ខេត្តសៀមរាប៖លោក លី សុផា នាយរងផ្នែករដ្ឋបាលព្រៃឈើបន្ទាយស្រី ខេត្តសៀមរាប បានឲ្យដឹងថា នៅវេលាម៉ោង១២ និង៣០នាទី ថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២១នេះ កម្លាំងរដ្ឋបាលព្រៃឈើបន្ទាយស្រី ខេត្តសៀមរាប បានធ្វើការឃាត់រថយន្តដឹកទំនិញមួយគ្រឿង ដែលលួចបង្កប់ដឹកសត្វតុកកែ ដោយខុសច្បាប់ តាមបណ្តោយផ្លូវជាតិលេខ៦៧ ស្ថិតក្នុងភូមិគោកឬស្សី ឃុំបល័ង្គ ស្រុកប្រាសាទបាគង ខេត្តសៀមរាប។លោក លី សុផា បានឲ្យដឹងទៀតថា រថយន្តដែលកម្លាំងមេព្រៃ នៃផ្នែករដ្ឋបាលព្រៃឈើបន្ទាយស្រី ឃាត់នេះជារបស់ក្រុមហ៊ុនក្រុមហ៊ុនវីរ: ប៊ុនថាំ ប្រភេទដឹកឥវ៉ាន់ ពាក់ស្លាកលេខ ភ្នំពេញ៣F៧២៣២ រថយន្តខាងលើនេះចេញដំណើរពីខេត្តមណ្ឌលគីរី ហើយចូលយកអីវ៉ាន់នៅតាមសាខាក្នុងខេត្តនានារហូតមកកាន់ខេត្តសៀមរាប។ ចំពោះសត្វតុកកែ ដែលពួកគេដឹកនោះ គឺយកពីខេត្តព្រះវិហារ មានចំនួន ២កេស ស្មើនឹង៩៨៩ក្បាល។ បច្ចុប្បន្នរថយន្តខាងលើ ត្រូវបានកម្លាំងរដ្ឋបាលព្រៃឈើស្រុកបន្ទាយស្រី ដកហូតមករក្សាទុកដើម្បីធ្វើការពិន័យតាមច្បាប់ស្តីពីព្រៃឈើនិងសត្វព្រៃ ចំណែកវត្ថុតាងជាសត្វតុកកែ កំពុងរង់ចាំចំណាត់ការពីថ្នាក់លើ ដើម្បីចាត់ការតាមនិតិវិធី៕លោក លី សុផា នាយរងផ្នែករដ្ឋបាលព្រៃឈើបន្ទាយស្រី បានរងការចោទប្រកាន់ពីសំណាក់ក្រុមហ៊ុនវីរៈប៊ុនថាំ ថាលោកធ្វើការឃាត់រថយន្តនិងសត្វតុកកែ នេះជំរិតទារប្រាក់ចំនួន 3 ម៉ឺនដុល្លារ ជាថ្នូរនៅការដោះលែងរថយន្តរបស់ក្រុមហ៊ុនវីរៈប៊ុនថាំមកវិញ ។ជុំវិញការចោទប្រកាន់របស់ក្រុមហ៊ុនវីរៈប៊ុនថាំ ដោយគ្មានមូលដ្ឋានត្រឹមត្រូវច្បាស់លាស់នោះ លោកលី សុផា បានច្រានចោលនិងបដិសេធទាំងស្រុងថាកម្លាំងសមត្ថកិច្ចជំនាញរបស់លោកមិនបានប្រព្រឹត្តនូវទង្វើបែបជំរិតទារប្រាក់ខុសនិងវិជ្ជាជីវៈនោះទេ គឺលោកអនុវត្តតាមច្បាប់ស្តីអំពីព្រៃឈើនិងសត្វព្រៃតែប៉ុណ្ណោះ(ព្រោះនេះជាតួនាទី) លោកម៉ុង ប៊ុនលីម នាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តសៀមរាបលោកបានច្រានចោលនូវពាក្យចោទរបស់ក្រុមហ៊ុនវីរៈប៊ុនថាំដែលថាមន្ត្រីជំនាញរបស់លោកបានជំរិតទារប្រាក់ 3 ម៉ឺនដុល្លារជាថ្នូរនឹងការដោះលែងរថយន្តនោះវិញ នោះថាជារឿងមិនពិត គឺជាពាក្យចោទប្រកាន់ទៅលើមន្ត្រីរជំនាញរបស់លោក ទាំងស្រុង លោកថា ប្រសិនបើតុកកែមួយក្បាលបើផាកពិន័យ ជាអន្តរកាលគឺស្មើរ សត្វតុកកែមួយ 10ដុល្លារគុណនឹង 3ស្មើនឹង 30 ដុល្លារគុណនឹង ៩៨៩ ក្បាលស្មើនឹងជិត 3 ម៉ឺនដុល្លារ (នេះប្រសិនបើធ្វើការផាកពិន័យ) អន្តរកាលទៅតាមច្បាប់ លោកក៏បានសង្កត់ធ្ងន់ៗថាប្រសិនបើមន្ត្រីជំនាញរបស់លោកធ្វើការបង្ក្រាបនិងឃាត់រថយន្តក្រុមហ៊ុនវីរៈប៊ុនថាំ ដែលដឹកសត្វ តុកកែ ខុសច្បាប់នោះដើម្បីតែទារប្រាក់គឺគេមិនចាំបាច់អុសមកដាក់នៅស្នាក់ការផ្នែករដ្ឋបាលព្រៃឈើនោះទេ ៕(ដោយរស្មីសៀមរាប)
ព័ត៌មានគួរចាប់អារម្មណ៍
រដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែល ៖ អ៊ីស្រាអែលបានឈានដល់ដំណាក់កាលមិនអាចត្រឡប់ថយក្រោយវិញហើយ! (រស្មីសៀមរាប /RSRNEWs)
អ៊ីរ៉ង់ គំរាមវាយប្រហារមូលដ្ឋានទ័ពអាម៉េរិកក្នុងតំបន់មជ្ឈិមបូព៌ា ប្រសិនបើសហរដ្ឋអាម៉េរិកបង្កជម្លោះយោធា (សម្របសម្រួលដោយ ៖ រស្មីសៀមរាប / RSRNews)
សម្តេចនវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត អញ្ជើញមកដល់មាតុប្រទេសវិញ ក្រោយពីបានចូលរួមសន្និសីទអង្គការសហប្រជាជាតិ ស្តីពីមហាសមុទ្រ លើកទី៣ (UNOC3) នៅបារាំង (រស្មីសៀមរាប /RSR News)
#ដល់រដូវកាលហើយ !ល្បែងសុីសងខុសច្បាប់ «ភ្នាល់ទឹកភ្លៀង» នៅចំកណ្តាលក្រុងភ្នំពេញ ឃើញថា ចាប់ផ្តើមបើកដំណើរលេងទៀតហើយ" (@រស្មីសៀមរាប)
លោកយឹង សារ៉ាត់ ប្តឹងឈ្មោះ ស៊ូ វណ្ណា ទៅតុលាការសាលាដំបូងខេត្តបន្ទាយមានជ័យ ចោទពីបទញុះញង់ឲ្យមានការរើសអើង ប្រព្រឹត្តិតាមបណ្តាញសង្គមហ្វេសប៊ុក ឈ្មោះ Sou Vanna (vanna.lungkler.5) កាលពីថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៥ និងថ្ងៃទី១៤ ខែកុម្ភះ ឆ្នាំ២០២៥ ។ នេះបើតាមពាក្យបណ្តឹងដែលសារព័ត៌មានខ្មែរជាយដែនទើបទទួលបាន។ (@រស្មីសៀមរាប)
វីដែអូ
ចំនួនអ្នកទស្សនា