ថ្ងៃសុក្រ ទី១១ ខែកក្កដា ឆ្នាំ២០២៥
គេហទំព័រ រស្មីសៀមរាប ផ្សព្វផ្សាយព័ត៌មានពិតជូនលោកអ្នក!
ខ្លាចាស់មិនច្បាស់ថា ចង្កូមរិចនោះទេ ខ្លាំងពិតជានៅតែខ្លាំងមែន
Thu,12 August 2021 (Time 01:13 PM)
ដោយ ៖ រស្មីសៀមរាប090567006 (ចំនួនអ្នកអាន: 820នាក់)

លោក ឈួន សោភា មេគយចល័តតំបន់ 5 ប្រើប្រាស់រថយន្តជាច្រើនគ្រឿងដេញតាមចាប់ប្រផាប់ប្រភីងនៅរថយន្តដឹកផ្លែឈើបណ្ដាលឱ្យក្រឡាប់ផ្ញាជើង នៅមុខស្នាក់ការគយចល័តស្រុកពួក ហេតុការណ៍ នេះបានកើតឡើងនៅវេលាម៉ោង 12.56 នាទី រំលងអធ្រាត្រយប់ថ្ងៃទី11 ឈានចូលថ្ងៃទី 12 ខែសីហាឆ្នាំ 2021

ប្រសាសន៍របស់លោកស្រី សុខ លាប ដែលជាម្ចាស់រថយន្តដឹកផ្លែឈើក្រឡាប់ផ្ងារជើងនេះបានឲ្យដឹងថា គាត់បានដឹកផ្លែឈើចេញពីភូមិសាស្ត្រនៃទឹកដីឡែម យកមកលក់នៅក្នុងផ្សារសាមគ្គីនៃទីក្រុងសៀមរាបខេត្តសៀមរាប ដូចសព្វមួយដង លុះមកដល់ចំណុចស្នាក់ការគយចល័តរបស់លោក ឈួន សោភា
ត្រូវបានទយចល័តតំបន់ 5 ឆែកមើលម្ដងរួចហើយហើយគាត់ក៏បានធ្វើដំណើរបន្តមកតែត្រូវបានលោក ឈួន សោភា និងមន្ត្រីប៉ូលិសជាច្រើនរូបមានឡានពី ២ ទៅ ៣គ្រឿងដេញពួកគាត់រហូតពីទឹកដីខេត្តបន្ទាយមានជ័យ ពេលដល់ចំណុចផ្លូវស្រមោច ក៏បានបើកទ្វារឡានឱ្យឆែកមើលម្ដងទៀត ប៉ុន្តែលោកគយមិនព្រមនៅតែបញ្ជាឱ្យគាត់បើកឡានត្រឡប់ទៅស្នាក់ការគយលោក ឈួន សោភា នៅទឹកថ្លាដដែល លួសមកតាមផ្លូវគាត់ក៏បានឈប់ឱ្យឆែកមើលម្ដងទៀត ប៉ុន្តែការឆែកមើលនោះមិនមានអ្វីប្លែកនោះទេគឺមានតែផ្លែឈើដដែល ។

លោកស្រី សុខ លាប បានបន្តទៀតថា ដោយមានការភ័យខ្លាចព្រោះកន្លែងគយទឹកថ្លារបស់លោក ឈួន សោភា នេះធ្លាប់បានធ្វើស៊ីគាត់ម្ដងរួចទៅហើយ ដោយចាប់ឡានរបស់គាត់ក្រោមរូបភាពដូចយប់ហ្នឹងអញ្ចឹង ឲ្យតែចូលទៅដល់កន្លែងលោកឈួន សោភា ប្រៀបបានដូចជាចូលក្នុងមាត់ខ្លាអញ្ចឹង ព្រោះកាលនោះលោកគយ ឈួន សោភា ជំរិតទារលុយគាត់ប្រាំពាន់ដុល្លារជាថ្នូរដោះលែងទាំងឡានទាំងផ្លែឈឺមមកវិញ ដោយមានការភ័យខ្លាចដូចលើកមុនទៀតទើបគាត់ខំបើកឡានចូលមកក្នុងទឹកដីខេត្តសៀមរាប តែលុះមកដល់ស្រុកពួកស្រាប់តែមានកម្លាំងគយចល័តប្រចាំនៅស្រុកពួកដាក់ឡានទទឹងផ្លូវជាច្រើនគ្រឿងហើយឡានក្រុមលោក ឈួន សោភា ក៏បានកៀ ខោកឡានដឹកផ្លែឈើរបស់លោកស្រីទម្លាក់ផ្លូវតែម្ដង ក្រោយមកលោកស្រីក៏បានរត់តាមឡានក្រុមគយដែលគៀ ឡានលោកស្រីទម្លាក់ផ្លូវនោះដែលបើកចូលទៅក្នុងស្នាក់ការរបស់គយចល័តស្រុកពួក តែមិនបានសម្រេចក្នុងការតវ៉ានោះទេ ព្រោះត្រូវមន្ត្រីគយនៅស្រុកពួកហាមនិងជេរប្រមាថមិនឲ្យលោកស្រី ចូលឡើយ ក្រោយមករថយន្តគយចល័តតំបន់ 5 បើករំដោះគ្នាទៅម្ដងមួយម្ដងមួយបាត់អស់ទៅ។

