សៀមរាប៖អាជ្ញាធរជាតិអប្សរា បានចុះទប់ស្កាត់ការទន្ទ្រានព្រៃដើម្បីយកដីធ្វើជាកម្មសិទ្ធិ ពី សំណាក់ពលរដ្ឋប្រមាណជាង១០នាក់។ ការចុះទប់ស្កាត់ពីការរាលដាលរបស់ក្រុមពលរដ្ឋខាងលើ ធ្វើឡើងកាលពីព្រឹកថ្ងៃទីថ្ងៃទី១៧ ខែសីហាឆ្នាំ២០២១ នៅចំណុចភូមិចំនួនពីរ គឺភូមិគីរីមីនន្ទ និងភូមិតាប៉ាង ក្នុងឃុំអំពិល ស្រុកប្រាសាទបាគង នៃខេត្ត សៀមរាប។ នៅព្រឹកថ្ងៃទី១៧ខែសីហា ក្នុងទីតាំងកើតហេតុ គេឃើញពលរដ្ឋ១ក្រុម មានគ្នាជាង១០នាក់ បានយក កូនស្វាយចន្ទីទៅដាំលើដីព្រៃនិងដីស្រែ ដែលជាដីសាធារណ:របស់រដ្ឋ ស្ថិតក្នុងតំបន់ការពារដោយអាជ្ញា ធរអប្សរា។ ក្រុមពលរដ្ឋបានអះអាងថា ដីខាងលើដែលមានទំហ៊ំជាង១០០ហិកតាជារបស់ពួកគាលោកត់។ ចឹងទេទើបពួកគាត់យកស្វាយចន្ទីមកដាំបែបនេះ។ ជាមួយនឹងការអះអាងបែបនេះ មន្ត្រីអាជ្ញាធរអប្សរា ដែលស្ថិតក្នុងហេតុការណ៍ បានអោយដឹងថា ដីខាង លើនេះជាកម្មសិទ្ធិរបស់រដ្ឋ ដែលត្រូវបានការពារដោយអាជ្ញាធរជាតិអប្សរា។ ក្រុមពលរដ្ឋខាងលើ សុខៗក៍លើកគ្នាមកទន្ទ្រានព្រៃ ដោយយកកូនស្វាយចន្ទីមកដាំ ហើយអះអាងថាជាដីរបស់ខ្លួនមានច្បាប់។ មន្ត្រីដដែល អោយដឹងទៀតថា តាមការស្រាវជ្រាវក្រុមពលរដ្ឋខាងលើ មិនមានដីនៅទីតាំងកើតហេតុនោះទេ។ តាមពិតពួកគាត់(ពលរដ្ឋ)មួយចំនួនជាកម្មកររបស់បុគ្គល មេឈ្មួញដីដ៍ល្បីឈ្មោះម្នាក់ ។ ឯមួយចំនួនទៀតគឺបុគ្គមេឈ្មួញដីជួលអោយមកដាំកូនស្វាយចន្ទី ក្រោមលេសពលរដ្ឋអាស្រ័យផល តែ ប៉ុណ្ណោះ។ ដោយហេតុផលនេះ អាជ្ញាធរអប្សរា ចាំបាច់ត្រូវទប់ស្កាត់ ការរាលដាល នៃការទន្ទ្រានព្រៃរបស់រដ្ឋដើម្បីយកដីធ្វើកម្មសិទ្ធិ។ ជាមួយនឹងការបញ្ជាក់បែបនេះ អាជ្ញាធរជាតិអប្សរា ក៍បានអំពាវនាវដល់ក្រុមពលរដ្ឋខាងលើ បញ្ឍប់ការទន្រ្ទានព្រៃ និងដកខ្លួនចេញពីការរំលោភបំពានដីរបស់រដ្ឋ ក្រោមការញុះញង់របស់បុគ្គលមេឈ្មួញដី។ត្បិតអាជ្ញាធរអប្សរា និងអនុវត្តតាមផ្លូវតុលាការ ប្រសិន បើនៅតែបំពានលើសម្បត្តិរដ្ឋ។ សូមបញ្ជាក់ថា ករណីទន្រ្ទានយកដី ខាងលើនេះ កាលពីថ្ងៃទី៥ ខែសីហាឆ្នាំ២០២១ បុគ្គលដែលជាមេឈ្មួញដីឈ្មោះលី អ៊ុំអេង ធ្លាប់បានផ្តល់បទសម្ភាសន៍អោយព័ត៍មានហ្វេសប៊ុកឈ្មោះTNMព័ត៍មានពិតគ្រប់ទីកន្លែងផ្យាយចោទប្រកាន់មកលើអង្គភាណអាជ្ញាធរជាតិអប្សរារួចម្តងហើយ ដោយមានខ្លឹមសារថា ប្រជា ពលរដ្ឋរិះគន់ចំៗ ចំពោះអាជ្ញាធរអប្សរា កំពុងកៀប សង្កត់លើប្រជាពលរដ្ឋ។ នៅថ្ងៃបន្ទាប់ អាជ្ញាធរជាតិអប្សរា បានចេញសេចក្តីប្រកាសព័ត៌មាន ដោយច្រានចោលការផ្សាយព័ត៍មានរបស់ទំព័រហ្វេសប៊ុកឈ្មោះTNM ព័ត៍មាពិតគ្រប់ទីកន្លែងទាំងស្រុង។ សេចក្តីប្រកាសព័ត៍មានលេខ៥៣០/២១រប.