ថ្ងៃអាទិត្យ ទី២២ ខែមិថុនា ឆ្នាំ២០២៥
គេហទំព័រ រស្មីសៀមរាប ផ្សព្វផ្សាយព័ត៌មានពិតជូនលោកអ្នក!
សេចក្តីបំភ្លឺព័ត៌មាន របស់ស្នងការដ្ឋាននគរបាលខេត្តព្រៃវែងជូនសាធារណជនឱ្យបានជ្រាបថា
Tue,10 August 2021 (Time 07:50 AM)
ដោយ ៖ រស្មីសៀមរាប090567006 (ចំនួនអ្នកអាន: 680នាក់)

(ខេត្តព្រៃវែង)៖ដោយមានកាយកចិត្តទុកដាក់ និងបទបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ទោ ព្រុំ សន្ធរ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តព្រៃវែង។
បានបញ្ជាអោយកម្លាំងជំនាញខេត្ត ដឹកនាំដោយលោកវរសេនីយ៏ឯក នៅ ហាច ស្នងការរង សហការជាមួយកម្លាំងនៃអធិការដ្ឋាននគរបាលស្រុកកំពង់ត្របែក លោកសួន សំអឿន ធ្វើការស្រាវជ្រាវ ទទួលបានលទ្ធផលដូចខាងក្រោម ៖
-នៅថ្ងៃទី៨ ខែសីហា ឆ្នាំ២០២១
សមត្ថកិច្ច បានអញ្ជើញប្រជាពលរដ្ឋចំនួន០២នាក់ (ឈ្មោះឆុន តឹក ភេទប្រុសនិងឈ្មោះ ឡុង ពុធ ភេទប្រុស) ដែលទាំងពីរនាក់បានបំភ្លឺអះអាងថា មានមនុស្សប្រហែល១០នាក់ជួបជុំគ្នា មានបំណងរៀបចំលេងល្បែងប្រជល់មាន់ ប៉ុន្តែពុំសម្រេចដោយសារក្រុមសារព័ត៌មានបានចុះមកដល់ធ្វើការថតផ្សាយផ្ទាល់ ខណៈនោះក្រុមមនុស្សទាំងនោះបានបំបែកគ្នាចេញពីទីតាំងនោះតែម្តង។

-#តាមការស្រាវជ្រាវរកឃើញថា កន្លងមក ម្ចាស់ផ្ទះឈ្មោះ ព្រាប សារ៉េត និងប្រពន្ធឈ្មោះ ជា មករា ធ្លាប់បានផ្តល់ទីតាំងលេងល្បែងប្រជល់មាន់ និងអាប៉ោងប្រាកដមែន ហើយម្ចាស់ទីតាំងនេះ ធ្លាប់ត្រូវបានសមត្ថកិច្ចចុះទៅធ្វើការអប់រំ ណែនាំ និងធ្វើកិច្ចសន្យានៅចំពោះមុខអាជ្ញាធរមូលដ្ឋានទៀតផង។

-#អំឡុងពេលដែលក្រុមអ្នកសារព័ត៌មានចុះដល់កន្លែងកើតហេតុ ត្រូវបានអ្នកភូមិប្រមាណជា ១០នាក់ ធ្វើការរារាំង ដោយពុំអនុញ្ញាតឲ្យធ្វើការថតរូបភាពសកម្មភាពនោះឡើយ ប៉ុន្តែពុំបានប្រព្រឹត្តអំពើហិង្សាបង្ករបួសស្នាមនោះទេ ។

-#ពាក់ព័ន្ធករណីនេះ លោកសួន សំអឿន អធិការនគរបាលស្រុកកំពង់ត្របែក ដោយមានការចូលរួមពីអាជ្ញាធរមូលដ្ឋាន បានអញ្ជើញក្រុមអ្នកសារព័ត៌មាន KH PLUS News និងម្ចាស់ផ្ទះមកធ្វើការពន្យល់ណែនាំ សម្របសម្រួល ដោយភាគីទាំងពីរ បានទទួលយកការព្រមព្រៀងសះជា មិនប្រកាន់ជំហរប្តឹងផ្តល់គ្នានោះទេ និងបានធ្វើការសុំទោសគ្នាទៅវិញទៅមកដោយសន្តិវិធី។

-#កម្លាំងជំនាញនៃស្នងការដ្ឋាននគរបាលខេត្ត នឹងបន្តស្រាវជ្រាវករណីខាងលើបន្ថែមទៀត ក្នុងករណីរកឃើញភស្តុតាងអាចដាក់បន្ទុកលើក្រុមអ្នកញៀនល្បែងទាំងនោះ នឹងកសាងសំណុំរឿងតាមនីតិវិធីដើម្បីឈានដល់ការអនុវត្តវិធានការរដ្ឋបាល ឬវិធានការច្បាប់។ ដោយឡែក ចំពោះម្ចាស់ទីតាំងខាងលើ បើនៅតែគឃ្លើនផ្តល់ទីតាំងប្រព្រឹត្តបទល្មើសល្បែលស៊ីសងបន្តទៀតផ្ទុយពីកិច្ចសន្យា នឹងត្រូវអនុវត្តវិធានការច្បាប់តែម្តង។

