ថ្ងៃសុក្រ ទី០៤ ខែកក្កដា ឆ្នាំ២០២៥
គេហទំព័រ រស្មីសៀមរាប ផ្សព្វផ្សាយព័ត៌មានពិតជូនលោកអ្នក!
ឯកឧត្តម អ៊ុំ រាត្រី អភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យបានអញ្ជើញចុះសំណេះសំណាលនិងសួរសុខទុក្ខដល់កងកម្លាំងទាំងបីប្រភេទ ដែលប្រចាំបញ្ជាក្នុងការបិទខ្ទប់នៅក្នុងចំណុចក្បាលស្ពានតាប៉ុនក្នុងស្រុកព្រះនេត្រព្រះ
Wed,04 August 2021 (Time 06:11 PM)
ដោយ ៖ រស្មីសៀមរាប090567006 (ចំនួនអ្នកអាន: 651នាក់)

ខេត្តបន្ទាយមានជ័យ ៖ នារសៀលថ្ងៃទី ៤ ខែសីហា ឆ្នាំ២០២១ ឯកឧត្ដមអុំ រាត្រី អភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យបាននាំយកអំណោយរបស់រដ្ឋបាលខេត្តដើម្បីចែកជូនដល់កងកម្លាំងទាំងបីប្រភេទ ដែលឈរជើងប្រចាំបទបញ្ជាក្នុងការបិទខ្ទប់នៅក្នុងភូមិសាស្ត្រក្បាលស្ពានតាប៉ុន ដែលស្ថិតនៅក្នុង ឃុំទឹកជោរ ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ និងបានសំណេះសំណាល និងផ្តល់អំណោយឧបត្ថម្ភ របស់រដ្ឋបាលខេត្ត ចែកជូនដល់កងកម្លាំងទាំង ៣ ប្រភេទរួម នគរបាល អាវុធហត្ថ យោធា អំណោយផ្តល់ជូន កងកម្លាំងទាំងបីប្រភេទរួមមានអង្ករ ១០០ គីឡូក្រាម ,មី ៦ កេសតូច ,ទឹកសុីអុីវ១០យួរ ,ទឹកត្រី១០យួរ, ត្រីខ ១០ដុំ, ស្ករស ៤គីឡូក្រាម ,ប៊ីចេង ២គីឡូក្រា ម និងខ្ទឹម ៤គីឡូក្រាម ដើម្បីផ្ដល់ជូនដល់កងកម្លាំងទាំងបីប្រភេទ។

ក្នុងនោះផងដែរ ឯកឧត្តមអភិបាល ក៏បានផ្ដាំផ្ញើដល់កងកម្លាំងទាំងបីប្រភេទ ដែលបាននឹងកំពុងបំពេញបេសកកម្ម សូមចូលរួមធ្វើអនាម័យឲ្យបានគ្រប់ៗគ្នា ត្រូវចូលរួមអនុវត្តឲ្យបានម៉ឺងម៉ាត់ ៣ ការពារ និង៣កុំ តាមអនុសាសន៍របស់ប្រមុខរាជរដ្ឋាភិបាល សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រ ក្នុងនោះមាន ៣ការពារ និង៣កុំ ហើយក៏ជូនពរដល់កងកម្លាំងទាំងអស់ប្រកបដោយសុខភាពល្អ ជោគជ័យគ្រប់បេសកម្មការងារជូនជាតិ និងប្រជាជន ជៀសឆ្ងាយពីជំងឺកូវីដ ១៩ ទាំងអស់គ្នា ៕

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋមន្ត្រី​​ការពារជាតិអ៊ីស្រាអែល ​៖​ អ៊ីស្រាអែលបាន​ឈានដល់​ដំណាក់កាល​មិនអាច​ត្រឡប់​ថយក្រោយវិញ​ហើយ​! (រស្មីសៀមរាប /RSRNEWs)

ព័ត៌មានគួរចាប់អារម្មណ៍

អ៊ីរ៉ង់ គំរាមវាយប្រហារមូលដ្ឋានទ័ពអាម៉េរិកក្នុងតំបន់មជ្ឈិមបូព៌ា ប្រសិនបើសហរដ្ឋអាម៉េរិកបង្កជម្លោះយោធា (សម្របសម្រួលដោយ ៖ រស្មីសៀមរាប / RSRNews)

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចនវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត អញ្ជើញមកដល់មាតុប្រទេសវិញ ក្រោយពីបានចូលរួមសន្និសីទអង្គការសហប្រជាជាតិ ស្តីពីមហាសមុទ្រ លើកទី៣ (UNOC3) នៅបារាំង (រស្មីសៀមរាប /RSR News)

ព័ត៌មានគួរចាប់អារម្មណ៍

#ដល់រដូវកាលហើយ !ល្បែងសុីសងខុសច្បាប់ «ភ្នាល់ទឹកភ្លៀង» នៅចំកណ្តាលក្រុងភ្នំពេញ ឃើញថា ចាប់ផ្តើមបើកដំណើរលេងទៀតហើយ" (@រស្មីសៀមរាប)

ព័ត៌មានគួរចាប់អារម្មណ៍

លោកយឹង សារ៉ាត់ ប្តឹងឈ្មោះ ស៊ូ វណ្ណា ទៅតុលាការសាលាដំបូងខេត្តបន្ទាយមានជ័យ ចោទពីបទញុះញង់ឲ្យមានការរើសអើង ប្រព្រឹត្តិតាមបណ្តាញសង្គមហ្វេសប៊ុក ឈ្មោះ Sou Vanna (vanna.lungkler.5) កាលពីថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៥ និងថ្ងៃទី១៤ ខែកុម្ភះ ឆ្នាំ២០២៥ ។ នេះបើតាមពាក្យបណ្តឹងដែលសារព័ត៌មានខ្មែរជាយដែនទើបទទួលបាន។ (@រស្មីសៀមរាប)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
247 នាក់
ម្សិលមិញ :
158 នាក់
សប្តាហ៍នេះ :
1834 នាក់
ខែនេះ :
12142 នាក់
3 ខែនេះ :
32283 នាក់
សរុប :
769259 នាក់