ខេត្តក្រចេះ/ លោកស្រីចន្ទ័ សុន្ទរី អាយុ 39 ឆ្នាំស្វាមីឈ្មោះប៊ុន វាសនា នៅភូមិអូជ្រៃ ឃុំព្រែកប្រសព្វស្រុកព្រែកប្រសព្វខេត្តក្រចេះ លោកស្រីបានរៀបរាប់ប្រាប់ថា នៅម៉ោងជាង 6:00 ល្ងាចថ្ងៃទី 30 ខែកក្កដាឆ្នាំ 2021 លោកស្រីនិងស្វាមីរបស់លោកស្រីបានទៅមើលចម្ការដូចសព្វមួយដងលុះទៅដល់ចម្ការក៏បានប្រទះឃើញគោមួយក្បាលកំពុងតែដើរស៊ីដំណាំពាស់ពេញចំការ ដោយឃើញបែបនេះលោកស្រីក៍ទូរសព្ទ ប្តឹងទៅលោកមេភូមិអូជ្រៃ ដើម្បីសុំឱ្យលោកមេភូមិ ចាប់គោទុករង់ចាំម្ចាស់ឈ្មោះហ៊ួ លីដា មកដោះស្រាយ ។លោកស្រី ចន្ទ័ សុន្ទរី បានបន្តទៀតថាក្រោយពីលោកមេភូមិនិងលោកអនុភូមិនិងប្រជាការពារភូមិអូជ្រៃបានចាប់គោចេញពីចម្ការរបស់លោកស្រីយកទៅចងទុកនៅផ្ទះលោកមេភូមិ លោក ហ៊ួ លីដា ក៏បានទូរស័ព្ទមកពីក្រចេះថា សុំឲ្យដោះលែងគោរបស់លោកភ្លាម ហើយលោកហ៊ួ លីដា បានសួរថាតើលោកមេភូមិនិងលោកអនុភូមិមានសិទ្ធិអីបានជាទៅចាប់គោរបស់ខ្ញុំដោយគ្មានការអនុញ្ញាតពីខ្ញុំជាម្ចាស់គោ លោក ហ៊ួលីដា បានបន្តទៀតថាបើលោកមេភូមិនិងលោកអនុភូមិព្រមទាំងម្ចាស់ចម្ការបើខ្លាំងសរសេរពាក្យបណ្ដឹងដាក់ទៅតុលាការទៅ ហើយបើមិនព្រលែងគោខ្ញុំវិញទេខ្ញុំនឹងប្ដឹងទៅសាលាស្រុកពីបទលួចគោហើយ។ ស្រាប់តែនៅថ្ងៃទី 1 ខែសីហាឆ្នាំ 2021 លោកស្រីក៏បានទទួលដីកាកោះអញ្ជើញឲ្យលោកស្រីចូលខ្លួនទៅបំភ្លឺជុំវិញករណីចោរលួចគោនៅឯសាលាស្រុកព្រែកប្រសព្វដើមបណ្ដឹងគឺលោក ហ៊ួ លីដា។លោកស្រី ចន្ទ័ សុន្ទរី ក្រោយពីបានចូលខ្លួនទៅបំភ្លឺនៅឯណាស្រុកព្រែកប្រសព្វពីរឿងថាលោកស្រីជាចោរលួចគោ លោកស្រីក៏បានដាក់ពាក្យបណ្ដឹងទាមទាររកយុត្តិធម៍និងភាពស្អាតស្អំជូនលោកស្រីទៅស្នងការដ្ឋាននគរបាលខេត្តក្រចេះ លុះដល់ថ្ងៃទី 18 ខែសីហាឆ្នាំ 2011 វេលាម៉ោង 8:30 ការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលនៃស្នងការដ្ឋាននគរបាលខេត្តក្រចេះក៏បានកោះហៅភាគីទាំងសងខាងចូលសម្របសម្រួលដោះស្រាយក៏ប៉ុន្តែមិនទទួលបានជោគជ័យនោះទេដោយលោកហ៊ួ លីដា ជំរុញឲ្យលោកស្រីដាក់ពាក្យបណ្ដឹងទៅតុលាការ។អាជ្ញាធរមូលដ្ឋានមានលោកមេភូមិ អនុប្រធានភូមិ និងប្រជាការពារភូមិ រួមទាំងលោក មេឃុំព្រែកប្រសព្វ បានអះអាងដូចគ្នាថា ករណីដែលលោក ហ៊ួ លីដា ចោទប្រកាន់ទៅលោកស្រីចន្ទ័ សុន្ទរី ថាជាចោរលួចគោរបស់លោកគឺជារឿងមិនត្រឹមត្រូវនោះទេ ពីព្រោះពេលនោះអាជ្ញាធរភូមិក៏បានទទួលពាក្យបណ្ដឹងតាមទូរសព្ទហើយក៏ដឹកនាំកម្លាំងចុះទៅមើលក៏បានឃើញគោកំពុងតែស៊ីដំណាំស្វាយនៅក្នុងចម្ការពិតមែនរួចលោកមេភូមិក៏បានទូរស័ព្ទសុំការអនុញ្ញាតនិងរាយការណ៍ជូនលោកមេប៉ុស្តិរដ្ឋបាលនគរបាលនិងលោកមេឃុំព្រែកប្រសព្វរួចបានចាប់គោដឹកយកមកចង់ទុកនៅនឹងផ្ទះលោកមេភូមិរង់ចាំការដោះស្រាយ រឿងអីដែលថាលោកស្រីម្ចាស់ចម្ការឈ្មោះច័ន្ទ សុន្ទរី ជាចោលទៅវិញ ? លោកបានបន្តថា បើលោកស្រីជាចោ អញ្ចឹងអាជ្ញាធរមូលដ្ឋានភូមិឃុំក៏ជាចោរលួចគោនោះដែរ។#លោកស្រីចន្ទ័ សុន្ទរី និងស្វាមី សូមអំពាវនាវដល់ឯកឧត្តមស្នងការនគរបាលខេត្តក្រចេះ សូមមេត្តាជួយរកយុត្តិធម៌និងផ្ដល់ភាពស្អាតស្អំជូនលោកស្រីនិងក្រុមគ្រួសារផង និងជាពិសេសលោកស្រីសុំស្នើរដល់ ឯកឧត្តម អូនពន្ធ មុន្នីរត្ន ឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ សូមមេត្តាពិនិត្យមើលលើបុគ្គលឈ្មោះ ហ៊ួ លីដា បំរើការនៅមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តក្រចេះម្នាក់នេះផងទាន! កុំឲ្យអាងខ្លួនមានអំណាចប្រើពាក្យសម្ដី ក្អេងក្អាងប្រមាត ទៅលើមន្ត្រីមូលដ្ឋាន ហ្នឹងអាងខ្លួនមានអំណាចចោទប្រកាន់ប្រជាពលរដ្ឋស្លូតត្រង់ថាជាចោរលួចគោរបស់ខ្លួន ៕ជុំវិញករណីខាងលើអង្គភាពសារព័ត៌មានយើងខ្ញុំមិនអាចសុំការបំភ្លឺពីលោកហ៊ួ លីដា បានទេព្រោះគ្មានលេខទូរស័ព្ទ អង្គភាពយើងខ្ញុំនឹងរង់ចាំបកស្រាយបំភ្លឺពីសមុីជនពាក់ព័ន្ធរាល់ម៉ោងធ្វើការ៕
ព័ត៌មានគួរចាប់អារម្មណ៍
រដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែល ៖ អ៊ីស្រាអែលបានឈានដល់ដំណាក់កាលមិនអាចត្រឡប់ថយក្រោយវិញហើយ! (រស្មីសៀមរាប /RSRNEWs)
អ៊ីរ៉ង់ គំរាមវាយប្រហារមូលដ្ឋានទ័ពអាម៉េរិកក្នុងតំបន់មជ្ឈិមបូព៌ា ប្រសិនបើសហរដ្ឋអាម៉េរិកបង្កជម្លោះយោធា (សម្របសម្រួលដោយ ៖ រស្មីសៀមរាប / RSRNews)
សម្តេចនវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត អញ្ជើញមកដល់មាតុប្រទេសវិញ ក្រោយពីបានចូលរួមសន្និសីទអង្គការសហប្រជាជាតិ ស្តីពីមហាសមុទ្រ លើកទី៣ (UNOC3) នៅបារាំង (រស្មីសៀមរាប /RSR News)
#ដល់រដូវកាលហើយ !ល្បែងសុីសងខុសច្បាប់ «ភ្នាល់ទឹកភ្លៀង» នៅចំកណ្តាលក្រុងភ្នំពេញ ឃើញថា ចាប់ផ្តើមបើកដំណើរលេងទៀតហើយ" (@រស្មីសៀមរាប)
លោកយឹង សារ៉ាត់ ប្តឹងឈ្មោះ ស៊ូ វណ្ណា ទៅតុលាការសាលាដំបូងខេត្តបន្ទាយមានជ័យ ចោទពីបទញុះញង់ឲ្យមានការរើសអើង ប្រព្រឹត្តិតាមបណ្តាញសង្គមហ្វេសប៊ុក ឈ្មោះ Sou Vanna (vanna.lungkler.5) កាលពីថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៥ និងថ្ងៃទី១៤ ខែកុម្ភះ ឆ្នាំ២០២៥ ។ នេះបើតាមពាក្យបណ្តឹងដែលសារព័ត៌មានខ្មែរជាយដែនទើបទទួលបាន។ (@រស្មីសៀមរាប)
វីដែអូ
ចំនួនអ្នកទស្សនា