លោកស្រី សុខ លាភ ដែលជាម្ចាស់រថយន្តដឹកផ្លែឈើបានក្រឡាប់ផ្ងារជើង ដោយសារក្រុមមន្ត្រីគយចល័តតំបន់ 5 លោក ឈួន សោភា ដេញប្រផាប់ចាប់ប្រភីងយកឡានជាច្រើនគ្រឿងពាំងមុខនិងកៀ ខោកឲ្យក្រឡាប់ផ្ងារជើងនេះ បណ្ដាលឱ្យខូចខាតដែលមានទំហំគិតជាទឹកប្រាក់ជាង 20 លានរៀល ហើយនៅមិនទាន់គិតអំពីការខូចខាតចំពោះរថយន្តនោះនៅឡើយទេ។ ចំពោះស្លាកលេខឡានគយចល័តតំបន់ 5 ដែលគេៀ ឡានគាត់ទម្លាក់ផ្លូវនោះគឺគាត់បានថតមានទាំងឃ្លីបវីដេអូទៀតផង ។

លោកស្រី សុខ លាភ សូមអំពាវនាវចំពោះឯកឧត្តមអគ្គនាយកដ្ឋានគយប្រចាំទូទាំងប្រទេស និងជាពិសេសបំផុតសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចគតិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានីហ៊ុន សែន សូមសម្ដេចទាំងទ្វេ មេត្តាពិនិត្យទៅលើលោកមេគយឈ្មោះ ឈួន សោភា ប្រចាំនៅគយចល័តតំបន់ 5ម្នាក់នេះផង ពីព្រោះលោកមេគយចល័តរូបនេះបានគាបសង្កត់ធ្វើបាបដល់បងប្អូនប្រជាពលរដ្ឋដែលរកទទួលទានដឹកទំនិញបន្តិចបន្តួចតាមដងផ្លូវខ្លាំងណាស់សព្វថ្ងៃនេះ ហើយលោកស្រីសូមអំពាវនាវសូមឱ្យសម្ដេចទាំងទ្វេ មេត្តាជួយអន្តរាគមន៍នៅក្នុងរឿងរបស់លោកស្រីនេះផង៕ នៅមានត........

#ផ្សាយចេញថ្ងៃទី 12 សីហា 2021(ដោយរស្មីសៀមរាប)
#ទំនាក់ទំនងការផ្សាយព័ត៌មាន ចាងហ្វាងការផ្សាយ
090567006

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋមន្ត្រី​​ការពារជាតិអ៊ីស្រាអែល ​៖​ អ៊ីស្រាអែលបាន​ឈានដល់​ដំណាក់កាល​មិនអាច​ត្រឡប់​ថយក្រោយវិញ​ហើយ​! (រស្មីសៀមរាប /RSRNEWs)

ព័ត៌មានគួរចាប់អារម្មណ៍

អ៊ីរ៉ង់ គំរាមវាយប្រហារមូលដ្ឋានទ័ពអាម៉េរិកក្នុងតំបន់មជ្ឈិមបូព៌ា ប្រសិនបើសហរដ្ឋអាម៉េរិកបង្កជម្លោះយោធា (សម្របសម្រួលដោយ ៖ រស្មីសៀមរាប / RSRNews)

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចនវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត អញ្ជើញមកដល់មាតុប្រទេសវិញ ក្រោយពីបានចូលរួមសន្និសីទអង្គការសហប្រជាជាតិ ស្តីពីមហាសមុទ្រ លើកទី៣ (UNOC3) នៅបារាំង (រស្មីសៀមរាប /RSR News)

ព័ត៌មានគួរចាប់អារម្មណ៍

#ដល់រដូវកាលហើយ !ល្បែងសុីសងខុសច្បាប់ «ភ្នាល់ទឹកភ្លៀង» នៅចំកណ្តាលក្រុងភ្នំពេញ ឃើញថា ចាប់ផ្តើមបើកដំណើរលេងទៀតហើយ" (@រស្មីសៀមរាប)

ព័ត៌មានគួរចាប់អារម្មណ៍

លោកយឹង សារ៉ាត់ ប្តឹងឈ្មោះ ស៊ូ វណ្ណា ទៅតុលាការសាលាដំបូងខេត្តបន្ទាយមានជ័យ ចោទពីបទញុះញង់ឲ្យមានការរើសអើង ប្រព្រឹត្តិតាមបណ្តាញសង្គមហ្វេសប៊ុក ឈ្មោះ Sou Vanna (vanna.lungkler.5) កាលពីថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៥ និងថ្ងៃទី១៤ ខែកុម្ភះ ឆ្នាំ២០២៥ ។ នេះបើតាមពាក្យបណ្តឹងដែលសារព័ត៌មានខ្មែរជាយដែនទើបទទួលបាន។ (@រស្មីសៀមរាប)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
688 នាក់
ម្សិលមិញ :
542 នាក់
សប្តាហ៍នេះ :
2902 នាក់
ខែនេះ :
12455 នាក់
3 ខែនេះ :
33003 នាក់
សរុប :
772376 នាក់