ខេត្តតាកែវ៖ ប្រជានេសាទ ត្អូញត្អែរថា នៅរដូវទឹកឡើងឆ្នាំនេះ ទឹកតូចធ្វើឲ្យការនេសាទរបស់ពួកគាត់ប្រឈម និងការរកត្រីពុំសូវបានឡើយ។ ប៉ុន្តែអ្វីដែលជាបញ្ហា រឹតតែពិបាកថែមទៀតនោះ គឺតែងរងការគាបយកលុយជាបន្តបន្ទាប់ពីសំណាក់មន្រ្តីរដ្ឋបាលជលផល រួមទាំងមន្រ្តីនគរបាលមួយចំនួនផងដែរ។ ហើយបើពុំព្រមបង់ឲ្យទេ កុំសង្ឃឹមថាបានរកស៊ី ព្រមទាំងទទួលរងការចាប់ផាកពិន័យ រាប់លានរៀល និងរងការប្រើអំពើហិង្សាមិនខានឡើយ។ប្រជានេសាទ ចំនួន៤ភូមិ ១-ភូមិព្រែកដា ២-ភូមិទួលពុទ្រ្ទា ៣-ភូមិបាក់ដាយ ៤-ភូមិព្រែកតាផ ក្នុងឃុំគោកធ្លក ស្រុកអង្គរបុរី ខេត្តតាកែវ ទុំនេរ ពីការធ្វើស្រែចម្ការ បាននាំគ្នានេសាទត្រីដើម្បីរកប្រាក់ផ្គត់ផ្គង់ជីវភាពប្រចាំថ្ងៃសម្រាប់គ្រួសារ។ប្រជាពរដ្ឋទាំងនោះបានប្រាប់ អង្គភាពសារព័ត៌មាន យើងខ្ញុំ ថា ពួកគាត់បានចំណាយដើមទុនចាប់ពីជាង ៣លាន រៀល ឡើងទៅក្នុងការទិញឧបករណ៍ (ណារ៉ាវ)ដើម្បីនេសាទត្រី តែនៅរដូវឆ្នាំ២០២១នេះ ទឹកតូចនេសាទពុំសូវបាននោះទេ ។ ហើយអ្វីដែលជួបការលំបាកថែមួយកម្រិតទៀតនោះពេលកំពុងតែនេសាទមិនបានផង បែរជាត្រូវទទួលរងការគាបសង្កត់យកលុយពីក្រុមរដ្ឋបាលជលផលថែមមួយជាន់ទៀត។ពួកគាត់បានបន្តទៀតថា ខាងជលផលមាន២ក្រុម ដែលបានចេញធ្វើសកម្មភាពយកលុយពីពួកគាត់គឺទី១ -រដ្ឋបាលជលផលចតុមុខ ដឹកនាំមន្រ្តីម្នាក់ ឈ្មោះ ចេតនា យកក្នុង១ទូក ចំនួន១៥ម៉ឺនរៀល។ទី២ -ខាងរដ្ឋបាលជលផលស្រុកអង្គរបុរីយក១ទូកចំនួន២៥ម៉ឺនរៀល ក្រៅពីនេះក៏មានខាងមន្រ្តីនគរបាលមួយចំនួនទៅយកលុយនិងគេដែរ ។ហើយបើគ្មានលុយបង់ឲ្យទេកុំសង្ឃឹមថា បានរកស៊ីស្រួលឲ្យសោះស្រួលមិនស្រួលត្រូវមន្រ្តីទាំងនោះចាប់រឹបអូសយកឧបករណ៍នេសាទទៅបាត់ ថែមទាំងត្រូវទទួលរងការផាកពិន័យជាប្រាក់ចាប់ពី២ ទៅ ៣លានរៀល ពេលខ្លះប្រើអំពើហិង្សាដាក់ពួកគាត់ថែមទៀតផងក៏មានដែរ។ប្រភពដដែលបានបន្តទៀតថា ពួកគាត់បាននេសាទតែនៅក្នុងឡូត៌នេសាទលេខ ១៤, ១៥ ,១៦ ,១៧ ,១៨,ជាដើមដែលឡូត៌នេសាទទាំងនេះត្រូវបានសម្ដេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បើកឲ្យប្រជាពលរដ្ឋរកស៊ី នេសាទត្រីដោយសេរីកាលពីឆ្នាំ២០០៧ ។ លើកលែងតែតំបន់អភិរក្ស ដែលមានសត្វស្លាបរស់នៅ និងព្រៃលិចទឹកសម្រាប់ត្រីពងនិងកូនដែលពុំអាចប៉ះពាល់បានឡើយ ម្យ៉ាងទៀតការនេសាទដោយការដាក់ណារ៉ាវនេះមិនប៉ះពាល់ដល់របាំងនៅលើទឹកនោះទេគឺដាក់នៅបាតដី ឯណោះ ប៉ុន្តែពុំដឹងថា ល្មើសទៅនិងអ្វីនោះទេ ទើបក្រុមមន្រ្តីទាំងអស់ខាងលើនោះតែងនាំគ្នាគាបសង្កត់យកលុយអត់ឈប់បែបនេះ។ពួកគាត់ទាំងនេះបាននិយាយថា សម្រាប់ដើមទុនរកស៊ី ចំពោះអ្នកធូរធារមិនអីទេ អាចយកប្រាក់ផ្ទាល់ខ្លួន ទិញធ្វើនេសាទត្រី បានស្រួលហើយទោះរកបាន ឬពុំបានអត់ឈឺក្បាលដែរ។ ប៉ុន្តែចំពោះអ្នកអត់វិញត្រូវខ្ចីចងការលុយធានាគា៌ យកមកទិញឧបករណ៍នេសាទ ដើម្បីរកប្រាក់ចិញ្ចឹមឆ្នាំងបាយនិងត្រូវបង់លុយឲ្យគេរាល់ថ្ងៃឬខែ ហើយបើរកបានមិនអីទេ ។ តែបើរកពុំបានវិញ ពិតជាលំបាកខ្លាំងណាស់ ហើយគួបផ្សំនិងការគាបយកលុយពីក្រុមរដ្ឋបាលជលផលខាងលើនិងនគរបាលមួយចំនួនផងនោះពិតជាយ៉ាប់រកថ្លែងពុំបានឡើយ។ ដូច្នេះពួកគាត់សូមទទូចដល់មន្រ្តីពាក់ព័ន្ធនានាមេត្តាជួយគិតគូពីទុក្ខលំបាក របស់ពលរដ្ឋផង។
ព័ត៌មានគួរចាប់អារម្មណ៍
រដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែល ៖ អ៊ីស្រាអែលបានឈានដល់ដំណាក់កាលមិនអាចត្រឡប់ថយក្រោយវិញហើយ! (រស្មីសៀមរាប /RSRNEWs)
អ៊ីរ៉ង់ គំរាមវាយប្រហារមូលដ្ឋានទ័ពអាម៉េរិកក្នុងតំបន់មជ្ឈិមបូព៌ា ប្រសិនបើសហរដ្ឋអាម៉េរិកបង្កជម្លោះយោធា (សម្របសម្រួលដោយ ៖ រស្មីសៀមរាប / RSRNews)
សម្តេចនវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត អញ្ជើញមកដល់មាតុប្រទេសវិញ ក្រោយពីបានចូលរួមសន្និសីទអង្គការសហប្រជាជាតិ ស្តីពីមហាសមុទ្រ លើកទី៣ (UNOC3) នៅបារាំង (រស្មីសៀមរាប /RSR News)
#ដល់រដូវកាលហើយ !ល្បែងសុីសងខុសច្បាប់ «ភ្នាល់ទឹកភ្លៀង» នៅចំកណ្តាលក្រុងភ្នំពេញ ឃើញថា ចាប់ផ្តើមបើកដំណើរលេងទៀតហើយ" (@រស្មីសៀមរាប)
លោកយឹង សារ៉ាត់ ប្តឹងឈ្មោះ ស៊ូ វណ្ណា ទៅតុលាការសាលាដំបូងខេត្តបន្ទាយមានជ័យ ចោទពីបទញុះញង់ឲ្យមានការរើសអើង ប្រព្រឹត្តិតាមបណ្តាញសង្គមហ្វេសប៊ុក ឈ្មោះ Sou Vanna (vanna.lungkler.5) កាលពីថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៥ និងថ្ងៃទី១៤ ខែកុម្ភះ ឆ្នាំ២០២៥ ។ នេះបើតាមពាក្យបណ្តឹងដែលសារព័ត៌មានខ្មែរជាយដែនទើបទទួលបាន។ (@រស្មីសៀមរាប)
វីដែអូ
ចំនួនអ្នកទស្សនា