ខេត្តឧត្ដរមានជ័យ ៖ក្រុមឈ្មួញជាច្រើននៅតែបន្តសកម្មភាពដឹកជញ្ជួានផលអនុផលព្រៃឈើយ៉ាងអនាធិបតេយ្យចេញពីខេត្តព្រះវិហារ ឆ្លងកាត់ទីស្នាក់ការនាយសង្កាត់រដ្ឋបាលព្រៃឈើស្រុកត្រពាំងប្រាសាទនិងស្រុកអន្លង់វែងឆ្ពោះទៅចែកចាយនៅខេត្តមួយចំនួនដូចជា៖ ខេត្តសៀមរាប និងខេត្តបន្ទាយមានជ័យទៅបានយ៉ាងរលូនទោះជាមានសម្ថតកិច្ចឈរចាំត្រួតពិនិត្យលើដងផ្លូវហូរហែ តែក្រុមឈ្មួញនៅតែអាចឆ្លងកាត់ផុតដំណាក់កាល់ទាំងនេះបានយ៉ាងរលូន។គេសង្កេតឃើញថា កាលថ្ងៃទី ១៥ ខែ សីហា ឆ្នាំ២០២១ កម្លាំងសម្ថតកិច្ចនគរបាលស្រុកត្រពាំងប្រាសាទបានធ្វើការបង្រ្កាបមេឈ្មួញឈ្មោះចែមុំ ដែលបានធ្វើសកម្មភាញដឹកជញ្ជួានសិប្បកម្មកែឆ្នៃ គ្រោងទ្វា បង្អូចគ្មានច្បាប់អនុញ្ញាត ក្រោយពីរថយន្តម៉ាក់ ស្តារិច ពណ៍ ស បំពាក់ស្លាកលេខ ពោធិ៍សាត់ 2B 68 66ត្រូវបាន ជាប់ផុងទៅមុខមិនរួច (ជិតវត្ត កុលារាម ហៅ វត្តព្រៃស្អាត) ស្រុកត្រពាំងប្រាសាទ ខេត្តឧត្ដរមានជ័យ ទើបពលរដ្ឋរាយការណ៍ជូនសម្ថតកិច្ច កម្លាំងសម្ថតកិច្ចនគរបាលស្រុកត្រពាំងប្រាសាទក៍ចុះមកទប់ស្កាត់បង្រ្កាបនិងបញ្ជួានមកអធិការដ្ឋានស្រុកត្រពាំងប្រាសាទតែម្ដង។ តែដោយឡែកនៅមានមេឈ្មួញឈ្មោះឆាយ ម៉េងហុងនិងឈ្មួញដ៍ទៃទៀតនៅតែបន្តសកម្មភាញដឹកជញ្ជួានឈើនិងឈើសិប្បកម្មកែឆ្នៃគ្មានច្បាប់អនុញ្ញាតទៅបានយ៉ាងរលូននិងដល់គោលដៅដោយសុវត្ថិភាពទោះជាមានកម្លាំងសម្ថតកិច្ចឈរយាមកាមលើដងផ្លូវគ្រប់តំបន់ សង្កាត់ ផ្នែក អស់ទៅហើយក្តី ក្រុមឈ្មួញនៅតែសម្រុកទៅបានដោយរលូន សង្ស័យថាខ្មោចស្រុកមិនអោយដៃខ្មោចព្រៃក៍មិនហ៊ានឆ្លងកាត់ដែរ។ពលរដ្ឋក៍ដូចជាមហាជននឹងរងចាំមើលថា..!! លោក អ៊ួច ម៉ៅ អធិការនគរបាលស្រុកត្រពាំងប្រាសាទអាចបង្រ្កាប មេឈ្មួញឈ្មោះ ឆាយ ម៉េង ហុង ដូចជាបង្រ្កាបមេឈ្មួញឈ្មោះចែមុំឬទេ.? ឬមួយការបង្រ្កាបមេឈ្មួញដុះស្លែ ស្រ្តីរូបនេះគ្រាន់តែចង់បន្លាចក្រុមឈ្មួញឯទៀតដើម្បីតែរឿងផលប្រយោជន៍។រីឯលោក ជៀល សុផល នាយសង្កាត់រដ្ឋបាលព្រៃឈើស្រុកត្រពាំងប្រាសាទនិងលោក គង់សារ៉េតនាយសង្កាត់ស្រុកអន្លង់វែងបាត់សម្រោលអស់ទៅណាហើយ.?បានជាក្រុមឈ្មួញដឹកជញ្ជានឈើ ឈើសិប្បកម្មកែឆ្នៃគ្មានច្បាប់អនុញ្ញាតចេញចូលតាមអំពើរចិត្ត បែរជាមិនចេញមុខបង្រ្កាប ស្ងាត់សូន្យឈឹងដូចជាគ្មានរឿងអីកើតឡើងយ៉ាងដូច្នោះ៕
ព័ត៌មានគួរចាប់អារម្មណ៍
រដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែល ៖ អ៊ីស្រាអែលបានឈានដល់ដំណាក់កាលមិនអាចត្រឡប់ថយក្រោយវិញហើយ! (រស្មីសៀមរាប /RSRNEWs)
អ៊ីរ៉ង់ គំរាមវាយប្រហារមូលដ្ឋានទ័ពអាម៉េរិកក្នុងតំបន់មជ្ឈិមបូព៌ា ប្រសិនបើសហរដ្ឋអាម៉េរិកបង្កជម្លោះយោធា (សម្របសម្រួលដោយ ៖ រស្មីសៀមរាប / RSRNews)
សម្តេចនវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត អញ្ជើញមកដល់មាតុប្រទេសវិញ ក្រោយពីបានចូលរួមសន្និសីទអង្គការសហប្រជាជាតិ ស្តីពីមហាសមុទ្រ លើកទី៣ (UNOC3) នៅបារាំង (រស្មីសៀមរាប /RSR News)
#ដល់រដូវកាលហើយ !ល្បែងសុីសងខុសច្បាប់ «ភ្នាល់ទឹកភ្លៀង» នៅចំកណ្តាលក្រុងភ្នំពេញ ឃើញថា ចាប់ផ្តើមបើកដំណើរលេងទៀតហើយ" (@រស្មីសៀមរាប)
លោកយឹង សារ៉ាត់ ប្តឹងឈ្មោះ ស៊ូ វណ្ណា ទៅតុលាការសាលាដំបូងខេត្តបន្ទាយមានជ័យ ចោទពីបទញុះញង់ឲ្យមានការរើសអើង ប្រព្រឹត្តិតាមបណ្តាញសង្គមហ្វេសប៊ុក ឈ្មោះ Sou Vanna (vanna.lungkler.5) កាលពីថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៥ និងថ្ងៃទី១៤ ខែកុម្ភះ ឆ្នាំ២០២៥ ។ នេះបើតាមពាក្យបណ្តឹងដែលសារព័ត៌មានខ្មែរជាយដែនទើបទទួលបាន។ (@រស្មីសៀមរាប)
វីដែអូ
ចំនួនអ្នកទស្សនា