្សាយព័ត៌មានពិតជូនលោកអ្នក!
ខេត្តបន្ទាយមានជ័យរួមសហការជាមួយនឹងគណៈកម្មការប្រយុទ្ធនឹងជំងឺវិញ 19 បានរៀបចំដាក់ឱ្យដំណើរការ ការថែទាំព្យាបាលអ្នកជំងឺ covid-19 នៅតាមផ្ទះ
Sat,24 July 2021 (Time 10:18 AM)
ដោយ ៖ រស្មីសៀមរាប090567006 (ចំនួនអ្នកអាន: 681នាក់)

អនុវត្តតាមអនុសាសន៍ណែនាំនិងយកចិត្តទុកដាក់ខ្ពស់បំផុតរបស់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នាថ្ងៃសៅរទី ២៤ ខែកក្កដា ឆ្នាំ២០២១ នេះរដ្ឋបាលខេត្តបន្ទាយមានជ័យ ដែលដឹកនាំផ្ទាល់ដោយ ឯកឧត្តម អ៊ុំ រាត្រី អភិបាលនៃគណៈអភិបាលខេត្ត និងជាប្រធានគណៈកម្មាការខេត្តប្រយុទ្ធនឹងជំងឺកូវីដ១៩ ព្រមទាំងអភិបាលរងខេត្តក្រុមការងារ មន្ទីរសុខាភិបាល មន្ទីរពេទ្យ អាជ្ញាធរក្រុង/ស្រុកទាំង ៩ ចូលរួមវគ្គបណ្តុះបណ្តាល’’នីតិវិធីប្រតិបត្តិស្តង់ដារ សម្រាប់គ្រប់គ្រង ថែទាំ និងព្យាបាល អ្នកជំងឺកូវីដ១៩ នៅតាមផ្ទះ’’ តាមប្រព័ន្ធ ZOOM ក្រោមការដឹកនាំសម្របសម្រួលរបស់ ឯកឧត្តម ង៉ូវ កាង
រដ្ឋលេខាធិការក្រសួងសុខាភិបាល ។

ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានសម្តែងការគោរពអរគុណយ៉ាងជ្រាលជ្រៅជូនសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី សម្តេចបានគិតគូរខ្ពស់ចំពោះសុខភាព សុខាមាលភាពរបស់ប្រជាពលរដ្ឋ ការគ្រប់គ្រងទប់ស្កាត់នៃជំងឺកូវីដ១៩ ។ថ្ងៃនេះដោយបានគោលការណ៍ឯកភាព ពីក្រសួងសុខាភិបាល ក្រោមការសម្របសម្រួលពីឯកឧត្តមដ្ឋមន្ត្រីក្រសួងសុខាភិបាល ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត រដ្ឋបាលខេត្តបន្ទាយមានជ័យបានដំណើរការវគ្គបណ្តុះបណ្តាលនីតិវិធីប្រតិបត្តិស្តង់ដារ សម្រាប់គ្រប់គ្រង ថែទាំ និងព្យាបាល អ្នកជំងឺកូវីដ១៩ នៅតាមផ្ទះ ដើម្បីឈានទៅដល់ការដំណើរការនាពេលខាងមុខនេះ។

ឯកឧត្តម អ៊ុំ រាត្រី ក្នុងនាមអាជ្ញាធរខេត្តបន្ទាយមានជ័យ
បានប្តេជ្ញាខ្ពស់ ក្នុងការសម្របសម្រួលដឹកនាំ ប្រតិបត្តិការងារ ថែទាំ ព្យាបាលអ្នកជំងឺកូវីដ១៩ តាមផ្ទះនេះឲ្យបានជោគជ័យ ក្នុងនោះរដ្ឋបាលខេត្ត បានរៀបចំរួចហើយលក្ខណៈតាមការណែនាំ រៀបចំក្រុមការងារប្រចាំការងារ ខេត្ត និងជាក្រុមតាមស្រុក/ក្រុង និងក្រុមប្រចាំការ Hot line និងក្រុមគ្រូពេទ្យ ។
ជាជំហ៊ានដំបូងនេះ រដ្ឋបាលខេត្តនឹងដាក់ឲ្យដំណើរការ ថែទាំ ព្យាបាលតាមផ្ទះ ចំពោះក្រុងប៉ោយប៉ែត និងក្រុងសិរីសោភ័ណ ។
ឯកឧត្តម ង៉ូវ កាង រដ្ឋលេខាធិការក្រសួងសុខាភិបាល
បានបញ្ជាក់តាមប្រព័ន្ធZoom ថា ការប្រកាសឲ្យប្រើប្រាស់ការ ថែទាំ ព្យាបាលតាមផ្ទះ មានសារៈសំខាន់ណាស់ ក្នុងការជួយដោះស្រាយការលំបាករបស់អាជ្ញាធរ ទាំងការកាត់បន្ថយការចំណាយ តាមអនុសាសន៍ណែនាំ យកចិត្តទុកដាក់ដ៍ខ្ពង់ខ្ពស់ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។

