ខេត្តសៀមរាប ÷ នៅថ្ងៃទី ៣០ ខែសីហា ឆ្នាំ ២០២១ នេះ មានសេចក្តីរាយការណ៍មកថា មានអេស្កា ចំនួន ១ គ្រឿង បានចូលទៅកាយយកអាចម៌ដីក្នុងដែនអភិរក្សសត្វព្រៃបឹងពែរ ដោយខុសច្បាប់ នៅខាងក្រោយស្នាក់ការបរិស្ថានស្រោង ឋិតក្នុងភូមិស្រោង ឃុំ ខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប ។ ដោយយោងតាមប្រភពពីប្រជាពលរដ្ឋបានលួចបង្ហើបឲ្យដឹងថា អេស្កាវ៉ាទ័រ ដែលចូលកាយ យកអាចម៌ដី ក្នុងដែនអភិរក្សសត្វព្រៃ បឹងពែរ ដោយរលូនបែបនេះ ព្រោះតែមានការបើកដៃពីមន្រ្តីជំនាញបរិស្ថាន នៅទីនោះ និង មានការបើកដៃពីលោក ពៅ ជុំ ប្រធានបរិស្ថានស្រុកជីក្រែង ទើបមិនមានអ្នកណា ហ៊ានចេញមុខ ទៅបង្រ្កាបនោះទេ ។ តាមប្រភពបន្ថែមថា គ្រឿងចក្រ ដែលចូលកាយយកអាចម៌ដី ក្នុងដែនអភិរក្សសត្វព្រៃបឹងពែរនោះ គឺជា គ្រឿងចក្ររបស់កងវិស្វកម្មរបស់លោកឧត្តមសេនីយ៍ ង៉ែត នរិន្រ្ទ សមាជិកគណៈកម្មការថ្នាក់កណ្តាល និង ជាប្រធានក្រុមការងារគណ:បក្សប្រជាជនកម្ពុជា ចុះជួយ ស្រុកជីក្រែង គឺយកទៅ ស្ថាបនាផ្លូវ" តែប៉ុណ្ណោះ ។ ដោយយោងតាមមន្រ្តីជំនាញមួយចំនួនតូច ក្នុងស្រុកជីក្រែង គឺបានលួចបង្ហើបឲ្យដឹងថា នេះជាសកម្មភាព "កន្ទេលធំ បន្លំដេក" ព្រោះគ្មានច្បាប់អនុញាតចេញពីក្រសួង ឬ អនុក្រឹត្យពី រាជរដ្ឋាភិបាលកម្ពុជា ឡើយ ។ ហើយម្យ៉ាងវិញទៀត រាល់ការជួសជុល ឬ ស្ថាបនាផ្លូវ គឺរដ្ឋជាអ្នក ចេញ ថវិការ ទាំងស្រុង បន្ទាប់មក ក្រុមហ៊ុន នោះទៅទិញដី មកពីណា ក៏ទិញទៅ មិនមែន ទៅ កាយយក ដីរដ្ឋ មកស្ថាបនា នោះទេ ។ ក្នុងនោះមហាជន លើកឡើងថា ការស្ថាបនា ផ្លូវ គឺរដ្ឋជាអ្នកចេញថវិការ ចុះទៅកាយយកដីរដ្ឋមកស្ថាបនាផ្លូវ ចឹងថវិការរដ្ឋទាំងនោះ យកទៅណា ?មន្រ្តីជំនាញ មួយចំនួន ដែលអត់បានលិឍ បានបន្ថែមថា បើសិន បុគ្គល ឬ ក្រុមហ៊ុនណាមួយ ចង់កាយដីរដ្ឋ ឬ កាយអាចម៌ដី ក្នុងដែនអភិរក្សសត្វព្រៃ បឹងពែរ ឬ ដីដែលការពារដោយរដ្ឋ លុះត្រាតែ មានអនុក្រិត្យ ចេញពីថ្នាក់លើ ទើបអាចចូល កាយយកអាចម៌ដី ក្នុងតំបន់ការពារ ដោយ រដ្ឋ បាន ។ ជុំវិញបញ្ហានេះ នៅថ្ងៃទី ៣០ ខែសីហា ឆ្នាំ ២០២១ នេះ លោកឧត្តមសេនីយ៍ ង៉ែត នរិន្រ្ទ សមាជិកគណៈកម្មការកណ្តាល និង ជាប្រធានក្រុមការងារគណ:បក្សប្រជាជនកម្ពុជា ចុះជួយស្រុកជីក្រែង សារព័ត៌មាន យើង មិន