ថ្ងៃអាទិត្យ ទី២២ ខែមិថុនា ឆ្នាំ២០២៥
គេហទំព័រ រស្មីសៀមរាប ផ្សព្វផ្សាយព័ត៌មានពិតជូនលោកអ្នក!
ពិតជាគួរអោយអាណិតព្រោះតែជីវភាពក្រីក្រពេក ស្ត្រីម្នាក់បានធ្វើសកម្មភាពលួចម្សៅទឹកដោះគោនៅផ្សារឡាក់គី ឱ្យយាយមានជំងឺហូបត្រូវសមិត្តក្រុងតាខ្មៅចាប់ខ្លួន!!!
Sat,24 July 2021 (Time 06:22 AM)
ដោយ ៖ រស្មីសៀមរាប090567006 (ចំនួនអ្នកអាន: 724នាក់)

ខេត្តកណ្ដាល ៖ យោងតាមផេក ការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គម បានឲ្យដឹងថា នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២១ វេលាម៉ោង១០និង៣០នាទី មានករណីអំពើលួច (មិនរាងចាល) នៅចំណុចក្នុងផ្សារឡាក់គី ភូមិតាខ្មៅ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្ដាល ។

ជនរងគ្រោះឈ្មោះ ហែម ទេពតារា ភេទប្រុស អាយុ១៩ឆ្នាំ ជនជាតិខ្មែរ មុខរបរបុគ្គលិកផ្សារឡាក់គី មានទីលំនៅភូមិព្រែកសំរោង សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល ។ ជនសង្ស័យឈ្មោះ យ៉ា ស្រីដា ភេទស្រី អាយុ២៧ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅផ្ទះជួល ភូមិផ្សារសាមគ្គី សង្កាត់ផ្សារដេប៉ូ២ ខណ្ឌទួលគោក រាជធានីភ្នំពេញ មុខរបរមិនពិតប្រាកដ (ឃាត់ខ្លួន) ។

វត្ថុតាងចាប់យក៖ ១-ម្សៅទឹកដោះគោកូនក្មេងម៉ាក ensure gold ចំនួន១កំព៉ុង (របស់ជនរងគ្រោះ) ។ ២-កាបូបស្ពាយពណ៌ខ្មៅ (របស់ជនសង្ស័យ) ។ ៣-លុយខ្មែរចំនួនមួយម៉ឺនរៀល (របស់ជនសង្ស័យ) ។ ៤-ទូរស័ព្ទ១គ្រឿងម៉ាក samsung (របស់ជនសង្ស័យ) ។

កាលពីវេលាកើតហេតុខាងលើ ជនសង្ស័យបានដើរចូលក្នុងផ្សារទំនើបឡាក់គី ហើយបានបន្លំលួច ម្សៅទឹកដោះគោកូនក្មេងម៉ាក ensure gold ចំនួន១កំព៉ុង យកដាក់ក្នុងកាបូបស្ពាយពណ៌ខ្មៅ ហើយចេញមកក្រៅផ្សារវិញ ក៏ត្រូវសន្តិសុខ និងបុគ្គលិកចាប់ខ្លួនបានតែម្តង ។ ក្រោយមកក៏ត្រូវបានសន្តិសុខផ្សារឡាក់គី និងបុគ្គលិកបញ្ជូនមកអធិការដ្ឋាន ចាត់ការតាមនិតិវិធីតែម្តង ។

តាមចម្លើយរបស់ជនសង្ស័យបានប្រាប់ថា៖ គាត់ពិតជាបានធ្វើសកម្មភាព លួចម្សៅទឹកដោះគោ របស់ផ្សារឡាក់គីបាន១កំប៉ុង ពិតប្រាកដមែន ព្រោះដើម្បីយកទៅឲ្យលោកយាយគាត់ឈ្មោះ ពិត អាយុ៦៣ឆ្នាំ មានជំងឺហូបបាយមិនកើត ហើយគាត់បានប្រាប់ទៀតថា គាត់ធ្លាប់បានធ្វើសកម្មភាព លួចម្សៅទឹកដោះគោនៅផ្សារឡាក់គី ចំនួន២ដងរួចមកហើយ តែដោយសារគេអាណិត ក៏បានធ្វើកិច្ចសន្យាដោះលែងទៅវិញ លុះមកលួចលើកទី៣ ក៏ត្រូវគេចាប់ខ្លួនប្រគល់ឲ្យសមត្ថកិច្ចតែម្តង ។

បច្ចុប្បន្នជនសង្ស័យ ឃាត់ខ្លួនបញ្ជូនមកអធិការដ្ឋាននគរបាលក្រុងតាខ្មៅ ដើម្បីកសាងសំណុំរឿង ចាត់ការតាមនីតិវិធី ៕

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋមន្ត្រី​​ការពារជាតិអ៊ីស្រាអែល ​៖​ អ៊ីស្រាអែលបាន​ឈានដល់​ដំណាក់កាល​មិនអាច​ត្រឡប់​ថយក្រោយវិញ​ហើយ​! (រស្មីសៀមរាប /RSRNEWs)

ព័ត៌មានគួរចាប់អារម្មណ៍

អ៊ីរ៉ង់ គំរាមវាយប្រហារមូលដ្ឋានទ័ពអាម៉េរិកក្នុងតំបន់មជ្ឈិមបូព៌ា ប្រសិនបើសហរដ្ឋអាម៉េរិកបង្កជម្លោះយោធា (សម្របសម្រួលដោយ ៖ រស្មីសៀមរាប / RSRNews)

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចនវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត អញ្ជើញមកដល់មាតុប្រទេសវិញ ក្រោយពីបានចូលរួមសន្និសីទអង្គការសហប្រជាជាតិ ស្តីពីមហាសមុទ្រ លើកទី៣ (UNOC3) នៅបារាំង (រស្មីសៀមរាប /RSR News)

ព័ត៌មានគួរចាប់អារម្មណ៍

#ដល់រដូវកាលហើយ !ល្បែងសុីសងខុសច្បាប់ «ភ្នាល់ទឹកភ្លៀង» នៅចំកណ្តាលក្រុងភ្នំពេញ ឃើញថា ចាប់ផ្តើមបើកដំណើរលេងទៀតហើយ" (@រស្មីសៀមរាប)

ព័ត៌មានគួរចាប់អារម្មណ៍

លោកយឹង សារ៉ាត់ ប្តឹងឈ្មោះ ស៊ូ វណ្ណា ទៅតុលាការសាលាដំបូងខេត្តបន្ទាយមានជ័យ ចោទពីបទញុះញង់ឲ្យមានការរើសអើង ប្រព្រឹត្តិតាមបណ្តាញសង្គមហ្វេសប៊ុក ឈ្មោះ Sou Vanna (vanna.lungkler.5) កាលពីថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៥ និងថ្ងៃទី១៤ ខែកុម្ភះ ឆ្នាំ២០២៥ ។ នេះបើតាមពាក្យបណ្តឹងដែលសារព័ត៌មានខ្មែរជាយដែនទើបទទួលបាន។ (@រស្មីសៀមរាប)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
117 នាក់
ម្សិលមិញ :
673 នាក់
សប្តាហ៍នេះ :
3429 នាក់
ខែនេះ :
11037 នាក់
3 ខែនេះ :
32143 នាក់
សរុប :
764915 នាក់