ឯកឧត្តម ង៉ូវ កាង បានគូសបញ្ជាក់ទៀតថា ក្រុមការងារទាំងអស់ទាំងគ្រូពេទ្យ មន្ទីរសុខាភិបាល ត្រូវយកចិត្តទុកដាក់ខ្ពស់ដោយស្មារតីប្រុងប្រយ័ត្ន នៅពេលអនុវត្តន៍កិច្ចការនេះ ។តាមរយៈវគ្គបណ្តុះបណ្តាលថ្ងៃនេះ សូមឲ្យមន្ត្រីពាក់ព័ន្ធទាំងអស់ សូមយកចិត្តទុកដាក់ គ្រូឧទ្ទេសធ្វើបទបង្ហាញលម្អិតពីនីតិវិធីប្រ តិបត្តិស្តង់ដារសម្រាប់គ្រប់គ្រង ថែទាំង និងព្យាបាលអ្នកជំងឺកូវីដ១៩ នៅតាមផ្ទះ។

ឯកឧត្តមរដ្ឋលេខាធិការក្រសួងសុខាភិបាល សម្តែងការកោតសរសើរដល់ អភិបាលខេត្តបន្ទាយមានជ័យ ដែល
មានការប្តេជ្ញាខ្ពស់ ក្នុងការរៀបចំឲ្យមានដំណើរការព្យាបាលតាមផ្ទះនេះ ជាការចូលរួមចំណែកដ៍សំខាន់ ដើម្បីប្រសិទ្ធភាពការគ្រប់គ្រង និងទប់ស្កាត់នៃជំងឺកូវីដ១៩ ។ ខេត្តបន្ទាយមានជ័យ ជាខេត្តទី២បន្ទាប់ពី រាជធានីភ្នំពេញ រៀបចំដាក់ឲ្យដំណើរការ ថែទាំ ការព្យាបាលអ្នកជំងឺកូវីដ១៩ នៅតាមផ្ទះ៕

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋមន្ត្រី​​ការពារជាតិអ៊ីស្រាអែល ​៖​ អ៊ីស្រាអែលបាន​ឈានដល់​ដំណាក់កាល​មិនអាច​ត្រឡប់​ថយក្រោយវិញ​ហើយ​! (រស្មីសៀមរាប /RSRNEWs)

ព័ត៌មានគួរចាប់អារម្មណ៍

អ៊ីរ៉ង់ គំរាមវាយប្រហារមូលដ្ឋានទ័ពអាម៉េរិកក្នុងតំបន់មជ្ឈិមបូព៌ា ប្រសិនបើសហរដ្ឋអាម៉េរិកបង្កជម្លោះយោធា (សម្របសម្រួលដោយ ៖ រស្មីសៀមរាប / RSRNews)

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចនវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត អញ្ជើញមកដល់មាតុប្រទេសវិញ ក្រោយពីបានចូលរួមសន្និសីទអង្គការសហប្រជាជាតិ ស្តីពីមហាសមុទ្រ លើកទី៣ (UNOC3) នៅបារាំង (រស្មីសៀមរាប /RSR News)

ព័ត៌មានគួរចាប់អារម្មណ៍

#ដល់រដូវកាលហើយ !ល្បែងសុីសងខុសច្បាប់ «ភ្នាល់ទឹកភ្លៀង» នៅចំកណ្តាលក្រុងភ្នំពេញ ឃើញថា ចាប់ផ្តើមបើកដំណើរលេងទៀតហើយ" (@រស្មីសៀមរាប)

ព័ត៌មានគួរចាប់អារម្មណ៍

លោកយឹង សារ៉ាត់ ប្តឹងឈ្មោះ ស៊ូ វណ្ណា ទៅតុលាការសាលាដំបូងខេត្តបន្ទាយមានជ័យ ចោទពីបទញុះញង់ឲ្យមានការរើសអើង ប្រព្រឹត្តិតាមបណ្តាញសង្គមហ្វេសប៊ុក ឈ្មោះ Sou Vanna (vanna.lungkler.5) កាលពីថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៥ និងថ្ងៃទី១៤ ខែកុម្ភះ ឆ្នាំ២០២៥ ។ នេះបើតាមពាក្យបណ្តឹងដែលសារព័ត៌មានខ្មែរជាយដែនទើបទទួលបាន។ (@រស្មីសៀមរាប)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
47 នាក់
ម្សិលមិញ :
673 នាក់
សប្តាហ៍នេះ :
3359 នាក់
ខែនេះ :
10967 នាក់
3 ខែនេះ :
32073 នាក់
សរុប :
764845 នាក់