#តាមប្រភពព័ត៌មានពីខេត្តព្រះវិហារបានឲ្យដឹងថា លោក ទ្រី វិច្ឆិកា អ្នកយកព័ត៌មានទូរទស្សន៍ហង្ស មាសប្រចាំខេត្តព្រះវិហារ និងលោក ទ្រី សុផល អ្នកយកព័ត៌មាន NICE ប្រចាំខេត្តព្រះវិហារបានឲ្យដឹងថា កាលពីថ្ងៃទី 24 ខែមីនាឆ្នាំ 2021 កន្លងទៅ លោកទាំងពីរបានទទួលដំណឹងថាលោកព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងខេត្តព្រះវិហារបានដឹកនាំកម្លាំងក្រោមឱវាទជាង 10 នាក់ចុះទៅបង្ក្រាបទប់ស្កាត់នូវគ្រឿងចក្រអេស្កាវ៉ាទ័រមួយគ្រឿងដែលកំពុងឈូសឆាយដីព្រៃស្រោងជាដីរបស់រដ្ឋយកដីធ្វើជាកម្មសិទ្ធិនៅក្នុងចំណុចភូមិក្តាក់ ឃុំត្បែងពីរ ស្រុកគូលែនខេត្តព្រះវិហារ។ លុះទៅដល់ចំណុចដែលគ្រឿងចក្រកំពុងតែធ្វើសកម្មភាពលោកព្រះរាជអាជ្ញារង ទី១ លោក ចក សម្បត្តិ ទី២ លោក វុធ សាវី លោកព្រះរាជអាជ្ញារងទាំងពីរក៏បានបញ្ជាឲ្យកម្លាំងរបស់លោកឃាត់គ្រឿងចក្រអេស្កាវ៉ាទ័រដើម្បីបញ្ឈប់ការវ៉ៃព្រៃទន្ទ្រានរានយកដីបន្តទៅទៀត នៅខណៈនោះដែរក្រុមជនប្រព្រឹត្តបទល្មើសប្រើប្រាស់គ្រឿងចក្រវ៉ៃព្រៃយកដីរដ្ឌធ្វើជាកម្មសិទ្ធិក៏បាន តតាំងប្រតាយប្រតប់គ្នាមួយប្រាវ ហើយរូបលោកទាំងពីរក៏បាននៅក្នុងហេតុការណ៍នោះដែរ ដើម្បីថតផ្ដិតយករូបភាពក្នុងនាមលោកជាអ្នកសារព័ត៌មានបំពេញការងារតាមក្រមសីលធម៌និងវិជ្ជាជីវៈនៃអ្នកសារព័ត៌មាន។#លោកទាំងពីរក៏បានបន្តថា ជនល្មើសដែលប្រើគ្រឿងចក្រអេស្កាវ៉ាទ័រវាយព្រៃស្រោងយកដីរដ្ឋធ្វើជាកម្មសិទ្ធិក៍បានដាក់ពាក្យបណ្ដឹងរូបលោកទាំងពីរព្រមទាំងប្ដឹងលោកព្រះរាជអាជ្ញារងទាំងពីររូបផងដែរ ទៅកាន់សាលាដំបូងខេត្តព្រះវិហារពីបទ លួច ហិង្សាដោយចេតនា គំរាមកំហែងថាសម្លាប់ ប្រព្រឹត្តនៅភូមិក្តាក់ឃុំត្បែងពីរ ស្រុកគូលែនខេត្តព្រះវិហារ ក្រោយមកជនដែលប្ដឹងលោកព្រះរាជអាជ្ញារង 2 រូបនិងរូបលោកទាំងពីររូបនោះក៏ត្រូវបានតំណាងអយ្យការសម្រេចចោទប្រកាន់ឈ្មោះឈន លាងឈុន ញ៉ាំ ឈុនលី និងបក្ខពួកម្នាក់ទៀតពីបទហិង្សាដោយចេតនា (មានស្ថានទម្ងន់ទោស) ដោយធ្វើការសន្និដ្ឋានក្នុងការសើុបសួរ ទើបលោកចៅក្រមសើុបសួរ ផេង កុសល សម្រេចឃុំខ្លួនឈ្មោះ ឈន លាងឈុន និងបក្ខពួកពីរនាក់ផ្សេងទៀតនៅក្នុងពន្ធនាគារខេត្តព្រះវិហារជាបណ្ដោះអាសន្ននៅថ្ងៃទី 16 ខែមិថុនា 2011 កន្លងទៅនេះ។ លុះដល់ថ្ងៃទី០ 5 ខែកក្កដា 2021 ជនជាប់ឃុំឈ្មោះឈន លាងឈុន និងបក្សពួក 2 នាក់ផ្សេងទៀតក៏បានធ្វើលិខិតសុំអភ័យទោសចំពោះលោកព្រះរាជអាជ្ញារងទាំងពីររូបនិងសុំដកពាក្យបណ្ដឹងចេញ អ្នកសារព័ត៌មានទាំងពីររូបបានប្រាប់ថា លោកបានទទួលព័ត៌មានពី ជនជាប់ឃុំទាំងនោះថាបានចេញសំណងជំងឺចិត្តអស់ជាច្រើនម៉ឺនដុល្លារ អោយទៅជនដែលរងបណ្ដឹងនោះមាន ទី 1 លោកវុធ សាវី លោក ចក សម្បត្តិ លោកទ្រី សុផល និងលោកទ្រី វិច្ឆិកា រួចហើយ។ លោកបន្តថា រាល់សំណងរដ្ឋប្បវេណីដែលជនជាប់ឃុំទាំងនោះ ថាបានសងនោះគឺលោកទាំងពីរនាក់ពុំបានទទួលនោះទេ។ កុំថាឡើយប្រាក់ 1 ដុល្លារត្រឹមពាក្យថាសុំទោសជាសាធារណៈក៏គ្មាននោះដែរ (លោកថាអយុត្តិធម៌សម្រាប់ខ្លួនលោកទាំងពីរនាក់)។#ជុំវិញហេតុការណ៍នៃសាច់រឿងខាងលើនេះដែរ អង្គភាពគេហទំព័ររស្មីសៀមរាប បានគោរពសួរទៅលោក វុធ សាវី ព្រះរាជអាជ្ញារងនិងជាអ្នកនាំពាក្យនៃសាលាដំបូងខេត្តព្រះវិហារ លោកពុំបានឆ្លើយតបជាសារសំឡេងនោះទេ (តេលេក្រាម) ប៉ុន្តែលោកបានផ្ដល់នៅសេចក្តីថ្លែងការណ៍របស់អ្នកនាំពាក្យសាលាដំបូងខេត្តព្រះវិហារ ដែលក្នុងនោះលោកបានច្រានចោលនិងបដិសេធទាំងស្រុងថា% លោកទ្រីសុផលនិងលោកទ្រី វិច្ឆិកា ជាអ្នកសារព័ត៌មានទាំងពីររូប មិនបានដាក់បណ្ដឹងទាមទារសំណងជំងឺចិត្តនោះទេ។#យោងតាមសេចក្តីថ្លែងការណ៍របស់អ្នកនាំពាក្យសាលាដំបូងខេត្តព្រះវិហារបានឲ្យដឹងថា ក្នុងហេតុការណ៍នោះគ្មានបុគ្គលណាម្នាក់ឬក៏ជនណាបានវាយតបទៅលើលោកព្រះរាជអាជ្ញារងទាំងពីររូបនោះទេ ហើយនៅក្នុងសំណុំរឿងព្រហ្មទណ្ឌលេខ 138 ចុះថ្ងៃទី 29 ខែមីនាឆ្នាំ 2021 ឈ្មោះទ្រី សុផលនិងឈ្មោះទ្រី វិច្ឆិកាមិនបានដាក់ពាក្យសុំតាំងខ្លួនជាដើមបណ្ដឹងរដ្ឋប្បវេណីដើម្បីទាមទារសំណងនោះដែរ។ ម្យ៉ាងវិញទៀតនៅក្នុងកំណត់ហេតុសួរចម្លើយលោកទ្រី វិច្ឆិកា ចុះថ្ងៃទី 22 ខែមិថុនាឆ្នាំ 2021 នៅក្នុងសំណុំរឿងព្រហ្មទណ្ឌលេខ 140 ចុះថ្ងៃទី 30 ខែមីនាឆ្នាំ 2021 ឈ្មោះទ្រី វិច្ឆិកា បានឆ្លើយថាក្នុងហេតុការណ៍ខាងលើមិនមានអ្នកណាវាយតប់លើខ្លួនឡើយ ៕លោកទ្រីវិច្ឆិកាអ្នកយកព័ត៌មានទូរទស្សន៍ហង្ស មាស និងលោកទ្រីសុផល អ្នកយកព័ត៌មានNICE ជាអ្នកសារព័ត៌មានទាំងពីររូប ប្រចាំខេត្តព្រះវិហារ សូមអំពាវនាវដល់ ឯកឧត្តមកើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ សូមឯកឧត្តម មេត្តាជួយរកយុត្តិធម៌ផងទាន!៕
ព័ត៌មានគួរចាប់អារម្មណ៍
រដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែល ៖ អ៊ីស្រាអែលបានឈានដល់ដំណាក់កាលមិនអាចត្រឡប់ថយក្រោយវិញហើយ! (រស្មីសៀមរាប /RSRNEWs)
អ៊ីរ៉ង់ គំរាមវាយប្រហារមូលដ្ឋានទ័ពអាម៉េរិកក្នុងតំបន់មជ្ឈិមបូព៌ា ប្រសិនបើសហរដ្ឋអាម៉េរិកបង្កជម្លោះយោធា (សម្របសម្រួលដោយ ៖ រស្មីសៀមរាប / RSRNews)
សម្តេចនវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត អញ្ជើញមកដល់មាតុប្រទេសវិញ ក្រោយពីបានចូលរួមសន្និសីទអង្គការសហប្រជាជាតិ ស្តីពីមហាសមុទ្រ លើកទី៣ (UNOC3) នៅបារាំង (រស្មីសៀមរាប /RSR News)
#ដល់រដូវកាលហើយ !ល្បែងសុីសងខុសច្បាប់ «ភ្នាល់ទឹកភ្លៀង» នៅចំកណ្តាលក្រុងភ្នំពេញ ឃើញថា ចាប់ផ្តើមបើកដំណើរលេងទៀតហើយ" (@រស្មីសៀមរាប)
លោកយឹង សារ៉ាត់ ប្តឹងឈ្មោះ ស៊ូ វណ្ណា ទៅតុលាការសាលាដំបូងខេត្តបន្ទាយមានជ័យ ចោទពីបទញុះញង់ឲ្យមានការរើសអើង ប្រព្រឹត្តិតាមបណ្តាញសង្គមហ្វេសប៊ុក ឈ្មោះ Sou Vanna (vanna.lungkler.5) កាលពីថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៥ និងថ្ងៃទី១៤ ខែកុម្ភះ ឆ្នាំ២០២៥ ។ នេះបើតាមពាក្យបណ្តឹងដែលសារព័ត៌មានខ្មែរជាយដែនទើបទទួលបាន។ (@រស្មីសៀមរាប)
វីដែអូ
ចំនួនអ្នកទស្សនា