#ខេត្តឧត្ដរមានជ័យ៖ កក្រើកទៀតហើយ.! មេឈ្មួញឧក្រិដ្ឋជនឈ្មោះ ខ្វៀង ធីម៉ាយ ហៅយាយម៉ាយ ចាប់ផ្ដើមចេញមុខសារជាថ្មីលើទឹកដីស្រុកត្រពាំងប្រាសាទនិងដើរប្រមូលទិញឈើតាមខ្សែបន្ទាត់ព្រំដែនខ្មែរថៃលើជួរភ្នំដងរ៉ែក នៃសមភូមិទិសទី២បានយ៉ាងរលូន សង្ស័យថាមានការត្រូវរ៉ូវ ឃុបឃិតបើកភ្លើងខៀវពីសំណាក់មន្រ្តីយោធាប្រចាំការនៅចក្រអូរស្វាយ ភូមិអូរស្វាយ ឃុំ អូរស្វាយ ស្រុកត្រពាំងប្រាសាទ ថែមទាំងចរាចរណ៍បទល្មើសឈើប្រណិតចេញពីខេត្តមួយទៅខេត្តមួយបានយ៉ាងរលូនដោយយកទៅលក់នៅឯប្រទេសវៀតណាមទៀតផង។#សព្វថ្ងៃគេសង្គេតឃើញថា មេឈ្មួញជើងខ្លាំងដុះស្លែរប្រចាំខេត្តឧត្ដរមានជ័យ កំពុងមានស្ទុះក្រោយពីចេញពីពន្ធ័ធាគាខេត្តកំពង់ធំដោយតុលាការបានដោះលែងកាលពីអំឡុងថ្ងៃទី១៧ ខែ កក្កដា ឆ្នាំ២០១៧ រហូតមកដល់ថ្ងៃទី៥ ខែ សីហា ឆ្នាំ២០២១ មេឈ្មួញឧក្រិដ្ឋជនរកស៊ីបទល្មើសឆ្លងដែនឈ្មោះយ៉ាង អាចឈរជើងរកស៊ីបទល្មើសនិងចរាចរណ៍ឈើប្រណិតលើទឹកដីអាណាចក្រខេត្តឧត្ដរមានជ័យ បានយ៉ាងរលូននិងគគ្រឹកគគ្រេងជាមុខទៅទៀត ដោយមន្រ្តីមានសម្ថតកិច្ច មិនទានមានសំណាត់ការទៅលើមេឈ្មួញរកស៊ីបទល្មើសឈើប្រណិតឆ្លងដែនខុសច្បាប់។#យ៉ាងណាមុិញពលរដ្ឋក៍ដូចជាមហាជន ទទួចស្នើរសុំនិង សំណូមពរ ដល់អាជ្ញាធរមានសម្ថតកិច្ចស្រុកខេត្ត មេត្តា ចាត់វិធានការទប់ស្កាត់បង្រ្កាបមេឈ្មួញឧក្រិដ្ឋជនរកស៊ីខុសច្បាប់ដែលជាជនជាតិវៀតណាម ឈ្មោះ ខ្វៀង ធីម៉ាយ ហៅយាយម៉ាយផង ដើម្បីអោយរាងចាលនិងដាក់ទោសតាមផ្លូវច្បាប់៕
ព័ត៌មានគួរចាប់អារម្មណ៍
រដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែល ៖ អ៊ីស្រាអែលបានឈានដល់ដំណាក់កាលមិនអាចត្រឡប់ថយក្រោយវិញហើយ! (រស្មីសៀមរាប /RSRNEWs)
អ៊ីរ៉ង់ គំរាមវាយប្រហារមូលដ្ឋានទ័ពអាម៉េរិកក្នុងតំបន់មជ្ឈិមបូព៌ា ប្រសិនបើសហរដ្ឋអាម៉េរិកបង្កជម្លោះយោធា (សម្របសម្រួលដោយ ៖ រស្មីសៀមរាប / RSRNews)
សម្តេចនវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត អញ្ជើញមកដល់មាតុប្រទេសវិញ ក្រោយពីបានចូលរួមសន្និសីទអង្គការសហប្រជាជាតិ ស្តីពីមហាសមុទ្រ លើកទី៣ (UNOC3) នៅបារាំង (រស្មីសៀមរាប /RSR News)
#ដល់រដូវកាលហើយ !ល្បែងសុីសងខុសច្បាប់ «ភ្នាល់ទឹកភ្លៀង» នៅចំកណ្តាលក្រុងភ្នំពេញ ឃើញថា ចាប់ផ្តើមបើកដំណើរលេងទៀតហើយ" (@រស្មីសៀមរាប)
លោកយឹង សារ៉ាត់ ប្តឹងឈ្មោះ ស៊ូ វណ្ណា ទៅតុលាការសាលាដំបូងខេត្តបន្ទាយមានជ័យ ចោទពីបទញុះញង់ឲ្យមានការរើសអើង ប្រព្រឹត្តិតាមបណ្តាញសង្គមហ្វេសប៊ុក ឈ្មោះ Sou Vanna (vanna.lungkler.5) កាលពីថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៥ និងថ្ងៃទី១៤ ខែកុម្ភះ ឆ្នាំ២០២៥ ។ នេះបើតាមពាក្យបណ្តឹងដែលសារព័ត៌មានខ្មែរជាយដែនទើបទទួលបាន។ (@រស្មីសៀមរាប)
វីដែអូ
ចំនួនអ្នកទស្សនា