ប្រភពពីមន្រ្តីពាក់ព័ន្ធនៅច្រកទ្វារអន្តរជាតិព្រែកចាក ស្រុកកំពង់ត្រាច ខេត្តកំពត បានឲ្យដឹងថា បច្ចុប្បន្នលោក យី ថុល ប្រធានការិយាល័យគយច្រកទ្វារអន្តរជាតិព្រែកចាក នៅតែប្រើតួនាទីនិងអំណាចប្រមូលលុយតាមរបៀបពុករលួយយ៉ាងពេញបន្ទុក។ ប្រភពបានឲ្យដឹងទៀតថា ប្រជាពលរដ្ឋនិងអាជីវករដែលរកស៊ីនាំចូលបន្លែផ្លែឈើនិងទំនិញពីស្រុកយួនតាមច្រកទ្វារអន្តរជាតិព្រែកចាក និងច្រករបៀងត្នោតចុងស្រង់ ត្រូវបានលោក យី ថុល ប្រធានការិយាល័យគយច្រកទ្វារអន្តរជាតិព្រែកចាក គាបយកលុយលើតុក្រោមតុយ៉ាងកំរោល។ ចំណែកឈ្មួញធំៗដែលរកស៊ីនាំចូលទំនិញគេចពន្ធនិងទំនិញបង់ពន្ធមិនគ្រប់ត្រូវបានគេដឹកថា ជាចំណូលដ៏សំខាន់របស់លោក យី ថុល និងបក្ខពួក។ប្រភពស្និទ្ធនឹងលោក យី ថុល ប្រធានការិយាល័យគយច្រកទ្វារអន្តរជាតិព្រែកចាក បានឲ្យដឹងថា ការដែលលោក យី ថុល មិនញញើតក្នុងការប្រព្រឹត្តអំពើពុករលួយគឺដោយសារអាងមានខ្នងបង្អែករឹងមាំនៅក្នុងអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា។ ជាងនេះទៅទៀតគឺមានការបើកដៃពីសំណាក់មេគយខេត្តកំពត ផងដែរទើបអំពើពុករលួយរបស់លោក យី ថុល អាចប្រព្រឹត្តទៅដោយរលូនបើទោះបីក្រុមឈ្មួញនិងអាជីវករធ្លាប់ប្រមូលផ្តុំគ្នាតវ៉ាប្រឆាំងអំពើពុករលួយរបស់លោក យី ថុល យ៉ាងណាក៏ដោយ។ ហេតុនេះលោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ មិនគួរបណ្តែតបណ្តោយតទៅទៀតនោះទេ ព្រោះរឿងអាស្រូវពុករលួយរបស់លោក យី ថុល ប្រធានការិយាល័យគយច្រកទ្វារអន្តរជាតិព្រែកចាក ត្រូវបានលាតត្រដាងជាបន្តបន្ទាប់រួចទៅហើយ។ មន្រ្តីនៅច្រកទ្វារអន្តរជាតិព្រែកចាក បានឲ្យដឹងថា បច្ចុប្បន្នទោះបីជំងឺកូវីដ-១៩ កំពុងរាលដាលយ៉ាងណាក៏ដោយក៏ឈ្មួញធំៗនៅតែអាចនាំចូលទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់យ៉ាងពេញបន្ទុកដដែល។ ដោយហេតុថា លោក យី ថុល ប្រធានការិយាល័យគយច្រកទ្វារអន្តរជាតិព្រែកចាក គិតតែពីរឿងប្រមូលលុយតាមរបៀបពុករលួយហើយគាបសង្កត់យ៉ាងពេញទំហឹងទៅលើប្រជាពលរដ្ឋនិងអាជីវករតូចតាចដែលនាំចូលទំនិញបន្តិចបន្តួចដើម្បីបានកម្រៃដោះស្រាយជីវភាព។ ប្រភពស្និទ្ធនឹងលោក យី ថុល ប្រធានការិយាល័យគយច្រកទ្វារអន្តរជាតិព្រែកចាក បានឲ្យដឹងថា លោក យី ថុល តែងយកឈ្មោះមេគយធំៗនៅក្នុងអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជាដើម្បីបិទបាំងអំពើពុករលួយរបស់ខ្លួនយ៉ាងសុខសាន្ត៕
ព័ត៌មានគួរចាប់អារម្មណ៍
រដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែល ៖ អ៊ីស្រាអែលបានឈានដល់ដំណាក់កាលមិនអាចត្រឡប់ថយក្រោយវិញហើយ! (រស្មីសៀមរាប /RSRNEWs)
អ៊ីរ៉ង់ គំរាមវាយប្រហារមូលដ្ឋានទ័ពអាម៉េរិកក្នុងតំបន់មជ្ឈិមបូព៌ា ប្រសិនបើសហរដ្ឋអាម៉េរិកបង្កជម្លោះយោធា (សម្របសម្រួលដោយ ៖ រស្មីសៀមរាប / RSRNews)
សម្តេចនវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត អញ្ជើញមកដល់មាតុប្រទេសវិញ ក្រោយពីបានចូលរួមសន្និសីទអង្គការសហប្រជាជាតិ ស្តីពីមហាសមុទ្រ លើកទី៣ (UNOC3) នៅបារាំង (រស្មីសៀមរាប /RSR News)
#ដល់រដូវកាលហើយ !ល្បែងសុីសងខុសច្បាប់ «ភ្នាល់ទឹកភ្លៀង» នៅចំកណ្តាលក្រុងភ្នំពេញ ឃើញថា ចាប់ផ្តើមបើកដំណើរលេងទៀតហើយ" (@រស្មីសៀមរាប)
លោកយឹង សារ៉ាត់ ប្តឹងឈ្មោះ ស៊ូ វណ្ណា ទៅតុលាការសាលាដំបូងខេត្តបន្ទាយមានជ័យ ចោទពីបទញុះញង់ឲ្យមានការរើសអើង ប្រព្រឹត្តិតាមបណ្តាញសង្គមហ្វេសប៊ុក ឈ្មោះ Sou Vanna (vanna.lungkler.5) កាលពីថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៥ និងថ្ងៃទី១៤ ខែកុម្ភះ ឆ្នាំ២០២៥ ។ នេះបើតាមពាក្យបណ្តឹងដែលសារព័ត៌មានខ្មែរជាយដែនទើបទទួលបាន។ (@រស្មីសៀមរាប)
វីដែអូ
ចំនួនអ្នកទស្សនា