#សៀមរាប ៖ នៅព្រឹកថ្ងៃទី ១៩ ខែសីហា ឆ្នាំ ២០២១ លោក ឡុង កុសល អ្នកនាំពាក្យអាជ្ញាធរជាតិអប្សរា បានប្រាប់សារពត៌មានយើងឲ្យដឹងថា អាជ្ញាធរជាតិអប្សរា បានចុះទប់ស្កាត់ការទន្ទ្រានដីព្រៃរបស់រដ្ឋ ដើម្បីយកដីធ្វើជាកម្មសិទ្ធិ ពី សំណាក់ពលរដ្ឋប្រមាណជាង១០នាក់ដែលមានលោកជំទាវ លី អ៊ុំអេង ជាអ្នកគៀងគរ កាលពីព្រឹកថ្ងៃទីថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២១ នៅចំណុចភូមិចំនួនពីរ គឺភូមិគីរីមីនន្ទ និងភូមិតាប៉ាង ក្នុងឃុំអំពិល ស្រុកប្រាសាទបាគង ខេត្ត សៀមរាប។ #កាលនៅព្រឹកថ្ងៃទី១៧ខែសីហា ឆ្នាំ២០២១ ក្នុងទីតាំងកើតហេតុ គេសង្កេតឃើញថា មានពលរដ្ឋ១ក្រុម មានគ្នាជាង១០នាក់ បានយក កូនស្វាយចន្ទីទៅដាំលើដីព្រៃ និងដីស្រែ ដែលជាដីសាធារណ:របស់រដ្ឋ ស្ថិតក្នុងតំបន់ការពារដោយអាជ្ញាធរជាតិអប្សរា ។ ក្រុមពលរដ្ឋបានអះអាងថា ដីខាងលើដែលមានទំហ៊ំជាង១០០ហិកតា ជារបស់ពួកគាត់តាំងតែពីដូនតាមកម្ល៉េះ ទើបពួកគាត់យកស្វាយចន្ទីមកដាំអាស្រ័យផល ។#ជាមួយនឹងការអះអាងបែបនេះលោក ឡុង កុសល អ្នកនាំពាក្យអាជ្ញាធរជាតិអប្សរា បានអោយដឹងទៀតថា ដីខាងលើនេះជាកម្មសិទ្ធិរបស់រដ្ឋ ដែលគ្រប់គ្រងការពារដោយអាជ្ញាធរជាតិអប្សរា ហើយក្រុមពលរដ្ឋខាងលើ នៅសុខៗ បែរជាលើកគ្នាទៅទន្ទ្រានដីព្រៃរបស់រដ្ឋ ដោយយកកូនស្វាយចន្ទីមកដាំ ហើយអះអាងថាជាដីរបស់ខ្លួន តាំងពីដូនតា នឹង មានច្បាប់ត្រឹមត្រូវ ទៅវិញ ។ លោក ឡុង កុសល អ្នកនាំពាក្យអាជ្ញាធរជាតិអប្សរា បន្ថែមទៀតថា តាមការស្រាវជ្រាវក្រុមពលរដ្ឋខាងដែលមកដាំកូនស្វាយចន្ទីនេះ មិនមែនជាដីរបស់គាត់ទេ តាមពិតដីនោះលោកជំទាវ លី អ៊ុំអេង មេឈ្មួញដីដ៏ល្បីឈ្មោះម្នាក់ជួលប្រជាពលរដ្ឋមកដាំកូនស្វាយចន្ទីនោះទេ ដោយហេតុផលនេះ អាជ្ញាធរអប្សរា ចាំបាច់ត្រូវទប់ស្កាត់ ការឈួសឆាយ ឬ ការទន្ទ្រានដីព្រៃ របស់រដ្ឋ ដើម្បី យកដីធ្វើកម្មសិទ្ធិ។#ជាមួយនឹងការបញ្ជាក់បែបនេះ អាជ្ញាធរជាតិអប្សរា ក៏បានអំពាវនាវដល់ក្រុមពលរដ្ឋខាងលើ អោយបញ្ឈប់ការទន្រ្ទានដីព្រៃដែលជាដីរបស់រដ្ឋ គ្រប់គ្រងដោយអាជ្ញាធរជាតិអប្សរា និង ត្រូវដកខ្លួនចេញពីការរំលោភបំពានដីរបស់រដ្ឋ ក្រោមការកៀងគរ របស់បុគ្គល លី