ថ្ងៃសុក្រ ទី១១ ខែកក្កដា ឆ្នាំ២០២៥
គេហទំព័រ រស្មីសៀមរាប ផ្សព្វផ្សាយព័ត៌មានពិតជូនលោកអ្នក!
ក្រុមហ៊ុនសាងសង់សំណង់អគារ មួយកន្លែងនៅក្នុងភូមិវិហារចិន សង្កាត់ស្វាយដង្គុំ ក្រុងនិងខេត្តសៀមរាបមានការបាក់ស្រុតប្លង់សេ មហាជនសង្ស័យថា មានការធ្វេសប្រហែសនិងខុសលក្ខណៈបច្ចេកទេស
Tue,10 August 2021 (Time 09:42 PM)
ដោយ ៖ រស្មីសៀមរាប090567006 (ចំនួនអ្នកអាន: 750នាក់)

ខេត្តសៀមរាប/មានសេចក្តីរាយការណ៍មកថាក្រុមហ៊ុនសាងសង់សំណង់មួយនៅភូមិវិហារចិនត្រូវបានបាក់ប្លង់សេ ប៉ុន្តែមិនមានការប៉ះពាល់ដល់អាយុជីវិតមនុស្សឡើយ ដំណឹងទើបទទួលបានថ្មីៗឱ្យដឹងថា មានការបាក់អគារសំណង់មួយផ្នែករបស់ក្រុមហ៊ុនមួយ នៅភូមិវិហារចិន សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប។ប៉ុន្តែព័ត៌មាននេះមិនបានគេផ្យព្វផ្សាយទេ។ឧប្បត្តិហេតុនេះ មិនបានបង្កឱ្យមានគ្រោះថ្នាក់ដល់អាយុជីវិតមនុស្សទេ។

ប្រភពបញ្ជាក់ថា ការបាក់ផ្នែកខ្លះនៃអគារកំពុងសាងសង់នេះបានកើតឡើងកាលពីរសៀល ថ្ងៃអាទិត្យថ្ងៃទី ៨ ខែសីហា កន្លងទៅ ដែលបណ្តាលឲ្យកម្មកររងរបួសមួយចំនួន តែមិនប៉ះពាល់ដល់ជីវិតទេ។

ប្រភពពលរដ្ឋរស់នៅទីនោះប្រាប់ថា មូលហេតុដែលបណ្តាលឲ្យបាក់ មកពីបញ្ហាបច្ចេកទេសស (បាក់ឈើជន្ទល’) ។សំណង់ដែលបាក់នោះក្រោមទំហំប្រវែងក្រោម១០ម៉ែត្រក្នុងចំណោមសំណង់ទាំងមូលរបស់ក្រុមហ៊ុនសំណង់មួយកំពុងសាងសង់ឈ្មោះRose Apple Squareស្ថិតនៅភូមិ វិហារចិន សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប។

មហាជនបានរិះគន់ចំៗទៅលើក្រុមហ៊ុនសាងសង់សំណង់អាគារមួយនេះ ក៏ដូចជាអាជ្ញាធរមន្ត្រីពាក់ព័ន្ធ មន្ទីរដែនដីនគររូបនីយកម្មនិងសំណង់ នេះថា មានការធ្វេសប្រហែសក្នុងការត្រួតពិនិត្យការងារតាមលក្ខណៈបច្ចេកទេស នេះសំណាងហើយដែលមិនបង្កឲ្យមានការស្លាប់បាត់បង់ជីវិតក្នុងហេតុការណ៍នោះ ប្រភពជាច្រើនទៀតបានលើកឡើងថាចំពោះសំណង់ធំៗបែបនេះគួរតែមានមន្ត្រីជំនាញមកត្រួតពិនិត្យអោយបានច្បាស់លាស់មុននឹងសាងសង់បន្ត ដូច្នេះសូមអោយមន្ត្រីជំនាញក្នុងខេត្តសៀមរាបសូមមេត្តាយកចិត្តទុក្ខដាក់នឹងពិនិត្យយ៉ាងម៉ឺងម៉ាត់ចំពោះសំណង់អាគារធំៗទាំងនេះផង៕
ផ្សាយចេញថ្ងៃទី 10 សីហា 2021

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋមន្ត្រី​​ការពារជាតិអ៊ីស្រាអែល ​៖​ អ៊ីស្រាអែលបាន​ឈានដល់​ដំណាក់កាល​មិនអាច​ត្រឡប់​ថយក្រោយវិញ​ហើយ​! (រស្មីសៀមរាប /RSRNEWs)

ព័ត៌មានគួរចាប់អារម្មណ៍

អ៊ីរ៉ង់ គំរាមវាយប្រហារមូលដ្ឋានទ័ពអាម៉េរិកក្នុងតំបន់មជ្ឈិមបូព៌ា ប្រសិនបើសហរដ្ឋអាម៉េរិកបង្កជម្លោះយោធា (សម្របសម្រួលដោយ ៖ រស្មីសៀមរាប / RSRNews)

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចនវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត អញ្ជើញមកដល់មាតុប្រទេសវិញ ក្រោយពីបានចូលរួមសន្និសីទអង្គការសហប្រជាជាតិ ស្តីពីមហាសមុទ្រ លើកទី៣ (UNOC3) នៅបារាំង (រស្មីសៀមរាប /RSR News)

ព័ត៌មានគួរចាប់អារម្មណ៍

#ដល់រដូវកាលហើយ !ល្បែងសុីសងខុសច្បាប់ «ភ្នាល់ទឹកភ្លៀង» នៅចំកណ្តាលក្រុងភ្នំពេញ ឃើញថា ចាប់ផ្តើមបើកដំណើរលេងទៀតហើយ" (@រស្មីសៀមរាប)

ព័ត៌មានគួរចាប់អារម្មណ៍

លោកយឹង សារ៉ាត់ ប្តឹងឈ្មោះ ស៊ូ វណ្ណា ទៅតុលាការសាលាដំបូងខេត្តបន្ទាយមានជ័យ ចោទពីបទញុះញង់ឲ្យមានការរើសអើង ប្រព្រឹត្តិតាមបណ្តាញសង្គមហ្វេសប៊ុក ឈ្មោះ Sou Vanna (vanna.lungkler.5) កាលពីថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៥ និងថ្ងៃទី១៤ ខែកុម្ភះ ឆ្នាំ២០២៥ ។ នេះបើតាមពាក្យបណ្តឹងដែលសារព័ត៌មានខ្មែរជាយដែនទើបទទួលបាន។ (@រស្មីសៀមរាប)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
704 នាក់
ម្សិលមិញ :
542 នាក់
សប្តាហ៍នេះ :
2918 នាក់
ខែនេះ :
12471 នាក់
3 ខែនេះ :
33019 នាក់
សរុប :
772392 នាក់