#នៅព្រឹកថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២១ លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការនគរបាលខេត្ត អមដំណើរដោយលោកស្នងការរង បានអញ្ជើញចុះសំណេះសំណាលសួរសុខទុក្ខ និងត្រួតពិនិត្យការចាក់វ៉ាក់សាំងដូសជំរុញ ឬ ដូសទី៣ ជូនកមមន្ត្រីនគរបាលការពារព្រំដែនគោកលេខ៧០២,៩០៥ ជួរមុខដែលឈរជើងប្រចាំការការពារតាមខ្សែបន្ទាត់ព្រំដែន ។ លោកឧត្តមសេនីយ៍ស្នងការ បានបញ្ជាក់ថា នគរបាល នៃស្នងការដ្ឋាននគរបាលទាំងអស់ នឹងត្រូវទទួលបានការចាក់វ៉ាក់សាំងដូសជំរុញ ឬ ដូសទី៣ ជាបន្តបន្ទាប់ គ្រប់ៗគ្នា។ #នៅក្នុងឱកាសនោះផងដែរ លោកឧត្តមសេនីយ៍ស្នងការ ក៏បានមានមតិផ្តាំផ្ញើរ និងក្រើនរំឮក ណែនាំ ដល់កងកម្លាំងទាំងអស់ថា បើទោះបីជាយើងបានទទួលការចាក់វ៉ាក់សាំងដូសលើកទី៣នេះរួចរាល់ក៏ដោយ ក៏សូមបន្តយកចិត្តទុកដាក់ដោយស្មារតីប្រុងប្រយ័ត្នខ្ពស់ជានិច្ច ក្នុងការអនុវត្តនូវវិធានការ ៣កុំ ៣ការពារ របស់រាជរដ្ឋាភិបាលកម្ពុជា និងតាមការណែនាំរបស់ក្រសួងសុខាភិបាល ឲ្យបានខ្ជាប់ខ្ជួន ៕ #ចុងក្រោយ លោកស្នងការ បានប្រគល់ថវិការមួយចំនួនដើម្បីជាកាលើកទឹកចិត្តដល់ក្រុមគ្រូពេទ្យទាំង ០២ក្រុមផងដែរ។
ព័ត៌មានគួរចាប់អារម្មណ៍
រដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែល ៖ អ៊ីស្រាអែលបានឈានដល់ដំណាក់កាលមិនអាចត្រឡប់ថយក្រោយវិញហើយ! (រស្មីសៀមរាប /RSRNEWs)
អ៊ីរ៉ង់ គំរាមវាយប្រហារមូលដ្ឋានទ័ពអាម៉េរិកក្នុងតំបន់មជ្ឈិមបូព៌ា ប្រសិនបើសហរដ្ឋអាម៉េរិកបង្កជម្លោះយោធា (សម្របសម្រួលដោយ ៖ រស្មីសៀមរាប / RSRNews)
សម្តេចនវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត អញ្ជើញមកដល់មាតុប្រទេសវិញ ក្រោយពីបានចូលរួមសន្និសីទអង្គការសហប្រជាជាតិ ស្តីពីមហាសមុទ្រ លើកទី៣ (UNOC3) នៅបារាំង (រស្មីសៀមរាប /RSR News)
#ដល់រដូវកាលហើយ !ល្បែងសុីសងខុសច្បាប់ «ភ្នាល់ទឹកភ្លៀង» នៅចំកណ្តាលក្រុងភ្នំពេញ ឃើញថា ចាប់ផ្តើមបើកដំណើរលេងទៀតហើយ" (@រស្មីសៀមរាប)
លោកយឹង សារ៉ាត់ ប្តឹងឈ្មោះ ស៊ូ វណ្ណា ទៅតុលាការសាលាដំបូងខេត្តបន្ទាយមានជ័យ ចោទពីបទញុះញង់ឲ្យមានការរើសអើង ប្រព្រឹត្តិតាមបណ្តាញសង្គមហ្វេសប៊ុក ឈ្មោះ Sou Vanna (vanna.lungkler.5) កាលពីថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៥ និងថ្ងៃទី១៤ ខែកុម្ភះ ឆ្នាំ២០២៥ ។ នេះបើតាមពាក្យបណ្តឹងដែលសារព័ត៌មានខ្មែរជាយដែនទើបទទួលបាន។ (@រស្មីសៀមរាប)
វីដែអូ
ចំនួនអ្នកទស្សនា