អ៊ុំអេង ។ បើមិនដូច្នោះទេ អាជ្ញាធរជាតិ អប្សរា និង អនុវត្តតាម ផ្លូវច្បាប់ បញ្ជូនទៅតុលាការ ប្រសិន បើនៅតែបំពានលើសម្បត្តិរដ្ឋទៀត ។#ពាក់ព័ន្ធនិងបញ្ហានេះ នៅព្រឹកថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២១ លោក ជំទាវ លី អ៊ុំអេង បានប្រាប់សារព័ត៌មាន យើង តាមរយៈទូរស័ព្ទ ឲ្យដឹងថា លោក ជំទាវ សូមបដិសេធ ទាំងស្រុង ចំពោះការលើកឡើង របស់អ្នកនាំពាក្យអាជ្ញាធរជាតិអប្សរា ។ លោក ជំទាវ បានបន្តឲ្យដឹងថា ដីនៅចំណុចភូមិ ភូមិគីរីមីនន្ទ និងភូមិតាប៉ាង ក្នុងឃុំអំពិល ស្រុកប្រាសាទបាគង ដែលបានដាំដុះស្វាយចន្ទី នោះ គឺជាដីរបស់ពលរដ្ឋ តាំងពីដូនតា របស់ពួកគាត់ មកម្លេះ ហើយពេលនោះ ក៏មិនទាន់មានវត្តមានអាជ្ញាធរជាតិអប្សរា នៅទីនោះផងដែរ៕#ផ្សាយចេញថ្ងៃទី 19 ខែសីហាឆ្នាំ 2021(ដោយរស្មីសៀមរាប)ទំនាក់ទំនងការផ្សាយ / 090 567 006
ព័ត៌មានគួរចាប់អារម្មណ៍
រដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែល ៖ អ៊ីស្រាអែលបានឈានដល់ដំណាក់កាលមិនអាចត្រឡប់ថយក្រោយវិញហើយ! (រស្មីសៀមរាប /RSRNEWs)
អ៊ីរ៉ង់ គំរាមវាយប្រហារមូលដ្ឋានទ័ពអាម៉េរិកក្នុងតំបន់មជ្ឈិមបូព៌ា ប្រសិនបើសហរដ្ឋអាម៉េរិកបង្កជម្លោះយោធា (សម្របសម្រួលដោយ ៖ រស្មីសៀមរាប / RSRNews)
សម្តេចនវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត អញ្ជើញមកដល់មាតុប្រទេសវិញ ក្រោយពីបានចូលរួមសន្និសីទអង្គការសហប្រជាជាតិ ស្តីពីមហាសមុទ្រ លើកទី៣ (UNOC3) នៅបារាំង (រស្មីសៀមរាប /RSR News)
#ដល់រដូវកាលហើយ !ល្បែងសុីសងខុសច្បាប់ «ភ្នាល់ទឹកភ្លៀង» នៅចំកណ្តាលក្រុងភ្នំពេញ ឃើញថា ចាប់ផ្តើមបើកដំណើរលេងទៀតហើយ" (@រស្មីសៀមរាប)
លោកយឹង សារ៉ាត់ ប្តឹងឈ្មោះ ស៊ូ វណ្ណា ទៅតុលាការសាលាដំបូងខេត្តបន្ទាយមានជ័យ ចោទពីបទញុះញង់ឲ្យមានការរើសអើង ប្រព្រឹត្តិតាមបណ្តាញសង្គមហ្វេសប៊ុក ឈ្មោះ Sou Vanna (vanna.lungkler.5) កាលពីថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៥ និងថ្ងៃទី១៤ ខែកុម្ភះ ឆ្នាំ២០២៥ ។ នេះបើតាមពាក្យបណ្តឹងដែលសារព័ត៌មានខ្មែរជាយដែនទើបទទួលបាន។ (@រស្មីសៀមរាប)
វីដែអូ
ចំនួនអ្នកទស្សនា