ថ្ងៃសុក្រ ទី១១ ខែកក្កដា ឆ្នាំ២០២៥
គេហទំព័រ រស្មីសៀមរាប ផ្សព្វផ្សាយព័ត៌មានពិតជូនលោកអ្នក!
ឯកឧត្តមនាយឧត្តមសេនីយ៍ កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលយុទ្ធនាការប្រមូលទិញផ្លែមៀន ផ្លែតាង៉ែន និងផ្លែមៀនក្រអូបនៅក្នុងភូមិសាស្ត្រខេត្តបាត់ដំបង
Tue,31 August 2021 (Time 04:14 PM)
ដោយ ៖ រស្មីសៀមរាប090567006 (ចំនួនអ្នកអាន: 656នាក់)

ល្ងាចថ្ងៃចន្ទ ៧រោច ខែស្រាពណ៌ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២១ ឯកឧត្តម អ៊ុយ រី ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម ងួន រតនៈ អភិបាល នៃគណៈអភិបាលខេត្ត អភិបាលរងខេត្ត ព្រមទាំងប្រធានមន្ទីរពាក់ព័ន្ធ បានអញ្ចើញចូលរួមកិច្ចប្រជុំបូកសរុបលទ្ធផលយុទ្ធនាការប្រមូលទិញផ្លែមៀន (ផ្លែតាង៉ែន) និងផ្លែមៀនក្រអូប នៅក្នុងភូមិសាស្រ្តខេត្តបាត់ដំបង ដែលដឹកដោយ ឯកឧត្តម នាយឧត្តមសេនីយ៍កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការ បញ្ជាការដ្ឋានកងអង្គរក្ស និងជានាយករងខុទ្ទកាល័យសម្ដេចតេជោ នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា នៅទីស្នាក់ការប្រមូលទិញផ្លែមៀន (ផ្លែតាង៉ែន) និងផ្លែមៀនក្រអូប ទីលានបាល់ទាត់វាលបែកចានក្រុងបាត់ដំបង ។

សូមបញ្ជាក់ផងដែរថា ដោយមានការយកចិត្តទុកដាក់ពី សម្តេចអគ្គមហាសេនបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន និងមានទឹកគាំទ្រផលិតផលក្នុងស្រុក ដូចជាផ្លែមៀន(ផ្លែតាង៉ែន) ដែលបច្ចុប្បន្នកំពុងជួបបញ្ហាក្នុងការលក់ដូរ ជាពិសេសការនាំចេញទៅប្រទេសថៃ ។ ដើម្បីដោះស្រាយការលំបាកនេះ សម្តេចទាំងទ្វេរ បានចាត់តាំងក្រុមការងារប្រមូលទិញផ្លែមៀន (ផ្លែតាង៉ែន) និងផ្លែមៀនក្រអូប ដែលដឹកនាំដោយ ឯកឧត្តម នាយឧត្តមសេនីយ៍កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការ បញ្ជាការដ្ឋានកងអង្គរក្ស និងជានាយករងខុទ្ទកាល័យសម្ដេចតេជោ នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងសហការជាមួយរដ្ឋបាលខេត្តបាត់ដំបង ក្នុងការប្រមូលទិញការងារប្រមូលទិញពីប្រជាកសិករនៅតាម ស្រុក ដែលមានផ្លែមៀន ដោយមិនមានការរើសអើងអ្វីឡើយ ទោះច្រើន ឬក៏តិច គឺក្រុមការងារប្រមូលទិញទាំងអស់ ហើយផ្លែមៀន (ផ្លែតាង៉ែន) និងផ្លែមៀនក្រអូបទាំងនេះ សម្តេចទាំងពីរ បានចែកជូនដល់ មន្ត្រីរាជការ កងកម្លាំង ក្រុមគ្រូពេទ្យ អ្នកជំងឺ និងអ្នកកំពុងធ្វើចត្តាឡីស័ក នៅមណ្ឌលព្យាបាលជំងឺកូវីដ-១៩ និងមណ្ឌលចត្តាឡីស័ក ។

សូមជម្រាបផងដែរថា គិតចាប់ពីយុទ្ធនាការក្នុងការប្រមូលទិញផ្លែមៀន (ផ្លែតាង៉ែន) និងផ្លែមៀនក្រអូប មកដល់ថ្ងៃនេះ ជាង១០ថ្ងៃ ក្រុមការងារបានប្រមូលទិញផ្លែមៀន(តាង៉ែន) និងមៀនក្រអូបពីប្រជាកសិករ បានចំនួន ជិត២០០០តោន ដោយការប្រមូលទិញទាំងនៅស្នាក់ការ និងក្រុមការងារចុះទៅទិញដោយផ្ទាល់ដល់ចំការរបស់ប្រជាកសិករ ៕

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋមន្ត្រី​​ការពារជាតិអ៊ីស្រាអែល ​៖​ អ៊ីស្រាអែលបាន​ឈានដល់​ដំណាក់កាល​មិនអាច​ត្រឡប់​ថយក្រោយវិញ​ហើយ​! (រស្មីសៀមរាប /RSRNEWs)

ព័ត៌មានគួរចាប់អារម្មណ៍

អ៊ីរ៉ង់ គំរាមវាយប្រហារមូលដ្ឋានទ័ពអាម៉េរិកក្នុងតំបន់មជ្ឈិមបូព៌ា ប្រសិនបើសហរដ្ឋអាម៉េរិកបង្កជម្លោះយោធា (សម្របសម្រួលដោយ ៖ រស្មីសៀមរាប / RSRNews)

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចនវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត អញ្ជើញមកដល់មាតុប្រទេសវិញ ក្រោយពីបានចូលរួមសន្និសីទអង្គការសហប្រជាជាតិ ស្តីពីមហាសមុទ្រ លើកទី៣ (UNOC3) នៅបារាំង (រស្មីសៀមរាប /RSR News)

ព័ត៌មានគួរចាប់អារម្មណ៍

#ដល់រដូវកាលហើយ !ល្បែងសុីសងខុសច្បាប់ «ភ្នាល់ទឹកភ្លៀង» នៅចំកណ្តាលក្រុងភ្នំពេញ ឃើញថា ចាប់ផ្តើមបើកដំណើរលេងទៀតហើយ" (@រស្មីសៀមរាប)

ព័ត៌មានគួរចាប់អារម្មណ៍

លោកយឹង សារ៉ាត់ ប្តឹងឈ្មោះ ស៊ូ វណ្ណា ទៅតុលាការសាលាដំបូងខេត្តបន្ទាយមានជ័យ ចោទពីបទញុះញង់ឲ្យមានការរើសអើង ប្រព្រឹត្តិតាមបណ្តាញសង្គមហ្វេសប៊ុក ឈ្មោះ Sou Vanna (vanna.lungkler.5) កាលពីថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៥ និងថ្ងៃទី១៤ ខែកុម្ភះ ឆ្នាំ២០២៥ ។ នេះបើតាមពាក្យបណ្តឹងដែលសារព័ត៌មានខ្មែរជាយដែនទើបទទួលបាន។ (@រស្មីសៀមរាប)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
684 នាក់
ម្សិលមិញ :
542 នាក់
សប្តាហ៍នេះ :
2898 នាក់
ខែនេះ :
12451 នាក់
3 ខែនេះ :
32999 នាក់
សរុប :
772372 នាក់