អាចស្វែងរកការបំភ្លឺបានទេ ដោយសារ គ្មានលេខទំនាក់ទំនង។ ដោយឡែកលោក ពៅ ជុំ ប្រធានបរិស្ថាន ស្រុកជីក្រែង បានឲ្យដឹងថា ការកាយ យកអាចម៌ដី ក្នុងដែនអភិរក្សសត្វព្រៃបឹងពែរ គឺគេមានច្បាប់ត្រឹមត្រូវ ចេញពីក្រសួង តែលោក មិនសូវដឹងទេរឿងនេះ ឲ្យសួរទៅអភិបាលស្រុក និងថ្នាក់លើទៅ ។ រីឯលោក ពៅ ប៊ុនធឿន អភិបាល ស្រុកជីក្រែង មិនអាចសុំបំភ្លឺបានទេ ដោយសារ ក្រុមការ TV បានខលទៅលោកអភិបាលស្រុក ចូលជាច្រើនដង បែរជាលោកមិនទទួល ។ដោយឡែកលោក ស៊ុន គង់ ប្រធានមន្ទីរបរិស្ថាន ខេត្តសៀមរាប បានប្រាប់តាមទូរស័ព្ទឲ្យដឹងថា ករណីនេះលោកមិនដឹងទេ ចាំអោយកូនចៅ ទៅមើល ។ បន្ទាប់មកប្រហែលជិតមួយម៉ោង ក្រោយមក សារព័ត៌មានយើងបាន បានខលទៅលោក ស៊ុន គង់ ម្តងទៀត បែរជាលោក ឆ្លើយថា យី...ម៉េចមិនសួរទៅកូនចៅទៅ ព្រោះលោកមិនបាននៅកន្លែងកើតហេតុផង លោកម៉េចដឹង ។ចំពោះបញ្ហានេះកាយដីក្នុងតំបន់អភិរក្សជំរកសត្វព្រៃបឹងពេរ តើមានអាថ៌កំបាំងឬក៏មានការឃុបឃឹតយ៉ាងណាបានជាមន្ត្រីជំនាញ រុញមួយដាក់មួយទៅវិញ ចំពោះប្រជាពលរដ្ឋដែលសាងសង់ខ្ទុមឬក៏ជីករណ្ដៅ មិនបាននោះទេ មន្ត្រីបរិស្ថាន ចុះទៅរឹបអូសនិងចាប់យករបស់របរមិនឲ្យធ្វើអ្វីឡើយ។ជុំវិញករណីខាងលើប្រជាពលរដ្ឋសុំសំណូមពរដល់ឯកឧត្តមសាយ សំអាល រដ្ឋមន្ត្រីក្រសួងបរិស្ថាន សូមឯកឧត្តមមេត្តាពិនិត្យទៅលើសកម្មភាពរបស់ក្រុមគ្រឿងចក្រជីកយកអាចម៍ដីលក់ ហើយពិនិត្យទៅលើ ក្រុមមន្ត្រីបរិស្ថាននៅទីនោះផងទាន ដើម្បីជៀសវាងមហាជនរិះគន់ថា មន្ត្រីបរិស្ថានពុករលួយឃុបឃិតគ្នាយកទីតាំងដែលជារបស់រដ្ឋ ធ្វើអាជីវកម្មចែកលុយគ្នាធ្វើមានធ្វើបាន៕
ព័ត៌មានគួរចាប់អារម្មណ៍
អុញនោះ ក្រុមហ៊ុនដេញថ្លៃគម្រោងមូលនិធិឃុំ សង្កាត់ ទាំងក្នុងខេត្តត្បូងឃ្មុំ និងក្រៅខេត្តត្បូងឃ្មុំមួយចំនួន គ្រោងនឹងប្តឹងលោកសឺង គីរីវណ្ឌី នាយកទីចាត់ការផែនការ និងវិនិយោគខេត្តត្បូងឃ្មុំ ទៅអង្គភាពប្រឆាំអំពើពុករលួយ និងប្តឹងទៅក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ពីបទរំលោភអំណាច និងឃុបឃិតជាមួយក្រុមហ៊ុនបក្សពួកធ្វើសកម្មភាពខុសច្បាប់នៃការដេញថ្លៃគម្រោងមូលនិធិឃុំ សង្កាត់ **** ( ខេត្តត្បូងឃ្មុំថ្ងៃទី 10 ខែធ្នូឆ្នាំ 2024) លោកសឹង គិរីវណ្ឌី នាយកទីចាត់ការផែនការវិនិយោគរបស់ខេត្តត្បូងឃ្មុំ ត្រូវបានក្រុមហ៊ុនដេញថ្លៃមូលនិធិឃុំ.