ថ្ងៃអាទិត្យ ទី២២ ខែមិថុនា ឆ្នាំ២០២៥
គេហទំព័រ រស្មីសៀមរាប ផ្សព្វផ្សាយព័ត៌មានពិតជូនលោកអ្នក!
ខឹងនិងសង្សាទូរសព្វ័ទៅរកប្រុសថ្មី ទាញកាំភ្លើងខ្លីបាញ់គំរាម២គ្រាប់ ត្រូវសមត្ថកិច្ចឃាត់ខ្លួន!
Wed,28 July 2021 (Time 08:23 AM)
ដោយ ៖ (ចំនួនអ្នកអាន: 719នាក់)

ភ្នំពេញ៖ យោងតាមផេកការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គមបានឲ្យដឹងថា នគរបាលខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ឃាត់ខ្លួន មន្រ្តីយោធាម្នាក់ពាក់សក្តិ៤កន្លះប្រើប្រាស់អាវុធខុសច្បាប់បាញ់បោះសេរីគំរាមសង្សារ បង្កឱ្យភ្ញាក់ផ្អើលដល់អ្នកភូមិដោយសាររឿងប្រចណ្ឌខណ:ដែលនាងជាសង្សារបានមកស្នាក់នៅដេកជាមួយខ្លួននៅផ្ទះជួល ហើយបែរជាលួចតេទូរស័ព្ទទៅរកប្រុសថ្មី។

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង៥ និង៣០នាទីល្ងាចថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២១ ស្ថិតនៅផ្ទះជួលភូមិសាមគ្គី១ សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

លោកវរសេនីយ៍ទោ ជា សុវណ្ណ អធិការរងទទួលការងារព្រហ្មទណ្ឌនៃអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យឱ្យដឹងថាមុនពេលកើតហេតុគឺស្រ្តីជាសង្សារប្រកបមុខរបរបោកអ៊ុត បានទូរស័ព្ទសួរជនសង្ស័យឈ្មោះ សុខ ចាន់អ៊ិន ភេទប្រុសអាយុ ៤០ឆ្នាំ ដែលកំពុងស្នាក់នៅផ្ទះជួលខាងលើថាបងហូបបាយហើយរឺនៅ? ដោយសារពួកគេទាំង០២នាក់ បានស្រលាញ់និងរស់នៅជាមួយគ្នាដូចប្តីប្រពន្ធរយ:ពេល០២ឆ្នាំមកហើយ។

នៅពេលនោះជនសង្ស័យក៏ប្រាប់ថាមិនទាន់ហូបបាយនៅឡើយនោះទេ ជនសង្ស័យក៏បានប្រាប់នាងជាសង្សារឱ្យមកផ្ទះជួលរបស់ខ្លួន បន្ទាប់មកស្រ្តីជាសង្សារដែលមានឈ្មោះ ស ស ព ជ អាយុ ២១ឆ្នាំ ក៏បានយល់ព្រមហើយបិទតូបបោកអ៊ុត មកដេកជាមួយជនសង្ស័យនៅផ្ទះជួលខាងលើនោះ។

ខណ:ដែលអ្នកទាំង០២នាក់នៅជាមួយគ្នានៅក្នុងផ្ទះជួល ស្រាប់តែនាងជាសង្សារក៏លួចតេទូរស័ព្ទទៅរកប្រុសផ្សេង ដោយមានការសង្ស័យ ជនសង្ស័យក៏តាមដានហើយឃើញនាងជាសង្សារលួចទាក់ទងតាមទូរស័ព្ទទៅប្រុសផ្សេងនោះមែនក៏ខឹងយ៉ាងខ្លាំង ដោយបានទាញអាវុធខ្លីមិនស្គាល់ម៉ាកបាញ់គំរាមសង្សារ០២គ្រាប់ផ្ទុចដី បង្កឱ្យមានការភ្ញាក់ផ្អើលដល់អ្នកភូមិក្បែរនោះ។

ក្រោយពីផ្ទុះអាវុធនោះហើយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលត្រពាំងក្រសាំង អនុវត្តតាមបញ្ជាផ្ទាល់របស់លោកអធិការនគរបាលខណ្ឌពោធិ៍សែនជ័យ ចុះទៅដល់កន្លែងកើតហេតុ ហើយនាំខ្លួនជនសង្ស័យនិងវត្ថុតាងអាវុធខ្លី០១ដើម ម៉ាក STI បង់០១ ,គ្រាប់០៩គ្រាប់និងសំបកកាទូស០២គ្រាប់មកសាកសួរនៅប៉ុស្តិ៍នគរបាលរដ្ឋបាលត្រពាំងក្រសាំងតែម្តង។

លោកអធិការរងបានប្រាប់ឱ្យដឹងថា ជនសង្ស័យនិងវត្ថុតាងត្រូវបានកម្លាំងជំនាញព្រហ្មទណ្ឌនៃអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ កសាងសំណុំរឿងចាប់បញ្ជូនទៅតុលាការចាត់ការតាមផ្លូវច្បាប់៕

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋមន្ត្រី​​ការពារជាតិអ៊ីស្រាអែល ​៖​ អ៊ីស្រាអែលបាន​ឈានដល់​ដំណាក់កាល​មិនអាច​ត្រឡប់​ថយក្រោយវិញ​ហើយ​! (រស្មីសៀមរាប /RSRNEWs)

ព័ត៌មានគួរចាប់អារម្មណ៍

អ៊ីរ៉ង់ គំរាមវាយប្រហារមូលដ្ឋានទ័ពអាម៉េរិកក្នុងតំបន់មជ្ឈិមបូព៌ា ប្រសិនបើសហរដ្ឋអាម៉េរិកបង្កជម្លោះយោធា (សម្របសម្រួលដោយ ៖ រស្មីសៀមរាប / RSRNews)

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចនវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត អញ្ជើញមកដល់មាតុប្រទេសវិញ ក្រោយពីបានចូលរួមសន្និសីទអង្គការសហប្រជាជាតិ ស្តីពីមហាសមុទ្រ លើកទី៣ (UNOC3) នៅបារាំង (រស្មីសៀមរាប /RSR News)

ព័ត៌មានគួរចាប់អារម្មណ៍

#ដល់រដូវកាលហើយ !ល្បែងសុីសងខុសច្បាប់ «ភ្នាល់ទឹកភ្លៀង» នៅចំកណ្តាលក្រុងភ្នំពេញ ឃើញថា ចាប់ផ្តើមបើកដំណើរលេងទៀតហើយ" (@រស្មីសៀមរាប)

ព័ត៌មានគួរចាប់អារម្មណ៍

លោកយឹង សារ៉ាត់ ប្តឹងឈ្មោះ ស៊ូ វណ្ណា ទៅតុលាការសាលាដំបូងខេត្តបន្ទាយមានជ័យ ចោទពីបទញុះញង់ឲ្យមានការរើសអើង ប្រព្រឹត្តិតាមបណ្តាញសង្គមហ្វេសប៊ុក ឈ្មោះ Sou Vanna (vanna.lungkler.5) កាលពីថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៥ និងថ្ងៃទី១៤ ខែកុម្ភះ ឆ្នាំ២០២៥ ។ នេះបើតាមពាក្យបណ្តឹងដែលសារព័ត៌មានខ្មែរជាយដែនទើបទទួលបាន។ (@រស្មីសៀមរាប)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
213 នាក់
ម្សិលមិញ :
673 នាក់
សប្តាហ៍នេះ :
3525 នាក់
ខែនេះ :
11133 នាក់
3 ខែនេះ :
32239 នាក់
សរុប :
765011 នាក់