ថ្ងៃសុក្រ ទី១១ ខែកក្កដា ឆ្នាំ២០២៥
គេហទំព័រ រស្មីសៀមរាប ផ្សព្វផ្សាយព័ត៌មានពិតជូនលោកអ្នក!
សាហាវមែន យក ទុយោ រិតកប្រពន្ធស្លាប់ហើយ ស្រែកប្រាប់អ្នកជិតខាងទៀត
Thu,12 August 2021 (Time 05:54 PM)
ដោយ ៖ (ចំនួនអ្នកអាន: 727នាក់)

ខេត្តតាកែវ ៖ នៅថ្ងៃចន្ទ ១កើត ខែស្រាពណ៍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២១ វេលាម៉ោង២៣ និង២០នាទី កម្លាំងអធិការដ្ឋាននគរបាលស្រុកបាទី បានទទួលព័ត៌មាន អំពី ករណី អត្តឃាត ដោយចងករមួយ ករណី នៅចំណុចភូមិខ្វាយខម ឃុំដូង ស្រុកបាទី ជនរងគ្រោះឈ្មោះ ឌី ង៉ាន់ ភេទស្រី អាយុ៤៥ឆ្នាំ រស់នៅភូមិ-ឃុំកើតហេតុ បានយកទុយោជ័ពណ៌ស មួយកំណាត់ទៅចងកជាមួយក្បាំងគ្រែក្នុងបន្ទប់ក្រោមផ្ទះ ។

ក្រោយទទួលព័ត៌មានកម្លាំងជំនាញបច្ចេកទេស និងវិទ្យាសាស្ត្រ នៃស្នងការដ្ឋាននគរបាលខេត្តតាកែវ សហការ ជាមួយកម្លាំងជំនាញអធិការដ្ឋាននគរបាលស្រុកបាទី ចុះធ្វើកោសល្យវិច្ច័យសាកសពរួចសន្និដ្ឋានថាជាករណីឃាតកម្ម។

ក្រោមការដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ សុខ សំណាង ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តតាកែវ និងមានការសម្របសម្រួលនីតិវិធីពីសំណាក់ឯកឧត្តមព្រះរាជអាជ្ញាអមសាលាដំបូងខេត្តតាកែវ កម្លាំងធ្វើការស្រាវជ្រាវយ៉ាងម្មត់ចត់ដើម្បីកំណត់មុខសញ្ញា រហូតដល់ថ្ងៃទី១១ ខែសីហា ឆ្នាំ២០២១ វេលាម៉ោង ៧ និង ៣០នាទី កម្លាំងជំនាញបានឃាត់ខ្លួនជនសង្ស័យ ឈ្មោះ ឃឹង សុគន្ធ ភេទប្រុស អាយុ៤៨ឆ្នាំ (ត្រូវជាប្តី) ដើម្បីធ្វើការសាកសួរ។

ក្រោយឃាត់ខ្លួនជនសង្ស័យបានសារភាពថា ខ្លួនពិតជាបានធ្វើឃាតប្រពន្ធរបស់ខ្លួនពិតមែន ដោយបានយកទុយោជ័រ ពណ៌ស មួយកំណាត់ ទៅរឹតក យកទៅចងជាមួយក្បាំងគ្រែ រួចស្រែកប្រាប់អ្នកជិតខាង មកជួយដើម្បីបំបិទភស្តុតាង។
ជនសង្ស័យ បញ្ជាក់ថា រឿងរ៉ាវ ដែលឈានដល់ការផ្តាច់ជីវិតប្រពន្ធ គឺដោយសារតែ ទំនាស់ក្នុងគ្រួសារ។

បច្ចុប្បន្ន ជនសង្ស័យ កម្លាំងជំនាញកំពុងកសាងសំណុំរឿងបញ្ជូទៅសាលាដំបូងខេត្តតាកែវ ដើម្បីចាត់ការតាមនីតិវិធី។

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋមន្ត្រី​​ការពារជាតិអ៊ីស្រាអែល ​៖​ អ៊ីស្រាអែលបាន​ឈានដល់​ដំណាក់កាល​មិនអាច​ត្រឡប់​ថយក្រោយវិញ​ហើយ​! (រស្មីសៀមរាប /RSRNEWs)

ព័ត៌មានគួរចាប់អារម្មណ៍

អ៊ីរ៉ង់ គំរាមវាយប្រហារមូលដ្ឋានទ័ពអាម៉េរិកក្នុងតំបន់មជ្ឈិមបូព៌ា ប្រសិនបើសហរដ្ឋអាម៉េរិកបង្កជម្លោះយោធា (សម្របសម្រួលដោយ ៖ រស្មីសៀមរាប / RSRNews)

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចនវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត អញ្ជើញមកដល់មាតុប្រទេសវិញ ក្រោយពីបានចូលរួមសន្និសីទអង្គការសហប្រជាជាតិ ស្តីពីមហាសមុទ្រ លើកទី៣ (UNOC3) នៅបារាំង (រស្មីសៀមរាប /RSR News)

ព័ត៌មានគួរចាប់អារម្មណ៍

#ដល់រដូវកាលហើយ !ល្បែងសុីសងខុសច្បាប់ «ភ្នាល់ទឹកភ្លៀង» នៅចំកណ្តាលក្រុងភ្នំពេញ ឃើញថា ចាប់ផ្តើមបើកដំណើរលេងទៀតហើយ" (@រស្មីសៀមរាប)

ព័ត៌មានគួរចាប់អារម្មណ៍

លោកយឹង សារ៉ាត់ ប្តឹងឈ្មោះ ស៊ូ វណ្ណា ទៅតុលាការសាលាដំបូងខេត្តបន្ទាយមានជ័យ ចោទពីបទញុះញង់ឲ្យមានការរើសអើង ប្រព្រឹត្តិតាមបណ្តាញសង្គមហ្វេសប៊ុក ឈ្មោះ Sou Vanna (vanna.lungkler.5) កាលពីថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៥ និងថ្ងៃទី១៤ ខែកុម្ភះ ឆ្នាំ២០២៥ ។ នេះបើតាមពាក្យបណ្តឹងដែលសារព័ត៌មានខ្មែរជាយដែនទើបទទួលបាន។ (@រស្មីសៀមរាប)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
686 នាក់
ម្សិលមិញ :
542 នាក់
សប្តាហ៍នេះ :
2900 នាក់
ខែនេះ :
12453 នាក់
3 ខែនេះ :
33001 នាក់
សរុប :
772374 នាក់