#ជុំវិញករណីនេះលោកសួន សំអឿន អធិការស្រុកកំពង់ត្របែកបានថ្លែងប្រាប់សារព័ត៌មានក្នុងស្រុកនៅព្រឹកថ្ងៃទី៩ ខែសីហា ឆ្នាំ២០២១នេះថា៖ កន្លងមកធ្លាប់មានគេលួចជល់មាន់១គូរ២គូរពិតប្រាកដមែន(តែជាលក្ខណៈលួចលាក់ប៉ុណ្ណោះ)។
ហើយក្រុមអ្នកសារព័ត៌មាន បាននិយាយត្រូវរូវគ្នា ដោយស្រុះស្រួលគ្នា បញ្ចប់រឿងថាមិនប្តឹងផ្តល់គ្នាអ្វីទាំងអស់។

#លោកសួន សំអឿនអធិការស្រុកកំពង់ត្របែកបន្តទៀតថា៖ ចំពោះអ្នកបើកល្បែងនិងផ្តល់ទីទាំងទាំងនោះត្រូវបានលោកកោះហៅមកធ្វើកិច្ចសន្សាអស់ហើយ។
បើនៅតែហ៊ានល្មើសនិងបំរាមរបស់រាជរដ្ឋាភិបាលនិងក្រសួងសុខាភិបាលទៀតនិងចាត់ការទៅតាមផ្លូវច្បាប់។

#ហើយលោកសួន សំអឿនអធិការស្រុកកំពង់ត្របែកបានដាក់បទបញ្ជាឲ្យមន្ត្រីនៅតាមប៉ុស្តិ៍នគរបាលនីមួយៗ ត្រូវចាត់វិធានការទប់ស្កាត់បទល្មើសផ្សេងៗឲ្យខាន់តែបាន ជាពិសេសការជួបជុំគ្នា ដើម្បីចូលទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩ ស្របតាមគោលការណ៍របស់ក្រសួងសុខាភិបាល៕ដោយ រស្មីសៀមរាប)

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋមន្ត្រី​​ការពារជាតិអ៊ីស្រាអែល ​៖​ អ៊ីស្រាអែលបាន​ឈានដល់​ដំណាក់កាល​មិនអាច​ត្រឡប់​ថយក្រោយវិញ​ហើយ​! (រស្មីសៀមរាប /RSRNEWs)

ព័ត៌មានគួរចាប់អារម្មណ៍

អ៊ីរ៉ង់ គំរាមវាយប្រហារមូលដ្ឋានទ័ពអាម៉េរិកក្នុងតំបន់មជ្ឈិមបូព៌ា ប្រសិនបើសហរដ្ឋអាម៉េរិកបង្កជម្លោះយោធា (សម្របសម្រួលដោយ ៖ រស្មីសៀមរាប / RSRNews)

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចនវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត អញ្ជើញមកដល់មាតុប្រទេសវិញ ក្រោយពីបានចូលរួមសន្និសីទអង្គការសហប្រជាជាតិ ស្តីពីមហាសមុទ្រ លើកទី៣ (UNOC3) នៅបារាំង (រស្មីសៀមរាប /RSR News)

ព័ត៌មានគួរចាប់អារម្មណ៍

#ដល់រដូវកាលហើយ !ល្បែងសុីសងខុសច្បាប់ «ភ្នាល់ទឹកភ្លៀង» នៅចំកណ្តាលក្រុងភ្នំពេញ ឃើញថា ចាប់ផ្តើមបើកដំណើរលេងទៀតហើយ" (@រស្មីសៀមរាប)

ព័ត៌មានគួរចាប់អារម្មណ៍

លោកយឹង សារ៉ាត់ ប្តឹងឈ្មោះ ស៊ូ វណ្ណា ទៅតុលាការសាលាដំបូងខេត្តបន្ទាយមានជ័យ ចោទពីបទញុះញង់ឲ្យមានការរើសអើង ប្រព្រឹត្តិតាមបណ្តាញសង្គមហ្វេសប៊ុក ឈ្មោះ Sou Vanna (vanna.lungkler.5) កាលពីថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៥ និងថ្ងៃទី១៤ ខែកុម្ភះ ឆ្នាំ២០២៥ ។ នេះបើតាមពាក្យបណ្តឹងដែលសារព័ត៌មានខ្មែរជាយដែនទើបទទួលបាន។ (@រស្មីសៀមរាប)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
263 នាក់
ម្សិលមិញ :
673 នាក់
សប្តាហ៍នេះ :
3575 នាក់
ខែនេះ :
11183 នាក់
3 ខែនេះ :
32289 នាក់
សរុប :
765061 នាក់