ថ្ងៃអាទិត្យ ទី២២ ខែមិថុនា ឆ្នាំ២០២៥
គេហទំព័រ រស្មីសៀមរាប ផ្សព្វផ្សាយព័ត៌មានពិតជូនលោកអ្នក!
កម្លាំងសមត្ថកិឃាត់ខ្លួនជនសង្ស័យចំនួន 5 នាក់ករណីលួចរថយន្តនៅខេត្តពោធិ៍សាត់
Sat,24 July 2021 (Time 08:11 AM)
ដោយ ៖ រស្មីសៀមរាប090567006 (ចំនួនអ្នកអាន: 688នាក់)

ពោធិ៍សាត់: កាលពីថ្ងៃទី២២ ខែកក្កដា ២០២១ នៅចំនុចសែប ស្ថិតនៅភូមិខ្នាយកកោះ ឃុំសែប ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង។ ដោយយោងតាមបណ្តឹង ម្ចាស់រថយន្ត ឈ្មោះ ដាំង ថុណា ភេទប្រុសអាយុ៣៥ឆ្នាំជាតិខ្មែរ រស់នៅភូមិខ្នាចកកោះ ឃុំសែប ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង។ នៅថ្ងៃទី២២ខែ កក្កដា ២០២១វេលាម៉ោង ៤និង០០ទៀបភ្លឺ ខ្លួនបានដាក់រថយន្ត ម៉ាក សាំយ៉ុងពណ៌លឿង ពាក់ស្លាកលេខភ្នំពេញ 2BI 5091នៅចំនុចមុខផ្ទះ ស្ថិតនៅភូមិខ្នាយកកោះ ឃុំសែប ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង លុះងើបពីដំណេកបានបាត់រថយន្ត។
រហូតមកដល់ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២១ នៅវេលាម៉ោង ១និង ០០នាទី បានទទួលបទបញ្ជាពីលោកឧត្តមសេនីយ៍ស្នងការខេត្តពោធិ៍សាត់ បានបញ្ជាឱ្យលោក អធិការនគរបាលស្រុកក្រគរនិង លោកអធិការរងផែននគរបាលផែនសន្តិ សុខ ព្រហ្មទណ្ឌដឹកនាំកម្លាំងប៉ុស្តិ៍នគររដ្ឋបាលស្វាយសនិងឈើតុំ និងកម្លាំងអន្តរាគមរបស់អធិការដ្ឋាននគរបាលស្រុក ចុះបង្ក្រាប នៅចំណុចឃុំឈើតុំនិងឃុំស្វាយស​។
-រថយន្តម៉ាកបាឡែន ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ 2A2100( រថយន្តធ្វើសកម្មភាព) ដែលបានបើករត់គេចខ្លួនក្រោយមកកម្លាំងយើងដេញបង្ក្រាប ស្ទាក់ចាប់បាន ជន
សង្ស័យមានគ្នាចំនួន០៥នាក់ និងរថយន្តចំនួន២គ្រឿងជនសង្ស័យមានគ្នា៥នាក់ ៖
១.ឈ្មោះ ឱ ភារិទ្ធ ប្រុស អាយុ៣៤ឆ្នាំជាតិខ្មែរ។
-រស់នៅភូមិកគោ ឃុំជ្រៃ ស្រុកថ្មគោល ខេត្តបាត់ដំបង។
២.ជនសង្ស័យឈ្មោះចាន់ ធី ភេទប្រុសអាយុ៣៦ឆ្នាំជាតិខ្មែរ។
-រស់នៅភូមិក្រាំង ឃុំក្រាំងវិច ស្រុកព្រៃកបាស់ ខេត្តតាកែវ។
៣,ឈ្មោះ ខាត់ រ៉ា ភេទប្រុស អាយុ៤៧ឆ្នាំជនជាតិខ្មែរ រស់
នៅភូមិស្ទុកក្រោលឃុំវាលពង់ស្រុកឧដ្ដុង្គ ខេត្តកំពង់ស្ពឺ។
៤,ឈ្មោះ ប៉ក មរត្តា ភេទប្រុស អាយុ៣៦ឆ្នាំជនជាតិខ្មែរ រស់នៅភូមិព្រែកសំរោងឃុំរកាខ្ពស់ស្រុកស្អាង ខេត្តកណ្តាល។
៥,ឈ្មោះ ឆេង រ៉ា ភេទប្រុសអាយុ៤០ឆ្នាំជនជាតិខ្មែរ រស់នៅភូមិឬស្សីជួរត្បូងឃុំវក្រោលគោស្រុកស្វាយជ្រុំខេត្តស្វាយរៀង

ជនសង្ស័យទាំង០៥នាក់និងវត្ថុតាងបានប្រគល់ជូនសមត្ថកិច្ចនៅខេត្តកំពង់ឆ្នាំងតាមបញ្ជាឯកឧត្តម កូយ កាន់យ៉ា ព្រះរាជ
អាជ្ញាសាលាដំបូងខេត្តពោធិ៍សាត់៕

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋមន្ត្រី​​ការពារជាតិអ៊ីស្រាអែល ​៖​ អ៊ីស្រាអែលបាន​ឈានដល់​ដំណាក់កាល​មិនអាច​ត្រឡប់​ថយក្រោយវិញ​ហើយ​! (រស្មីសៀមរាប /RSRNEWs)

ព័ត៌មានគួរចាប់អារម្មណ៍

អ៊ីរ៉ង់ គំរាមវាយប្រហារមូលដ្ឋានទ័ពអាម៉េរិកក្នុងតំបន់មជ្ឈិមបូព៌ា ប្រសិនបើសហរដ្ឋអាម៉េរិកបង្កជម្លោះយោធា (សម្របសម្រួលដោយ ៖ រស្មីសៀមរាប / RSRNews)

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចនវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត អញ្ជើញមកដល់មាតុប្រទេសវិញ ក្រោយពីបានចូលរួមសន្និសីទអង្គការសហប្រជាជាតិ ស្តីពីមហាសមុទ្រ លើកទី៣ (UNOC3) នៅបារាំង (រស្មីសៀមរាប /RSR News)

ព័ត៌មានគួរចាប់អារម្មណ៍

#ដល់រដូវកាលហើយ !ល្បែងសុីសងខុសច្បាប់ «ភ្នាល់ទឹកភ្លៀង» នៅចំកណ្តាលក្រុងភ្នំពេញ ឃើញថា ចាប់ផ្តើមបើកដំណើរលេងទៀតហើយ" (@រស្មីសៀមរាប)

ព័ត៌មានគួរចាប់អារម្មណ៍

លោកយឹង សារ៉ាត់ ប្តឹងឈ្មោះ ស៊ូ វណ្ណា ទៅតុលាការសាលាដំបូងខេត្តបន្ទាយមានជ័យ ចោទពីបទញុះញង់ឲ្យមានការរើសអើង ប្រព្រឹត្តិតាមបណ្តាញសង្គមហ្វេសប៊ុក ឈ្មោះ Sou Vanna (vanna.lungkler.5) កាលពីថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៥ និងថ្ងៃទី១៤ ខែកុម្ភះ ឆ្នាំ២០២៥ ។ នេះបើតាមពាក្យបណ្តឹងដែលសារព័ត៌មានខ្មែរជាយដែនទើបទទួលបាន។ (@រស្មីសៀមរាប)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
98 នាក់
ម្សិលមិញ :
673 នាក់
សប្តាហ៍នេះ :
3410 នាក់
ខែនេះ :
11018 នាក់
3 ខែនេះ :
32124 នាក់
សរុប :
764896 នាក់