#ខេត្តក្រចេះ/ លោកស្រី ត្រឹង ស៊ីណាច រស់នៅក្នុងភូមិតាម៉ៅកណ្ដាល ឃុំតាម៉ៅ ស្រុកព្រែកប្រសព្វខេត្តក្រចេះ បានរៀបរាប់ប្រាប់ថា លោកស្រីបានបាត់បង់កូនស្រីដែលជាទីស្រឡាញ់ម្នាក់ឈ្មោះ ជិន ស្រីមាស អាយុ 5 ឆ្នាំ ដោយសារក្មេងប្រុសម្នាក់ឈ្មោះ សុខ ពុទ្ធិពង្ស អាយុ 15 ឆ្នាំ អ្នកនៅក្បែរខាងគ្នាជាជនសង្ស័យ បានយកដុំឥដ្ឋប្រហោងវាយទៅលើកូនរបស់គាត់បណ្ដាលឲ្យរងរបួសធ្ងន់ហើយបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យគន្ធបុប្ផាខេត្តសៀមរាប និងគន្ធបុប្ផារាជធានីភ្នំពេញ តែក្រោយមកត្រូវបានស្លាប់បាត់បង់ជីវិតនៅក្នុងមន្ទីរពេទ្យដោយសាររបួសធ្ងន់ធ្ងរពេកដែលគ្រូពេទ្យមិនអាចសង្គ្រោះបាន។#លោកស្រីបានបន្តទាំងទឹកភ្នែកហូររហាមថា បន្ទាប់ពីកូនស្រីជាទីស្រលាញ់របស់លោកស្រីត្រូវt បានស្លាប់ លោកស្រីបានដាក់ពាក្យបណ្ដឹងទៅប៉ុស្តិ៍នគរបាលរដ្ឋបាល ឃុំតាម៉ៅ តែត្រូវលោកមេប៉ុស្តិ៍ ឃុំតាម៉ៅ បានសម្រេចបញ្ចប់រឿងក្នុងទឹកប្រាក់ 1 លាន 70 ម៉ឺនរៀល ហើយប្រាប់គាត់ថាមិនបាច់ប្ដឹងទៅលើទេ ទៅលើក៏ដូចជាខ្ញុំ ត្រឹមខ្ញុំក៏ដូចជាថ្នាក់លើ ហើយចំណែកលុយ 1 លាន 70 ម៉ឺនរៀលនោះត្រូវបានលោកមេប៉ុស្តិ៍ឃុំតាម៉ៅ ដកយកប្រាក់អប្បហារ ការងាររបស់លោក 50 ម៉ឺនរៀល ចំណែកលោកស្រីទទួលបានតែមួយលាន 20 ម៉ឺនរៀលសម្រាប់ធ្វើបុណ្យសពកូនតែប៉ុណ្ណោះ (នេះជាសម្ដីអះអាងរបស់លោកស្រីជាម្ដាយក្មេងស្រីរងគ្រោះ) ។ ចំណែកក្មេងប្រុសជាជនសង្ស័យនិងជាជនដៃដល់នោះ ត្រូវបានរស់នៅមានសេរីភាពក្រៅសំណាញ់ច្បាប់ ដោយសារមានការរងនូវភាពអយុត្តិធម៌បែបនេះ លោកស្រីក៏បានសម្រេចចិត្តទៅប្ដឹងនៅឯសាលាស្រុកព្រែកប្រសព្វប៉ុន្តែមិនត្រូវបានខាងស្រុកព្រែកប្រសព្វដោះស្រាយជូនទេ ទើបលោកស្រីសម្រេចចិត្តដាក់ពាក្យបណ្ដឹងទៅសាលាដំបូងខេត្តក្រចេះ ដើម្បីសុំឲ្យសាលាដំបូងខេត្តក្រចេះមេត្តាជួយរកភាពយុត្តិធម៌ជូនសពកូនស្រីរបស់លោកស្រី ព្រោះលោកស្រីមានក្តីសង្ឃឹមតែមួយគត់ទៅលើស្ថាប័នតុលាថតការខេត្តក្រចេះ ដែលជាស្ថាប័នច្បាប់និងអាចផ្ដល់យុត្តិធម៌ជូនលោកស្រីនិងសពកូនស្រីជាទីស្រឡាញ់របស់លោកស្រីបាទ។#ជាចុងក្រោយលោកស្រី ត្រឹង សុីណាច សូមអំពាវនាវដល់ឯកឧត្តមប្រធានសាលាដំបូងខេត្តក្រចេះ និងលោកចៅក្រម មេត្តាដោះស្រាយនិងរកយុត្តិធម៌ជូនដល់សពកូនស្រីរបស់លោកស្រីក៏ដូចជារូបលោកស្រីផង ៕
ព័ត៌មានគួរចាប់អារម្មណ៍
រដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែល ៖ អ៊ីស្រាអែលបានឈានដល់ដំណាក់កាលមិនអាចត្រឡប់ថយក្រោយវិញហើយ! (រស្មីសៀមរាប /RSRNEWs)
អ៊ីរ៉ង់ គំរាមវាយប្រហារមូលដ្ឋានទ័ពអាម៉េរិកក្នុងតំបន់មជ្ឈិមបូព៌ា ប្រសិនបើសហរដ្ឋអាម៉េរិកបង្កជម្លោះយោធា (សម្របសម្រួលដោយ ៖ រស្មីសៀមរាប / RSRNews)
សម្តេចនវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត អញ្ជើញមកដល់មាតុប្រទេសវិញ ក្រោយពីបានចូលរួមសន្និសីទអង្គការសហប្រជាជាតិ ស្តីពីមហាសមុទ្រ លើកទី៣ (UNOC3) នៅបារាំង (រស្មីសៀមរាប /RSR News)
#ដល់រដូវកាលហើយ !ល្បែងសុីសងខុសច្បាប់ «ភ្នាល់ទឹកភ្លៀង» នៅចំកណ្តាលក្រុងភ្នំពេញ ឃើញថា ចាប់ផ្តើមបើកដំណើរលេងទៀតហើយ" (@រស្មីសៀមរាប)
លោកយឹង សារ៉ាត់ ប្តឹងឈ្មោះ ស៊ូ វណ្ណា ទៅតុលាការសាលាដំបូងខេត្តបន្ទាយមានជ័យ ចោទពីបទញុះញង់ឲ្យមានការរើសអើង ប្រព្រឹត្តិតាមបណ្តាញសង្គមហ្វេសប៊ុក ឈ្មោះ Sou Vanna (vanna.lungkler.5) កាលពីថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៥ និងថ្ងៃទី១៤ ខែកុម្ភះ ឆ្នាំ២០២៥ ។ នេះបើតាមពាក្យបណ្តឹងដែលសារព័ត៌មានខ្មែរជាយដែនទើបទទួលបាន។ (@រស្មីសៀមរាប)
វីដែអូ
ចំនួនអ្នកទស្សនា