សង្កាត់ នៅក្នុងខេត្តនិងក្រៅខេត្តត្បូងឃ្មុំ កំពុងតែរៀបចំនិងគ្រោងប្ដឹងលោកសឹង គីរីវណ្ឌី ទៅអង្គភាពប្រឆាំងអំពើពុករលួយហៅកាត់ថា( ACU) និងប្ដឹងទៅឯកឧត្តមអូន ព័ន្ធមុន្នីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ។ គួរបញ្ជាក់ថា ចាប់តាំងពីលោកសឺង គីរីវណ្ឌី បានកាន់តួនាទីជានាយកទីចាត់ការផែនការ និងវិនិយោគ ខេត្តត្បូងឃ្មុំរយះពេលជិតបីឆ្នាំកន្លងមក បានបើកដៃអោយក្រុមហ៊ុន និងបុគ្គលមួយចំនួនដែលជាបក្សពួករបស់ខ្លួន ដើរធ្វើសកម្មភាពយ៉ាងអាណាធិបតេយ្យ គ្រប់កម្មវិធីដេញថ្លៃគម្រោងមូលនិធិឃុំ សង្កាត់ ដូចជា - ដើរចរចារលុយទឹកតែ - ចាប់ឃាត់ក្រុមហ៊ុនដ៌ទៃមិនអោយចូលដាក់សំណើដេញថ្លៃបានទាន់ពេលវេលា - បិតការទទួលសំណើដេញថ្លៃមុនពេលកំណត់ -ល- មិនតែប៉ុណ្នោះកាលពីថ្ងៃទី 13 ខែមិថុនាឆ្នាំ 2024 កន្លងទៅ ក្នុងកម្មវិធីដេញថ្លៃគម្រោងមូលនិធិឃុំនៅសាលាស្រុកអូររាំងឪ ដោយលោកសឹង គិរីវណ្ឌី បានធ្វើការគម្រាមដល់ក្រុមហ៊ុនអ្នកជាប់ពន្ធតូចមិនអោយចូលរួមដាក់សំណើដេញថ្លៃឡើយ ដែលបានប្រើអំណាចលើសពីតួនាទី រំលោភលើសេចក្តីសម្រេចរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លេខ 00៩ សហវ.ប្រក ចុះថ្ងៃទី១២ ខែមករា ឆ្នាំ២០២១ ស្តីពីការកំណត់ចំណាត់ថ្នាក់អ្នកជាប់ពន្ធតាមរបបស្វ័យប្រកាស ។ ទង្វើទាំងនេះគឺស-បញ្ជាក់ពីទង្វើទុច្ចរឹតរបស់លោកសឺង គីរីវណ្ឌីក្នុងគោលបំណងការពារផលប្រយោជន៌ឲ្យបុគ្គលណាម្នាក់ រឺក្រុមហ៊ុនណាមួយដែលជាបក្សពួក ដោយមិនចង់អោយមានក្រុមហ៊ុនចូលរួមដេញថ្លៃច្រើន ខ្លាចមានការប្រកួតប្រជែង ធ្វើឲ្យតម្លៃដេញថ្លៃធ្លាក់ចុះខ្លាំង ។ ជាមួយគ្នានេះដែរក៌មានក្រុមហ៊ុនមួយចំនួនកើតទុក្ខមិនសុខចិត្តនឹងទង្វើជិះជាន់ច្បាប់ រំលោភអំណាចរបស់លោកសឺង គីរីវណ្ឌី ពួកគេក៌បានដាក់ពាក្យបណ្តឹង និងពាក្យសុំអត្តរាគមន៌ទៅរដ្ឋបាលខេត្តត្បូងឃ្មុំជាច្រើនលើក ហើយក្រោយមកក៌មានក្រុមការងាររបស់ក្រួងមហាផ្ទៃចុះមក រួចក៌ស្ងាត់ទៅវិញ ។ គួបញ្ចាក់ថែមទៀតថា លោកសឺង គីរីវណ្ឌី ក៌បានធ្លាប់ទាមទាប្រាក់ពីក្រុមហ៊ុនចំនួន ១០% ក្នុងមួយឃុំពីក្រុមហ៊ុនណាដែរទទួលបានកិច្ចសន្យាសាងសង់គម្រោង ។ ជាមួយគ្នានេះដែរ លោកសឺង គីរីវណ្ឌី ក៌បានប្រើសិទ្ឋិលើសពីតួនាទីទៅលើឃុំត្រមូង ស្រុកមេមត់ កាលពីថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៤ ក្នុងកម្មវិធីដេញថ្លៃគម្រោងមូលនិធិឃុំត្រមូង ដោយលោកសឺង គីរីវណ្ឌី បានបើកស្រោមសំបុត្រដេញថ្លៃ និងអានតំលៃរបស់ក្រុមហ៊ុននីមួយៗ ស្រង់ចុះចូលក្នុងតារាងរបស់ឃុំ។ ជាចុងក្រោយក្រុមហ៊ុនអ្នកម៉ៅការដេញថ្លៃមូលនិធិឃុំសង្កាត់នៅក្នុងខេត្តនិងក្រៅខេត្តត្បូងឃ្មុំសូមគោរពសំណូមពរទៅសម្ដេចបវរធិបតី ហ៊ុន ម៉ាណែត និងឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឯកឧត្តមឧបនាយករដ្ឋមន្ត្រី អគ្គបណ្ឌិតសភាចារ្យអូន ព័ន្ធមុន្នីរ័ត្ន ឯកឧត្តមឱម យិនទៀង សូមគោរពមេត្តាមានវិធានការនិងស៊ើបអង្កេតឲ្យបានស៊ីជម្រៅចំពោះលោកសឹង គិរីវណ្ឌី នាយកទីចាត់ការផែនការវិនិយោគខេត្តត្បូងឃ្មុំ និងជួយអន្តរាគមន៍ចាត់វិធានការមកលើបុគ្គលដែលរំលោភអំណាចម្នាក់នេះ ។ ត្រីមួយណាវាស្អុយដកវាចេញទៅកុំឱ្យប៉ះពាល់ដល់ត្រីដែលល្អៗដទៃទៀតនេះជាការលើកឡើងរបស់ ថ្នាក់ដឹកនាំកំពូលនៃជាតិ ដើម្បីឲ្យអ្នកក្រោយគេចូលមកបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋឲ្យបានល្អ៕ (គេហទំព័ររស្មីសៀមរាប)
បែកធ្លាយទៀតហើយលោកជ័យ ចាន់គង់ មានទូរនាទី រងបញ្ជាការស្រាលនិងជលផលបើកដៃឲបទល្មើសដាក់ឆ្នុកយ៉ាងពេញបន្ទុកក្នុងដែនសមត្តកិច្ចខ្លួនជាថ្នូរនិងលាភសក្ការះមិនធ្វើការបង្ក្រាប.... (គេហទំព័ររស្មីសៀមរាប)
ថ្មីស្រឡាងទៀតហើយល្បិចឆបោក រំលោភលើទំនុកចិត្តរបស់ក្រុមហ៊ុន ស៊ីវិលី គ្លូបល ហ្វីនថេក (ខេមបូឌា) ម្ចាស់អាជីវកម្មឈ្មោះ សូត្រ ស៊ីវុទ្ធី សុីដាច់ប្រាក់រាប់ពាន់ដុល្លា ពីអ្នកបណ្តាក់ទុនរកសុីជាមួយ ឈ្មោះ ឈួយ វលក្ខណ៍ រួចបែរជាធ្វើមិនដឹងមិនឮទៅវិញ! (@គេហទំព័រ រស្មីសៀមរាប)
ជនជាតិចិនដែលកំពុងវិនិយោគនៅក្នុងប្រទេសកម្ពុជា មានការភ្ញាក់ផ្អើលបន្ទាប់ពីចៅក្រម ថោង មារឌីណា សម្រេចផ្តន្ទាទោសពាណិជ្ជករម្នាក់ដោយអយុត្តិធម៌ (គេហទំព័ររស្មីសៀមរាប)
បទល្មើសនេសាទខុសច្បាប់កើតមានយ៉ាងពេញ បន្ទុក ក្នុង ឃុំចំនួន០៤ ស្រុកចំនួន០៣ ក្នុងខេត្តតាកែវ រីឯ អាជ្ញាធរនិងសមត្ថកិច្ចជំនាញពាក់ព័ន្ធ រក្សាភាពស្ងៀម ស្ងាត់.! ១២/10/2024 ()
វីដែអូ
ចំនួនអ្នកទស្សនា