សបកចុះថ្ងៃទី១១ខែសីហាឆ្នាំ២០២១ របស់អាជ្ញាធរជាតិអប្សរាដែលបានផ្ញើជូនគ្រប់ស្ថាប័ន នារសៀលថ្ងៃទី១១ ខែសីហាឆ្នាំ២០២១ បញ្ជាក់ថា ព័ត៍មានខាងលើបានផ្សាយចោទប្រកាន់អប្សរា បញ្ហាដីធ្លី ស្ថិតក្នុងភូមិតាប៉ាង.ភូមិគីរីមានន្ទ.ភូមិបង្កោង ឃុំអំពិល ស្រុកប្រា សាទ បាគង ខេត្តសៀមរាប និងដីតំបន់បុរីសណ្ឋាគារ ចំណុចអង្គរឃ្យូងយូ។ ដីទាំនេះគឺស្ថិតក្នុងតំបន់ការពារទី១និងតំបន់ការពារទី២ នៃរមណីយដ្ឋានអង្គរ ដែលជាសម្បត្តិរដ្ឋ។ ចំពោះការផ្សាយនោះ មានភ្ជាប់រូបពលរដ្ឋប្រមូលផ្តុំ និងសម្ភាសន៍បុគ្គលឈ្មោះលី អ៊ុំអេង ដែលជាឈ្មួញដីធ្លីដ៍ល្បីឈ្មោះក្នុងខេត្តសៀមរាប។ រូបភាពប្រមូលផ្តុំទាំងនោះគឺជាក្រុមកម្មកររបស់បុគ្គលលី អ៊ុំអេង កាល ពីកន្លងមកតែប៉ុណ្ណោះ។ អាស្រ័យដូចបានជំរាបជូនខាងលើ សូមអ្នកសារព័ត៍មានជាតិ និងអន្តរជាតិ ព្រមទាំងសាធារណជនទាំងអស់ មេត្តាជ្រាបជាព័ត៍មាន៕ ដកស្រង៉ពីប្រភព កវីសៀមរាប.មេឈ្មួញប្រើល្បិចបោកប្រាស់ពលរដ្ឋអាជ្ញាធរអប្សរាចុះទប់ស្កាត់ ការទន្ទ្រានរានយកដីរដ្ឋ ដីព្រៃក្នុងតំបន់ការពារ ធ្វើជាកម្មសិទ្ធិ៕
ព័ត៌មានគួរចាប់អារម្មណ៍
រដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែល ៖ អ៊ីស្រាអែលបានឈានដល់ដំណាក់កាលមិនអាចត្រឡប់ថយក្រោយវិញហើយ! (រស្មីសៀមរាប /RSRNEWs)
អ៊ីរ៉ង់ គំរាមវាយប្រហារមូលដ្ឋានទ័ពអាម៉េរិកក្នុងតំបន់មជ្ឈិមបូព៌ា ប្រសិនបើសហរដ្ឋអាម៉េរិកបង្កជម្លោះយោធា (សម្របសម្រួលដោយ ៖ រស្មីសៀមរាប / RSRNews)
សម្តេចនវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត អញ្ជើញមកដល់មាតុប្រទេសវិញ ក្រោយពីបានចូលរួមសន្និសីទអង្គការសហប្រជាជាតិ ស្តីពីមហាសមុទ្រ លើកទី៣ (UNOC3) នៅបារាំង (រស្មីសៀមរាប /RSR News)
#ដល់រដូវកាលហើយ !ល្បែងសុីសងខុសច្បាប់ «ភ្នាល់ទឹកភ្លៀង» នៅចំកណ្តាលក្រុងភ្នំពេញ ឃើញថា ចាប់ផ្តើមបើកដំណើរលេងទៀតហើយ" (@រស្មីសៀមរាប)
លោកយឹង សារ៉ាត់ ប្តឹងឈ្មោះ ស៊ូ វណ្ណា ទៅតុលាការសាលាដំបូងខេត្តបន្ទាយមានជ័យ ចោទពីបទញុះញង់ឲ្យមានការរើសអើង ប្រព្រឹត្តិតាមបណ្តាញសង្គមហ្វេសប៊ុក ឈ្មោះ Sou Vanna (vanna.lungkler.5) កាលពីថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៥ និងថ្ងៃទី១៤ ខែកុម្ភះ ឆ្នាំ២០២៥ ។ នេះបើតាមពាក្យបណ្តឹងដែលសារព័ត៌មានខ្មែរជាយដែនទើបទទួលបាន។ (@រស្មីសៀមរាប)
វីដែអូ
ចំនួនអ្នកទស្សនា